បណ្ណាល័យអ៊ីស្លាមទាំងអស់។

86 - The Nightcommer - Aţ-Ţāriq

:1

អល់ឡោះស្បថនឹងមេឃ និងអាត់តរិក។

:2

ហើយអ្វីដែលធ្វើឱ្យអ្នកដឹងថា អាត់តរិកជាអ្វីនោះ?

:3

គឺជាផ្កាយដែលមានរស្មីភ្លឺចិញ្ចាច។

:4

បុគ្គលគ្រប់ៗរូបគឺសុទ្ធតែមានអ្នកថែរក្សាគេ។

:5

ដូចេ្នះ ចូរឱ្យមនុស្សលោកមើលចុះថា តើរូបគេត្រូវបាន បង្កើតមកពីអ្វី ?

:6

រូបគេត្រូវបានបង្កើតមកពីទឹកដែលបាញ់ចេញ(ពីប្រដាប់ ភេទបុរសចូលទៅក្នុងប្រដាប់ភេទស្ដ្រី)

:7

ដែលវាចេញពីឆ្អឹងខ្នងបុរស និងឆ្អឹងជំនីស្ដ្រី។

:8

ពិតប្រាកដណាស់ ទ្រង់ជាអ្នកមានអានុភាពក្នុងការធ្វើឱ្យ គេរស់ឡើងវិញ។

:9

-នៅថ្ងៃដែលអាថ៌កំបាំងទាំងអស់ត្រូវបានលាតត្រដាង។

:10

ពេលនោះគេគ្មានអំណាច ហើយក៏គ្មានអ្នកជួយដែរ។

:11

អល់ឡោះស្បថនឹងមេឃដែលមានភ្លៀងធ្លាក់ម្ដងហើយ ម្ដងទៀត។

:12

និងផែនដីដែលមានការបេ្រះបែក(ដោយសាររុក្ខជាតិ លូតលាស់)។

:13

ពិតប្រាកដណាស់ វា(គម្ពីរគួរអាន)គឺជាពាក្យពេចន៍ ដែលមានការបែងចែក(រវាងខុសនិងត្រូវ)។

:14

ហើយគម្ពីរគួរអាន ក៏មិនមែនសម្រាប់លេងសើចដែរ។

:15

ពិតប្រាកដណាស់ ពួកគេរៀបចំល្បិចកលអាក្រក់(ដើម្បី ប្រឆាំងនឹងមូហាំម៉ាត់)។

:16

ហើយយើងក៏មានផែនការ(ដើម្បីតបតនឹងពួកគេ)វិញ ដែរ។

:17

ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ពន្យារពេលឱ្យពួកគ្មានជំនឿ និងរង់ចាំមើលពួកគេមួយរយៈសិនចុះ។