បណ្ណាល័យអ៊ីស្លាមទាំងអស់។

39 - The Troops - Az-Zumar

:1

ការបញ្ចុះគម្ពីរ(គួរអាន)នេះគឺមកពីអល់ឡោះដែលមហា ខ្លាំងពូកែ មហាគតិបណ្ឌិត។

:2

ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរឱ្យអ្នក(មូហាំម៉ាត់) យ៉ាងពិតប្រាកដ។ ដូចេ្នះចូរអ្នកគោរពសក្ការៈចំពោះអល់ឡោះ ដោយចិត្ដស្មោះសក្នុងការប្រណិប័តន៍ចំពោះទ្រង់ចុះ។

:3

ចូរដឹងថាៈ សាសនាដែលបរិសុទ្ធគឺជាកម្មសិទ្ធិរបស់ អល់ឡោះ។ ហើយពួកដែលបានយកអ្នកគាំពារផេ្សងពីទ្រង់ (បាននិយាយថា) ពួកយើងមិនគោរពសក្ការៈចំពោះពួកវាឡើយ លើកលែងតែដើម្បីឱ្យពួកវាបញ្ជិតពួកយើងឱ្យជិតបំផុតទៅចំពោះ អល់ឡោះប៉ុណ្ណោះ។ ពិតប្រាកណាស់អល់ឡោះនឹងកាត់សេចក្ដីរវាង ពួកគេនូវអ្វីដែលពួកគេខ្វែងគំនិតគ្នាចំពោះវា(ការគោរពសក្ការៈ)។ ពិតប្រាកដណាស់ អល់ឡោះមិនចង្អុលបង្ហាញអ្នកណាដែលជាអ្នក ភូតកុហក និងប្រឆាំងឡើយ។

:4

ប្រសិនបើអល់ឡោះមានបំណងយកអ្នកណាម្នាក់ធ្វើជាបុត្រ ទ្រង់ពិតជានឹងជ្រើសរើសអំពីអ្វីដែលទ្រង់បង្កើតតាមតែទ្រង់មាន ចេតនាជាមិនខាន។ ទ្រង់មហាស្អាតស្អំ។ ទ្រង់គឺអល់ឡោះដែលជា ម្ចាស់តែមួយគត់ មហាខ្លាំងក្លា។

:5

ទ្រង់បានបង្កើតមេឃជាច្រើនជាន់ និងផែនដីយ៉ាងពិត ប្រាកដ។ ទ្រង់ធ្វើឱ្យពេលយប់គ្របលើពេលថ្ងៃ ហើយទ្រង់ធ្វើឱ្យ ពេលថ្ងៃគ្របលើពេលយប់។ ហើយទ្រង់បានបញ្ជាព្រះអាទិត្យ និងព្រះច័ន្ទឱ្យដើរតាមគន្លងរៀងៗខ្លួនរហូតដល់ពេលកំណត់។ តើ ទ្រង់មិនមែនមហាខ្លាំងពូកែ មហាអភ័យទោសទេឬ?

:6

ទ្រង់បានបង្កើតពួកអ្នកមកពីមនុស្សតែមួយគត់(អាដាំ) បន្ទាប់មកទ្រង់បានបង្កើតចេញពីគេនូវភរិយារបស់គេ(ហាវ៉ា)។ ហើយទ្រង់បានបង្កើតសត្វពាហនៈប្រាំបីប្រភេទសម្រាប់ពួកអ្នក។ ទ្រង់បង្កើតពួកអ្នកនៅក្នុងផ្ទៃម្ដាយរបស់ពួកអ្នកតាមដំណាក់កាលៗ នៅក្នុងទីងងឹតទាំងបី(ពោះ ស្បូន និងសុក)។ នោះហើយគឺ អល់ឡោះដែលជាម្ចាស់របស់ពួកអ្នកដែលទ្រង់មានអំណាច។ គ្មាន ម្ចាស់ណាផេ្សងដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ ឡើយ។ ដូចេ្នះ តើពួកអ្នកត្រូវគេបង្វែរយ៉ាងដូចម្តេ ច?

:7

ប្រសិនបើពួកអ្នកបដិសេធវិញនោះ ពិតប្រាកដណាស់ អល់ឡោះមហាមានលើសលប់មិនត្រូវការ(ជំនឿ)ពួកអ្នកឡើយ។ ហើយទ្រង់មិនចូលចិត្ដភាពគ្មានជំនឿចំពោះខ្ញុំទាំងឡាយរបស់ទ្រង់ ឡើយ។ តែប្រសិនបើពួកអ្នកដឹងគុណ(ដោយមានជំនឿ)វិញ គឺ ទ្រង់នឹងស្រឡាញ់ចូលចិត្ដចំពោះការដឹងគុណរបស់ពួកអ្នក។ ហើយ អ្នកដែលសាងបាបកម្មមិនអាចទទួលបន្ទុកចំពោះបាបកម្មអ្នកដទៃ បានឡើយ។ ក្រោយមក ទៅចំពោះម្ចាស់របស់ពួកអ្នកតែមួយគត់ ជាកន្លែងវិលត្រឡប់របស់ពួកអ្នក។ ហើយទ្រង់នឹងប្រាប់ពួកអ្នកនូវ អ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ។ ពិតប្រាកដណាស់ ទ្រង់មហាដឹង នូវអ្វីដែលមាននៅក្នុងចិត្ដ។

:8

ហើយនៅពេលដែលគ្រោះថ្នាក់បានបៀតបៀនមនុស្សលោក គេក៏បានបួងសួងសុំពីម្ចាស់របស់គេ ដោយសារភាពកំហុសទៅចំពោះ ទ្រង់។ បន្ទាប់មកនៅពេលដែលទ្រង់បានប្រទាននៀកម៉ាត់របស់ទ្រង់ ឱ្យគេវិញនោះ គេក៏ភេ្លចនូវអ្វីដែលគេធ្លាប់បួងសួងសុំពីទ្រង់កាលពី មុន ថែមទាំងបានបង្កើតព្រះនានាសម្រាប់ធ្វើស្ហ៊ីរិកចំពោះអល់ឡោះ ដើម្បីធ្វើឱ្យ(មនុស្សលោក)វងេ្វងពីមាគ៌ារបស់ទ្រង់ទៀតផង។ ចូរ អ្នក(មូហាំម៉ាត់)ពោលថាៈ ចូរអ្នកសប្បាយរីករាយនឹងភាពគ្មាន ជំនឿរបស់អ្នកមួយរយៈពេលសិនចុះ។ ពិតប្រាកដណាស់ អ្នកគឺ ស្ថិតក្នុងចំណោមពួកនរក។

:9

(តើអ្នកដែលសប្បាយរីករាយនឹងភាពគ្មានជំនឿប្រសើរ ជាង) ឬមួយអ្នកដែលគោរពសក្ការៈចំពោះអល់ឡោះនៅពេល យប់ដោយស៊ូជូត និងឈរទាំងខ្លាចចំពោះថ្ងៃបរលោក ហើយ សង្ឃឹមចំពោះក្ដីមេត្ដាករុណាពីម្ចាស់របស់គេប្រសើរជាង? ចូរអ្នក (មូហាំម៉ាត់)ពោលថាៈ តើបណ្ដាអ្នកដែលចេះដឹង និងអ្នកដែល មិនចេះដឹងស្មើគ្នាដែរឬទេ? ពិតប្រាកដណាស់ មានតែបញ្ញាជន ទាំងឡាយប៉ុណ្ណោះដែលចេះពិចារណា។

:10

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱបណ្ដាខ្ញុំដែលមានជំនឿ. ចូរពួកអ្នកកោតខ្លាចចំពោះម្ចាស់របស់ពួកអ្នក។ ការតបស្នងដ៏ល្អ (នៅថ្ងៃបរលោក) គឺសម្រាប់អ្នកដែលបានសាងអំពើល្អនៅក្នុង លោកិយនេះ។ ហើយផែនដីរបស់អល់ឡោះគឺទូលំទូលាយ។ ពិត ប្រាកដណាស់ បណ្ដាអ្នកដែលអត់ធ្មត់នឹងត្រូវគេផ្ដល់ឱ្យនូវផលបុណ្យ របស់ពួកគេយ៉ាងពេញលេញដោយឥតគណនា។

:11

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ខ្ញុំត្រូវ បានគេបញ្ជាឱ្យគោរពសក្ការៈចំពោះអល់ឡោះដោយចិត្ដស្មោះស ក្នុងការប្រណិប័តន៍ចំពោះទ្រង់។

:12

ហើយខ្ញុំក៏ត្រូវបានគេបញ្ជាដើម្បីឱ្យក្លាយជាអ្នកដែលកាន់ សាសនាអ៊ីស្លាមមុនគេបង្អស់ដែរ។

:13

ចូរអ្នកពោលថា ពិតប្រាកដណាស់ ខ្ញុំខ្លាចត្រូវទារុណកម្មនាថ្ងៃដ៏ធំធេង ប្រសិនបើខ្ញុំប្រឆាំងនឹងម្ចាស់របស់ខ្ញុំ។

:14

ចូរអ្នកពោលថាៈ អល់ឡោះតែមួយគត់ដែលខ្ញុំគោរព សក្ការៈដោយចិត្ដស្មោះសក្នុងការប្រណិប័តន៍របស់ខ្ញុំចំពោះទ្រង់។

:15

ដូចេ្នះ ចូរពួកអ្នកគោរពសក្ការៈអ្វីផេ្សងក្រៅពីទ្រង់តាម តែចិត្ដរបស់ពួកអ្នកចុះ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពួកដែល ខាតបង់ គឺជាពួកដែលបានខាតបង់ខ្លួនឯង និងក្រុមគ្រួសាររបស់ ពួកគេនៅថ្ងៃបរលោក។ តើនោះមិនមែនជាការខាតបង់ដ៏ច្បាស់ លាស់បំផុតទេឬ?

:16

មានភ្លើងជាស្រទាប់ៗនៅពីលើពួកគេ និងនៅពីក្រោមពួក គេ។ (ទារុណកម្ម)នោះហើយដែលអល់ឡោះគំរាមខ្ញុំទាំងឡាយ របស់ទ្រង់ឱ្យភ័យខ្លាច។ ឱខ្ញុំទាំងឡាយរបស់យើង. ចូរពួកអ្នកកោត ខ្លាចយើងចុះ។

:17

ហើយបណ្ដាអ្នកដែលចៀសឆ្ងាយពីពួកស្ហៃតនដោយ មិនគោរពសក្ការៈចំពោះពួកវា និងបានសារភាពទោសកំហុសទៅ ចំពោះអល់ឡោះ ពួកគេនឹងទទួលបានដំណឹងរីករាយ(ឋានសួគ៌)។ ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយនេះដល់បណ្ដាខ្ញុំរបស់ យើងចុះ។

:18

គឺបណ្ដាអ្នកដែលស្ដាប់នូវពាក្យសម្ដី និងអនុវត្ដតាមវា យ៉ាងល្អបំផុត។ អ្នកទាំងនោះហើយដែលអល់ឡោះបានចង្អុល បង្ហាញដល់ពួកគេ។ ហើយអ្នកទាំងនោះ ពួកគេក៏ជាបញ្ញាជនដែរ។

:19

ដូចេ្នះ តើអ្នកដែលទារុណកម្មបានកំណត់ធ្លាក់ទៅលើ គេនោះ អ្នក(មូហាំម៉ាត់)អាចជួយសង្គ្រោះអ្នកដែលនៅក្នុងនរក បានឬ?

:20

ផ្ទុយទៅវិញ បណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេ សម្រាប់ពួកគេគឺវិមានដ៏ស្កឹមស្កៃជាច្រើនដែលនៅលើវាមានសំណង់ វិមានជាច្រើនទៀតដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវា។ នេះ ជាការសន្យារបស់អល់ឡោះ។ អល់ឡោះមិនក្បត់សន្យាឡើយ។

:21

តើអ្នកមិនបានឃើញទេឬ ពិតប្រាកដណាស់ អល់ឡោះ បានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយទ្រង់បញ្ចូលវាទៅក្នុងដីឱ្យ ក្លាយជាប្រភពទឹក។ បន្ទាប់មក ទ្រង់បពោ្ចញដំណាំដាំដុះដែលពណ៌ របស់វាខុសៗគ្នាដោយសារវា។ បន្ទាប់មកទៀតទ្រង់ធ្វើឱ្យវាស្ងួត ហើយអ្នកមើលឃើញវាពណ៌លឿង។ ក្រោយមកទ្រង់ធ្វើឱ្យវា រលាយខេ្ទចខ្ទីនោះ? ពិតប្រាកដណាស់ នៅក្នុងរឿងនោះជាការ រំលឹកចំពោះបញ្ញាជនទាំងឡាយ។

:22

ដូចេ្នះ តើអ្នកដែលអល់ឡោះបានបើកទ្រូងរបស់គេឱ្យទូលំ ទូលាយទៅរកសាសនាអ៊ីស្លាម រួចគេក៏បានទទួលពន្លឺពីម្ចាស់របស់ គេនោះ(ដូចអ្នកដែលអល់ឡោះបានបោះត្រាភ្ជិតលើចិត្ដរបស់គេ ឬ?)។ ដូចេ្នះ ភាពវិនាសអន្ដរាយគឺសម្រាប់ពួកដែលចិត្ដរបស់ពួក គេមានភាពរឹងរូសមិនព្រមទទួលការរំលឹករបស់អល់ឡោះ។ ពួក ទាំងនោះគឺស្ថិតក្នុងភាពវងេ្វងយ៉ាងច្បាស់លាស់។

:23

អល់ឡោះបានបញ្ចុះពាក្យពេចន៍ដ៏ល្អប្រពៃជាគម្ពីរ (គួរអាន)ដែល(អាយ៉ាត់របស់វា)ប្រហាក់ប្រហែលគ្នាសាចុះសា ឡើង។ ស្បែករបស់បណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេព្រឺ ញាប់ញ័រដោយសារវា(នៅពេលបានស្ដាប់ឮឃ្លាទាំងនេះ)។ បន្ទាប់ មកស្បែករបស់ពួកគេ និងចិត្ដរបស់ពួកគេនឹងនរទន់ភ្លន់ឆ្ពោះទៅរក ការរំលឹករបស់អល់ឡោះ។ នោះហើយគឺជាការចង្អុលបង្ហាញរបស់ អល់ឡោះ ដែលទ្រង់ចង្អុលបង្ហាញតាមរយៈវាដល់អ្នកណាដែលទ្រង់ មានចេតនា។ ហើយអ្នកណាដែលអល់ឡោះធ្វើឱ្យវងេ្វង គឺគ្មានអ្នក ណាម្នាក់ចង្អុលបង្ហាញដល់គេឡើយ។

:24

ដូចេ្នះ តើអ្នកដែលប្រឈមមុខរបស់គេនឹងទារុណកម្មដ៏ អាក្រក់នៅថ្ងៃបរលោកនោះ(ដូចអ្នកដែលបានចូលឋានសួគ៌ឬ?)។ ហើយមានគេនិយាយទៅកាន់ពួកបំពានថាៈ ចូរពួកអ្នកភ្លក្ស (ទារុណកម្ម)នូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដចុះ។

:25

ពួកជំនាន់មុនពួកគេបានបដិសេធ(នឹងអ្នកនាំសាររបស់ ពួកគេ) រួចមកទារុណកម្មបានមកដល់ពួកគេពីកន្លែងមួយដោយ ពួកគេមិនដឹងខ្ល្លួនឡើយ។

:26

ហើយអល់ឡោះបានឱ្យពួកគេភ្លក្សរសជាតិវេទនាដ៏ អាម៉ាស់ក្នុងជីវិតលោកិយ។ តែទារុណកម្មនៅថ្ងៃបរលោកវិញ ពិត ជាធ្ងន់ធ្ងរជាងនេះទៅទៀតប្រសិនបើពួកគេបានដឹង។

:27

ហើយជាការពិតណាស់ យើងបានលើកគ្រប់ឧទាហរណ៍ សម្រាប់មនុស្សលោកនៅក្នុងគម្ពីរគួរអាននេះ សង្ឃឹមថាពួកគេនឹង យកធ្វើជាមេរៀន។

:28

(យើងបានបញ្ចុះ)គម្ពីរគួរអានជាភាសាអារ៉ាប់ដែលគ្មាន ភាពវៀចវេរឡើយ សង្ឃឹមថាពួកគេនឹងកោតខ្លាចយើង។

:29

អល់ឡោះបានលើកឧទាហរណ៍បុរសម្នាក់មានចៅហ្វាយ ជាច្រើននាក់ដែលទាស់ទែងគ្នាចំពោះរឿងរបស់គេ និងបុរសម្នាក់ ទៀតមានចិត្ដស្មោះត្រង់ចំពោះចៅហ្វាយតែម្នាក់។ តើការប្រៀប ធៀបទាំងពីរនោះស្មើរគ្នាដែរឬទេ? រាល់ការសរសើរគឺចំពោះ អល់ឡោះ។ ផ្ទុយទៅវិញ ពួកគេភាគច្រើនមិនដឹងឡើយ។

:30

ពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)នឹងស្លាប់ ហើយពិត ប្រាកដណាស់ ពួកគេក៏នឹងស្លាប់ដែរ។

:31

បន្ទាប់មក ពិតប្រាកដណាស់ ពួកអ្នកនឹងឈ្លោះប្រកែក គ្នានៅចំពោះមុខម្ចាស់របស់ពួកអ្នកនៅថ្ងៃបរលោក។

:32

ដូចេ្នះ តើអ្នកណាដែលបំពានជាងអ្នកដែលបាននិយាយ ភូតកុហកចំពោះអល់ឡោះ និងបានបដិសេធនឹងការពិតនៅពេល ដែលវាបានមកដល់គេទៀតនោះ? តើនៅក្នុងនរកជើហាន់ណាំមិន មែនជាកន្លែងសម្រាប់ពួកប្រឆាំងទេឬ?

:33

រីឯអ្នកដែលនាំមកនូវការពិត និងអ្នកដែលបានជឿលើវា អ្នកទាំងនោះហើយគឺជាអ្នកដែលកោតខ្លាចអល់ឡោះ។

:34

ពួកគេនឹងទទួលបាននូវអ្វីៗដែលពួកគេចង់បានពីម្ចាស់ របស់ពួកគេ។ នោះហើយគឺជាការតបស្នងរបស់បណ្ដាអ្នកដែល សាងអំពើល្អ។

:35

ដើម្បីអល់ឡោះនឹងលុបបំបាត់ពីពួកគេនូវទង្វើដ៏អាក្រក់ ដែលពួកគេបានប្រព្រឹត្ដកន្លងមក ហើយទ្រង់នឹងតបស្នងឱ្យពួកគេ វិញនូវផលបុណ្យរបស់ពួកគេល្អប្រសើរជាងអ្វីដែលពួកគេធ្លាប់បាន សាងទៅទៀត។

:36

តើអល់ឡោះមិនមែនជាអ្នកថែរក្សាខ្ញុំរបស់ទ្រង់(មូហាំ-ម៉ាត់)ទេឬ ខណៈដែលពួកគេបំភិតបំភ័យអ្នកពីសំណាក់ពួកផេ្សង ពីទ្រង់(ព្រះនានាដែលពួកគេអះអាងថា ព្រះទាំងនោះអាចបង្ក គ្រោះថ្នាក់ដល់អ្នក)នោះ? ហើយអ្នកណាដែលអល់ឡោះធ្វើឱ្យ វងេ្វងនោះ គឺគ្មានអ្នកណាម្នាក់ចង្អុលបង្ហាញដល់គេឡើយ។

:37

ហើយអ្នកណាដែលអល់ឡោះចង្អុលបង្ហាញនោះក៏គ្មាន អ្នកណាម្នាក់អាចធ្វើឱ្យគេវងេ្វងបានដែរ។ តើអល់ឡោះមិនមែន ជាអ្នកដែលមហាខ្លាំងពូកែ មានអានុភាពផ្ដន្ទាទោសទេឬ?

:38

ហើយពិតប្រាកដណាស់ ប្រសិនបើអ្នក(មូហាំម៉ាត់)សួរ ពួកគេថាៈ តើអ្នកណាដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី ពួកគេប្រាកដជាឆ្លើយថាៈ គឺអល់ឡោះ។ ចូរអ្នកពោលថាៈ ដូចេ្នះ តើពួកអ្នកបានឃើញអ្វីដែលពួកអ្នកបួងសួងសុំផេ្សងពីអល់ឡោះ ប្រសិនបើអល់ឡោះមានបំណងឱ្យខ្ញុំមានគ្រោះថ្នាក់ តើពួកវា(ព្រះ នានា)អាចបំបាត់គ្រោះថ្នាក់របស់ទ្រង់នោះបានដែរឬទេ? ឬទ្រង់ មានបំណងប្រទានក្ដីមេត្ដាករុណាដល់ខ្ញុំ តើពួកវាអាចរារាំងក្ដីមេត្ដា ករុណារបស់ទ្រង់បានឬ? ចូរអ្នកពោលថាៈ អល់ឡោះគឺគ្រប់គ្រាន់ ហើយសម្រាប់ខ្ញុំ។ ចំពោះទ្រង់តែមួយគត់ដែលបណ្ដាអ្នកដែលទុក ចិត្ដប្រគល់ការទុកចិត្ដ។

:39

ចូរអ្នកពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកអនុវត្ដតាម មាគ៌ារបស់ពួកអ្នកចុះ ចំណែកខ្ញុំក៏អនុវត្ដតាមមាគ៌ារបស់ខ្ញុំដែរ។ ហើយពួកអ្នកគង់តែនឹងដឹងថាៈ

:40

អ្នកណាហើយដែលទារុណកម្មនឹងធ្លាក់ទៅលើគេ ធ្វើឱ្យគេ វេទនាយ៉ាងអាម៉ាស់។ ហើយទារុណកម្មអមតៈនឹងធ្លាក់ទៅលើគេ។

:41

ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរ(គួរអាន)ឱ្យអ្នក (មូហាំម៉ាត់)ដោយការពិតសម្រាប់មនុស្សលោក។ ហើយអ្នកណា ដែលទទួលបានការចង្អុលបង្ហាញនោះ គឺសម្រាប់ខ្លួនគេប៉ុណ្ណោះ។ តែអ្នកណាដែលបានវងេ្វងវិញ ពិតប្រាកដណាស់គេវងេ្វងដោយខ្លួន ឯង។ ហើយអ្នកមិនមែនជាអ្នកទទួលខុសត្រូវលើពួកគេឡើយ។

:42

អល់ឡោះគឺជាអ្នកដកយកព្រលឹងរាល់ៗរូបនៅពេលដែល វាស្លាប់ និងរូបដែលមិនទាន់ស្លាប់នៅពេលដែលវាដេកលក់។ ហើយ ទ្រង់រក្សាទុកព្រលឹងរបស់បុគ្គលណាដែលទ្រង់បានកំណត់ឱ្យវាស្លាប់ រួចទ្រង់បញ្ជូនព្រលឹងផេ្សងទៀត(ដែលដេកលក់)ឱ្យត្រឡប់មក(រក រូប)វិញរហូតដល់ពេលកំណត់(ស្លាប់)។ ពិតប្រាកដណាស់ នៅក្នុង រឿងនោះគឺជាភស្ដុតាងៗសម្រាប់ក្រុមដែលចេះគិតពិចារណា។

:43

ផ្ទុយទៅវិញ ពួកគេបានយកអ្នកអន្ដរាគមន៍(ព្រះនានា) ផេ្សងពីអល់ឡោះ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើទោះបីជា ពួកវាគ្មានលទ្ធភាពអ្វីសោះនិងគ្មានសតិក៏ដោយឬ?

:44

ចូរអ្នកពោលថាៈ ការធ្វើអន្ដរាគមន៍ទាំងអស់គឺជាកម្មសិទ្ធិ របស់អល់ឡោះ។ ការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជា កម្មសិទិ្ធរបស់ទ្រង់។ បន្ទាប់មក ពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ ទ្រង់តែមួយគត់។

:45

ហើយនៅពេលដែលមានគេរំលឹកពីអល់ឡោះជាម្ចាស់តែ មួយគត់ ចិត្ដរបស់ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោកខ្ពើមរអើម យ៉ាងខ្លាំង។ តែនៅពេលដែលគេរំលឹកពីពួក(ព្រះនានា)ដែលផេ្សង ពីទ្រង់ ស្រាប់តែពួកគេសប្បាយរីករាយ។

:46

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱអល់ឡោះជាអ្នកដែល បានបង្កើតមេឃជាច្រើនជាន់និងផែនដី ជាអ្នកដឹងពីប្រការអាថ៌-កំបាំង និងប្រការលាតត្រដាង. ទ្រង់ហើយដែលជាអ្នកកាត់សេចក្ដី រវាងខ្ញុំទាំងឡាយរបស់ទ្រង់នូវអ្វីដែលពួកគេធ្លាប់ខ្វែងគំនិតគ្នា ចំពោះវា។

:47

ហើយពិតប្រាកដណាស់ ប្រសិនបើពួកដែលបំពានមានអ្វីៗ គ្រប់បែបយ៉ាងនៅលើផែនដីនេះទេ្វដង ពួកគេពិតជានឹងយកទ្រព្យ សម្បត្ដិទាំងនោះទៅលោះខ្លួនរបស់ពួកគេពីទារុណកម្មដ៏អាក្រក់នៅ ថ្ងៃបរលោកជាមិនខាន។ ហើយអ្វីៗដែលពួកគេមិនធ្លាប់នឹកគិតនោះ បានលាតត្រដាងចំពោះពួកគេតាមការរៀបចំរបស់អល់ឡោះ។

:48

ហើយអំពើអាក្រក់ទាំងឡាយដែលពួកគេប្រព្រឹត្ដកន្លង មកក៏បានលាតត្រដាងចំពោះពួកគេដែរ។ ហើយអ្វីៗ(ទារុណកម្ម) ដែលពួកគេធ្លាប់បានសើចចំអកនឹងវាបានហ៊ុមព័ទ្ធពួកគេ។

:49

ក្រោយមក នៅពេលដែលគ្រោះថ្នាក់បានបៀតបៀន មនុស្សលោក គេបានបួងសួងសុំពីយើង។ បន្ទាប់មកនៅពេលដែល យើងបានប្រទានឱ្យគេនូវនៀកម៉ាត់ពីយើងវិញនោះ គេបែរជា និយាយថាៈ តាមពិតគេបានផ្ដល់វាឱ្យខ្ញុំ គឺដោយសារតែការចេះដឹង របស់ខ្ញុំប៉ុណ្ណោះ។ ផ្ទុយទៅវិញ វាគឺជាការសាកល្បងមួយ ក៏ប៉ុន្ដែ ពួកគេភាគច្រើនមិនដឹងឡើយ។

:50

ជាការពិតណាស់ពួកជំនាន់មុនពួកគេក៏បាននិយាយដូចនោះ ដែរ។ ដូចេ្នះ អ្វីដែលពួកគេធ្លាប់ប្រឹងប្រែង(រកទ្រព្យសមត្ដិ និងកូន ចៅ)កន្លងមកមិនអាចការពារពួកគេ(ពីទារុណកម្ម)បានឡើយ។

:51

ហើយអំពើអាក្រក់ទាំងឡាយដែលពួកគេបានសាងបាន ធ្លាក់ទៅលើពួកគេ។ ហើយពួកដែលបានបំពានក្នុងចំណោមពួកទាំង នោះ(ពួកមូស្ហរីគីន) អំពើអាក្រក់ទាំងឡាយដែលពួកគេធ្លាប់បាន សាងក៏នឹងធ្លាក់លើពួកគេដែរ ហើយពួកគេមិនអាចគេចផុតឡើយ។

:52

តើពួកគេមិនបានដឹងទេថាៈ ពិតប្រាកដណាស់ អល់ឡោះ បើកទូលាយ និងក្បិតក្បៀតលាភសក្ការៈចំពោះអ្នកណាដែលទ្រង់ មានចេតនា។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជាភស្ដុតាងៗ សម្រាប់ក្រុមដែលមានជំនឿ។

:53

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱខ្ញុំទាំងឡាយរបស់យើង ដែលបានបំពានលើខ្លួនឯង. ចូរពួកអ្នកកុំអស់សង្ឃឹមចំពោះក្ដីមេត្ដា ករុណារបស់អល់ឡោះឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះនឹង អភ័យទោសនូវរាល់ទោសកំហុសទាំងអស់។ ពិតប្រាកដណាស់ ទ្រង់ជាម្ចាស់មហាអភ័យទោស មហាអាណិតស្រឡាញ់។

:54

ចូរពួកអ្នកវិលត្រឡប់ដោយសារភាពទោសកំហុសទៅ ចំពោះម្ចាស់របស់ពួកអ្នក និងប្រគល់ខ្លួនចំពោះទ្រង់មុននឹងទារុណកម្មមកដល់ពួកអ្នក។ បន្ទាប់មក ពួកអ្នកនឹងមិនត្រូវគេជួយឡើយ។

:55

ហើយចូរពួកអ្នកប្រតិបត្ដិតាមអ្វីដែលល្អបំផុតដែលគេបាន បញ្ចុះមកឱ្យពួកអ្នកពីម្ចាស់របស់ពួកអ្នកមុននឹងទារុណកម្មមកដល់ ពួកអ្នកភ្លាមៗ ខណៈដែលពួកអ្នកមិនដឹងខ្លួននោះ។

:56

ដើម្បីកុំឱ្យបុគ្គលណាមួយនិយាយថាៈ គួរឱ្យសោកស្ដាយ ណាស់ខ្ញុំ ទៅលើអ្វីដែលខ្ញុំបានធ្វើឱ្យបាត់បង់នូវកាតព្វកិច្ចរបស់ អល់ឡោះ ហើយពិតប្រាកដណាស់ ខ្ញុំស្ថិតក្នុងចំណោមពួកដែលចំអក មើលងាយ(សាសនារបស់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់)។

:57

ឬនិយាយថាៈ ពិតប្រាកដណាស់ ប្រសិនបើអល់ឡោះ បានចង្អុលបង្ហាញខ្ញុំ ខ្ញុំពិតជាស្ថិតក្នុងចំណោមអ្នកដែលកោតខ្លាច អល់ឡោះជាមិនខាន។

:58

ឬនិយាយនៅពេលដែលគេឃើញទារុណកម្មថាៈ ពិត ប្រាកដណាស់ ប្រសិនបើខ្ញុំមានឱកាសត្រឡប់ទៅលោកិយវិញ ខ្ញុំ នឹងស្ថិតក្នុងចំណោមអ្នកដែលសាងអំពើល្អជាមិនខាន។

:59

មិនដូច្នោះទេ ជាការពិតណាស់អាយ៉ាត់ៗរបស់យើងបាន មកដល់អ្នក តែអ្នកបែរជាបានបដិសេធនឹងវា និងបានក្រអឺតក្រទម ព្រមទាំងបានស្ថិតក្នុងចំណោមអ្នកដែលប្រឆាំងទៅវិញ។

:60

ហើយនៅថ្ងៃបរលោក អ្នកនឹងឃើញពួកដែលភូតកុហក ចំពោះអល់ឡោះ មុខរបស់ពួកគេខ្មៅងងឹត។ តើនៅក្នុងនរក ជើហាន់ណាំមិនមែនជាកន្លែងសម្រាប់ពួកដែលក្រអឺតក្រទមទេឬ?

:61

ហើយអល់ឡោះនឹងជួយសង្គ្រោះបណ្ដាអ្នកដែលកោតខ្លាច ទ្រង់ ដោយសារភាពជ័យជំនះរបស់ពួកគេដែលទារុណកម្មមិនអាច បៀតបៀនពួកគេបានឡើយ ហើយពួកគេក៏មិនព្រួយបារម្ភដែរ។

:62

អល់ឡោះគឺជាអ្នកដែលបានបង្កើតរាល់អ្វីៗទាំងអស់។ ហើយទ្រង់គឺជាអ្នកថែរក្សារាល់អ្វីៗទាំងអស់។

:63

កូនសោមេឃជាច្រើនជាន់និងផែនដីជាកម្មសិទ្ធិរបស់ ទ្រង់។ ហើយពួកដែលប្រឆាំងនឹងអាយ៉ាត់ៗរបស់អល់ឡោះ ពួក ទាំងនោះហើយគឺជាពួកដែលខាតបង់។

:64

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ដូចេ្នះ តើពួកអ្នកបញ្ជាខ្ញុំ ឱ្យគោរពសក្ការៈក្រៅពីអល់ឡោះឬ ឱពួកល្ងង់ខ្លៅ.

:65

ហើយជាការពិតណាស់ គេបានផ្ដល់វ៉ាហ៊ីឱ្យអ្នក(មូហាំ-ម៉ាត់) និងបណ្ដាអ្នកដែលពីមុនអ្នក។ ពិតប្រាកដណាស់ ប្រសិនបើ អ្នកបានធ្វើស្ហ៊ីរិក ទង្វើល្អរបស់អ្នកពិតជារលាយសាបសូន្យ ហើយ អ្នកនឹងស្ថិតក្នុងចំណោមអ្នកដែលខាតបង់ជាមិនខាន។

:66

ផ្ទុយទៅវិញ ចូរអ្នកគោរពសក្ការៈចំពោះអល់ឡោះ។ ហើយចូរអ្នកស្ថិតក្នុងចំណោមអ្នកដែលដឹងគុណ។

:67

ហើយពួកគេ(ពួកមូស្ហរីគីន)មិនបានលើកតម្កើង អល់ឡោះឱ្យសមនឹងឋានៈពិតប្រាកដរបស់ទ្រង់ឡើយ ខណៈដែល ផែនដីទាំងមូលស្ថិតក្នុងកណ្ដាប់ដៃរបស់ទ្រង់នៅថ្ងៃបរលោក។ ហើយមេឃជាច្រើនជាន់ គឺត្រូវបានមូរដោយដៃស្ដាំរបស់ទ្រង់។ ទ្រង់មហាស្អាតស្អំ និងខ្ពង់ខ្ពស់អំពីអ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិក។

:68

ហើយគេបានផ្លុំត្រែ ពេលនោះអ្នកដែលនៅលើមេឃជា ច្រើនជាន់ និងអ្នកដែលនៅលើផែនដីបានស្លាប់ទាំងអស់ លើកលែង តែអ្នកណាដែលអល់ឡោះមានចេតនាប៉ុណ្ណោះ។ បន្ទាប់មកគេបាន ផ្លុំវាម្ដងទៀត ពេលនោះពួកគេស្រាប់តែក្រោកឈររង់ចាំមើល (ការកាត់សេចក្ដី)។

:69

ហើយផែនដីបានបំភ្លឺដោយពន្លឺនៃម្ចាស់របស់វា។ ហើយ សៀវភៅកំណត់ហេតុត្រូវបានគេចែកឱ្យ(រៀងៗខ្លួន)។ ហើយគេ បាននាំមកនូវបណ្ដាណាពីនិងបណ្ដាសាក្សី។ រួចគេក៏បានកាត់សេចក្ដី រវាងពួកគេដោយយុត្ដិធម៌ ដោយពួកគេមិនត្រូវគេបំពានឡើយ។

:70

ហើយបុគ្គលគ្រប់រូបត្រូវបានគេផ្ដល់ឱ្យយ៉ាងពេញលេញ នូវអ្វីដែលគេបានប្រព្រឹត្ដ ដោយទ្រង់ដឹងបំផុតនូវអ្វីដែលពួកគេ ប្រព្រឹត្ដ។

:71

ហើយពួកដែលគ្មានជំនឿត្រូវបានគេកៀងទៅកាន់នរក ជើហាន់ណាំទាំងហ្វូងៗ។ លុះនៅពេលដែលពួកគេបានមកដល់ នរកនោះ គេក៏បានបើកទ្វារទាំងឡាយរបស់វា។ ហើយអ្នកយាម ទ្វាររបស់វាបាននិយាយទៅកាន់ពួកគេថាៈ តើបណ្ដាអ្នកនាំសារ ក្នុងចំណោមពួកអ្នកមិនបានមកដល់ពួកអ្នកដោយពួកគេសូត្រឱ្យ ពួកអ្នកស្ដាប់នូវអាយ៉ាត់ៗនៃម្ចាស់របស់ពួកអ្នក ហើយពួកគេដាស់ តឿនព្រមានចំពោះការជួបនៃថ្ងៃរបស់ពួកអ្នកនេះទេឬ? ពួកគេ បាននិយាយថាៈ ពិតមែនហើយ។ ក៏ប៉ុន្ដែពាក្យសំដីដាក់ទារុណកម្ម បានកំណត់ធ្លាក់ទៅលើពួកដែលគ្មានជំនឿ។

:72

មានគេនិយាយថាៈ ចូរពួកអ្នកចូលតាមទ្វារនានារបស់ នរកជើហាន់ណាំ ដោយពួកអ្នកនឹងស្ថិតនៅក្នុងនោះជាអមតៈចុះ។ ហើយកន្លែងរបស់ពួកដែលក្រអឺតក្រទមគឺអាក្រក់បំផុត។

:73

ហើយបណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេត្រូវបាន គេនាំទៅកាន់ឋានសួគ៌ជាក្រុមៗ។ លុះនៅពេលដែលពួកគេបានមក ដល់ឋានសួគ៌នោះ គេក៏បានបើកទ្វារទាំងឡាយរបស់វា។ ហើយអ្នក យាមទ្វាររបស់វាបាននិយាយទៅកាន់ពួកគេថាៈ សូមសុខសន្ដិភាព កើតមានចំពោះពួកអ្នក ពួកអ្នកមានសុភមង្គលហើយ ដូចេ្នះចូរពួក អ្នកចូលទៅក្នុងឋានសួគ៌ដោយរស់នៅជាអមតៈចុះ។

:74

ហើយពួកគេបាននិយាយថាៈ រាល់ការសរសើរគឺចំពោះ អល់ឡោះ ដែលទ្រង់បានបំពេញកិច្ចសន្យារបស់ទ្រង់ចំពោះពួក យើង។ ហើយទ្រង់បានប្រទានកេរមរតកឱ្យពួកយើងនូវទឹកដី ឋានសួគ៌ដើម្បីពួកយើងរស់នៅទីណាក៏ដោយតាមតែពួកយើងចង់។ ដូចេ្នះ ការតបស្នងរបស់បណ្ដាអ្នកដែលសាងអំពើល្អគឺល្អប្រសើរ បំផុត។

:75

ហើយអ្នក(មូហាំម៉ាត់)នឹងឃើញម៉ាឡាអ៊ីកាត់នៅព័ទ្ធ ជុំវិញអារ៉ស្ហ ដោយពួកគេលើកតម្កើងជាមួយនឹងការសរសើរ ចំពោះម្ចាស់របស់ពួកគេ។ ហើយគេ(អល់ឡោះ)បានកាត់សេចក្ដី រវាងពួកគេដោយយុត្ដិធម៌។ ហើយមានគេនិយាយថាៈ រាល់ការ សរសើរគឺចំពោះអល់ឡោះជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។