បណ្ណាល័យអ៊ីស្លាមទាំងអស់។

38 - The Letter "Saad" - Şād

:1

សទ។ អល់ឡោះស្បថនឹងគម្ពីរគួរអានដែលពោរពេញ ដោយការរំលឹក។

:2

ផ្ទុយទៅវិញ ពួកដែលគ្មានជំនឿស្ថិតក្នុងភាពក្រអឺតក្រទម និងប្រឆាំង។

:3

យើងបានបំផ្លាញមុនពួកគេជាច្រើនជំនាន់មកហើយ ហើយ ពួកគេបានស្រែកសុំការអភ័យទោស ខណៈដែលពេលនោះមិនមែន ជាពេលអាចគេចផុត(ពីទារុណកម្ម)បាននោះ។

:4

ក្រោយមកពួកគេងឿងឆ្ងល់ចំពោះការមកដល់របស់អ្នក ដាស់តឿនព្រមាន(មូហាំម៉ាត់)ក្នុងចំណោមពួកគេបានមកដល់ ពួកគេ។ ហើយពួកគ្មានជំនឿបាននិយាយថាៈ នេះគឺជាគ្រូមន្ដអាគម ដែលពូកែបោកប្រាស់បំផុត។

:5

តើគេយកព្រះនានាធ្វើជាម្ចាស់តែមួយដើម្បីគោរពសក្ការៈ ឬ? ពិតប្រាកដណាស់ នេះគឺជាប្រការមួយដែលចម្លែកបំផុត។

:6

ហើយពួកមេដឹកនាំក្នុងចំណោមពួកគេក៏បានដើរចេញ (ដោយនិយាយថា) ចូរពួកអ្នកបន្ដ និងអត់ធ្មត់ក្នុងការគោរព ព្រះនានារបស់ពួកអ្នកចុះ។ ពិតប្រាកដណាស់ នេះគឺជាប្រការមួយ ដែលគេចង់បាន។

:7

យើងមិនធ្លាប់បានឮពីរឿងនេះឡើយនៅក្នុងសាសនាចុង ក្រោយ(សាសនារបស់ពួកមូស្ហរីគីន និងពួកណាស់រ៉នី)។ នេះគ្មាន អ្វីក្រៅពីការប្រឌិតថ្មីនោះឡើយ។

:8

តើគេបញ្ចុះគម្ពីរគួរអានឱ្យគេដោយរំលងពួកយើងឬ? ផ្ទុយ ទៅវិញ ពួកគេស្ថិតក្នុងភាពសង្ស័យពីគម្ពីរគួរអានរបស់យើង។ ផ្ទុយ ទៅវិញ ពួកគេមិនទាន់ភ្លក្សទារុណកម្មរបស់យើងឡើយ។

:9

ឬមួយពួកគេមានឃ្លាំងលាភសក្ការៈនៃម្ចាស់របស់អ្នកដែល ទ្រង់មហាខ្លាំងពូកែ មហាសប្បុរស?

:10

ឬមួយពួកគេមានអំណាចគ្រប់គ្រងមេឃជាច្រើនជាន់និង ផែនដី និងអ្វីៗដែលនៅចន្លោះវាទាំងពីរ? (ប្រសិនបើដូច្នោះមែន) ចូរឱ្យពួកគេរកវិធីឡើងទៅលើមេឃចុះ (ដើម្បីរារាំងម៉ាឡាអ៊ី-កាត់កុំឱ្យបញ្ចុះវ៉ាហ៊ី)។

:11

ពួកគេជាកងទ័ពអំពីពួកអះហ្សាបដែលត្រូវទទួលបរា-ជ័យនៅទីនោះ។

:12

ក្រុមនួហ និងអាដ ហើយនិងហ្វៀរអោនដែលមាន អំណាចខ្លាំងក្លាបានបដិសេធមុនពួកគេ។

:13

ហើយសាមូដ និងក្រុមរបស់លូត និងពួកអៃកះ(ក៏បាន បដិសេធដែរ)។ ពួកទាំងនោះ គឺជាក្រុមដែលប្រមូលគ្នាប្រឆាំងនឹង អ្នកនាំសារ។

:14

ពួកគេទាំងអស់គឺសុទ្ធតែបានបដិសេធនឹងបណ្ដាអ្នកនាំសារ ដូចេ្នះពួកគេក៏ទទួលរងទណ្ឌកម្មរបស់យើង។

:15

ហើយពួកទាំងនោះមិនរង់ចាំអ្វីក្រៅពីសម្រែកយ៉ាងខ្លាំង មួយដង ដោយវាមិនអាចវិលត្រឡប់មកវិញម្ដងទៀតឡើយ។

:16

ហើយពួកគេបាននិយាយថាៈ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាប្រញាប់ផ្ដល់ចំណែក(ទារុណកម្ម)របស់ពួកយើង មុនថ្ងៃជំនុំជំរះផងចុះ។

:17

ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ទៅលើអ្វីដែលពួកគេនិយាយ ហើយអ្នកត្រូវរំលឹកខ្ញុំរបស់យើងដាវូដដែលមានអំណាចខ្លាំងក្លា។ ពិតប្រាកដណាស់ គេជាអ្នកដែលតែងតែសារភាពកំហុសជានិច្ច។

:18

ពិតប្រាកដណាស់ យើងបានបញ្ជាឱ្យភំ្នទាំងឡាយលើក តម្កើងដោយសរសើរចំពោះយើងជាមួយនឹងគេទាំងល្ងាចទាំងព្រឹក។

:19

ហើយ(យើងក៏បានបញ្ជា)សត្វស្លាបទាំងអស់ឱ្យប្រមូលផ្ដុំ គ្នាលើកតម្កើងដោយសរសើរចំពោះយើងជាមួយនឹងគេដែរ។ ពួកវា ទាំងអស់ស្ដាប់បង្គាប់គេ។

:20

ហើយយើងបានពង្រឹងអំណាចរបស់គេ និងបានប្រទានឱ្យ គេនូវភាពឈ្លាសវៃ ហើយនិងការវិនិច្ឆ័យយ៉ាងច្បាស់លាស់ក្នុងការ ដោះស្រាយទំនាស់។

:21

ហើយតើដំណឹងនៃការឈ្លោះប្រកែកគ្នានៅពេលដែលពួក គេបានផ្លោះរបងមាសរ៉ប(កន្លែងគោរពសក្ការៈរបស់ដាវូដ)បានមក ដល់អ្នកដែរឬទេ?

:22

នៅពេលដែលពួកគេបានចូលទៅជួបដាវូដ ហើយគេមាន ការភ័យខ្លាចពួកគេ ពួកគេបាននិយាយថាៈ សូមអ្នកកុំខ្លាចអ្វី។ ពួក យើងទាំងពីរឈ្លោះប្រកែកគ្នា ដោយពួកយើងបានបំពានទៅលើគ្នា។ ដូចេ្នះ សូមអ្នកមេត្ដាកាត់សេចក្ដីរវាងពួកយើងដោយយុត្ដិធម៌ផង ហើយសូមអ្នកកុំលំអៀងឱ្យសោះ និងសូមអ្នកចង្អុលបង្ហាញពួកយើង ទៅកាន់មាគ៌ាដែលត្រឹមត្រូវផងចុះ។

:23

ពិតប្រាកដណាស់ នេះជាបងប្អូនរបស់ខ្ញុំ។ គេមានពពែញី ចំនួនកៅសិបប្រាំបួនក្បាល។ រីឯខ្ញុំមានតែពពែញីមួយក្បាលគត់។ ហើយគេបាននិយាយថាៈ ចូរអ្នកឱ្យវាមកខ្ញុំ។ ហើយគេក៏មានប្រៀប ជាងខ្ញុំក្នុងការនិយាយស្ដីផងដែរ។

:24

ដាវូដបានពោលថាៈ ជាការពិតណាស់ គេបានបំពានលើ អ្នកដោយគេបានសុំពពែញីពីអ្នកយកទៅបន្ថែមលើពពែរបស់គេ។ ហើយពិតប្រាកដណាស់ ភាគច្រើននៃពួកដែលចូលហ៊ុនគ្នាគឺបំពាន លើគ្នា លើកលែងតែបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើ ល្អត្រឹមត្រូវប៉ុណ្ណោះ តែពួកគេតិចតួចបំផុត។ ក្រោយមកដាវូដដឹង ច្បាស់ថា យើងគ្រាន់តែសាកល្បងគេប៉ុណ្ណោះ ពេលនោះគេក៏សុំ អភ័យទោសនិងក្រាបស៊ូជូត ហើយនិងសារភាពកំហុសចំពោះម្ចាស់ របស់គេ។

:25

ហើយយើងបានអភ័យទោសឱ្យគេចំពោះរឿងនោះ។ ហើយពិតប្រាកដណាស់ គេមានឋានៈជិតបំផុតចំពោះយើង និង មានកន្លែងវិលត្រឡប់ដ៏ល្អប្រសើរបំផុត។

:26

ឱដាវូដ. ពិតប្រាកដណាស់ យើងបានតែងតាំងអ្នកជាអ្នក គ្រប់គ្រងនៅលើផែនដីនេះ។ ដូចេ្នះ ចូរអ្នកកាត់សេចក្ដីរវាងមនុស្ស លោកដោយយុត្ដិធម៌ ហើយកុំធ្វើតាមទំនើងចិត្ដឱ្យសោះ ជាហេតុ ធ្វើឱ្យអ្នកវងេ្វងពីមាគ៌ារបស់អល់ឡោះ។ ពិតប្រាកដណាស់ ពួក ដែលវងេ្វងពីមាគ៌ារបស់អល់ឡោះនឹងទទួលទារុណកម្មដ៏ធ្ងន់ធ្ងរ ដោយសារតែអ្វីដែលពួកគេបានភេ្លចថ្ងៃជំនុំជំរះ។

:27

ហើយយើងមិនបានបង្កើតមេឃ និងផែនដី និងអ្វីដែល មាននៅចន្លោះវាទាំងពីរដោយឥតប្រយោជន៍នោះឡើយ។ នោះ ហើយគឺជាការស្មានរបស់ពួកដែលគ្មានជំនឿ។ ដូចេ្នះ ការវិនាសអន្ដរាយដោយភ្លើងនរកគឺសម្រាប់ពួកដែលគ្មានជំនឿ។

:28

ឬឱ្យយើងចាត់ទុកបណ្ដាអ្នកដែលមានជំនឿ និងបានសាង អំពើល្អត្រឹមត្រូវដូចជាពួកដែលបង្កវិនាសកម្មនៅលើផែនដីនេះឬ? ឬមួយឱ្យយើងចាត់ទុកបណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ ដូចអ្នក ដែលប្រព្រឹត្ដបាបកម្មឬ?

:29

នេះគឺជាគម្ពីរដ៏មានពរជ័យដែលយើងបានបញ្ចុះវាឱ្យអ្នក ដើម្បីឱ្យពួកគេត្រិះរិះពិចារណាចំពោះអាយ៉ាត់ៗរបស់វា ហើយក៏ ដើម្បីឱ្យបញ្ញាជនទាំងឡាយយកធ្វើជាមេរៀនផងដែរ។

:30

ហើយយើងបានប្រទានស៊ូឡៃម៉ានឱ្យដាវូដដែលជាខ្ញុំម្នាក់ ដ៏ល្អប្រពៃ។ ពិតប្រាកដណាស់ គេ(ស៊ូឡៃម៉ាន)គឺជាអ្នកដែលតែង តែសារភាពកំហុស(ចំពោះអល់ឡោះ)។

:31

(ចូរចងចាំ)នៅពេលដែលគេបានបង្ហាញឱ្យស៊ូឡៃម៉ាន ឃើញនៅពេលល្ងាចនូវសត្វសេះដែលឈរជើងបី និងលើកជើង មួយ ហើយរត់លឿន ។

:32

ហើយគេក៏បានពោលថាៈ ពិតប្រាកដណាស់ ខ្ញុំស្រឡាញ់ ចូលចិត្ដប្រការល្អ(សេះ)ដែលធ្វើឱ្យភេ្លចការរំលឹក(ថ្វាយបង្គំ)ទៅ ចំពោះម្ចាស់របស់ខ្ញុំរហូតដល់ថ្ងៃលិច។

:33

ចូរពួកអ្នកយកវាត្រឡប់មកឱ្យយើង។ ពេលនោះគេក៏ បានកាត់ជើងនិងកសេះនោះ។

:34

ហើយជាការពិតណាស់ យើងបានសាកល្បងស៊ូឡៃម៉ាន ហើយយើងបានដាក់រូបមួយ(ស្ហៃតន)ទៅលើកៅអីរបស់គេ។ បន្ទាប់មកគេក៏បានសារភាពទោសកំហុស។

:35

គេបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាអភ័យ ទោសដល់ខ្ញុំ និងផ្ដល់អំណាចដល់ខ្ញុំ ដែលមិនសក្ដិសមសម្រាប់អ្នក ណាម្នាក់(មានសិទ្ធិគ្រប់គ្រង)បន្ទាប់ពីខ្ញុំឡើយ។ ពិតប្រាកដណាស់ អ្នកគឺជាម្ចាស់ដ៏មហាសប្បុរស។

:36

ដូចេ្នះ យើងបានធ្វើឱ្យខ្យល់ស្ថិតក្រោមអំណាចរបស់គេ ដោយវាបក់បោកយ៉ាងល្អតាមការបញ្ជារបស់គេទៅទីណាដែលគេ ចង់។

:37

ហើយពួកស្ហៃតន(ក៏យើងបានធ្វើឱ្យស្ថិតនៅក្រោមបញ្ជារបស់គេដែរ)ពួកវាទាំងអស់ អ្នកខ្លះជាអ្នកសាងសង់ និងជាអ្នក ជ្រមុជទឹក។

:38

និងអ្នកដទៃទៀតត្រូវគេចងច្រវាក់។

:39

នេះហើយគឺជាការប្រទានរបស់យើង។ ដូចេ្នះចូរអ្នកផ្ដល់ (វាឱ្យអ្នកដទៃ) ឬអ្នកទុកវាដោយគ្មានទោសពៃរ៍អ្វីឡើយ(ចំពោះ អ្នក)។

:40

ហើយពិតប្រាកដណាស់ គេមានឋានៈជិតបំផុតចំពោះយើង និងមានកន្លែងវិលត្រឡប់ដ៏ប្រសើរបំផុត។

:41

ហើយចូរអ្នក(មូហាំម៉ាត់)ចងចាំនូវរឿងនៃខ្ញុំរបស់យើង អៃយ៉ូប នៅពេលដែលគេបានបួងសួងសុំទៅចំពោះម្ចាស់របស់គេ ថាៈ ពិតប្រាកដណាស់ ស្ហៃតនជាមូលហេតុធ្វើឱ្យខ្ញុំមានការឈឺចាប់ និងទារុណកម្ម។

:42

ចូរអ្នក(អៃយ៉ូប)ទន្ទ្រាំជើងរបស់អ្នក(ពេលនោះមានទឹក ផុសចេញពីដី)។ នេះគឺជាទឹកត្រជាក់សម្រាប់ងូតនិងផឹក។

:43

ហើយយើងបានផ្ដល់ឱ្យគេបានជួបជុំគ្រួសាររបស់គេវិញ ហើយនិងផ្ដល់ឱ្យពួកគេដូចអ្វីដែលពួកគេមានពីមុនមកជាក្ដីមេត្ដា ករុណាពីយើង និងជាការរំលឹកដល់បញ្ញាជនទាំងឡាយ។

:44

ហើយចូរអ្នកយកស្មៅមួយកណ្ដ្ដាប់ដៃរបស់អ្នក រួចចូរអ្នក វាយ(ប្រពន្ធអ្នក)នឹងវាចុះ ហើយចូរអ្នកកុំធ្វើខុសនឹងសម្បថ។ ពិត ប្រាកដណាស់ យើងបានប្រទះឃើញគេជាអ្នកអត់ធ្មត់។ គេជាខ្ញុំម្នាក់ ដ៏ល្អប្រពៃ។ ពិតប្រាកដណាស់ គេគឺជាអ្នកដែលតែងតែសារភាព កំហុស(ចំពោះអល់ឡោះ)។

:45

ហើយចូរអ្នក(មូហាំម៉ាត់)ចងចាំពីបណ្ដាខ្ញុំរបស់យើង អ៊ីព្រហ៊ីម និងអ៊ីសហាក ហើយនិងយ៉ាក់កូបដែលជាអ្នកខ្លាំងពូកែ និងមានប្រាជ្ញាឈ្លាសវៃ។

:46

ពិតប្រាកដណាស់ យើងបានជ្រើសរើសពួកគេដោយឱ្យពួក គេរំលឹកចំពោះថ្ងៃបរលោកនិងមានជំនឿនឹងវា។

:47

ហើយពិតប្រាកដណាស់ ពួកគេគឺស្ថិតក្នុងចំណោមអ្នកដែល ត្រូវគេជ្រើសរើសដ៏ល្អប្រសើរបំផុតចំពោះយើង។

:48

ចូរអ្នកចងចាំនូវរឿងអ៊ីស្មាអ៊ីល និងអ៊ីលយ៉ាសាក់ និង ហ៊្សុលគិហ្វលី។ ហើយអ្នកទាំងអស់នោះគឺស្ថិតក្នុងចំណោមអ្នក ដែលល្អប្រសើរបំផុត។

:49

នេះហើយគឺជាការរំលឹក(គម្ពីរគួរអាន)។ ហើយពិត ប្រាកដណាស់ សម្រាប់បណ្ដាអ្នកដែលកោតខ្លាច គឺមានកន្លែងវិល ត្រឡប់ដ៏ល្អប្រសើរ។

:50

-(វានោះគឺ)ឋានសួគ៌អាត់និន ដែលទ្វារទាំងឡាយត្រូវគេ បើកសម្រាប់ទទួលពួកគេ។

:51

ពួកគេអង្គុយទមេ្រតខ្លួននៅក្នុងនោះ ដោយពួកគេអាចសុំ ផ្លែឈើ និងភេសជ្ជៈគ្រប់ប្រភេទតាមតម្រូវការនៅក្នុងនោះ។

:52

ហើយនៅក្បែរពួកគេមានស្រីទេពអប្សរ(មិនសម្លឹងបុរស ដទៃក្រៅពីស្វាមីរបស់គេ)ដែលមានអាយុស្មើៗគ្នា។

:53

នេះហើយគឺជាអ្វីដែលពួកអ្នកត្រូវគេសន្យានៅថ្ងៃជំនុំ ជំរះ។

:54

ពិតប្រាកដណាស់ នេះគឺជាលាភសក្ការៈរបស់យើងដែលវា មិនចេះអស់ឡើយ។

:55

នេះហើយ(គឺជាការតបស្នងចំពោះអ្នកដែលកោតខ្លាច អល់ឡោះ)។ ហើយពិតប្រាកដណាស់ កន្លែងវិលត្រឡប់ដ៏អាក្រក់ គឺសម្រាប់ពួកដែលបំពាន។

:56

គឺនរកជើហាន់ណាំដែលពួកគេនឹងចូលទៅក្នុងវា។ ហើយ វាជាកន្លែងស្នាក់នៅដ៏អាក្រក់បំផុត។

:57

នេះគឺជាទឹកក្ដៅបំផុត និងខ្ទុះដែលស្រក់ចេញពីខ្លួនប្រាណ របស់ពួកនរក។ ដូចេ្នះ ចូរឱ្យពួកគេភ្លក្សវាចុះ។

:58

និងមានទារុណកម្មផេ្សងៗទៀតស្រដៀងនឹងវាគ្រប់បែប យ៉ាង។

:59

-(មានគេនិយាយទៅកាន់មេដឹកនាំរបស់ពួកដែលគ្មានជំនឿ ថា) នេះគឺជាក្រុម(ដែលបានតាមពួកអ្នក)ដែលប្រជ្រៀតគ្នាចូល នរកជាមួយនឹងពួកអ្នក។ (ពួកមេដឹកនាំបានតបថា) គ្មានការស្វា-គមន៍ចំពោះពួកគេឡើយ។ ពិតប្រាកដណាស់ ពួកគេបានចូលនរក ទាំងអស់គ្នា។

:60

ពួកគេ(ពួកតាមមេដឹកនាំ)បានតបថាៈ ផ្ទុយទៅវិញពួក អ្នក(ក៏ដូច្នោះដែរ)គ្មានការស្វាគមន៍ចំពោះពួកអ្នកឡើយ ពីព្រោះ ពួកអ្នកបានធ្វើឱ្យពួកយើងធ្លាក់ទៅក្នុងនរក។ ដូចេ្នះ(នរក)ជា កន្លែងអចិន្ដ្រៃយ៍ដ៏អាក្រក់(សម្រាប់ពួកគេ)។

:61

ពួកគេបាននិយាយថាៈ ឱម្ចាស់របស់ពួកយើង. អ្នកណា ដែលបានធ្វើឱ្យពួកយើងធ្លាក់ក្នុងនរកនោះ សូមទ្រង់បន្ថែមទារុណ-កម្មទៅលើគេនៅក្នុងនរកទេ្វដងផងចុះ។

:62

ហើយពួកគេបាននិយាយទៀតថាៈ ហេតុអ្វីបានជាពួក យើងមិនឃើញពួកបុរសៗដែលកាលពីមុនពួកយើងធ្លាប់បានចាត់ ទុកពួកគេក្នុងចំណោមពួកដែលអាក្រក់ជាងគេនោះ?

:63

តើពួកយើងបានសើចចំអកឱ្យពួកគេដោយច្រឡំឬក៏ភ្នែក (របស់ពួកយើង)មើលមិនឃើញពួកគេ(នៅក្នុងឋាននរក)?

:64

ពិតប្រាកដណាស់ រឿងនោះគឺជារឿងពិតដែលពួកនរក ឈ្លោះប្រកែកគ្នា។

:65

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តាមពិតខ្ញុំគ្រាន់តែជាអ្នក ដាស់តឿនព្រមានប៉ុណ្ណោះ។ ហើយគ្មានម្ចាស់ណាផេ្សងដែលត្រូវ គោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះដែលជាម្ចាស់តែមួយ គត់ដ៏មហាខ្លាំងក្លានោះឡើយ។

:66

ទ្រង់ជាម្ចាស់គ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី ហើយ និងអ្វីដែលនៅចន្លោះវាទាំងពីរ។ ទ្រង់មហាខ្លាំងពូកែ មហាអភ័យ ទោស។

:67

ចូរអ្នក(មូហាំម៉ាត់)ពោលទៀតថាៈ វា(គម្ពីរគួរអាន) គឺជាដំណឹង(ដែលមានប្រយោជន៍)ដ៏ធំធេង

:68

ដែលពួកអ្នកងាកចេញពីវា។

:69

ខ្ញុំមិនបានដឹងអំពីរឿងម៉ាឡាអ៊ីកាត់ដែលនៅលើមេឃ ខណៈដែលពួកគេប្រកែកគ្នា(ពីរឿងបង្កើតអាដាំ)ឡើយ។

:70

គេមិនផ្ដល់វ៉ាហ៊ីឱ្យខ្ញុំ ក្រៅពីឱ្យខ្ញុំធ្វើជាអ្នកដាស់តឿន ព្រមានដ៏ច្បាស់លាស់នោះឡើយ។

:71

(ចូរចងចាំ)នៅពេលដែលម្ចាស់របស់អ្នកបានមានបន្ទូល ទៅកាន់ម៉ាឡាអ៊ីកាត់ថា ពិតប្រាកដណាស់ យើងជាអ្នកបង្កើត មនុស្សអំពីដីស្អិត។

:72

ហើយនៅពេលដែលយើងបានធ្វើឱ្យគេ(អាដាំ)មានរូប រាងពេញលេញ និងបានផ្លុំបញ្ចូលទៅក្នុងខ្លួនគេនូវវិញ្ញាណរបស់ យើងហើយនោះ ចូរពួកអ្នក(ម៉ាឡាអ៊ីកាត់)ស៊ូជូតចំពោះគេចុះ។

:73

ដូចេ្នះម៉ាឡាអ៊ីកាត់ក៏បានស៊ូជូតទាំងអស់គ្នា។

:74

លើកលែងតែអ៊ីព្លីសប៉ុណ្ណោះ ដែលបានក្រអឺតក្រទម។ ហើយវាបានស្ថិតក្នុងចំណោមពួកដែលប្រឆាំង។

:75

អល់ឡោះបានមានបន្ទូលថាៈ ឱអ៊ីព្លីស. តើអ្វីដែលរារាំង អ្នកមិនឱ្យស៊ូជូតចំពោះអ្វីដែលយើងបានបង្កើតដោយដៃទាំងពីរ របស់យើង? តើឯងក្រអឺតក្រទម ឬក៏ឯងស្ថិតក្នុងចំណោមអ្នកដែល មានអំនួតកេ្អងក្អាង។

:76

វាបានតបវិញថាៈ ខ្ញុំល្អជាងគេ(អាដាំ) ព្រោះទ្រង់បាន បង្កើតខ្ញុំអំពីភ្លើង ហើយទ្រង់បានបង្កើតគេអំពីដីស្អិត។

:77

ហើយអល់ឡោះបានមានបន្ទូលថាៈ ដូចេ្នះ ចូរឯងចាក ចេញពីវា(ឋានសួគ៌)ចុះ ហើយពិតប្រាកដណាស់ ឯងគឺជាអ្នកដែល ត្រូវគេដាក់បណ្ដាសា។

:78

ហើយពិតប្រាកដណាស់ ឯងត្រូវបណ្ដាសារបស់យើងរហូត ដល់ថ្ងៃបរលោក។

:79

វាបាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ. សូមពន្យារពេលឱ្យខ្ញុំ រស់រហូតដល់ថ្ងៃដែលពួកគេ(មនុស្សលោក)ត្រូវគេធ្វើឱ្យរស់ឡើង វិញផង។

:80

ទ្រង់បានមានបន្ទូលថាៈ ដូចេ្នះ ពិតប្រាកដណាស់ អ្នកនឹង ស្ថិតក្នុងចំណោមពួកដែលត្រូវគេពន្យារពេល

:81

រហូតដល់ថ្ងៃមួយនៃពេលវេលាដែលត្រូវបានគេកំណត់។

:82

វាបាននិយាយថាៈ ដោយភាពខ្ពង់ខ្ពស់របស់ទ្រង់ ខ្ញុំពិតជា នឹងធ្វើឱ្យពួកគេទាំងអស់វងេ្វង។

:83

លើកលែងតែបណ្ដាខ្ញុំរបស់ទ្រង់ដែលមានចិត្ដស្មោះត្រង់ ក្នុងចំណោមពួកគេប៉ុណ្ណោះ។

:84

ទ្រង់បានមានបន្ទូលថាៈ វាគឺជាការពិត។ ហើយយើង បន្ទូលនូវពាក្យពិតថាៈ

:85

យើងប្រាកដជានឹងដាក់បំពេញនរកជើហាន់ណាំអំពីអ្នក ឯង និងអ្នកណាដែលបានដើរតាមឯងទាំងអស់គ្នាក្នុងចំណោម ពួកគេ។

:86

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំមិនស្នើសុំពីពួកអ្នកនូវ កម្រៃណាមួយឡើយ ហើយខ្ញុំក៏មិនស្ថិតក្នុងចំណោមអ្នកដែលប្រឌិត នោះដែរ។

:87

វា(គម្ពីរគួរអាន)មិនមែនជាអ្វីក្រៅពីការរំលឹកសម្រាប់ ពិភពទាំងអស់នោះឡើយ។

:88

ហើយពួកអ្នក(ពួកមូស្ហរីគីន)ពិតជានឹងដឹងពីដំណឹងរបស់ វា(គម្ពីរគួរអាន)ក្រោយពីពេលនេះទៅ។