បណ្ណាល័យអ៊ីស្លាមទាំងអស់។

83 - The Defrauding - Al-Muţaffifīn

:1

ភាពវិនាសអន្ដរាយគឺសម្រាប់ពួកដែលគៃបន្លំ។

:2

ជាពួកដែលទាមទារចង់បានគ្រប់ចំនួននៅពេលដែលពួកគេ ថ្លឹងវាស់ ឬវាល់ពីអ្នកដទៃ។

:3

តែនៅពេលដែលពួកគេវាស់ឬវាល់ ឬថ្លឹងឱ្យអ្នកដទៃ គឺ ពួកគេធ្វើឱ្យខ្វះ។

:4

តើពួកទាំងនោះមិនគិតថាៈ ពិតប្រាកដណាស់ ពួកគេនឹង ត្រូវគេធ្វើឱ្យរស់ឡើងវិញ

:5

នៅថ្ងៃមួយដ៏ធំធេង(ថ្ងៃបរលោក)ទេឬ ?

:6

គឺនៅថ្ងៃដែលមនុស្សលោកនឹងឈរនៅចំពោះមុខម្ចាស់ គ្រប់គ្រងពិភពទាំងអស់។

:7

មិនដូច្នោះទេ. ការពិតបញ្ជីរបស់ពួកប្រព្រឹត្ដអំពើអាក្រក់ គឺស្ថិតក្នុងស៊ិជ្ជីន។

:8

តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ស៊ិជ្ជីនជាអ្វីនោះ?

:9

គឺជាបញ្ជីមួយដែលត្រូវបានគេកត់ត្រាទុក។

:10

ភាពវិនាសអន្ដរាយនៅថ្ងៃនោះគឺសម្រាប់ពួកដែល បដិសេធ។

:11

គឺជាពួកដែលបដិសេធនឹងថ្ងៃជំនុំជំរះ។

:12

ហើយគ្មានអ្នកណាម្នាក់អាចបដិសេធនឹងវាក្រៅពីពួក ដែលបំពានប្រព្រឹត្ដបាបកម្មនោះឡើយ។

:13

នៅពេលមានគេសូត្រអាយ៉ាត់ៗរបស់យើងឱ្យគេស្ដាប់ គេបែរជាបាននិយាយថាៈ នេះគឺជារឿងពេ្រងនិទានទៅវិញ។

:14

ទេ. ផ្ទុយទៅវិញ អ្វី(បាបកម្ម)ដែលពួកគេប្រព្រឹត្ដនោះ បានគ្របដណ្ដប់លើចិត្ដរបស់ពួកគេ។

:15

ទេ. ពិតប្រាកដណាស់ ពួកគេនឹងត្រូវគេបិទបាំងពីការ មើលឃើញម្ចាស់របស់ពួកគេនៅថ្ងៃនោះ(ថ្ងៃបរលោក)។

:16

ក្រោយមក ពួកគេពិតជានឹងត្រូវចូលនរកជើហ៊ីម។

:17

ក្រោយមកទៀត មានគេនិយាយថាៈ នេះហើយគឺជាអ្វី ដែលពួកអ្នកធ្លាប់បដិសេធនឹងវានោះ។

:18

ទេ. ពិតប្រាកដណាស់ បញ្ជីរបស់បណ្ដាអ្នកដែលសាង អំពើល្អ គឺស្ថិតក្នុងអ៊ីល្លីយូន។

:19

តើអ្វីដែលធ្វើឱ្យអ្នកដឹងថា អ៊ីល្លីយូនជាអ្វីនោះ?

:20

គឺជាបញ្ជីមួយដែលត្រូវបានគេកត់ត្រាទុក។

:21

ដែលបណ្ដាម៉ាឡាអ៊ីកាត់កំពុងតែធ្វើសាក្សីចំពោះបញ្ជីនោះ។

:22

ពិតប្រាកដណាស់ បណ្ដាអ្នកដែលសាងអំពើល្អ គឺស្ថិតនៅ ក្នុងឋានសួគ៌ណាអ៊ីម។

:23

ដោយពួកគេអង្គុយនៅលើគ្រែគយគន់(វត្ថុនានា)។

:24

អ្នកនឹងមើលឃើញភាពសប្បាយរីករាយនៅលើផ្ទៃមុខ របស់ពួកគេ។

:25

ពួកគេនឹងត្រូវគេឱ្យទទួលទានសុរាដ៏បរិសុទ្ធដែលត្រូវបាន បិទជិត។

:26

ក្លិនរបស់វាក្រអូបបំផុត។ ហើយដើម្បីបានដូចនេះ ចូរឱ្យ បណ្ដាអ្នកដែលប្រកួតប្រជែង ប្រកួតប្រជែងគ្នាចុះ។

:27

ហើយការលាយរបស់វាគឺអំពីទឹកនៅក្នុងឋានសួគ៌។

:28

គឺជាប្រភពទឹកដែលបណ្ដាអ្នកមានឋានៈខ្ពង់ខ្ពស់ទទួល ទានវា។

:29

ពិតប្រាកដណាស់ ពួកដែលបានប្រព្រឹត្ដអំពើអាក្រក់(នៅ ក្នុងលោកិយ) ពួកគេធ្លាប់សើចចំអកឱ្យបណ្ដាអ្នកដែលមានជំនឿ។

:30

ហើយនៅពេលដែលពួកគេបានដើរកាត់បណ្ដាអ្នកដែល មានជំនឿ ពួកគេតែងតែសម្ដែងការចំអកឡកឡឺយ។

:31

ហើយនៅពេលដែលពួកគេត្រឡប់ទៅកាន់បក្សពួករបស់ គេវិញ គឺពួកគេត្រឡប់ដោយការចំអកដាក់អ្នកមានជំនឿ។

:32

ហើយនៅពេលដែលពួកគេបានឃើញបណ្ដាអ្នកដែល មានជំនឿ ពួកគេនិយាយថាៈ ពិតប្រាកដណាស់ ពួកទាំងនេះជាពួក ដែលវងេ្វង។

:33

ហើយពួកគេ(ពួកគ្មានជំនឿ)មិនត្រូវបានគេចាត់តាំង ជាអ្នកឃ្លាំមើលបណ្ដាអ្នកដែលមានជំនឿឡើយ។

:34

ដូចេ្នះ នៅថ្ងៃនេះ(ថ្ងៃបរលោក) បណ្ដាអ្នកដែលមាន ជំនឿសើចចំអកចំពោះពួកដែលគ្មានជំនឿវិញ។

:35

ពួកគេអង្គុយនៅលើគ្រែគយគន់(វត្ថុនានា)។

:36

តើពួកគ្មានជំនឿត្រូវបានគេតបស្នងនូវអ្វីដែលពួកគេ ធ្លាប់បានប្រព្រឹត្ដដែរឬទេ ?