បណ្ណាល័យអ៊ីស្លាមទាំងអស់។

40 - The Forgiver - Ghāfir

:1

ហា មីម។

:2

ការបញ្ចុះគម្ពីរ(គួរអាន)នេះគឺមកពីអល់ឡោះដែលមហា ខ្លាំងពូកែ មហាដឹង។

:3

ទ្រង់ជាអ្នកអភ័យទោសនូវរាល់បាបកម្មទាំងឡាយនិងជា អ្នកទទួលការសារភាពកំហុស ជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរ និងជា អ្នកដែលមានការប្រោសប្រទានបំផុត។ គ្មានម្ចាស់ណាផេ្សងដែល ត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ចំពោះទ្រង់តែ មួយគត់ជាកន្លែងវិលត្រឡប់។

:4

គ្មានអ្នកណាម្នាក់ជជែកដេញដោលក្នុងអាយ៉ាត់ៗរបស់ អល់ឡោះឡើយ លើកលែងតែពួកដែលប្រឆាំងប៉ុណ្ណោះ។ ដូចេ្នះ ចូរកុំឱ្យការចេញចូល(ធ្វើជំនួញ)របស់ពួកគេនៅក្នុងទឹកដីនេះ បោកប្រាស់អ្នកឱ្យសោះ។

:5

ក្រុមនួហ និងប្រជាជាតិជាច្រើនបន្ទាប់ពីពួកគេបានបដិសេធ មុនពួកគេ(ពួកគ្មានជំនឿ)ទៅទៀត។ ហើយរាល់ៗប្រជាជាតិមាន បំណងអាក្រក់ចំពោះអ្នកនាំសាររបស់ពួកគេដើម្បីសម្លាប់គេ។ ហើយពួកគេជជែកដេញដោលគ្នានឹងប្រការមិនពិត ដើម្បីបំបាត់ ភាពពិតនឹងវា រួចយើងក៏បានដាក់ទណ្ឌកម្មពួកគេ។ ដូចេ្នះតើទណ្ឌ-កម្មរបស់យើងយ៉ាងដូចមេ្ដចដែរ?

:6

ហើយដូច្នោះដែរ ការដាក់ទារុណកម្មនៃម្ចាស់របស់អ្នក បានកំណត់ធ្លាក់ទៅលើពួកដែលបានប្រឆាំង។ ពិតប្រាកដណាស់ ពួកគេគឺជាពួកនរក។

:7

បណ្ដាអ្នក(ម៉ាឡាអ៊ីកាត់)ដែលទ្រអារ៉ស្ហ និងអ្នកដែលនៅ ជុំវិញវា ពួកគេលើកតម្កើងជាមួយនឹងការសរសើរចំពោះម្ចាស់របស់ ពួកគេ ហើយពួកគេមានជំនឿលើទ្រង់។ ហើយពួកគេសុំអភ័យ ទោស(ពីអល់ឡោះ)ឱ្យបណ្ដាអ្នកដែលមានជំនឿថាៈ ឱម្ចាស់របស់ ពួកយើង. ក្ដីមេត្ដាករុណា និងចំណេះដឹងរបស់ទ្រង់បានគ្របដណ្ដប់ រាល់អ្វីៗទាំងអស់។ ដូចេ្នះ សូមទ្រង់មេត្ដាអភ័យទោសចំពោះបណ្ដា អ្នកដែលបានសារភាពកំហុស និងបានតាមមាគ៌ារបស់ទ្រង់ផង ហើយ សូមទ្រង់មេត្ដាថែរក្សាពួកគេពីទារុណកម្មនៃនរកជើហ៊ីមផង។

:8

ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាបញ្ចូលពួកគេទៅក្នុង ឋានសួគ៌អាត់និន ដែលទ្រង់បានសន្យាចំពោះពួកគេ និងអ្នកដែល បានសាងអំពើល្អត្រឹមត្រូវក្នុងចំណោមជីដូនជីតារបស់ពួកគេ និង ភរិយារបស់ពួកគេ ហើយនិងកូនចៅរបស់ពួកគេផង។ ពិតប្រាកដ ណាស់ ទ្រង់គឺជាម្ចាស់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិត។

:9

ហើយសូមទ្រង់មេត្ដាថែរក្សាពួកគេអំពីប្រការអាក្រក់ទាំង ឡាយផង។ ហើយអ្នកណាដែលទ្រង់ថែរក្សាអំពីប្រការអាក្រក់ ទាំងឡាយនៅថ្ងៃនោះ(បរលោក) គឺទ្រង់ពិតជាបានផ្ដល់ក្ដីមេត្ដា ករុណាដល់គេ។ ហើយនោះគឺជាជ័យជំនះដ៏ធំធេង។

:10

ពិតប្រាកដណាស់ ពួកដែលប្រឆាំងត្រូវបានគេប្រាប់ថាៈ ការស្អប់ខ្ពើមរបស់អល់ឡោះ គឺពិតជាធំធេងជាងការស្អប់ខ្ពើមរបស់ ពួកអ្នកចំពោះខ្លួនឯងទៅទៀត នៅពេលដែលពួកអ្នកត្រូវបានគេ អំពាវនាវទៅរកភាពមានជំនឿ ពួកអ្នកបែរជាគ្មានជំនឿនោះ។

:11

ពួកគេបានឆ្លើយថាៈ ឱម្ចាស់របស់ពួកយើង. ទ្រង់បានធ្វើឱ្យពួកយើងស្លាប់ចំនួនពីរដង ហើយទ្រង់បានធ្វើឱ្យពួកយើងរស់ចំនួន ពីរដង ហើយពួកយើងក៏បានទទួលស្គាល់នូវបាបកម្មរបស់ពួកយើងដែរ។ ដូចេ្នះ តើមានមធ្យោបាយណាដែលអាច(ឱ្យពួកយើង)ចេញ ពីនរកបានដែរឬទេ?

:12

នោះគឺដោយសារតែនៅពេលដែលគេអំពាវនាវពួកអ្នក ទៅកាន់អល់ឡោះតែមួយគត់ ពួកអ្នកបែរជាប្រឆាំង។ តែប្រសិនបើមានគេធ្វើស្ហ៊ីរិកនឹងទ្រង់ ពួកអ្នកបែរជាមានជំនឿទៅវិញ។ ដូចេ្នះការកាត់សេចក្ដីគឺជាកម្មសិទ្ធិរបស់អល់ឡោះដែលមហាខ្ពង់ខ្ពស់មហាឧត្ដុង្គឧត្ដម។

:13

ទ្រង់ជាអ្នកដែលបង្ហាញឱ្យពួកអ្នកឃើញនូវភស្ដុតាង នានារបស់ទ្រង់ និងជាអ្នកដែលបញ្ចុះលាភសក្ការៈពីលើមេឃឱ្យ ពួកអ្នក។ ហើយគ្មានអ្នកណាម្នាក់ចងចាំឡើយ លើកលែងតែអ្នក ដែលវិលត្រឡប់(ទៅកាន់អល់ឡោះ)ប៉ុណ្ណោះ។

:14

ដូចេ្នះ ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះ ដោយ ចិត្ដស្មោះត្រង់ក្នុងការប្រណិប័តន៍ចំពោះទ្រង់ ទោះបីជាពួកគ្មាន ជំនឿស្អប់ខ្ពើមយ៉ាងណាក៏ដោយ។

:15

ទ្រង់ជាអ្នកដែលមានឋានៈខ្ពង់ខ្ពស់ ជាម្ចាស់នៃអារ៉ស្ហ ទ្រង់បញ្ចុះវ៉ាហ៊ីតាមបទបញ្ជារបស់ទ្រង់ទៅលើអ្នកណាដែលទ្រង់ មានចេតនាក្នុងចំណោមខ្ញុំទាំងឡាយរបស់ទ្រង់ ដើម្បីឱ្យគេដាស់ តឿនព្រមានអំពីថ្ងៃជួបជុំគ្នា(ថ្ងៃបរលោក)។

:16

គឺជាថ្ងៃមួយដែលពួកគេបង្ហាញខ្លួន(ចេញពីផ្នូរ)ដោយគ្មាន អ្វីមួយក្នុងចំណោមពួកគេអាចលាក់បាំងពីអល់ឡោះបានឡើយ។ (អល់ឡោះសួរថា)តើការគ្រប់គ្រងនៅថ្ងៃនេះជាកម្មសិទ្ធិរបស់អ្នក ណា? (ទ្រង់បានតបដោយអង្គឯងថា) គឺជាកម្មសិទ្ធិរបស់អល់ឡោះ ជាម្ចាស់តែមួយគត់ដែលមហាខ្លាំងក្លា។

:17

នៅថ្ងៃនេះ បុគ្គលគ្រប់រូបនឹងត្រូវគេតបស្នងនូវអ្វីដែលគេ បានប្រព្រឹត្ដ។ គ្មានការបំពានឡើយនៅថ្ងៃនេះ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកជំនុំជំរះយ៉ាងរហ័សបំផុត។

:18

ហើយចូរអ្នក(មូហាំម៉ាត់)ដាស់តឿនព្រមានពួកគេអំពី ថ្ងៃមួយ(ថ្ងៃបរលោក)ដែលជិតបំផុត នៅពេលដែលបេះដូងពុះ កញ្ជ្រោលឡើងដល់ដើមកដោយភាពទុក្ខព្រួយ។ សម្រាប់ពួក បំពានគ្មានមិត្ដជិតស្និទ្ធ និងគ្មានអ្នកជួយអន្ដរាគមន៍ណាដែលត្រូវ គេទទួលយកឡើយ។

:19

ទ្រង់ដឹងនូវភាពក្បត់នៃកែវភ្នែក(មើលប្រការហាម ឃាត់) និងអ្វីដែលលាក់កំបាំងនៅក្នុងចិត្ដ។

:20

ហើយអល់ឡោះគឺជាអ្នកកាត់សេចក្ដីដោយយុត្ដិធម៌។ ហើយពួក(ព្រះនានា)ដែលពួកគេបួងសួងសុំផេ្សងពីទ្រង់នោះ ពួក វាមិនអាចកាត់សេចក្ដីអ្វីបានឡើយ។ ពិតប្រាកដណាស់ អល់ឡោះ ទ្រង់មហាឮ មហាឃើញ។

:21

តើពួកគេ(អារ៉ាប់ម៉ាក្កះ)មិនបានធ្វើដំណើរនៅលើផែនដី និងពិនិត្យមើលទេឬ តើលទ្ធផលចុងក្រោយរបស់ពួក(ក្រុមអាដ និងសាមូដ)ដែលពីមុនពួកគេនោះយ៉ាងដូចមេ្ដចដែរ? ពួកគេ(ក្រុម អាដនិងសាមូដ)គឺជាអ្នកដែលមានកម្លាំងខ្លាំងក្លា និងបានបន្សល់ ទុកកេរដំណែលនៅលើផែនដីច្រើនជាងពួកគេ(អារ៉ាប់ម៉ាក្កះ)ទៅ ទៀត។ ពេលនោះ អល់ឡោះក៏បានយកជីវិតពួកគេដោយសារ បាបកម្មទាំងឡាយរបស់ពួកគេ។ ហើយពួកគេគ្មានអ្នកការពារពី (ទារុណកម្ម)អល់ឡោះឡើយ។

:22

នោះគឺដោយសារតែបណ្ដាអ្នកនាំសាររបស់ពួកគេបាននាំ មកដល់ពួកគេនូវភស្ដុតាងជាក់ច្បាស់ជាច្រើន ពេលនោះពួកគេបាន ប្រឆាំង ហើយអល់ឡោះក៏បានយកជីវិតពួកគេ។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងក្លា ជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរ។

:23

ហើយជាការពិតណាស់ យើងបានបញ្ជូនមូសាជាមួយនឹង មុជីហ្សាត់របស់យើងនិងភស្ដុតាងដ៏ច្បាស់លាស់។

:24

ទៅកាន់ហ្វៀរអោន និងហ៊ើម៉ាន ហើយនិងករូន តែពួក គេបាននិយាយថាៈ គេ(មូសា)ជាគ្រូមន្ដអាគមជាអ្នកភូតកុហក ទៅវិញ។

:25

ហើយនៅពេលដែលគាត់បាននាំការពិតពីយើងមកដល់ ពួកគេ ពួកគេបាននិយាយថាៈ ចូរពួកអ្នកសម្លាប់កូនប្រុសរបស់ពួក ដែលមានជំនឿរួមជាមួយគាត់ និងទុកជីវិតកូនស្រីរបស់ពួកគេចុះ។ ហើយឧបាយកលរបស់ពួកដែលប្រឆាំងនោះគឺគ្មានអ្វីក្រៅពីភាព វងេ្វងឡើយ។

:26

ហើយហ្វៀរអោនបាននិយាយថាៈ ចូរពួកអ្នកទុកឱ្យខ្ញុំ សម្លាប់មូសា ហើយឱ្យគេបួងសួងសុំពីម្ចាស់របស់គេចុះ។ ពិតប្រាកដ ណាស់ ខ្ញុំបារម្ភខ្លាចគេផ្លាស់ប្ដូរសាសនារបស់ពួកអ្នក ឬបង្កភាព វិនាសកម្មនៅលើផែនដីនេះ។

:27

ហើយមូសាបានតបថាៈ ពិតប្រាកដណាស់ ខ្ញុំសុំពីម្ចាស់ របស់ខ្ញុំ និងម្ចាស់របស់ពួកអ្នកឱ្យបញ្ចៀសរូបខ្ញុំពីរាល់ៗអ្នកក្រអឺត ក្រទមដែលមិនជឿនឹងថ្ងៃជំនុំជំរះ។

:28

ហើយបុរសមានជំនឿម្នាក់នៃពូជពង្សរបស់ហ្វៀរអោន ដែលលាក់បាំងជំនឿរបស់គេបាននិយាយថាៈ តើពួកអ្នកចង់សម្លាប់ បុរសម្នាក់ដែលគេពោលថាៈ ម្ចាស់របស់ខ្ញុំគឺអល់ឡោះឬ? ហើយជា ការពិតណាស់ គេបាននាំមកឱ្យពួកអ្នកនូវភស្ដុតាងជាច្រើនពីម្ចាស់ របស់ពួកអ្នក។ ហើយប្រសិនបើគេជាអ្នកភូតកុហក គឺគេនឹងទទួល ខុសត្រូវ(បាបកម្ម)ចំពោះការភូតកុហករបស់គេ។ តែប្រសិនបើគេ ជាអ្នកនិយាយពិតវិញ អ្វីៗ(ទារុណកម្ម)មួយចំនួនដែលគេព្រមាន ពួកអ្នកនោះនឹងធ្លាក់ទៅលើពួកអ្នកជាមិនខាន។ ពិតប្រាកដណាស់ អល់ឡោះមិនចង្អុលបង្ហាញចំពោះអ្នកណាដែលបំពាននិងភូតកុហក នោះឡើយ។

:29

(បុរសនោះបាននិយាយទៀតថា) ឱក្រុមរបស់ខ្ញុំ. អំណាចនៅថ្ងៃនេះជាកម្មសិទ្ធិរបស់ពួកអ្នក ដោយពួកអ្នកជាអ្នក គ្រប់គ្រងនៅលើផែនដីនេះ។ ដូចេ្នះ តើអ្នកណាអាចជួយពួកយើង ពីទណ្ឌកម្មរបស់អល់ឡោះបាន ប្រសិនបើវាបានធ្លាក់មកលើពួក យើងនោះ? ហ្វៀរអោនបាននិយាយថាៈ ខ្ញុំគ្មានអ្វីបង្ហាញពួកអ្នក ក្រៅពីអ្វីដែលខ្ញុំឃើញនោះឡើយ ហើយខ្ញុំក៏មិនចង្អុលបង្ហាញពួក អ្នកក្រៅពីមាគ៌ាដែលត្រឹមត្រូវនោះដែរ។

:30

ហើយអ្នកដែលមានជំនឿនោះបាននិយាយទៀតថាៈ ឱ ក្រុមរបស់ខ្ញុំ. ពិតប្រាកដណាស់ ខ្ញុំបារម្ភខ្លាចពួកអ្នកត្រូវ(ទណ្ឌកម្ម) ដូចថ្ងៃនៃក្រុមជំនាន់មុន។

:31

ដូចជាស្ថានភាពរបស់ក្រុមនួហ និងអាដ និងសាមូដ ហើយនិងពួកជំនាន់ក្រោយពួកគេ។ ហើយអល់ឡោះគ្មានបំណង បំពានលើខ្ញុំទាំងឡាយឡើយ។

:32

ហើយ(បុរសនោះបាននិយាយថា) ឱក្រុមរបស់ខ្ញុំ. ពិត ប្រាកដណាស់ ខ្ញុំបារម្ភខ្លាចពួកអ្នកត្រូវ(ទារុណកម្ម)នាថ្ងៃដែល មនុស្សលោកហៅគ្នាទៅវិញទៅមក(ថ្ងៃបរលោក)។

:33

គឺថ្ងៃដែលពួកអ្នករត់ចេញដោយបែរខ្នងដាក់គ្នា។ ពួកអ្នក គ្មានអ្នកជួយសង្គ្រោះពី(ទារុណកម្ម)អល់ឡោះឡើយ។ ហើយអ្នក ណាដែលអល់ឡោះធ្វើឱ្យវងេ្វងនោះ គឺគ្មានអ្នកណាចង្អុលបង្ហាញ គេឡើយ។

:34

ហើយជាការពិតណាស់ យូសុហ្វបាននាំមកឱ្យពួកអ្នកនូវ ភស្ដុតាងដ៏ច្បាស់លាស់ជាច្រើនតាំងពីមុន(មូសា)មកម្លេះ តែពួក អ្នកនៅតែមានការសង្ស័យអំពីអ្វីដែលគេបាននាំវាមកឱ្យពួកអ្នក ដដែល។ លុះនៅពេលដែលគេបានស្លាប់ ពួកអ្នកបែរជានិយាយថាៈ អល់ឡោះនឹងមិនចាត់តាំងអ្នកនាំសារណាម្នាក់បន្ទាប់ពីគេទៅវិញ។ ដូច្នោះដែរ អល់ឡោះធ្វើឱ្យវងេ្វងចំពោះអ្នកណាដែលជាអ្នកបំពាន ជាអ្នកសង្ស័យ។

:35

-ពួកដែលជជែកដេញដោលនៅក្នុងអាយ៉ាត់ៗរបស់ អល់ឡោះដោយគ្មានភស្ដុតាងណាមួយបានមកដល់ពួកគេនោះ វា គួរឱ្យស្អប់ខ្ពើមដ៏ធំបំផុតចំពោះអល់ឡោះ និងចំពោះបណ្ដាអ្នកដែល មានជំនឿ។ ដូច្នោះដែរ អល់ឡោះបោះត្រាភ្ជិតទៅលើរាល់ៗចិត្ដ របស់អ្នកដែលក្រអឺតក្រទមផ្ដាច់ការ។

:36

ហើយហ្វៀរអោនបាននិយាយថាៈ ឱហ៊ើម៉ាន. ចូរអ្នកសង់ វិមានមួយដ៏ខ្ពស់ឱ្យយើង ដើម្បីយើងឡើងទៅដល់ទ្វារទាំងឡាយ។

:37

គឺទ្វារមេឃជាច្រើនជាន់ ដើម្បីយើងនឹងឡើងទៅមើល ម្ចាស់របស់មូសា។ ហើយពិតប្រាកដណាស់ យើងគិតថាគេជាអ្នក ភូតកុហក។ ហើយដូច្នោះដែរ វា(ស្ហៃតន)បានលំអចំពោះហ្វៀរ-អោននូវទង្វើអាក្រក់របស់គេ និងបានរារាំងគេពីមាគ៌ាដ៏ត្រឹមត្រូវ។ ហើយឧបាយកលរបស់ហ្វៀរអោនគ្មានអ្វីក្រៅពីស្ថិតក្នុងភាពវិនាស ខាតបង់នោះឡើយ។

:38

ហើយអ្នកដែលមានជំនឿបាននិយាយថាៈ ឱក្រុមរបស់ ខ្ញុំ. ចូរពួកអ្នកដើរតាមខ្ញុំ ខ្ញុំនឹងចង្អុលបង្ហាញពួកអ្នកទៅកាន់មាគ៌ា ដ៏ត្រឹមត្រូវ។

:39

ឱក្រុមរបស់ខ្ញុំ. តាមពិតការរស់នៅក្នុងលោកិយគ្រាន់តែ ជាការសប្បាយមួយរយៈពេលប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ ថ្ងៃបរលោកវាគឺជាកន្លែង(រស់នៅ)អមតៈ។

:40

អ្នកណាហើយបានប្រព្រឹត្ដអំពើអាក្រក់ គឺមិនត្រូវបានគេ តបស្នងឡើយ លើកលែងតែដូចអ្វីដែលគេបានប្រព្រឹត្ដប៉ុណ្ណោះ។ រីឯអ្នកណាហើយដែលបានសាងអំពើល្អត្រឹមត្រូវមិនថាបុរសឬស្ដ្រី ហើយគេជាអ្នកមានជំនឿនោះ គឺអ្នកទាំងនោះនឹងចូលឋានសួគ៌ ដោយពួកគេនឹងត្រូវគេប្រទានលាភសក្ការៈនៅក្នុងនោះដោយឥត គណនាឡើយ។

:41

ហើយ(បុរសនោះបាននិយាយទៀតថា) ឱក្រុមរបស់ខ្ញុំ. ហេតុអ្វីបានជាខ្ញុំអំពាវនាវពួកអ្នកទៅកាន់ភាពសុខសាន្ដ តែពួកអ្នក បែរជាអំពាវនាវខ្ញុំទៅកាន់នរកទៅវិញ?

:42

ពួកអ្នកអំពាវនាវខ្ញុំដើម្បីឱ្យខ្ញុំប្រឆាំងនឹងអល់ឡោះ និង ធ្វើស្ហ៊ីរិកនឹងទ្រង់នូវអ្វីដែលខ្ញុំមិនបានដឹងអំពីវា។ តែខ្ញុំអំពាវនាវពួក អ្នកទៅកាន់ម្ចាស់ដែលមហាខ្លាំងពូកែ មហាអភ័យទោស។

:43

គ្មានការសង្ស័យឡើយ ពិតប្រាកដណាស់អ្វីដែលពួកអ្នក អំពាវនាវខ្ញុំទៅកាន់វានោះ គឺវាមិនអាចឆ្លើយតបចំពោះការអំពាវ នាវបានឡើយទាំងនៅក្នុងលោកិយនេះនិងថ្ងៃបរលោក។ ហើយ ពិតប្រាកដណាស់ កន្លែងវិលត្រឡប់របស់ពួកយើងគឺទៅចំពោះ អល់ឡោះតែមួយគត់។ ហើយពិតប្រាកដណាស់ ពួកដែលបំពាន គឺជាពួកនរក។

:44

ដូចេ្នះ ពួកអ្នកនឹងនឹកឃើញនូវអ្វីដែលខ្ញុំនិយាយប្រាប់ពួក អ្នក។ ហើយខ្ញុំប្រគល់កិច្ចការរបស់ខ្ញុំទៅចំពោះអល់ឡោះ។ ពិត ប្រាកដណាស់ អល់ឡោះឃើញបំផុតចំពោះបណ្ដាខ្ញុំ(របស់ទ្រង់)។

:45

ហើយអល់ឡោះបានថែរក្សាគេពីប្រការអាក្រក់ទាំងឡាយ ដែលពួកគេបានប្រើឧបាយកល។ ហើយទារុណកម្មដ៏អាក្រក់បាន ហ៊ុមព័ទ្ធពូជពង្សរបស់ហ្វៀរអោន។

:46

ភ្លើងនរកត្រូវគេបង្ហាញចំពោះពួកគេទាំងព្រឹកទាំងល្ងាច។ ហើយនៅពេលដែលថ្ងៃបរលោកកើតឡើង (អល់ឡោះបញ្ជាម៉ាឡាអ៊ីកាត់ថា) ចូរពួកអ្នកបញ្ចូលពូជពង្សរបស់ហ្វៀរអោនទៅ ក្នុងទារុណកម្មដ៏ធ្ងន់ធ្ងរចុះ។

:47

ហើយ(ចូរចងចាំ)នៅពេលដែលពួកគេឈ្លោះប្រកែកគ្នា នៅក្នុងនរក ពេលនោះពួកដែលទន់ខ្សោយ និយាយទៅកាន់ពួក ដែលក្រអឺតក្រទមថាៈ ពិតប្រាកដណាស់ ពួកយើងធ្លាប់តាមពួក អ្នក ដូចេ្នះតើពួកអ្នកអាចការពារពួកយើងមួយផ្នែកពីភ្លើងនរក បានដែរឬទេ?

:48

ពួកដែលក្រអឺតក្រទមបានតបវិញថាៈ ពិតប្រាកដណាស់ ពួកយើងទាំងអស់ស្ថិតនៅក្នុងនរកដូចគ្នាទេ។ ពិតប្រាកដណាស់ អល់ឡោះពិតជាបានកាត់សេចក្ដីរវាងខ្ញុំទាំងឡាយ(របស់ទ្រង់)។

:49

ហើយពួកដែលនៅក្នុងនរកបាននិយាយទៅកាន់អ្នកយាម នរកជើហាន់ណាំថាៈ សូមពួកអ្នកមេត្ដាបួងសួងសុំពីម្ចាស់របស់ពួក អ្នកឱ្យសម្រាលទារុណកម្មដល់ពួកយើងចំនួនមួយថ្ងៃផង។

:50

ពួកគេបានតបវិញថាៈ តើបណ្ដាអ្នកនាំសាររបស់ពួកអ្នក មិនធ្លាប់បាននាំមកនូវភស្ដុតាងដ៏ច្បាស់លាស់ឱ្យពួកអ្នកទេឬ? ពួក គេ(ពួកនរក)បានឆ្លើយថាៈ ពិតជាបាននាំមកមែន។ ពួកគេបាន និយាយទៀតថាៈ ដូចេ្នះ ចូរពួកអ្នកបួងសួងសុំ(ដោយខួ្លនឯង)ចុះ។ ហើយការបួងសួងសុំរបស់ពួកដែលគ្មានជំនឿ គឺគ្មានផលប្រយោជន៍ ឡើយ។

:51

ពិតប្រាកដណាស់ យើងនឹងជួយបណ្ដាអ្នកនាំសាររបស់ យើង និងបណ្ដាអ្នកដែលមានជំនឿក្នុងការរស់នៅលើលោកិយ និង ថ្ងៃដែលបណ្ដាសាក្សីមកធ្វើសាក្សី(ថ្ងៃបរលោក)។

:52

គឺជាថ្ងៃដែលការដោះសារបស់ពួកដែលបំពានគ្មានផល ប្រយោជន៍ចំពោះពួកគេឡើយ។ ហើយពួកគេនឹងទទួលនូវបណ្ដាសា ហើយកន្លែងដ៏អាក្រក់នោះគឺសម្រាប់ពួកគេ។

:53

ហើយជាការពិតណាស់ យើងបានប្រទានការចង្អុល បង្ហាញដល់មូសា ហើយយើងក៏បានប្រទានគម្ពីរ(តាវរ៉ត)ជាកេរ មរតកដល់អំបូរអ៊ីស្រាអែលដែរ។

:54

ដើម្បីជាការចង្អុលបង្ហាញ និងជាការរំលឹកសម្រាប់បញ្ញា-ជនទាំងឡាយ។

:55

ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ចុះ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះគឺជាការពិត។ ហើយចូរអ្នកសុំអភ័យ-ទោសចំពោះបាបកម្មរបស់អ្នក និងត្រូវលើកតម្កើងដោយកោត សរសើរចំពោះម្ចាស់របស់អ្នកទាំងល្ងាចទាំងព្រឹកចុះ។

:56

ពិតប្រាកដណាស់ ពួកដែលជជែកដេញដោលក្នុងអាយ៉ាត់ៗ របស់អល់ឡោះដោយគ្មានភស្ដុតាងណាមួយបានមកដល់ពួកគេនោះ នៅក្នុងចិត្ដរបស់ពួកគេគ្មានអ្វីក្រៅពីភាពក្រអឺតក្រទមដែលពួកគេ មិនអាចឈានទៅដល់វាឡើយ។ ដូចេ្នះ ចូរអ្នកសុំពីអល់ឡោះឱ្យ កំបាំង(អំពីប្រការអាក្រក់របស់ពួកគេ)ចុះ។ ពិតប្រាកដណាស់ ទ្រង់ មហាឮ មហាឃើញ។

:57

ការបង្កើតមេឃជាច្រើនជាន់ និងផែនដី គឺពិតជាធំធេង ជាងការបង្កើតមនុស្សលោកទៅទៀត ក៏ប៉ុន្ដែមនុស្សលោកភាគ ច្រើនមិនដឹងឡើយ។

:58

ហើយអ្នកងងឹតភ្នែក និងអ្នកមើលឃើញមិនស្មើគ្នាឡើយ ហើយបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អត្រឹមត្រូវ ក៏មិន ស្មើគ្នានឹងពួកដែលប្រព្រឹត្ដអំពើអាក្រក់ដែរ។ អ្វីដែលពួកអ្នកយក ធ្វើជាមេរៀនគឺតិចតួចបំផុត។

:59

ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងមកដល់ដោយគ្មានការ សង្ស័យចំពោះវាឡើយ។ ក៏ប៉ុន្ដែមនុស្សលោកភាគច្រើនគ្មានជំនឿ (នឹងវា)ឡើយ។

:60

ហើយម្ចាស់របស់អ្នកបានមានបន្ទូលថាៈ ចូរពួកអ្នកបួង សួងសុំចំពោះយើងចុះ យើងនឹងទទួលយកការបួងសួងសុំរបស់ពួក អ្នក។ ពិតប្រាកដណាស់ ពួកដែលក្រអឺតក្រទមចំពោះការគោរព សក្ការៈមកចំពោះយើង ពួកគេនឹងចូលនរកជើហាន់ណាំយ៉ាង អាម៉ាស់បំផុត។

:61

អល់ឡោះគឺជាអ្នកដែលបានបង្កើតពេលយប់សម្រាប់ពួក អ្នក ដើម្បីឱ្យពួកអ្នកសម្រាកក្នុងវា ហើយ(ទ្រង់បានបង្កើត)ពេល ថ្ងៃជាពន្លឺ(ដើម្បីធ្វើការងារផេ្សងៗ)។ ពិតប្រាកដណាស់ អល់ឡោះ មានការប្រោសប្រទានដល់មនុស្សលោក ប៉ុន្ដែមនុស្សលោកភាគ ច្រើនរមិលគុណ។

:62

នោះហើយអល់ឡោះជាម្ចាស់របស់ពួកអ្នក ដែលជាអ្នក បង្កើតរាល់អ្វីៗទាំងអស់។ គ្មានម្ចាស់ណាផេ្សងត្រូវគោរពសក្ការៈ ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ដូចេ្នះ តើពួកអ្នកនៅតែឱ្យគេបោក បញ្ឆោតបានយ៉ាងដូចម្តេច?

:63

ដូច្នោះដែរ ពួកដែលធ្លាប់ប្រឆាំងនឹងអាយ៉ាត់ៗរបស់ អល់ឡោះ ក៏ត្រូវគេបោកបញ្ឆោតដែរ។

:64

អល់ឡោះគឺជាអ្នកដែលបានបង្កើតផែនដីជាកន្លែងរស់នៅ សម្រាប់ពួកអ្នក ហើយ(ទ្រង់បានបង្កើត)មេឃជាដំបូល។ ហើយ ទ្រង់បានបង្កើតពួកអ្នកឱ្យមានជារូបរាង និងបានធ្វើឱ្យរូបរាងរបស់ ពួកអ្នកល្អប្រណីត ព្រមទាំងបានប្រទានលាភសក្ការៈដ៏ល្អដល់ពួកអ្នក ទៀតផង។ នោះហើយគឺអល់ឡោះជាម្ចាស់របស់ពួកអ្នក។ ហើយ អល់ឡោះមហាឧត្ដុង្គឧត្ដមដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។

:65

ទ្រង់គឺជាអ្នកដែលរស់ជាអមតៈ ដែលគ្មានម្ចាស់ណាផេ្សង ត្រូវគោរពសក្ការៈក្រៅពីទ្រង់ឡើយ។ ដូចេ្នះ ចូរពួកអ្នកគោរព សក្ការៈចំពោះទ្រង់ដោយចិត្ដស្មោះត្រង់ក្នុងការប្រណិប័តន៍ចំពោះ ទ្រង់។ រាល់ការសរសើរគឺចំពោះអល់ឡោះជាម្ចាស់គ្រប់គ្រងពិភព ទាំងអស់។

:66

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ខ្ញុំត្រូវ បានគេហាមឃាត់ពីការគោរពសក្ការៈចំពោះពួកដែលពួកអ្នក គោរពសក្ការៈផេ្សងពីអល់ឡោះនៅពេលដែលភស្ដុតាងជាច្រើន ពីម្ចាស់របស់ខ្ញុំបានមកដល់ខ្ញុំហើយនោះ ហើយខ្ញុំក៏ត្រូវគេបញ្ជោឱ្យ ប្រគល់ខ្លួនទៅចំពោះម្ចាស់គ្រប់គ្រងពិភពទាំងអស់ដែរ។

:66

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ខ្ញុំត្រូវ បានគេហាមឃាត់ពីការគោរពសក្ការៈចំពោះពួកដែលពួកអ្នក គោរពសក្ការៈផេ្សងពីអល់ឡោះនៅពេលដែលភស្ដុតាងជាច្រើន ពីម្ចាស់របស់ខ្ញុំបានមកដល់ខ្ញុំហើយនោះ ហើយខ្ញុំក៏ត្រូវគេបញ្ជោឱ្យ ប្រគល់ខ្លួនទៅចំពោះម្ចាស់គ្រប់គ្រងពិភពទាំងអស់ដែរ។

:67

ទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នកពីដី បន្ទាប់មកពី ទឹកកាម បន្ទាប់មកក្លាយជាដុំឈាម បន្ទាប់មកទ្រង់បពោ្ចញពួកអ្នក មកជាទារក បន្ទាប់មកពួកអ្នកបានលូតលាស់ធំពេញវ័យ បន្ទាប់មក ទៀតពួកអ្នកនឹងក្លាយទៅជាចាស់ជរា។ ហើយក្នុងចំណោមពួកអ្នក មានអ្នកខ្លះត្រូវស្លាប់មុននោះ(ចាស់ជរា)។ ហើយ(យើងធ្វើដូចេ្នះ) ដើម្បីឱ្យពួកអ្នករស់រហូតដល់ពេលមួយដែលត្រូវគេកំណត់។ ហើយ សង្ឃឹមថាពួកអ្នកនឹងចេះគិតពិចារណា។

:67

ទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នកពីដី បន្ទាប់មកពី ទឹកកាម បន្ទាប់មកក្លាយជាដុំឈាម បន្ទាប់មកទ្រង់បពោ្ចញពួកអ្នក មកជាទារក បន្ទាប់មកពួកអ្នកបានលូតលាស់ធំពេញវ័យ បន្ទាប់មក ទៀតពួកអ្នកនឹងក្លាយទៅជាចាស់ជរា។ ហើយក្នុងចំណោមពួកអ្នក មានអ្នកខ្លះត្រូវស្លាប់មុននោះ(ចាស់ជរា)។ ហើយ(យើងធ្វើដូចេ្នះ) ដើម្បីឱ្យពួកអ្នករស់រហូតដល់ពេលមួយដែលត្រូវគេកំណត់។ ហើយ សង្ឃឹមថាពួកអ្នកនឹងចេះគិតពិចារណា។

:68

ទ្រង់គឺជាអ្នកដែលធ្វើឱ្យរស់ និងធ្វើឱ្យស្លាប់។ ដូចេ្នះ នៅ ពេលណាដែលទ្រង់សមេ្រចកិច្ចការអ្វីមួយ គឺទ្រង់គ្រាន់តែមានបន្ទូល ទៅកាន់វាថាៈ ចូរកើតចុះ វានឹងកើតឡើងភ្លាម។

:68

ទ្រង់គឺជាអ្នកដែលធ្វើឱ្យរស់ និងធ្វើឱ្យស្លាប់។ ដូចេ្នះ នៅ ពេលណាដែលទ្រង់សមេ្រចកិច្ចការអ្វីមួយ គឺទ្រង់គ្រាន់តែមានបន្ទូល ទៅកាន់វាថាៈ ចូរកើតចុះ វានឹងកើតឡើងភ្លាម។

:69

តើអ្នកមិនបានមើលទៅពួកដែលជជែកដេញដោលនៅក្នុង អាយ៉ាត់ៗរបស់អល់ឡោះទេឬ? តើពួកគេនៅតែឱ្យគេបោកបញ្ឆោត បានយ៉ាងដូចម្តេច?

:70

ពួកដែលបានបដិសេធនឹងគម្ពីរ(គួរអាន) និងអ្វីដែលយើង បានបញ្ជូនទៅចំពោះបណ្ដាអ្នកនាំសាររបស់យើងពួកគេគង់តែនឹង ដឹងជាមិនខាន។

:71

នៅពេលដែលខ្នោះ និងច្រវាក់ត្រូវគេដាក់ជាប់នឹងករបស់ពួកគេ ដោយពួកគេត្រូវគេអូស

:72

ចូលក្នុងទឹកយ៉ាងក្ដៅ បន្ទាប់មកពួកគេត្រូវគេដុតនៅក្នុង ភ្លើងនរក។

:73

បន្ទាប់មក មានគេនិយាយទៅចំពោះពួកគេថាៈ តើនៅ ឯណាទៅអ្វី(ព្រះនានា)ដែលពួកអ្នកធ្លាប់គោរពសក្ការៈ

:74

ផេ្សងពីអល់ឡោះនោះ? ពួកគេបានឆ្លើយថាៈ ពួកវាបាន គេចបាត់ពីពួកយើងហើយ ផ្ទុយទៅវិញ ពួកយើងមិនធ្លាប់គោរព សក្ការៈអ្វីមួយកាលពីមុនឡើយ។ ដូច្នោះដែរ អល់ឡោះធ្វើឱ្យពួក ដែលគ្មានជំនឿវងេ្វង។

:75

ទាំងនោះគឺដោយសារតែពួកអ្ម្នកធ្លាប់សប្បាយរីករាយនៅ លើផែនដីដោយមិនត្រឹមត្រូវ និងដោយសារតែពួកអ្នកធ្លាប់ក្រអឺត ក្រទម។

:76

-(មានគេនិយាយទៅកាន់ពួកគេទៀតថា) ចូរពួកអ្នកចូល តាមទ្វារនានារបស់នរកជើហាន់ណាំដោយស្ថិតនៅក្នុងនោះជាអមតៈចុះ។ ដូចេ្នះកន្លែងរបស់ពួកដែលក្រអឺតក្រទម គឺអាក្រក់បំផុត។

:77

ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ចុះ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះគឺជាការពិត។ ហើយទោះបីជាយើងឱ្យ អ្នក(មូហាំម៉ាត់)មើលឃើញទារុណកម្មខ្លះ(នៅលើលោកិយ) ដែលយើងសន្យាចំពោះពួកគេ ឬយើងនឹងឱ្យអ្នកស្លាប់(មុនឃើញ ទារុណកម្មនោះ)ក៏ដោយ ក៏កន្លែងវិលត្រឡប់របស់ពួកគេឆ្ពោះមក កាន់យើងដដែល។

:78

ហើយជាការពិតណាស់ យើងបានបញ្ជូនបណ្ដាអ្នកនាំសារ មុនអ្នក(មូហាំម៉ាត់)។ ក្នុងចំណោមពួកគេមានអ្នកខ្លះយើងបាន និទានប្រាប់អ្នក និងក្នុងចំណោមពួកគេទៀតមានអ្នកខ្លះយើងមិន បាននិទានប្រាប់អ្នកទេ។ ហើយចំពោះអ្នកនាំសារមិនបាននាំមកនូវ ភស្ដុតាងណាមួយឡើយ លើកលែងតែមានការអនុញ្ញាតរបស់ អល់ឡោះ។ ហើយនៅពេលដែលបទបញ្ជា(ទារុណកម្ម)របស់ អល់ឡោះបានមកដល់នោះ គឺត្រូវបានគេសមេ្រចដោយយុត្ដិធម៌ ហើយពេលនោះពួកដែលអនុវត្ដតាមប្រការមិនពិតបានខាតបង់។

:79

អល់ឡោះជាអ្នកដែលបានបង្កើតសត្វពាហនៈសម្រាប់ ពួកអ្នក ពួកវាមួយចំនួនសម្រាប់ឱ្យពួកអ្នកជិះ ហើយពួកវាមួយ ចំនួនទៀតពួកអ្នកអាចបរិភោគបាន។

:80

ហើយចំពោះវាគឺមានប្រយោជន៍ជាច្រើនសម្រាប់ពួកអ្នក និងដើម្បីឱ្យពួកអ្នកទៅដល់គោលដៅដោយសារវាតាមតម្រូវការ ដែលមាននៅក្នុងចិត្ដរបស់ពួកអ្នក។ ហើយពួកអ្នកត្រូវគេដឹកជញ្ជូន នៅលើវា និងនៅលើសំពៅ។

:81

ហើយទ្រង់បង្ហាញឱ្យពួកអ្នកឃើញនូវភស្ដុតាងជាច្រើន របស់ទ្រង់ ដូចេ្នះតើភស្ដុតាងរបស់អល់ឡោះណាមួយដែលពួកអ្នក ប្រឆាំងនោះ?

:82

តើពួកគេ(អារ៉ាប់ម៉ាក្កះ)មិនបានធ្វើដំណើរនៅលើផែនដី និងពិនិត្យមើលទេឬ តើលទ្ធផលចុងក្រោយរបស់ពួក(ក្រុមអាដ និង សាមូដ)ដែលមុនពួកគេនោះយ៉ាងដូចមេ្ដចដែរ? ពួកគេមានចំនួន ច្រើន និងមានកម្លាំងខ្លាំងក្លា ហើយនិងបានបន្សល់ទុកកេរដំណែល នៅលើផែនដីច្រើនជាងពួកគេ(អារ៉ាប់ម៉ាក្កះ)ទៅទៀតតែអ្វីដែល ពួកគេធ្លាប់ប្រឹងប្រែងរកនោះគ្មានប្រយោជន៍សម្រាប់ពួកគេឡើយ។

:83

ហើយនៅពេលដែលបណ្ដាអ្នកនាំសាររបស់ពួកគេបាននាំ ភស្ដុតាងយ៉ាងច្បាស់លាស់ជាច្រើនមកឱ្យពួកគេ ពួកគេបែរជា សប្បាយ(ទាំងអំនួត)នូវអ្វីដែលមាននៅជាមួយពួកគេអំពីចំណេះ ដឹង(មិនត្រឹមត្រូវ)ទៅវិញ។ ហើយអ្វី(ទារុណកម្ម)ដែលពួកគេ ធ្លាប់បានសើចចំអកចំពោះវានោះបានហ៊ុមព័ទ្ធពួកគេ។

:84

ហើយនៅពេលដែលពួកគេបានឃើញទារុណកម្មរបស់ យើង ពួកគេក៏បាននិយាយថាៈ ពួកយើងមានជំនឿលើអល់ឡោះ តែមួយគត់ ហើយពួកយើងបានបដិសេធនឹងអ្វីដែលពួកយើងធ្លាប់ ធ្វើស្ហ៊ីរិកនឹងវា។

:85

តែជំនឿរបស់ពួកគេមិនបានផ្ដល់ផលប្រយោជន៍ដល់ពួកគេឡើយ នៅពេលដែលពួកគេបានឃើញទារុណកម្មរបស់យើង។ មាគ៌ា (ច្បាប់)របស់អល់ឡោះ ពិតជាបានកើតឡើងចំពោះខ្ញុំទាំងឡាយ របស់ទ្រង់។ ហើយនៅពេលនោះពួកដែលប្រឆាំងបានខាតបង់។