បណ្ណាល័យអ៊ីស្លាមទាំងអស់។

69 - The Reality - Al-Ĥāqqah

:1

ថ្ងៃបរលោក (ជាថ្ងៃដែលនឹងកើតឡើងពិតប្រាកដ)។

:2

អ្វីទៅជាថ្ងៃបរលោកនោះ?

:3

ហើយអ្វីដែលធ្វើឱ្យអ្នកដឹងថាវាជាថ្ងៃបរលោកនោះ?

:4

ក្រុមសាមូដ និងអាដបានបដិសេធនឹងថ្ងៃបរលោក។

:5

រីឯក្រុមសាមូដ ពួកគេត្រូវបានគេបំផ្លាញដោយសំឡេង ស្រែកមួយយ៉ាងខ្លាំង ។

:6

ហើយចំណែកឯក្រុមអាដវិញ ពួកគេត្រូវបានគេបំផ្លាញ ដោយខ្យល់ព្យុះដ៏ត្រជាក់បំផុត។

:7

ដែលទ្រង់បានបញ្ជាវាឱ្យបក់បោកពួកគេយ៉ាងខ្លាំងរយៈពេល ប្រាំពីរយប់ និងប្រាំបីថ្ងៃជាប់ៗគ្នា។ រួចមកអ្នកនឹងឃើញក្រុមនោះ ដួលស្លាប់ នៅពេលនោះពួកគេហាក់ដូចជាដើមល្មើដែលរលំ។

:8

ដូចេ្នះ តើអ្នកឃើញពួកគេនៅសេសសល់ដែរឬទេ?

:9

ហើយហ្វៀរអោន និងអ្នកដែលពីមុនគេ និងក្រុមលូតសុទ្ធ តែបានប្រព្រឹត្ដបាបកម្ម។

:10

ហើយពួកគេថែមទាំងបានប្រឆាំងនឹងអ្នកនាំសារនៃម្ចាស់ របស់ពួកគេទៀតផង។ ដូចេ្នះ ទ្រង់បានធ្វើទារុណកម្មពួកគេនូវ ទារុណកម្មមួយដ៏ធ្ងន់ធ្ងរ។

:11

ពិតប្រាកដណាស់ យើងបានដឹកពួកអ្នកនៅលើសំពៅនៅ ពេលដែលទឹកជំនន់ឡើងហួសកំរិត។

:12

ដើម្បីយើងទុកវា សម្រាប់ពួកអ្នកធ្វើជាមេរៀនមួយ និង ត្រចៀកដែលបានស្ដាប់ឮយកចិត្ដទុកដាក់ចំពោះវា។

:13

ហើយនៅពេលដែលត្រែត្រូវបានគេផ្លុំលើកទីមួយ។

:14

ហើយផែនដី និងភ្នំត្រូវបានគេលើកចេញ(ពីទីកន្លែងរបស់ វា) រួចវាទាំងពីរក៏បែកខេ្ទចខ្ទីតែម្ដង។

:15

ថ្ងៃនោះហើយគឺជាថ្ងៃបរលោកបានកើតឡើង។

:16

ហើយមេឃក៏បានបែកខេ្ទចខ្ទី ហើយនៅថ្ងៃនោះវាក្លាយ ទៅជាទន់។

:17

ហើយម៉ាឡាអ៊ីកាត់ដែលនៅគ្រប់ជ្រុងនៃមេឃ។ ហើយ នៅថ្ងៃនោះមានម៉ាឡាអ៊ីកាត់ប្រាំបីរូបទ្រអារ៉ស្ហនៃម្ចាស់របស់អ្នក នៅពីលើពួកគេ។

:18

នៅថ្ងៃនោះពួកអ្នកនឹងត្រូវគេនាំមកបង្ហាញ(នៅចំពោះ មុខអល់ឡោះ) ដោយគ្មានភាពអាថ៌កំបាំងណាមួយរបស់ពួកអ្នក អាចលាក់បាំងបានឡើយ។

:19

រីឯអ្នកណាហើយដែលត្រូវបានគេប្រគល់សៀវភៅកំណត់ ហេតុរបស់គេនៅដៃស្ដាំរបស់គេនោះ គេនឹងនិយាយ(ទៅកាន់គ្នា របស់គេ)ថាៈ ចូរពួកអ្នកយកសៀវភៅកំណត់ហេតុរបស់ខ្ញុំទៅ អានចុះ។

:20

ពិតប្រាកដណាស់ ខ្ញុំជឿជាក់យ៉ាងច្បាស់ថា ខ្ញុំពិតជានឹង ទទួលបានផលបុណ្យរបស់ខ្ញុំដូចនេះ។

:21

ហើយគេនឹងរស់នៅដោយក្ដីគាប់ចិត្ដជាទីបំផុត

:22

នៅក្នុងឋានសួគ៌ដ៏ខ្ពង់ខ្ពស់។

:23

ផ្លែឈើគ្រប់ប្រភេទនៅជិតគេបំផុត។

:24

ចូរពួកអ្នកបរិភោគ និងផឹកដោយរីករាយ ដោយសារតែ អ្វីដែលពួកអ្នកធ្លាប់បានសាងកន្លងមកនៅក្នុងលោកិយចុះ។

:25

រីឯអ្នកណាហើយដែលគេបានប្រគល់នូវសៀវភៅកំណត់ ហេតុរបស់គេនៅដៃឆេ្វងរបស់គេ គេនឹងនិយាយថាៈ ឱអនិច្ចាខ្លួនខ្ញុំ អើយ. សង្ឃឹមថាខ្ញុំមិនត្រូវគេប្រគល់សៀវភៅកំណត់ហេតុរបស់ខ្ញុំ នេះឡើយ។

:26

ហើយខ្ញុំក៏មិនទាន់ដឹងដែរថា អ្វីទៅជាលទ្ធផលរបស់ខ្ញុំ នោះ។

:27

ឱអនិច្ចា. សង្ឃឹមថាសេចក្ដីស្លាប់(របស់ខ្ញុំកុ្នងលោកិយ) បានបពា្ចប់អ្វីៗទាំងអស់។

:28

ទ្រព្យសម្បត្ដិរបស់ខ្ញុំគ្មានប្រយោជន៍អ្វីដល់ខ្ញុំឡើយ។

:29

អំណាចរបស់ខ្ញុំក៏បានបាត់បង់ពីខ្ញុំដែរ។

:30

(មានគេនិយាយទៅកាន់អ្នកយាមទ្វារនរកថា) ចូរអ្នក ចាប់ជននេះ រួចដាក់ច្រវាក់(ក និងដៃជើង)គេ។

:31

បន្ទាប់មក បោះគេចូលក្នុងភ្លើងនរកចុះ។

:32

បន្ទាប់មក ចូរពួកអ្នកដោតគេនឹងច្រវាក់ដែលមានប្រវែង របស់វាចិតសិបហត្ថចុះ។

:33

ពិតប្រាកដណាស់ គេមិនធ្លាប់មានជំនឿលើអល់ឡោះ ដ៏មហាធំធេងឡើយ។

:34

ហើយគេមិនដែលជំរុញគ្នាលើការផ្ដល់ចំណីអាហារដល់ អ្នកក្រីក្រឡើយ។

:35

ដូចេ្នះ គ្មានមិត្ដភក្ដិណាជួយគេឡើយនៅថ្ងៃនេះ(ថ្ងៃ បរលោក)។

:36

ហើយក៏គ្មានចំណីអាហារណាក្រៅពីខ្ទុះឈាម។

:37

ដែលគ្មានអ្នកណាស៊ីវា ក្រៅពីពួកប្រព្រឹត្ដបាបកម្មឡើយ។

:38

យើងស្បថនឹងអ្វីដែលពួកអ្នកឃើញ

:39

និងអ្វីដែលពួកអ្នកមិនឃើញថា

:40

ពិតប្រាកដណាស់ វា(គម្ពីរគួរអាន) ពិតជាពាក្យពេចន៍ របស់អល់ឡោះដែលសូត្រដោយអ្នកនាំសារដ៏មហាថ្កុំថ្កើង។

:41

ហើយវាមិនមែនជាពាក្យពេចន៍របស់អ្នកកវីឡើយ។ តែអ្វីដែលពួកអ្នកជឿនោះគឺតិចតួចបំផុត។

:42

ហើយក៏មិនមែនជាពាក្យពេចន៍របស់គ្រូទាយដែរ។ តែអ្វី ដែលពួកអ្នកនឹកឃើញនោះគឺតិចតួចបំផុត។

:43

គម្ពីរគួរអានគឺជាការបញ្ចុះមកពីម្ចាស់គ្រប់គ្រងនៃពិភព ទាំងអស់។

:44

ហើយប្រសិនបើគេ(មូហាំម៉ាត់)បន្ថែមបន្ថយពាក្យសំដី ខ្លះលើពាក្យសំដីរបស់យើងនោះ

:45

យើងនឹងផ្ដន្ទាទោសគេដោយដៃស្ដាំរបស់យើង

:46

បន្ទាប់មកយើងពិតជានឹងកាត់សរសៃឈាមបេះដូងរបស់ គេជាមិនខាន។

:47

ហើយគ្មានអ្នកណាម្នាក់ក្នុងចំណោមពួកអ្នកអាចរារាំងវា (ការដាក់ទោសរបស់យើង)បានឡើយ។

:48

ហើយពិតប្រាកដណាស់វា(គម្ពីរគួរអាន)គឺជាការរំលឹក ដល់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។

:49

ហើយពិតប្រាកដណាស់ យើងដឹងថា ក្នុងចំណោមពួកអ្នក ពិតជាមានអ្នកដែលបដិសេធ(នឹងគម្ពីរគួរអាន)។

:50

ហើយពិតប្រាដកណាស់ វា(គម្ពីរគួរអាន)គឺជាការសោក ស្ដាយយ៉ាងខ្លាំងចំពោះពួកដែលគ្មានជំនឿ(នៅថ្ងៃបរលោក)។

:51

ហើយពិតប្រាកដណាស់វាគឺជាការពិតយ៉ាងជាក់ស្ដែង។

:52

ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)លើកតម្កើងនាមនៃម្ចាស់របស់ អ្នកដ៏មហាឧត្ដុង្គឧត្ដម។