បណ្ណាល័យអ៊ីស្លាមទាំងអស់។

85 - The Mansions of the Stars - Al-Burūj

:1

អល់ឡោះស្បថនឹងមេឃដែលមានផ្កាយជាច្រើន។

:2

និងថ្ងៃដែលបានសន្យា(ថ្ងៃបរលោក)។

:3

និងអ្នកដែលធ្វើសាក្សី ហើយនិងភស្ដុតាងទាំងឡាយដែល គេយកមកបង្ហាញ។

:4

គេបានដាក់បណ្ដាសាចំពោះក្រុមអូខទូត(ជាពួកដែលជីក រណ្ដៅសម្លាប់អ្នកមានជំនឿ)។

:5

ជារណ្ដៅភ្លើងដែលមានកំណាត់អូស

:6

ខណៈដែលពួកគេអង្គុយនៅជុំវិញរណ្ដៅភ្លើងនោះ

:7

ដោយពួកគេសម្លឹងមើលទៅលើអ្វីដែលពួកគេកំពុងប្រព្រឹត្ដ ទៅលើបណ្ដាអ្នកដែលមានជំនឿ។

:8

ហើយពួកគេបានធ្វើបាបបណ្ដាអ្នកដែលមានជំនឿ គឺដោយ សារតែពួកគេមានជំនឿលើអល់ឡោះដ៏មហាខ្លាំងពូកែនិងជាទីកោតសរសើរ។

:9

គឺជាអ្នកដែលមានការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី។ ហើយអល់ឡោះ គឺជាសាក្សីទៅលើអ្វីៗទាំងអស់។

:10

ពិតប្រាកដណាស់ ពួកដែលដុតបណ្ដាអ្នកដែលមានជំនឿប្រុសស្រី បន្ទាប់មកពួកគេមិនបានសារភាពទោសកំហុស (ចំពោះអល់ឡោះ)ទេនោះ ពួកគេនឹងត្រូវទទួលទារុណកម្មនៅក្នុង នរកជើហាន់ណាំ និងទទួលទារុណកម្មដែលឆាបឆេះយ៉ាងឈឺចាប់ បំផុត។

:11

ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អត្រឹមត្រូវនោះ ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្ល ជាច្រើនហូរពីក្រោមវា។ នោះគឺជាជោគជ័យដ៏ធំធេង។

:12

ពិតប្រាកដណាស់ ទារុណកម្មនៃម្ចាស់របស់អ្នកគឺខ្លាំងក្លា បំផុត។

:13

ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលបង្កើត និងជាអ្នកធ្វើឱ្យរស់ឡើងវិញ។

:14

ហើយទ្រង់មហាអភ័យទោស មហាអាណិតស្រឡាញ់។

:15

ម្ចាស់នៃអារ៉ស្ហដ៏ថ្កុំថ្កើង។

:16

ជាម្ចាស់ដែលធ្វើតាមអ្វីដែលទ្រង់មានចេតនា។

:17

តើរឿងរបស់កងទ័ពបានមកដល់អ្នក(មូហាំម៉ាត់)ឬទេ?

:18

(ដូចជា)ហ្វៀរអោន និងសាមូដ។

:19

ផ្ទុយទៅវិញ ពួកដែលគ្មានជំនឿនៅតែព្យាយាម បដិសេធ។

:20

ហើយអល់ឡោះគឺជាអ្នកឡោមព័ទ្ធពីខាងក្រោយពួកគេ (ដឹងរាល់់សកម្មភាពរបស់ពួកគេ)។

:21

ផ្ទុយទៅវិញ វាគឺជាគម្ពីរគួរអានដ៏មហាថ្កុំថ្កើង។

:22

ដែលមាននៅក្នុងសៀវភៅកំណត់ត្រា(ឡាវហុលម៉ះ- ហ៊្វូស)។