បណ្ណាល័យអ៊ីស្លាមទាំងអស់។

70 - The Ascending Stairways - Al-Ma`ārij

:1

អ្នកសុំម្នាក់(អ្នកគ្មានជំនឿ)បានបួងសួងសុំឱ្យទារុណកម្ម កើតឡើង

:2

ចំពោះពួកដែលគ្មានជំនឿ។ គ្មានអ្នកណាម្នាក់អាចការពារគេ

:3

ពី(ទារុណកម្ម)អល់ឡោះដែលជាម្ចាស់នៃផ្លូវឡើងទៅលើ មេឃ

:4

ដែលម៉ាឡាអ៊ីកាត់ និងជីព្រីលឡើងទៅកាន់ទ្រង់ក្នុងមួយ ថ្ងៃដែលរយៈពេលរបស់វាចំនួនហាសិបពាន់ឆ្នាំឡើយ។

:5

ដូចេ្នះចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់នូវការអត់ធ្មត់មួយ ដ៏ល្អចុះ។

:6

ពិតប្រាកដណាស់ ពួកគេ(ពួកគ្មានជំនឿ)ឃើញទារុណកម្ម នៅឆ្ងាយបំផុត។

:7

តែយើងឃើញវានៅជិតបង្កើយ។

:8

នៅថ្ងៃដែលមេឃនឹងក្លាយដូចជាលោហធាតុកំពុងរលាយ។

:9

ហើយភ្នំក៏ក្លាយដូចជារោមសត្វប៉ើងព្រោងព្រាត។

:10

(នៅថ្ងៃនោះ)គ្មានមិត្ដភកិ្ដណាសួរសុខទុក្ខមិត្ដភកិ្ដណា ឡើយ

:11

ទោះបីជាពួកគេត្រូវគេឱ្យឃើញគ្នាក៏ដោយ។ អ្នកសាង អំពើបាបមានបំណងលោះខ្លួនឱ្យរួចផុតពីទារុណកម្មនៅថ្ងៃនោះ ដោយកូនចៅរបស់គេ

:12

និងភរិយា និងបងប្អូនរបស់គេ

:13

និងក្រុមគ្រួសារ សាច់សារលោហិតរបស់គេដែលផ្ដល់ ទីជំរកដល់គេ

:14

និងអ្នកដែលនៅលើផែនដីទាំងអស់ បន្ទាប់មកសង្គ្រោះ គេឱ្យផុតពីទារុណកម្ម។

:15

មិនដូច្នោះទេ. ពិតប្រាកដណាស់វាគឺជាភ្លើងនរកដែលឆេះ សន្ធោសន្ធៅ

:16

ដែលវាបកស្បែកក្បាល (និងខ្លួនប្រាណ)។

:17

វា(នរក)ស្រែកហៅអ្នកដែលបានបែរខ្នង និងគេចចេញ (ពីមាគ៌ាត្រឹមត្រូវ)

:18

និងបានប្រមូល(ទ្រព្យសម្បត្ដិ) រួចលាក់ទុក(មិនបរិច្ចាគ ទាន)។

:19

ពិតប្រាកដណាស់ មនុស្សលោកត្រូវបានគេបង្កើតឡើង ដោយគ្មានការអត់ធ្មត់ឡើយ។

:20

ដោយគេមានក្ដីព្រួយបារម្ភនៅពេលដែលគ្រោះអាក្រក់ បានកើតឡើងចំពោះគេ។

:21

ហើយគេបែរជាកំណាញ់ នៅពេលដែលគេបានទទួលបាន ផលល្អ(មានទ្រព្យសម្បត្ដិ)។

:22

លើកលែងតែបណ្ដាអ្នកដែលប្រតិបត្ដិសឡាតប៉ុណ្ណោះ។

:23

ដែលពួកគេប្រកាន់ខ្ជាប់នឹងការប្រតិបត្ដិសឡាតរបស់គេ ជានិច្ច។

:24

និងបណ្ដាអ្នកដែលទ្រព្យសម្បត្ដិរបស់ពួកគេគឺមានសិទ្ធិ (មានចំណែក)ដែលត្រូវបានគេកំណត់(ឱ្យបរិច្ចាគភាគទាន)

:25

សម្រាប់អ្នកក្រដែលហ៊ានសុំ និងអ្នកក្រដែលមិនហ៊ានសុំ។

:26

និងបណ្ដាអ្នកដែលជឿជាក់លើថ្ងៃជំនុំជំរះ(ថ្ងៃបរលោក)។

:27

និងបណ្ដាអ្នកដែលកោតខ្លាចទារុណកម្មនៃម្ចាស់របស់ ពួកគេ។

:28

ពិតប្រាកដណាស់ ទារុណកម្មនៃម្ចាស់របស់ពួកគេគឺគ្មាន អ្នកណាម្នាក់មានសុវត្ថិភាពឡើយ។

:29

និងបណ្ដាអ្នកដែលបានថែរក្សាប្រដាប់ភេទរបស់ពួកគេ (ពីអំពើហ្ស៊ីណា)។

:30

លើកលែងតែចំពោះភរិយារបស់ពួកគេ និងខ្ញុំបម្រើស្រី ដាច់ថ្លៃដែលនៅក្រោមការគ្រប់គ្រងរបស់ពួកគេប៉ុណ្ណោះ។ ហើយ ពិតប្រាកដណាស់ ពួកគេមិនត្រូវបានគេយកទោសពៃរ៍ឡើយ។

:31

អ្នកណាហើយដែលបានស្វែងរកការតេ្រកត្រអាលក្រៅពី (ប្រពន្ធ និងខ្ញុំបម្រើដាច់ថ្លៃ)នោះ ពួកទាំងនោះហើយគឺជាពួកដែល បានល្មើស(នឹងបទបញ្ញត្ដិរបស់អល់ឡោះ)។

:32

ហើយបណ្ដាអ្នកដែលថែរក្សានូវភាពស្មោះត្រង់ និងការ សន្យារបស់ពួកគេ។

:33

និងបណ្ដាអ្នកដែលប្រកាន់ខ្ជាប់(ដោយយុត្ដិធម៌)ក្នុងការ ធ្វើសាក្សីរបស់ពួកគេ។

:34

ហើយនិងបណ្ដាអ្នកដែលថែរក្សានូវការប្រតិបត្ដិសឡាត របស់ពួកគេ។

:35

អ្នកទាំងនោះហើយ គឺជាអ្នកដែលត្រូវគេលើកតម្កើងនៅ ក្នុងឋានសួគ៌។

:36

តើហេតុអ្វីបានជាពួកគ្មានជំនឿប្រញាប់ប្រញាល់ឆ្ពោះទៅ កាន់អ្នក

:37

ទាំងខាងស្ដាំ និងខាងឆេ្វងជាក្រុមៗដូចេ្នះ?

:38

តើរាល់ៗបុគ្គលក្នុងចំណោមពួកគេមានបំណងចូលឋាន សួគ៌ណាអ៊ីមឬ?

:39

មិនដូច្នោះទេ. ពិតប្រាកដណាស់ យើងបានបង្កើតពួកគេ អំពីអ្វីដែលពួកគេបានដឹងស្រាប់(ទឹកកាម)។

:40

យើងស្បថនឹងម្ចាស់គ្រប់គ្រង(អល់ឡោះស្បថនឹងខ្លួនឯង) កន្លែងដែលព្រះអាទិត្យនិងព្រះច័ន្ទរះ និងកន្លែងដែលព្រះអាទិត្យនិង ព្រះច័ន្ទលិចថា ពិតប្រាកដណាស់យើងគឺជាអ្នកដែលមានអានុភាព

:41

លើការជំនួសក្រុមផេ្សងដែលល្អជាងពួកគេទៅទៀត ហើយគ្មានអ្នកណាម្នាក់អាចយកឈ្នះយើងបានឡើយ។

:42

ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)បណ្ដោយឱ្យពួកគេលិចលង់ (ក្នុងភាពវងេ្វង) និងលេងសើចរហូតដល់ពួកគេជួបនឹងថ្ងៃរបស់ ពួកគេដែលត្រូវគេសន្យាធ្វើទារុណកម្ម(នៅថ្ងៃបរលោក)ចុះ។

:43

គឺនៅថ្ងៃដែលពួកគេចេញពីផ្នូរយ៉ាងលឿនប្រៀបដូចជា ពួកគេឆ្ពោះទៅកាន់រូបសំណាកដែលពួកគេបានបង្កើតដើម្បីគោរព សក្ការៈ(នៅក្នុងលោកិយ)។

:44

ភ្នែករបស់ពួកគេទម្លាក់ចុះ ខណៈដែលការលំបាកគ្របដណ្ដប់ពួកគេ។ នោះគឺជាថ្ងៃដែលពួកគេត្រូវបានគេសន្យា។