បណ្ណាល័យអ៊ីស្លាមទាំងអស់។

82 - The Cleaving - Al-'Infiţār

:1

នៅពេលដែលមេឃបានបេ្រះបែក។

:2

និងនៅពេលដែលភពទាំងឡាយបានបាក់ធ្លាក់ខេ្ទចខ្ទី ។

:3

និងនៅពេលដែលទឹកសមុទ្រត្រូវបានគេបំផ្ទុះឡើង ។

:4

និងនៅពេលដែលផ្នូរទាំងឡាយត្រូវបានគេបំផុសឡើង។

:5

មនុស្សម្នាក់ៗនឹងបានដឹងនូវអ្វីដែលខ្លួនបានសាងកន្លងមក និងអ្វីដែលខ្លួនមិនទាន់សាង។

:6

ឱមនុស្សលោក. តើអ្វីទៅដែលបានបោកប្រាស់អ្នកឱ្យធ្វើ ស្ហ៊ីរិកចំពោះម្ចាស់របស់អ្នកដ៏ថ្កុំថ្កើង

:7

ដែលបានបង្កើតអ្នក រួចធ្វើឱ្យអ្នកមានរូបរាងពេញលេញ ព្រមទាំងផ្ដល់ឱ្យអ្នកនូវលក្ខណៈល្អសមរម្យ

:8

ក្នុងរូបរាងណាមួយដែលទ្រង់មានចេតនា ទ្រង់នឹង បង្កើតអ្នកនោះ?

:9

មិនដូច្នោះទេ. ផ្ទុយទៅវិញពួកអ្នកបែរជាបដិសេធនឹងថ្ងៃ ជំនុំជំរះ(ថ្ងៃបរលោក)ទៅវិញ។

:10

ហើយពិតប្រាកដណាស់ ពួកអ្នកគឺមានអ្នកតាមឃ្លាំមើល (ម៉ាឡាអ៊ីកាត់)។

:11

ជាអ្នកថ្កុំថ្កើង និងជាអ្នកកត់ត្រា(រាល់អំពើរបស់អ្នក)។

:12

ពួកគេ(ម៉ាឡាអ៊ីកាត់)ដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

:13

ពិតប្រាកដណាស់ បណ្ដាអ្នកដែលបានសាងអំពើល្អគឺ ស្ថិតក្នុងឋានសួគ៌ណាអ៊ីម។

:14

ហើយពិតប្រាកដណាស់ ពួកដែលប្រព្រឹត្ដអំពើអាក្រក់ គឺស្ថិតក្នុងនរកជើហ៊ីម។

:15

ពួកគេនឹងចូលទៅក្នុងឋាននរកនោះនៅថ្ងៃជំនុំជំរះ(ថ្ងៃ បរលោក)។

:16

ហើយពួកគេមិនអាចគេចវេះពីវាបានឡើយ។

:17

តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ថ្ងៃជំនុំជំរះជាអ្វីនោះ?

:18

បន្ទាប់មក តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ថ្ងៃជំនុំជំរះជាអ្វី នោះ ?

:19

គឺជាថ្ងៃដែលគ្មានបុគ្គលណាម្នាក់អាចមានអំណាចអ្វីជួយ ដល់បុគ្គលម្នាក់ទៀតបានឡើយ។ ហើយសេចកី្ដសមេ្រចនៅថ្ងៃ នោះគឺជាកម្មសិទ្ធិរបស់អល់ឡោះតែមួយគត់។