បណ្ណាល័យអ៊ីស្លាមទាំងអស់។

71 - Noah - Nūĥ

:1

ពិតប្រាកដណាស់ យើងបានបញ្ជូននួហទៅកាន់ក្រុមរបស់ គេ(ដោយបញ្ជាថា) ចូរអ្នកដាស់តឿនព្រមានក្រុមរបស់អ្នកមុន នឹងទារុណកម្មដ៏ឈឺចាប់ធ្លាក់មកលើពួកគេ។

:2

គេ(នួហ)បានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ពិតប្រាកដណាស់ ខ្ញុំជាអ្នកដាស់តឿនព្រមានដ៏ពិតប្រាកដសម្រាប់ពួកអ្នក។

:3

ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះ និងកោតខ្លាច ទ្រង់ ហើយនិងប្រតិបត្ដិតាមខ្ញុំ

:4

ទ្រង់នឹងអភ័យទោសដល់ពួកអ្នកនូវរាល់បាបកម្មរបស់ពួក អ្នក ហើយទ្រង់នឹងពន្យារពេលឱ្យពួកអ្នក(មានអាយុវែង)រហូត ដល់ពេលមួយដែលគេបានកំណត់។ ពិតប្រាកដណាស់ ការកំណត់ របស់អល់ឡោះ កាលណាវាមកដល់ គឺគេមិនពន្យារពេលឡើយ ប្រសិនបើពួកអ្នកបានដឹង។

:5

គេ(នួហ)បានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដណាស់ ខ្ញុំបានអំពាវនាវក្រុមរបស់ខ្ញុំ(ឱ្យទៅកាន់ភាពមានជំនឿ)ទាំងយប់ ទាំងថ្ងៃ។

:6

តែការអំពាវនាវរបស់ខ្ញុំមិនបន្ថែមអ្វីដល់ពួកគេឡើយ គឺមាន តែធ្វើឱ្យពួកគេរត់គេចថែមទៀតប៉ុណ្ណោះ។

:7

ហើយពិតប្រាដកណាស់ រាល់ពេលដែលខ្ញុំអំពាវនាវពួកគេ ដើម្បីទ្រង់នឹងអភ័យទោសដល់ពួកគេនោះ ពួកគេបែរជាយកម្រាម ដៃរបស់ពួកគេញ៉ុកត្រចៀករបស់ពួកគេ និងយកសំលៀកបំពាក់ របស់ពួកគេគ្របលើមុខ ថែមទាំងបានបន្ដការប្រឆាំង និងក្រអឺត ក្រទមយ៉ាងខ្លាំងទៀតផង។

:8

បន្ទាប់មក ខ្ញុំពិតជាបានអំពាវនាវពួកគេដោយចំហរ

:9

ក្រោយមក ខ្ញុំពិតជាបានប្រកាសប្រាប់ពួកគេជាសាធារណៈ និង(ជួនកាល)ដោយស្ងៀមស្ងាត់។

:10

រួចមកខ្ញុំបានពោលថាៈ ចូរពួកអ្នកសុំអភ័យទោសពីម្ចាស់ របស់ពួកអ្នក ពិតប្រាកដណាស់ ទ្រង់ជាអ្នកអភ័យទោសបំផុត។

:11

ទ្រង់នឹងបញ្ចុះទឹកភ្លៀងជាច្រើនមកឱ្យពួកអ្នក។

:12

ហើយទ្រង់នឹងបន្ថែមទ្រព្យសម្បត្ដិនិងកូនចៅជាច្រើនដល់ ពួកអ្នក និងប្រទានចំការដំណាំជាច្រើនឱ្យពួកអ្នក ហើយក៏ប្រទាន ទនេ្លជាច្រើនឱ្យពួកអ្នកដែរ។

:13

តើហេតុអ្វីបានជាពួកអ្នកមិនកោតខ្លាចភាពថ្កុំថ្កើងរបស់ អល់ឡោះ

:14

ដោយទ្រង់ពិតជាបានបង្កើតពួកអ្នកជាដំណាក់ៗ(ពីទឹក កាមរហូតក្លាយជារូបរាងពេញលេញ)នោះ ?

:15

តើអ្នកមិនបានឃើញទេថា តើអល់ឡោះបានបង្កើតមេឃ ប្រាំពីរជាន់តំរៀបលើគ្នា

:16

ហើយទ្រង់បានបង្កើតព្រះច័ន្ទជាពន្លឺ និងបានបង្កើត ព្រះអាទិត្យជាចង្កៀងនៅក្នុងវា(មេឃ)យ៉ាងដូចមេ្ដចខ្លះ?

:17

ហើយអល់ឡោះបានបង្កើតធាតុដើមរបស់ពួកអ្នកអំពីដី។

:18

បន្ទាប់មក ទ្រង់នឹងធ្វើឱ្យអ្នកវិលត្រឡប់ទៅក្នុងដីវិញ ហើយទ្រង់ក៏បពោ្ចញពួកអ្នកពីវាវិញផងដែរ(នៅថ្ងៃបរលោក)។

:19

ហើយអល់ឡោះបានបង្កើតផែនដីជាកម្រាលសម្រាប់ពួក អ្នក

:20

ដើម្បីឱ្យពួកអ្នកអាចធ្វើដំណើរលើវាតាមផ្លូវជាច្រើន ដែលទូលំទូលាយ។

:21

នួហបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដណាស់ ពួក គេបានប្រឆាំងនឹងខ្ញុំ ថែមទាំងបានធ្វើតាមអ្នកដែលទ្រព្យសម្បត្ដិ របស់គេ និងកូនចៅរបស់គេមិនបានបន្ថែមអ្វីដល់គេក្រៅពីភាពខាត បង់ទៀតផង។

:22

ហើយពួកគេបានរៀបចំល្បិចកលមួយដ៏ធំ។

:23

ហើយពួកគេបាននិយាយ(ទៅកាន់គ្នាគេ)ថាៈ ចូរពួកអ្នក កុំបោះបង់ព្រះនានារបស់ពួកអ្នក និងកុំបោះបង់ព្រះវ៉ាដ និងស៊ូវ៉ាក និងយ៉ាហ្គូស និងយ៉ាអ៊ូក និងណាសរ៍ឱ្យសោះ។

:24

ហើយជាការពិតណាស់ ព្រះទាំងនោះបានធ្វើឱ្យមនុស្ស ជាច្រើនវងេ្វង។ សូមទ្រង់មេត្ដាកុំបន្ថែមអ្វីដល់ពួកដែលបំពានក្រៅ ពីភាពវងេ្វងអី្វ។

:25

ដោយសារតែបាបកម្មទាំងឡាយរបស់ពួកគេ ពួកគេត្រូវ បានគេពន្លិច(ក្នុងទឹកជំនន់) រួចត្រូវបានគេបញ្ចូលទៅក្នុងនរក។ ហើយពួកគេគ្មានអ្នកណាជួយក្រៅពីអល់ឡោះឡើយ ។

:26

នួហបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាកុំទុក ឱ្យពួកគ្មានជំនឿណាម្នាក់រស់នៅលើផែនដីនេះអី្វ។

:27

ពិតប្រាកដណាស់ ប្រសិនបើទ្រង់ទុកជីវិតឱ្យពួកគេ ពួកគេ នឹងធ្វើឱ្យខ្ញុំរបស់ទ្រង់វងេ្វងជាមិនខាន។ ហើយពួកគេមិនបង្កើតក្រៅ ពីកូនដែលអាក្រក់ និងប្រឆាំង(នឹងទ្រង់)នោះឡើយ។

:28

ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាអភ័យទោសដល់ខ្ញុំ និង ឪពុកម្ដាយរបស់ខ្ញុំ និងអ្នកដែលបានចូលក្នុងផ្ទះរបស់ខ្ញុំដោយមាន ជំនឿ(នឹងទ្រង់) និងបណ្ដាអ្នកដែលមានជំនឿប្រុសស្រីផង។ ហើយ សូមទ្រង់មេត្ដាកុំបន្ថែមអ្វីដល់ពួកដែលបំពានក្រៅពីភាពវិនាសអី្វ។