បណ្ណាល័យអ៊ីស្លាមទាំងអស់។

81 - The Overthrowing - At-Takwīr

:1

នៅពេលដែលព្រះអាទិត្យត្រូវបានគេធ្វើឱ្យបាត់រស្មី។

:2

និងនៅពេលដែលហ្វូងផ្កាយបានធ្លាក់បាក់បែក។

:3

និងនៅពេលដែលភ្នំត្រូវបានគេធ្វើឱ្យរសាត់ដូចធូលី។

:4

និងនៅពេលដែលសត្វអូដ្ឋមានផ្ទៃពោះត្រូវបានគេបោះបង់ ចោល។

:5

និងនៅពេលដែលសត្វសាហាវត្រូវបានគេប្រមូលផ្ដុំ។

:6

និងនៅពេលដែលទឹកសមុទ្រត្រូវបានគេធ្វើឱ្យឆេះជា អណ្ដាតភ្លើង។

:7

និងនៅពេលដែលព្រលឹងត្រូវបានគេបញ្ចូលទៅក្នុងខ្លួន របស់គេវិញ។

:8

និងនៅពេលទារិកាដែលគេបានកប់ទាំងរស់ត្រូវបានគេ សួរថាៈ

:9

ដោយសារបាបកម្មអី្វបានជានាងត្រូវបានគេសម្លាប់?

:10

និងនៅពេលដែលសៀវភៅកំណត់ហេតុ(អំពើល្អ និង អំពើអាក្រក់)ត្រូវបានគេលាតត្រដាង។

:11

និងនៅពេលដែលមេឃត្រូវបានគេយកចេញពីកន្លែង របស់វា។

:12

និងនៅពេលដែលភ្លើងនរកជើហ៊ីមត្រូវបានគេធ្វើឱ្យឆេះ យ៉ាងសន្ធោសន្ធៅ។

:13

និងនៅពេលដែលឋានសួគ៌ត្រូវបានគេដាក់ឱ្យនៅជិត (អ្នកដែលកោតខ្លាចអល់ឡោះ) ។

:14

(ពេលនោះ)បុគ្គលគ្រប់រូបនឹងដឹងអំពីអ្វីដែលគេបាន ប្រព្រឹត្ដកន្លងមក។

:15

ជាការពិតណាស់ យើងស្បថនឹងហ្វូងផ្កាយដែលលិចបាត់។

:16

និងហូ្វងផ្កាយដែលដើរតាមគន្លងរបស់វាយ៉ាងលឿន រួច ក៏លិចបាត់។

:17

និងពេលយប់ នៅពេលដែលវាមកដល់ទីបពា្ចប់។

:18

និងពេលព្រលឹម នៅពេលដែលវាបពោ្ចញពន្លឺ។

:19

ពិតប្រាកដណាស់ គម្ពីរគួរអានគឺនាំមកតាមរយៈពាក្យ សំដីរបស់អ្នកនាំសារ(ជីព្រីល)ដ៏ថ្កុំថ្កើង

:20

ដែលមានអានុភាពខ្លាំងក្លា(ក្នុងការទទួលខុសត្រូវលើ ការងារ) និងមានឋានៈខ្ពង់ខ្ពស់ចំពោះម្ចាស់នៃអារ៉ស្ហ

:21

ដែលជាអ្នកត្រូវគេគោរពនៅទីនោះ និងជាអ្នកស្មោះត្រង់។

:22

ហើយមិត្ដរបស់ពួកអ្នក(មូហាំម៉ាត់)មិនមែនជា មនុស្សវិកលចរិតឡើយ។

:23

ហើយជាការពិតណាស់ គាត់(មូហាំម៉ាត់)បានឃើញគេ (ជីព្រីល)យ៉ាងច្បាស់នៅឯជើងមេឃ។

:24

ហើយគេ(មូហាំម៉ាត់)មិនកំណាញ់លើការផ្សព្វផ្សាយ ប្រការអាថ៌កំបាំង(សាររបស់អល់ឡោះ)ឡើយ។

:25

ហើយគម្ពីរគួរអានក៏មិនមែនជាពាក្យសំដីរបស់ស្ហៃតន ដែលត្រូវគេដាក់បណ្ដាសាដែរ។

:26

ហេតុនេះ តើសតិរបស់ពួកដែលបដិសេធនឹងគម្ពីរគួរអាន ទៅណាអស់ហើយ?

:27

វា(គម្ពីរគួរអាន) គ្មានអ្វីក្រៅពីការរំលឹកដល់ពិភពទាំង អស់នោះឡើយ។

:28

សម្រាប់អ្នកណាដែលមានបំណងចង់ដើរលើមាគ៌ាដ៏ត្រឹម ត្រូវក្នុងចំណោមពួកអ្នក។

:29

ហើយពួកអ្នកមិនអាចមានបំណងធ្វើអ្វីមួយបានឡើយ លើកលែងតែអល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់ មានចេតនាប៉ុណ្ណោះ។