បណ្ណាល័យអ៊ីស្លាមទាំងអស់។

60 - She that is to be examined - Al-Mumtaĥanah

:1

ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំយកសត្រូវរបស់ យើងនិងសត្រូវរបស់ពួកអ្នកធ្វើជាមិត្ដ ដោយពួកអ្នកបង្ហាញនូវ សេចក្ដីស្រឡាញ់ដល់ពួកគេឱ្យសោះ ព្រោះពួកគេពិតជាបានប្រឆាំង នឹងអ្វីដែលបានមកដល់ពួកអ្នកអំពីការពិត។ ពួកគេបណេ្ដញអ្នក នាំសារ និងពួកអ្នកចេញ(ពីម៉ាក្កះ)ដោយសារតែពួកអ្នកមានជំនឿ លើអល់ឡោះដែលជាម្ចាស់របស់ពួកអ្នក។ ប្រសិនបើពួកអ្នកចាក ចេញដើម្បីតស៊ូក្នុងមាគ៌ារបស់យើង ដោយស្វែងរកការយល់ព្រម របស់យើងនោះ (ចូរពួកអ្នកកុំយកពួកសត្រូវធ្វើជាមិត្ដឱ្យសោះ) ដោយពួកអ្នកប្រាប់រឿងសម្ងាត់ដល់ពួកគេដោយសេចក្ដីស្រឡាញ់ ឱ្យសោះ ព្រោះយើងដឹងនូវអ្វីដែលពួកអ្នកបានលាក់បាំង និងអ្វីដែល ពួកអ្នកបានលាតត្រដាង។ អ្នកណាហើយក្នុងចំណោមពួកអ្នកធ្វើ ដូចេ្នះ គេពិតជាវងេ្វងចេញពីមាគ៌ាដែលត្រឹមត្រូវជាមិនខាន។

:2

ប្រសិនបើពួកគេមានអំណាចលើពួកអ្នកវិញ ពួកគេនឹងចាត់ ទុកពួកអ្នកជាសត្រូវ ហើយពួកគេនឹងប្រើកាយវិការរបស់ពួកគេ និង ពាក្យសំដីរបស់ពួកគេដ៏អាក្រក់ទៅលើពួកអ្នកជាមិនខាន។ ហើយ ពួកគេចង់ឱ្យពួកអ្នកគ្មានជំនឿ(ដូចពួកគេ)ដែរ។

:3

ពូជពង្សរបស់ពួកអ្នក និងកូនចៅរបស់ពួកអ្នកនឹងមិនផ្ដល់ ផលប្រយោជន៍ដល់ពួកអ្នកឡើយនៅថ្ងៃបរលោកដោយទ្រង់នឹង បំបែកពួកអ្នកទាំងអស់គ្នា។ ហើយអល់ឡោះឃើញទាំងអស់នូវអ្វី ដែលពួកអ្នកប្រព្រឹត្ដ។

:4

ជាការពិតណាស់ ពួកអ្នកមានអ៊ីព្រហ៊ីមជាគំរូដ៏ល្អម្នាក់ និង បណ្ដាអ្នកដែលរួមជំនឿជាមួយគាត់ នៅពេលដែលពួកគាត់បាន ពោលទៅកាន់ក្រុមរបស់ពួកគាត់ថាៈ ពិតប្រាកដណាស់ ពួកយើង មិនពាក់ព័ន្ធជាមួយពួកអ្នក និងអ្វីដែលពួកអ្នកកំពុងគោរពសក្ការៈ ផេ្សងពីអល់ឡោះឡើយ។ ពួកយើងបានប្រឆាំងនឹងពួកអ្នក ហើយ វាបានស្ដែងឱ្យឃើញថា រវាងពួកយើងនិងពួកអ្នកគឺជាសត្រូវ និង ស្អប់ខ្ពើមគ្នាជាដរាប លុះត្រាតែពួកអ្នកមានជំនឿលើអល់ឡោះតែ មួយគត់ លើកលែងតែពាក្យសំដីរបស់អ៊ីព្រហ៊ីមប៉ុណ្ណោះដែលបាន ពោលទៅកាន់ឪពុករបស់គាត់ថាៈ ខ្ញុំនឹងសុំអភ័យទោសពីអល់ឡោះ ឱ្យអ្នក ព្រោះខ្ញុំគ្មានលទ្ធភាពអ្វីការពារអ្នកពី(ទណ្ឌកម្ម)អល់ឡោះ ឡើយ។ ឱម្ចាស់របស់ពួកយើង. ចំពោះទ្រង់ហើយដែលពួកយើង ប្រគល់ការទុកចិត្ដ ហើយចំពោះទ្រង់ដែលពួកយើងសារភាពទោស កំហុស ហើយចំពោះទ្រង់ក៏ជាកន្លែងវិលត្រឡប់(របស់ពួកយើង) ដែរ(នៅថ្ងៃបរលោក)។

:5

ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាកុំធ្វើឱ្យពួកយើង ក្លាយជាការសាកល្បងរបស់ពួកដែលគ្មានជំនឿអី្វ។ ឱម្ចាស់របស់ ពួកយើង. សូមទ្រង់មេត្ដាអភ័យទោសដល់ពួកយើងផង។ ពិត ប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

:6

ជាការពិតណាស់ ពួកអ្នកមានពួកគេជាគំរូដ៏ល្អសម្រាប់អ្នក ណាដែលសង្ឃឹមថានឹងជួបអល់ឡោះ និង(បានរួចផុតពីទារុណកម្ម) នៅថ្ងៃបរលោក។ រីឯអ្នកណាហើយបែរចេញ(ពីអល់ឡោះ)វិញ ពិតប្រាកដណាស់អល់ឡោះ ទ្រង់មហាមានលើសលុប ជាទីកោត សរសើរបំផុត។

:7

សង្ឃឹមថាអល់ឡោះនឹងធ្វើឱ្យក្លាយជាមិត្ដរវាងពួកអ្នក និងពួកដែលជាសត្រូវនឹងពួកអ្នក។ ហើយអល់ឡោះមហាមាន អានុភាព។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិត ស្រឡាញ់។

:8

អល់ឡោះមិនហាមឃាត់ពួកអ្នកក្នុងការធ្វើល្អ និងផ្ដល់ភាព យុត្ដិធម៌ចំពោះពួកដែលមិនបានធ្វើសង្គ្រាមប្រឆាំងនឹងពួកអ្នកនៅ ក្នុងសាសនា និងមិនបានបណេ្ដញពួកអ្នកចេញពីលំនៅដ្ឋានរបស់ពួក អ្នកឡើយ។ ពិតប្រាកដណាស់ អល់ឡោះស្រឡាញ់បណ្ដាអ្នកដែល ប្រកាន់ខ្ជាប់នូវភាពយុត្ដិធម៌។

:9

ពិតប្រាកដណាស់ អល់ឡោះហាមឃាត់ពួកអ្នកមិនឱ្យបង្កើត មិត្ដភាពជាមួយពួកដែលបានធ្វើសង្គ្រាមប្រឆាំងនឹងពួកអ្នកនៅក្នុង សាសនា និងបានបណេ្ដញពួកអ្នកចេញពីលំនៅដ្ឋានរបស់ពួកអ្នក ហើយពួកគេជួយអ្នកដទៃបណេ្ដញពួកអ្នកទៀត។ អ្នកណាហើយ ដែលយកពួកគេធ្វើជាមិត្ដនោះ អ្នកទាំងនោះគឺជាអ្នកដែលបំពាន។

:10

ឱបណ្ដាអ្នកដែលមានជំនឿ. នៅពេលដែលក្រុមស្ដ្រីអន្ដោ ប្រវេសន៍ដែលមានជំនឿបានធ្វើដំណើរមកកាន់ពួកអ្នក ចូរពួកអ្នក សាកល្បងពួកនាងចុះ(ដើម្បីពួកអ្នកដឹងពីជំនឿរបស់ពួកនាង)។ អល់ឡោះដឹងនូវជំនឿរបស់ពួកនាង។ ប្រសិនបើពួកអ្នកបានដឹងថា ពួកនាងជាអ្នកមានជំនឿ ចូរពួកអ្នកកុំឱ្យពួកនាងវិលទៅរកពួកគ្មាន ជំនឿវិញឱ្យសោះ(ស្វាមីរបស់ពួកនាង)។ ពួកនាងមិនហាឡាល់ (មិនស្របច្បាប់)សម្រាប់ពួកគេ(ស្វាមី)ឡើយ ហើយពួកគេក៏មិន ហាឡាល់សម្រាប់ពួកនាងដែរ។ ហើយចូរពួកអ្នក(អ្នកមានជំនឿ) ផ្ដល់ឱ្យពួកគេវិញនូវអ្វី(ខាន់ស្លា)ដែលពួកគេបានចំណាយ(ទៅលើ ពួកនាង)នោះ។ ហើយគ្មានទោសពៃរ៍ចំពោះពួកអ្នកក្នុងការរៀប អាពាហ៍ពិពាហ៍ជាមួយពួកនាងនៅពេលណាដែលពួកអ្នកផ្ដល់ខាន់ ស្លាឱ្យពួកនាងឡើយ។ ហើយចូរពួកអ្នកកុំរក្សាទុកស្ដ្រីដែលគ្មាន ជំនឿធ្វើជាភរិយារបស់ពួកអ្នកទៀតឱ្យសោះ។ ហើយចូរពួកអ្នក សុំយកមកវិញនូវអ្វី(ខាន់ស្លា)ដែលពួកអ្នកបានចំណាយ។ ហើយ ពួកគេក៏ត្រូវសុំយកមកវិញដែរនូវអ្វីដែលពួកគេបានចំណាយនោះ។ ទាំងនោះគឺជាច្បាប់របស់អល់ឡោះ ដែលទ្រង់កាត់សេចក្ដីរវាងពួក អ្នក។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។

:11

ហើយប្រសិនបើអ្វីមួយ(ខាន់ស្លា)អំពីភរិយារបស់ពួកអ្នក ដែលវិលត្រឡប់ទៅរកភាពគ្មានជំនឿបានបាត់បង់ពីពួកអ្នក(មិន ផ្ដល់ឱ្យពួកអ្នកវិញ) ក្រោយមកពួកអ្នកបានច្បាំងឈ្នះ(និងទទួល បានជ័យភណ្ឌពីពួកគ្មានជំនឿ)នោះ គឺពួកអ្នកត្រូវតែផ្ដល់(នូវជ័យភណ្ឌនោះ)ឱ្យបណ្ដាអ្នកដែលភរិយារបស់ពួកគេទៅរកភាពគ្មាន ជំនឿវិញស្មើនឹងអ្វីដែលពួកគេបានចំណាយ។ ហើយចូរពួកអ្នកកោត ខ្លាចអល់ឡោះក្នុងនាមពួកអ្នកជាអ្នកដែលមានជំនឿលើទ្រង់។

:12

ឱណាពី(មូហាំម៉ាត់). ប្រសិនបើបណ្ដាស្ដ្រីដែលមាន ជំនឿធ្វើដំណើរមកកាន់អ្នក ដោយពួកនាងបានបេ្ដជ្ញាចិត្ដជាមួយអ្នក ថា ពួកនាងនឹងមិនធ្វើស្ហ៊ីរិកនឹងអល់ឡោះឡើយ ហើយពួកនាងមិន លួចនិងមិនធ្វើហ្ស៊ីណា និងមិនសម្លាប់កូនចៅរបស់ពួកនាង ហើយ និងមិនប្រឌិតរឿងដើម្បីបង្ខូចកេរ្ដិ៍ឈ្មោះ ព្រមទាំងពួកនាងមិន ជំទាស់នឹងអ្នកនូវរាល់ប្រការដែលល្អនោះ ចូរអ្នកទទួលយកនូវការ បេ្ដជ្ញាចិត្ដរបស់ពួកនាងចុះ ហើយចូរអ្នកសុំពីអល់ឡោះឱ្យអភ័យ ទោសដល់ពួកនាង។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

:13

ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំយកក្រុមដែល អល់ឡោះខឹងសម្បាចំពោះពួកគេធ្វើជាមិត្ដភក្ដិឱ្យសោះ។ ជាការ ពិតណាស់ ពួកគេអស់សង្ឃឹម(ចំពោះផលបុណ្យរបស់អល់ឡោះ) នៅថ្ងៃបរលោក ដូចជាពួកដែលគ្មានជំនឿអស់សង្ឃឹមចំពោះបណ្ដា អ្នកដែលនៅក្នុងផ្នូរ(ថាពួកគេមិនត្រូវបានអល់ឡោះធ្វើឱ្យរស់ ឡើងវិញឡើយ)។