បណ្ណាល័យអ៊ីស្លាមទាំងអស់។

87 - The Most High - Al-'A`lá

:1

ចូរអ្នក(មូហាំម៉ាត់)លើកតម្កើងនាមនៃម្ចាស់របស់ អ្នកដ៏ឧត្ដុង្គឧត្ដមចុះ។

:2

ទ្រង់ជាអ្នកដែលបានបង្កើត(អ្វីៗទាំងអស់) រួចទ្រង់បាន រៀបចំឱ្យមានលក្ខណៈសមរម្យ។

:3

និងជាអ្នកដែលបានកំណត់វាសនា និងផ្ដល់ការចង្អុលបង្ហាញ។

:4

និងជាអ្នកដែលបណ្ដុះរុក្ខជាតិបៃតងគ្រប់បែបយ៉ាង។

:5

ក្រោយមកទ្រង់បានធ្វើឱ្យវាក្លាយជាចំបើងស្ងួតពណ៌ខ្មៅ។

:6

យើងនឹងសូត្រ(គម្ពីរគួរអាន)ឱ្យអ្នក(មូហាំម៉ាត់)ស្ដាប់ ហើយអ្នកនឹងមិនភេ្លចវាឡើយ។

:7

លើកលែងតែអ្វីដែលអល់ឡោះមានចេតនា(ឱ្យអ្នកភេ្លច) ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់ដឹងនូវអ្វីដែលលាតត្រដាង និង លាក់កំបាំង។

:8

ហើយយើងនឹងសម្រួលឱ្យអ្នកនូវមាគ៌ាដ៏ងាយស្រួល(គ្រប់ កិច្ចការ)។

:9

ដូចេ្នះ ចូរអ្នកក្រើនរំលឹកចុះ ប្រសិនបើការក្រើនរំលឹកនោះ មានផលប្រយោជន៍

:10

អ្នកដែលកោតខ្លាចអល់ឡោះ នឹងទទួលយកការក្រើន រំលឹក។

:11

ប៉ុន្ដែអ្នកដែលមិនកោតខ្លាចអល់ឡោះនឹងគេចចេញពីវា

:12

គឺជាអ្នកដែលនឹងត្រូវចូលទៅក្នុងភើ្លងនរកយ៉ាងធំធេង។

:13

បន្ទាប់មកគេមិនអាចស្លាប់ ហើយក៏មិនអាចរស់ដោយ ងាយស្រួលដែរនៅក្នុងនរកនោះ។

:14

អ្នកដែលសំអាតខ្លួន(ពីប្រការស្ហ៊ីរិក) ពិតជាទទួលបាន ជោគជ័យ។

:15

និងអ្នកដែលបានរំលឹកនាមនៃម្ចាស់របស់គេ ហើយនិង ប្រតិបត្ដិសឡាត។

:16

ផ្ទុយទៅវិញ ពួកអ្នកបែរជាស្រឡាញ់ការរស់នៅក្នុង លោកិយទៅវិញ

:17

ថ្វីត្បិតតែថ្ងៃបរលោកវាប្រសើរជាងនិងអមតៈក៏ដោយ។

:18

ពិតប្រាកដណាស់ រឿងនេះគឺមានចែងនៅក្នុងគម្ពីរមុនៗ។

:19

ដូចជាគម្ពីររបស់អ៊ីព្រហ៊ីម និងមូសាជាដើម។