បណ្ណាល័យអ៊ីស្លាមទាំងអស់។
1

អ្វីៗនៅលើមេឃជាច្រើនជាន់និងអ្វីៗនៅលើផែនដីបានលើក តម្កើងអល់ឡោះ។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

2

ឱបណ្ដាអ្នកដែលមានជំនឿ. ហេតុអ្វីបានជាពួកអ្នកនិយាយ នូវអ្វីដែលពួកអ្នកមិនធ្វើ?

3

អល់ឡោះស្អប់ខ្ពើមបំផុតនូវអ្វីដែលពួកអ្នកនិយាយ ហើយ ពួកអ្នកមិនធ្វើ។

4

ពិតប្រាកដណាស់ អល់ឡោះស្រឡាញ់បណ្ដាអ្នកដែល ប្រយុទ្ធតស៊ូក្នុងមាគ៌ារបស់ទ្រង់ ដោយតំរៀបគ្នាជាជួរប្រៀបដូច ជាសំណង់ដ៏រឹងមាំ។

5

ហើយ(ចូរចងចាំ)នៅពេលដែលមូសានិយាយទៅកាន់ក្រុម របស់គាត់ថាៈ ឱក្រុមរបស់ខ្ញុំ. ហេតុអ្វីបានជាពួកអ្នកធ្វើបាបខ្ញុំ ខណៈ ដែលពួកអ្នកដឹងច្បាស់ថា ខ្ញុំពិតជាអ្នកនាំសាររបស់អល់ឡោះមក កាន់ពួកអ្នកនោះ? ហើយនៅពេលដែលពួកគេគេចចេញ(ពីមាគ៌ា អល់ឡោះ) អល់ឡោះក៏បានធ្វើឱ្យចិត្ដរបស់ពួកគេកាន់តែឃ្លាតឆ្ងាយ (ពីមាគ៌ាអល់ឡោះ)ទៅទៀត។ ហើយអល់ឡោះមិនចង្អុលបង្ហាញ ចំពោះក្រុមដែលល្មើសនឹងបទបញ្ជារបស់ទ្រង់ឡើយ។

6

ហើយ(ចូរចងចាំ)នៅពេលដែលអ៊ីសាកូនម៉ារយ៉ាំ បានពោល ថាៈ ឱអំបូរអ៊ីស្រាអែល. ពិតប្រាកដណាស់ ខ្ញុំជាអ្នកនាំសាររបស់ អល់ឡោះមកកាន់ពួកអ្នក ដោយបញ្ជាក់អំពីអ្វីៗដែលមានមុនខ្ញុំនៅ ក្នុងគម្ពីរតាវរ៉ត និងផ្ដល់ដំណឹងរីករាយដល់ពួកអ្នកអំពីអ្នកនាំសារ ម្នាក់ដែលនឹងមកដល់បន្ទាប់ពីខ្ញុំដែលគេមានឈ្មោះថា អះម៉ាត់ (មូហាំម៉ាត់)។ ប៉ុន្ដែនៅពេលដែលគាត់បានមកដល់ពួកគេជាមួយ នឹងភស្ដុតាងដ៏ច្បាស់លាស់ជាច្រើននោះ ពួកគេបែរជានិយាយថាៈ នេះជាមន្ដអាគមយ៉ាងច្បាស់លាស់។

7

តើមានអ្នកណាដែលបំពានជាងអ្នកដែលប្រឌិតពាក្យភូត កុហកលើអល់ឡោះ ខណៈដែលគេអំពាវនាវឱ្យទៅកាន់សាសនា អ៊ីស្លាមនោះ? ហើយអល់ឡោះមិនចង្អុលបង្ហាញចំពោះក្រុមដែល បំពានឡើយ។

8

ពួកគេចង់ពន្លត់នូវពន្លឺរបស់អល់ឡោះ(សាសនាអ៊ីស្លាម) ដោយសំដីរបស់ពួកគេ។ ប៉ុន្ដែអល់ឡោះនៅតែធ្វើឱ្យពន្លឺរបស់ ទ្រង់ពេញបរិបូរណ៍ ទោះបីពួកគ្មានជំនឿស្អប់ខ្ពើមក៏ដោយ។

9

ទ្រង់គឺជាអ្នកដែលបានបញ្ជូនអ្នកនាំសាររបស់ទ្រង់(មូហាំ-ម៉ាត់)ជាមួយនឹងការចង្អុលបង្ហាញ ហើយនិងសាសនាដ៏ត្រឹមត្រូវ ដើម្បីស្ដែងឱ្យលេចធ្លោជាងសាសនាផេ្សងៗ ទោះបីជាពួកមូស្ហរីគីន ស្អប់ខ្ពើមក៏ដោយ។

10

ឱបណ្ដាអ្នកដែលមានជំនឿ. តើពួកអ្នកចង់ឱ្យខ្ញុំប្រាប់ពួក អ្នកអំពីជំនួញមួយដែលអាចជួយពួកអ្នកឱ្យគេចផុតពីទារុណកម្ម ដ៏សែនឈឺចាប់ដែរឬទេ?

11

(ជំនួញនោះគឺ)ពួកអ្នកត្រូវមានជំនឿលើអល់ឡោះ និង អ្នកនាំសាររបស់ទ្រង់(មូហាំម៉ាត់) ហើយនិងតស៊ូក្នុងមាគ៌ារបស់ អល់ឡោះដោយទ្រព្យសម្បត្ដិ និងខ្លួនប្រាណរបស់ពួកអ្នកផ្ទាល់។ នោះគឺជាការប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកដឹង។

12

(ធ្វើដូចេ្នះ)ទ្រង់នឹងអភ័យទោសដល់ពួកអ្នកចំពោះបាប-កម្មទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងបញ្ចូលពួកអ្នកទៅក្នុង ឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវា ព្រមទាំងមានកន្លែង ជាទីមនោរម្យនៅក្នុងឋានសួគ៌អាត់និន។ នោះគឺជាជោគជ័យមួយ ដ៏ធំធេង។

13

ហើយ(ទ្រង់នឹងផ្ដល់ឱ្យ)អ្វីៗផេ្សងទៀតដែលពួកអ្នក ស្រឡាញ់ពេញចិត្ដនឹងវា។ (វានោះ)គឺជាជំនួយពីអល់ឡោះ និង ជ័យជំនះក្នុងពេលដ៏ខ្លីខាងមុខ។ ហើយចូរអ្នកផ្ដល់ដំណឹងរីករាយ ដល់បណ្ដាអ្នកដែលមានជំនឿចុះ។

14

ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកជួយ(សាសនា) អល់ឡោះ ដូចជាអ៊ីសាកូនម៉ារយ៉ាំបានពោលទៅកាន់អ្នកស្ដាប់ឱវាទ របស់គាត់ថាៈ តើអ្នកណាខ្លះចូលរួមជាមួយខ្ញុំដើម្បីលើកស្ទួយ(សាស នា)អល់ឡោះនោះ? បណ្ដាអ្នកស្ដាប់ឱវាទបានឆ្លើយថាៈ ពួកយើង គឺជាអ្នកចូលរួមលើកស្ទួយ(សាសនា)អល់ឡោះ។ ពេលនោះអំបូរ អ៊ីស្រាអែលមួយក្រុមមានជំនឿ និងមួយក្រុមទៀតគ្មានជំនឿ។ ហើយយើងបានជួយបណ្ដាអ្នកដែលមានជំនឿឱ្យមានកម្លាំងខ្លាំងក្លា ជាងពួកសត្រូវរបស់ពួកគេ ហើយពួកគេក៏បានក្លាយជាអ្នកដែល ទទួលបានជ័យជំនះ។