បណ្ណាល័យអ៊ីស្លាមទាំងអស់។

80 - He Frowned - `Abasa

:1

គាត់(មូហាំម៉ាត់)បានធ្វើមុខក្រញូវ ហើយងាកមុខចេញ

:2

ពីព្រោះមានជនពិការភ្នែកម្នាក់បានចូលមកជួបគាត់។

:3

តើអ្នក(មូហាំម៉ាត់)អាចដឹងយ៉ាងដូមេ្ដចបាន? ជួនកាល គេអាចមកសំអាតខ្លួន។

:4

ឬក៏គេចង់បានការក្រើនរំលឹកហើយការក្រើនរំលឹកនោះ អាចផ្ដល់ផលប្រយោជន៍ដល់គេ ។

:5

រីឯអ្នកដែលមានទ្រព្យសម្បត្ដិគ្រប់គ្រាន់ (មិនត្រូវការ ការចង្អុលបង្ហាញពីអ្នក)

:6

អ្នកបែរជាយកចិត្ដទុកដាក់ចំពោះគេទៅវិញ។

:7

ហើយមានបញ្ហាអ្វីចំពោះអ្នក(មូហាំម៉ាត់) ប្រសិនបើគេ សំអាតខ្លួន (ពីភាពគ្មានជំនឿ)នោះ?

:8

ចំណែកឯអ្នកដែលបានមកជួបអ្នកដើម្បីសុំការចង្អុល បង្ហាញផ្លូវល្អ

:9

ហើយគេកោតខ្លាចអល់ឡោះនោះ

:10

អ្នកបែរជាព្រងើយកន្ដើយចំពោះគេទៅវិញ។

:11

ចូរអ្នកកុំធ្វើបែបនេះ។ ពិតប្រាកដណាស់ វា(អាយ៉ាត់ ទាំងនេះ)គឺជាការក្រើនរំលឹក។

:12

ដូចេ្នះអ្នកណាហើយមានបំណង គេពិតជានឹងយកវា (គម្ពីរគួរអាន)ធ្វើជាមេរៀន។

:13

ដែលមាននៅក្នុងគម្ពីរដែលត្រូវបានគេលើកតម្កើង។

:14

ប្រកបដោយភាពខ្ពង់ខ្ពស់ ព្រមទាំងជ្រះស្អាត។

:15

ដែលនៅនឹងដៃអ្នកដែលសរសេរសារ(ម៉ាឡាអ៊ីកាត់)

:16

ដ៏ល្អប្រពៃ និងជាអ្នកប្រតិបត្ដិតាមអល់ឡោះយ៉ាង ខ្ជាប់ខ្ជួន។

:17

មនុស្សលោកត្រូវបានគេដាក់បណ្ដាសានូវអ្វីដែលគេបាន ប្រឆាំងនឹងម្ចាស់របស់គេ ។

:18

តើទ្រង់បានបង្កើតគេ(អ្នកប្រឆាំង)អំពីអ្វី?

:19

ទ្រង់បានបង្កីតគេអំពីទឹកកាម រួចទ្រង់បានកំណត់ឱ្យគេ រួចជាសេ្រច (ថ្ងៃស្លាប់ លាភសក្ការៈ វាសនា...)។

:20

បន្ទាប់មក ទ្រង់បានសម្រួលផ្លូវដល់គេ។

:21

ក្រោយមក ទ្រង់ធ្វើឱ្យគេស្លាប់ រួចដាក់គេនៅក្នុងផ្នូរ។

:22

ក្រោយមកទៀត នៅពេលដែលទ្រង់មានចេតនា ទ្រង់ នឹងធ្វើឱ្យគេរស់ឡើងវិញ។

:23

ទេ. គេមិនអនុវត្ដតាមអ្វីដែលទ្រង់បានបញ្ជាគេឡើយ។

:24

ដូចេ្នះ ចូរឱ្យមនុស្សលោកមើលទៅកាន់ចំណីអាហារ របស់គេចុះ។

:25

ពិតប្រាកដណាស់ យើងបានបញ្ចុះទឹកភ្លៀងមកយ៉ាង ច្រើន។

:26

បន្ទាប់មកយើងបានបំបែកដីជាបំណែកៗ។

:27

រួចយើងបានបណុ្ដះធញ្ញជាតិគ្រប់ប្រភេទនៅលើវា។

:28

និងដើមទំពាំងបាយជូរ និងបន្លែ។

:29

និងដើមអូលីវ និងដើមលើ្ម។

:30

និងសួនឧទ្យានដែលមានដើមឈើធំៗជាច្រើន។

:31

និងផលានុផល ហើយនិងរុក្ខជាតិសម្រាប់សត្វពាហនៈ

:32

ជាផលប្រយោជន៍សម្រាប់ពួកអ្នកនិងសត្វពាហនៈរបស់ ពួកអ្នក។

:33

ហើយនៅពេលដែលសម្រែក(ការផ្លុំត្រែលើកទីពីរ) យ៉ាងខ្លាំងបានមកដល់។

:34

នៅថ្ងៃដែលមនុស្សរត់គេចចេញពីបងប្អូនរបស់គេ។

:35

និងម្ដាយរបស់គេ និងឪពុករបស់គេ។

:36

និងប្រពន្ធរបស់គេ និងកូនចៅរបស់គេ។

:37

ចំពោះបុគ្គលម្នាក់ៗក្នុងចំណោមពួកគេនៅថ្ងៃនោះ គឺគិតតែពីខ្លួនឯងប៉ុណ្ណោះ។

:38

ទឹកមុខ(របស់អ្នកមានជំនឿ)នៅថ្ងៃនោះគឺមានភាព រីករាយ។

:39

សើចសប្បាយរីករាយ(ចំពោះដំណឹងល្អស្ដីពីឋានសួគ៌)។

:40

ហើយទឹកមុខ(របស់អ្នកគ្មានជំនឿ)នៅថ្ងៃនោះ គឺប្រឡាក់ធូលី។

:41

ភាពខ្មៅងងឹតគ្របដណ្ដប់ផ្ទៃមុខ(របស់ពួកគេ)។

:42

ពួកទាំងនោះហើយ គឺជាពួកគ្មានជំនឿដែលប្រព្រឹត្ដ អំពើអាក្រក់បំផុត។