បណ្ណាល័យអ៊ីស្លាមទាំងអស់។

79 - Those who drag forth - An-Nāzi`āt

:1

អល់ឡោះស្បថនឹងម៉ាឡាអ៊ីកាត់ដែលដកយកជីវិតពួក ដែលគ្មានជំនឿដោយឃោរឃៅ។

:2

និងម៉ាឡាអ៊ីកាត់ដែលដកយកជីវិតអ្នកមានជំនឿដោយ ថ្នមៗ។

:3

និងម៉ាឡាអ៊ីកាត់ដែលចុះពីលើមេឃយ៉ាងលឿន។

:4

និងម៉ាឡាអ៊ីកាត់ដែលដណ្ដ្ដើមគ្នានាំព្រលឹងអ្នកមានជំនឿ ឆ្ពោះទៅកាន់ឋានសួគ៌។

:5

និងម៉ាឡាអ៊ីកាត់ដែលរៀបចំបទបញ្ជារបស់អល់ឡោះ។

:6

នៅថ្ងៃដែល(មានការផ្លុំត្រែលើកទីមួយ)ផែនដីនិងភ្នំ ទាំងឡាយរញ្ជួយយ៉ាងខ្លាំង(អ្វីៗទាំងអស់ត្រូវវិនាសអន្ដរាយ)។

:7

ការផ្លុំត្រែលើកទីពីរកើតមានឡើង បន្ទាប់ពីលើកទីមួយ (អ្វីៗទាំងអស់ត្រូវរស់ឡើងវិញ)។

:8

នៅថ្ងៃនោះ ដួងចិត្ដ(របស់ពួកគ្មានជំនឿ)ភ័យញាប់ញ័រ។

:9

កែវភ្នែករបស់ពួកគេទម្លាក់ចុះដោយសារការភ័យខ្លាច។

:10

ពួកគេ(ពួកគ្មានជំនឿ)និយាយថាៈ តើពួកយើងពិតជា ត្រូវបានគេបញ្ជូនទៅកាន់ជីវិតដើម(របស់ពួកយើង)វិញឬ?

:11

តើ(គេពិតជាបញ្ជូនទៅកាន់ជីវិតដើមរបស់ពួកយើងវិញ ឬ) នៅពេលដែលពួកយើងបានក្លាយជាឆ្អឹងពុកផុយហើយនោះ ?

:12

ពួកគេបាននិយាយទៀតថាៈ ប្រសិនបើដូច្នោះមែននោះ គឺជាការវិលត្រឡប់ដ៏ខាតបង់។

:13

ពិតប្រាកដណាស់ វាគ្រាន់តែជាការផ្លុំត្រែ(លើកទីពីរ) មួយដងប៉ុណ្ណោះ។

:14

ពេលនោះស្រាប់តែពួកគេរស់ឡើងវិញពាសពេញផែនដី។

:15

រឿងរបស់មូសាពិតជាបានមកដល់អ្នក(មូហាំម៉ាត់) រួចហើយ ។

:16

នៅពេលដែលម្ចាស់របស់គេហៅគេនៅឯជ្រលងភ្នំទូវ៉ា ដ៏ពិសិដ្ឋ។

:17

ចូរអ្នក(មូសា)ទៅកាន់ហ្វៀរអោនចុះ ពិតប្រាកដណាស់ គេជាអ្នកបំពាន។

:18

ចូរអ្នកនិយាយ(ទៅកាន់ហ្វៀរអោន)ថាៈ តើអ្នកចង់មាន ភាពជ្រះស្អាតដែរឬទេ?

:19

ហើយចង់ឱ្យខ្ញុំណែនាំអ្នកទៅកាន់ម្ចាស់របស់អ្នក (អល់ឡោះ) រួចអ្នកនឹងកោតខ្លាចទ្រង់ដែរឬទេ?

:20

ពេលនោះ មូសាបានបង្ហាញឱ្យហ្វៀរអោនឃើញនូវ មុជីហ្សាត់មួយដ៏ធំ។

:21

តែគេបែរជាបានបដិសេធ និងបានប្រឆាំងទៅវិញ។

:22

បន្ទាប់មក គេបានបែរខ្នងដោយព្យាយាមរកល្បិចកល ប្រឆាំងនឹងមូសា។

:23

រួចគេបានប្រមូល(ប្រជារាស្ដ្ររបស់គេ) ហើយគេបាន ស្រែកប្រកាស។

:24

និងបាននិយាយថាៈ យើងគឺជាម្ចាស់ដ៏ខ្ពង់ខ្ពស់របស់ពួកអ្នក។

:25

ដូចេ្នះ អល់ឡោះបានដាក់ទណ្ឌកម្មគេទាំងនៅក្នុង លោកិយ និងបរលោក។

:26

ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជាមេរៀនមួយ សម្រាប់អ្នកណាដែលកោតខ្លាចអល់ឡោះ។

:27

តើការបង្កើតពួកអ្នក(ឱ្យរស់ឡើងវិញសាជាថ្មី)លំបាក ឬក៏មេឃដែលយើងបានបង្កើតវារួចលំបាកជាង?

:28

ទ្រង់បានលើកទ្រង់ទ្រាយរបស់វាឱ្យខ្ពស់ និងបានធ្វើឱ្យវារាបស្មើ។

:29

ហើយទ្រង់បានធ្វើឱ្យរាត្រីកាលរបស់វាងងឹត ហើយទ្រង់ ក៏បានបពោ្ចញពន្លឺរបស់វាមកវិញដែរនៅពេលថ្ងៃ។

:30

ក្រោយពីនោះមក ទ្រង់បានធ្វើឱ្យផែនដីរាបស្មើ។

:31

ទ្រង់បានបពោ្ចញពីដីនូវទឹករបស់វា និងរុក្ខជាតិរបស់វា។

:32

ហើយទ្រង់បានបង្កើតភ្នំជាស្នឹងដ៏រឹងមាំ

:33

ដើម្បីជាផលប្រយោជន៍សម្រាប់ពួកអ្នក និងសត្វពាហនៈ របស់ពួកអ្នក។

:34

តែនៅពេលដែលគ្រោះមហន្ដរាយដ៏ធំបានមកដល់(ថ្ងៃ បរលោក)។

:35

ថ្ងៃនោះមនុស្សលោកនឹងនឹកឃើញនូវអី្វដែលខួ្លនបាន សាងកន្លងមក។

:36

ហើយភ្លើងនរកជើហ៊ីមនឹងត្រូវបានគេបង្ហាញឱ្យឃើញ យ៉ាងច្បាស់ចំពោះអ្នកណាដែលមើលឃើញ។

:37

ចំណែកឯអ្នកណាដែលបានបំពាន

:38

និងស្រឡាញ់ចូលចិត្ដការរស់នៅក្នុងលោកិយ(ជាងថ្ងៃ បរលោក)នោះ

:39

ពិតប្រាកដណាស់ នរកជើហ៊ីមគឺជាទីលំនៅរបស់គេ។

:40

រីឯអ្នកណាដែលកោតខ្លាចការឈរនៅចំពោះមុខម្ចាស់ របស់គេ និងបានហាមឃាត់ខ្លួនពីការភ្លើតភ្លើននោះ

:41

ពិតប្រាកដណាស់ ឋានសួគ៌គឺជាទីលំនៅរបស់គេ។

:42

ពួកគេ(ពួកមូស្ហរីគីន)នឹងសួរអ្នក(មូហាំម៉ាត់)អំពីថ្ងៃ បរលោកថាៈ តើវានឹងកើតឡើងនៅពេលណា?

:43

អ្នកមិនមែនជាអ្នកដឹងអំពីពេលវេលារបស់វាឡើយ។

:44

ទីបពា្ចប់របស់វា គឺមានតែម្ចាស់របស់អ្នកទេដែលដឹង។

:45

តាមពិតអ្នកគ្រាន់តែជាអ្នកដាស់តឿនព្រមានចំពោះអ្នក ណាដែលខ្លាចវាប៉ុណ្ណោះ។

:46

នៅថ្ងៃដែលពួកគេឃើញវា(ថ្ងៃបរលោក) ពួកគេមាន អារម្មណ៍ហាក់បីដូចជាមិនបានរស់នៅក្នុងលោកិយនេះឡើយ លើកលែងតែមួយល្ងាច ឬមួយព្រឹកប៉ុណ្ណោះ។