បណ្ណាល័យអ៊ីស្លាមទាំងអស់។

59 - The Exile - Al-Ĥashr

:1

អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលមាន នៅលើផែនដីបានលើកតម្កើងចំពោះអល់ឡោះ។ ហើយទ្រង់មហា ខ្លាំងពូកែ មហាគតិបណ្ឌិត។

:2

ទ្រង់ជាអ្នកដែលបានបណេ្ដញពួកដែលគ្មានជំនឿនៅក្នុង ចំណោមពួកអះលីគីតាប(យ៉ាហ៊ូទីនៃអំបូរណាឌៀរ)ចេញពីលំនៅ- ដ្ឋានរបស់ពួកគេ ដែលជាការចាកចេញដំបូងបង្អស់។ ពួកអ្នក(ពួក មូស្លីម)មិនបានគិតថា ពួកគេ(យ៉ាហ៊ូទី)នឹងចាកចេញឡើយ។ ហើយពួកគេបានគិតថា ពិតប្រាកដណាស់ បន្ទាយរបស់ពួកគេអាច ការពារពួកគេពី(ទារុណកម្ម)អល់ឡោះបាន។ ប៉ុន្ដែអល់ឡោះបាន ផ្ដល់វាឱ្យពួកគេ ខណៈដែលពួកគេនឹកស្មានមិនដល់។ ហើយទ្រង់ បានបញ្ចូលការភ័យខ្លាចទៅក្នុងចិត្ដរបស់ពួកគេ ខណៈដែលពួកគេ បំផ្លាញលំនៅដ្ឋានរបស់ពួកគេដោយដៃពួកគេផ្ទាល់ និងដោយដៃ របស់បណ្ដាអ្នកមានជំនឿ។ ដូចេ្នះ ចូរពិចារណាចុះ ឱបណ្ដាអ្នកដែល មានការឈេ្វងយល់.

:3

ហើយប្រសិនបើអល់ឡោះមិនបានដាក់បញ្ជាលើពួកគេ (យ៉ាហ៊ូទី)ឱ្យចាកចេញពីលំនៅដ្ឋានរបស់ពួកគេទេនោះ ទ្រង់ពិតជា នឹងធ្វើទារុណកម្មពួកគេនៅក្នុងលោកិយនេះជាមិនខាន។ ហើយនៅ ថ្ងៃបរលោកវិញ ពួកគេនឹងទទួលទារុណកម្មនៃភ្លើងនរក។

:4

នោះគឺដោយសារតែពួកគេ(យ៉ាហ៊ូទី)ប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ ហើយអ្នកណាដែលប្រឆាំងនឹងអល់ឡោះ ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។

:5

ដើមល្មើដែលពួកអ្នក(អ្នកមូស្លីម)បានកាប់រំលំ ឬក៏ពួកអ្នក ទុកវាឱ្យឈរនៅលើគល់របស់វានោះ គឺជាការអនុញ្ញាតរបស់ អល់ឡោះ និងដើម្បីទ្រង់ធ្វើឱ្យពួកដែលល្មើសនឹងបទបញ្ជារបស់ ទ្រង់អាម៉ាស់។

:6

ហើយអ្វីៗដែលអល់ឡោះបានប្រទានជាជ័យភណ្ឌឱ្យអ្នក នាំសាររបស់ទ្រង់អំពី(ទ្រព្យសម្បត្ដិ)ពួកគេនោះ គឺពួកអ្នកមិនបាន ចំណាយសេះមួយក្បាល ឬសត្វអូដ្ឋមួយក្បាលសម្រាប់ជិះយកទៅ ច្បាំងឡើយ។ ប៉ុន្ដែអល់ឡោះផ្ដល់អានុភាពដល់បណ្ដាអ្នកនាំសារ របស់ទ្រង់ទៅលើអ្នកណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះ មានអានុភាពលើអ្វីៗទាំងអស់។

:7

អ្វីៗដែលអល់ឡោះប្រទានជាជ័យភណ្ឌឱ្យអ្នកនាំសាររបស់ ទ្រង់ ដែលជាទ្រព្យសម្បត្ដិរបស់អ្នកភូមិស្រុក(ពួកមូស្ហរីគីន)នោះ គឺសម្រាប់អល់ឡោះ និងសម្រាប់អ្នកនាំសារ និងសម្រាប់សាច់ញាតិ របស់អ្នកនាំសារ និងកេ្មងកំព្រា និងអ្នកក្រីក្រ ហើយនិងអ្នកធ្វើ ដំណើរដាច់ស្បៀង ដើម្បីកុំឱ្យទ្រព្យសម្បត្ដិនោះស្ថិតក្នុងកណ្ដាប់ដៃ អ្នកមានណាម្នាក់ក្នុងចំណោមពួកអ្នក។ ហើយអ្វីដែលអ្នកនាំសារ បានផ្ដល់ឱ្យពួកអ្នក ចូរពួកអ្នកទទួលយកវាចុះ ហើយអ្វីដែលគាត់ បានហាមឃាត់ពួកអ្នកអំពីវា ចូរពួកអ្នកបោះបង់ចោលចុះ។ ចូរពួក អ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នក ដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។

:8

សម្រាប់បណ្ដាអ្នកដែលក្រីក្រនៃពួកមូហ៊ើជីរីនដែលត្រូវបាន គេបណេ្ដញចេញពីលំនៅដ្ឋានរបស់ពួកគេ និងទ្រព្យសម្បត្ដិរបស់ពួក គេ ខណៈដែលពួកគេស្វែងរកការប្រោសប្រទាន និងការយល់ព្រម ពីអល់ឡោះ ថែមទាំងពួកគេបានជួយ(សាសនារបស់)អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់នោះ គឺអ្នកទាំងនោះហើយជាអ្នកដែល ត្រឹមត្រូវ។

:9

ហើយបណ្ដាអ្នកដែលរស់នៅទីក្រុងម៉ាឌីណះ និងមានជំនឿ មុនការភៀសខ្លួនរបស់ពួកគេនោះ គឺពួកគេ(អាន់ស័រ)ស្រឡាញ់ អ្នកដែលបានភៀសខ្លួនទៅកាន់ពួកគេ ហើយនៅក្នុងចិត្ដរបស់ពួក គេគ្មានភាពច្រណែនឈ្នានីសអំពីអ្វីៗដែលគេបានផ្ដល់ឱ្យពួកគេ (មូហ៊ើជីរីន)ឡើយ ថែមទាំងពួកគេគិតគូរ(ពួកមូហ៊ើជីរីន)ជាង ខ្លួនឯងទៅទៀត ទោះបីជាពួកគេត្រូវការចាំបាច់យ៉ាងណាក៏ដោយ។ ហើយអ្នកណាដែលត្រូវគេរក្សាឱ្យផុតពីភាពកំណាញ់ចំពោះខ្លួនគេ នោះ ពួកទាំងនោះគឺជាពួកដែលទទួលបានជោគជ័យ។

:10

ហើយបណ្ដាអ្នកដែលបានមកដល់ក្រោយអ្នកទាំងនោះ (មូហ៊ើជីរីន និងអាន់ស័រ) ពួកគេបានបួងសួងសុំថាៈ ឱម្ចាស់របស់ ពួកយើង. សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើង និងបងប្អូន របស់ពួកយើងពីមុនៗដែលមានជំនឿផង។ ហើយសូមទ្រង់មេត្ដា កុំធ្វើឱ្យចិត្ដរបស់ពួកយើងមានភាពច្រណែនឈ្នានីសចំពោះបណ្ដា អ្នកដែលមានជំនឿអ្វី។ ឱម្ចាស់របស់ពួកយើង. ពិតប្រាកដណាស់ អល់ឡោះមហាមេត្ដាករុណា មហាអាណិតស្រឡាញ់។

:11

តើអ្នក(មូហាំម៉ាត់)មិនបានមើលទេឬ ចំពោះពួកពុតត្បុត ដែលនិយាយទៅកាន់បងប្អូនរបស់ពួកគេដែលបានប្រឆាំងក្នុង ចំណោមពួកអះលីគីតាប(យ៉ាហ៊ូទីនៃអំបូរណាឌៀរ)ថាៈ ប្រសិន បើពួកអ្នកត្រូវគេបណេ្ដញចេញ យើងពិតជានឹងចាកចេញជាមួយ ពួកអ្នកដែរ ហើយយើងមិនធ្វើតាមអ្នកណាម្នាក់ដែលប្រឆាំងនឹង ពួកអ្នកជាដាច់ខាត។ តែប្រសិនបើពួកអ្នកត្រូវគេវាយប្រហារវិញ យើងពិតជាជួយពួកអ្នកនោះ? ហើយអល់ឡោះជាអ្នកធ្វើសាក្សីថា ពិតប្រាកដណាស់ ពួកគេគឺជាពួកភូតកុហក។

:12

ប្រសិនបើពួកគេ(ពួកយ៉ាហ៊ូទី)ត្រូវបានគេបណេ្ដញវិញ នោះ ពួកគេ(ពួកពុតត្បុត)មិនចាកចេញជាមួយពួកនោះឡើយ។ ហើយប្រសិនបើពួកយ៉ាហ៊ូទីត្រូវបានគេវាយប្រហារវិញ ពួកពុតត្បុត ក៏មិនជួយពួកគេដែរ។ តែប្រសិនបើពួកពុតត្បុតជួយពួកគេវិញ ពួក នោះពិតជានឹងត្រឡប់ក្រោយវិញ។ បន្ទាប់មកពួកគេ(ពួកយ៉ាហ៊ូទី) មិនត្រូវបានគេជួយឡើយ។

:13

ជាការពិតណាស់ នៅក្នុងចិត្ដពួកគេ(ពួកពុតត្បុត)ខ្លាច ពួកអ្នក(មូស្លីម)ជាងខ្លាចអល់ឡោះទៅទៀត។ នោះដោយសារ តែពួកគេជាក្រុមដែលពុំមានការស្វែងយល់ឡើយ។

:14

ពួកគេ(ពួកយ៉ាហ៊ូទី និងពួកពុតត្បុត)មិនរួមគ្នាវាយ ប្រហារពួកអ្នកឡើយ លើកលែងតែនៅក្នុងតំបន់ដែលពួកគេការពារ ឬក៏លួចវាយប្រហារពីក្រោយជញ្ជាំងប៉ុណ្ណោះ។ ភាពជាសត្រូវរវាង ពួកគេគឺខ្លាំងក្លាបំផុត។ ហើយអ្នក(មូហាំម៉ាត់)គិតថាពួកគេរួបរួម គ្នា ប៉ុន្ដែផ្ទុយទៅវិញដួងចិត្ដរបស់ពួកគេផេ្សងៗគ្នា។ នោះដោយ សារតែពួកគេជាក្រុមដែលមិនបានស្វែងយល់ឡើយ។

:15

(ពួកទាំងនោះ)ក៏ដូចជាពួក(យ៉ាហ៊ូទី)មុនពួកគេបន្ដិចនេះ ដែរ។ ពួកគេ(យ៉ាហ៊ូទី)បានភ្លក្សនូវលទ្ធផលចុងក្រោយរបស់ពួកគេ ដ៏អាក្រក់។ ហើយពួកគេនឹងទទួលទារុណកម្មដ៏សែនឈឺចាប់។

:16

(ពួកពុតត្បុត)ក៏ដូចជាស្ហៃតនដែរ នៅពេលដែលវា និយាយទៅកាន់មនុស្សថាៈ ចូរអ្នកប្រឆាំង(នឹងអល់ឡោះ)ចុះ។ ហើយនៅពេលដែលគេបានប្រឆាំង វាបែរជានិយាយថាៈ ពិតប្រាកដណាស់ ខ្ញុំមិនពាក់ព័ន្ធជាមួយអ្នកឡើយ។ ពិតប្រាកដណាស់ ខ្ញុំខ្លាច អល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។

:17

ហើយលទ្ធផលចុងក្រោយរបស់ពួកគេទាំងពីរ(ស្ហៃតន និងអ្នកដែលតាមវា) គឺស្ថិតនៅក្នុងភ្លើងនរកដោយពួកគេទាំងពីរ នៅក្នុងនោះជាអមតៈ។ នោះហើយគឺជាការតបស្នងរបស់ពួកដែល បំពាន។

:18

ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកោតខ្លាច អល់ឡោះ ហើយចូរឱ្យបុគ្គលគ្រប់ៗរូបពិចារណាមើល តើអ្វីខ្លះ ដែលគេបានធ្វើសម្រាប់ថ្ងៃស្អែក(ថ្ងៃបរលោក)នោះ? ហើយចូរ ពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះដឹង ជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

:19

ហើយចូរពួកអ្នក(អ្នកមានជំនឿ)កុំធ្វើដូចពួកដែលបាន ភេ្លចអល់ឡោះឱ្យសោះ។ តែអល់ឡោះវិញទេដែលបានធ្វើឱ្យពួកគេ ភេ្លចខ្លួនឯងនោះ។ ពួកទាំងនោះគឺជាពួកដែលល្មើសនឹងបទបញ្ជារបស់អល់ឡោះ។

:20

ពួកឋាននរក និងបណ្ដាអ្នកឋានសួគ៌មិនស្មើគ្នាឡើយ។ បណ្ដាអ្នកឋានសួគ៌គឺជាអ្នកដែលទទួលបានជោគជ័យ។

:21

ប្រសិនបើយើងបញ្ចុះគម្ពីរគួរអាននេះទៅលើភ្នំណាមួយ អ្នកពិតជានឹងឃើញភ្នំនោះឱនលំទោនរហូតដល់បែកជាបំណែក ដោយសារខ្លាចអល់ឡោះ។ ឧទាហណ៍ទាំងនោះយើងលើកឡើង សម្រាប់មនុស្សលោក សង្ឃឹមថាពួកគេត្រិះរិះពិចារណា។

:22

ទ្រង់គឺអល់ឡោះជាម្ចាស់ ដែលគ្មានម្ចាស់ណាត្រូវគេ គោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់ជាម្ចាស់ដែល ដឹងនូវភាពអាថ៌កំបាំង និងភាពលាតត្រដាង។ ទ្រង់ជាម្ចាស់មហា សប្បុរស មហាអាណិតស្រឡាញ់។

:23

ទ្រង់គឺអល់ឡោះជាម្ចាស់ ដែលគ្មានម្ចាស់ណាត្រូវគេ គោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលជាសេ្ដចដ៏មហាជ្រះស្អាត ស្អាតស្អំគ្រប់លក្ខណៈ ផ្ដល់នូវសុវត្ថិភាពត្រួតត្រារាល់ទង្វើនៃខ្ញុំរបស់ ទ្រង់ មានអនុភាពខ្លាំងពូកែ ខ្ពង់ខ្ពស់ ថ្កុំថ្កើងបំផុត។ អល់ឡោះមហា ស្អាតស្អំអំពីអ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិកនោះ។

:24

ទ្រង់គឺអល់ឡោះជាម្ចាស់ដែលជាអ្នកបង្កើតជាអ្នកធ្វើឱ្យមានរូបរាង។ ទ្រង់មាននាមជាច្រើនដ៏ល្អប្រពៃ។ អ្វីៗនៅលើមេឃ ជាច្រើនជាន់ និងផែនដីលើកតម្កើងទ្រង់។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។