បណ្ណាល័យអ៊ីស្លាមទាំងអស់។

33 - The Combined Forces - Al-'Aĥzāb

:1

ឱណាពី(មូហាំម៉ាត់). ចូរអ្នកកោតខ្លាចអល់ឡោះ ហើយកុំ គោរពតាមពួកដែលប្រឆាំងនិងពួកពុតត្បុតឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹង មហាគតិបណ្ឌិត។

:2

ហើយចូរអ្នកប្រតិបត្ដតាមអី្វដែលគេផ្ដល់វ៉ាហ៊ីឱ្យអ្នកពីម្ចាស់ របស់អ្នក។ ពិតប្រាកដណាស់ អល់ឡោះដឹងជ្រួតជ្រាបនូវអ្វីដែល ពួកអ្នកសាង។

:3

ហើយចូរអ្នកប្រគល់ការទុកចិត្ដលើអល់ឡោះ។ គ្រប់គ្រាន់ ហើយអល់ឡោះជាអ្នកគាំពារ។

:4

អល់ឡោះមិនបានបង្កើតសម្រាប់មនុស្សម្នាក់ឱ្យមានបេះដូង ពីរនៅក្នុងខ្លួនរបស់គេឡើយ។ ហើយទ្រង់មិនបានចាត់ទុកភរិយា ពួកអ្នកដែលពួកអ្នកធ្វើហ្ស៊ីហ៊ើរ ពួកនាងនោះជាម្ដាយរបស់ពួកអ្នក ឡើយ។ ហើយទ្រង់មិនចាត់ទុកកូនចិញ្ចឹមរបស់ពួកអ្នកជាកូនបង្កើត របស់ពួកអ្នកឡើយ។ ទាំងនោះគឺជាពាក្យសំដីដែលចេញពីមាត់របស់ ពួកអ្នកប៉ុណ្ណោះ។ តែអល់ឡោះមានបន្ទូលពិត និងចង្អុលបង្ហាញ មាគ៌ាដែលត្រឹមត្រូវ។

:5

ចូរពួកអ្នកហៅពួកគេ(កូនចិញ្ចឹម)តាមត្រកូលឪពុករបស់ ពួកគេ វាគឺយុតិ្ដធម៌បំផុតចំពោះអល់ឡោះ។ តែប្រសិនបើពួកអ្នក មិនស្គាល់ឪពុក(បង្កើត)របស់ពួកគេទេនោះ (ចូរពួកអ្នកចាត់ទុក ពួកគេ)ជាបងប្អូនរបស់ពួកអ្នកនៅក្នុងសាសនា និងជាម៉ាវឡារបស់ពួកអ្នក។ ហើយគ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នកនូវអី្វ ដែលពួកអ្នកបានធ្វើខុសនឹងវា លើកលែងតែចិត្ដរបស់ពួកអ្នកមាន ចេតនាប៉ុណ្ណោះ។ ហើយអល់ឡោះមហាអភ័យទោស មហា អាណិតស្រឡាញ់។

:6

ណាពីគឺជាអ្នកដែលសំខាន់បំផុតចំពោះបណ្ដាអ្នកមានជំនឿ ជាងខ្លួនពួកគេផ្ទាល់ទៅទៀត។ ហើយភរិយាៗរបស់គាត់(ណាពី) គឺជាម្ដាយរបស់ពួកគេ ។ ហើយអ្នកដែលជាប់សាច់សាលោហិតនឹង គ្នា ពួកគេខ្លះមានសិទិ្ធទទួលមរតកពីគ្នាទៅវិញទៅមកតាមច្បាប់ របស់អល់ឡោះជាងបណ្ដាអ្នកមានជំនឿ និងអ្នកភៀសខ្លួន(ពីម៉ាក្កះ ទៅម៉ាឌីណះ) លើកលែងតែពួកអ្នកចង់ធ្វើល្អចំពោះមិត្ដជិតស្និទ្ធ របស់ពួកអ្នកប៉ុណ្ណោះ។ រឿងនោះត្រូវបានគេកត់ត្រាទុកនៅក្នុង សៀវភៅកំណត់ត្រា(ឡាវហុលម៉ះហ្វ៊ូស) ។

:7

ហើយ(ចូរចងចាំ)នៅពេលដែលយើងបានទទួលយកពីបណ្ដា ណាពីនូវកិច្ចសន្យារបស់ពួកគេ និងពីអ្នក(មូហាំម៉ាត់)និងនួហ និង អ៊ីព្រហ៊ីម និងមូសា ហើយនិងអ៊ីសាកូនម៉ារយ៉ាំ។ ហើយយើងបាន ទទួលយកកិច្ចសន្យាមួយដ៏រឹងមាំពីពួកគេ។

:8

ដើម្បីទ្រង់នឹងសួរបណ្ដាអ្នកដែលស្មោះត្រង់(អ្នកនាំសារ) អំពីសច្ចភាពរបស់ពួកគេ។ ហើយទ្រង់បានរៀបចំសម្រាប់ពួកដែល ប្រឆាំងនូវទារុណកម្មដ៏ឈឺចាប់។

:9

ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នករំលឹកនូវនៀកម៉ាត់ របស់អល់ឡោះដែលបានប្រទានឱ្យពួកអ្នកនៅពេលដែលក្រុម ទាហាន(ទ័ពអះហ្សាប)បានមកដល់ពួកអ្នក ពេលនោះយើងបាន បញ្ជូនខ្យល់ព្យុះ និងក្រុមទាហាន(ម៉ាឡាអ៊ីកាត់)ទៅលើពួកទាំង នោះ(ទ័ពអះហ្សាប)ដែលពួកអ្នកមើលមិនឃើញពួកគេឡើយ។ ហើយអល់ឡោះឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

:10

(ចូរចងចាំ)នៅពេលដែលពួកគេ(ទ័ពអះហ្សាប)បានមក ដល់ពួកអ្នកពីខាងលើពួកអ្នក(ជ្រលងដែលស្ថិតនៅទិសខាងកើត) និងពីខាងក្រោមពួកអ្នក(ជ្រលងដែលស្ថិតនៅទិសខាងលិច) និង នៅពេលដែលភ្នែកឡើងស(ដោយសារភ័យខ្លាច) ហើយចិត្ដពោរ ពេញដោយក្ដីរន្ធត់។ ហើយពួកអ្នកគិតអាក្រក់ចំពោះអល់ឡោះ គ្រប់បែបគ្រប់យ៉ាង។

:11

នៅទីនោះ បណ្ដាអ្នកដែលមានជំនឿត្រូវបានគេសាក ល្បង(អំពីជំនឿ) ហើយពួកគេត្រូវគេធ្វើឱ្យមានភាពចលាចល យ៉ាងខ្លាំង។

:12

ហើយ(ចូរចងចាំ)នៅពេលដែលពួកពុតត្បុតនិងពួកដែល នៅក្នុងចិត្ដរបស់ពួកគេមានជម្ងឺ(សង្ស័យ)និយាយថាៈ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់មិនបានសន្យាអ្វីចំពោះពួកយើងក្រៅពី ការបោកប្រាស់នោះឡើយ។

:13

ហើយ(ចូរចងចាំ)នៅពេលដែលក្រុមមួយក្នុងចំណោម ពួកគេ(ពួកពុតត្បុត)បាននិយាយថាៈ ឱអ្នកស្រុកយ៉ាសរិប(ក្រុង ម៉ាឌីណះ). គ្មានកន្លែងឈរជើងសម្រាប់ពួកអ្នក(តតាំងនឹងសត្រូវ) ឡើយ។ ដូចេ្នះ ចូរពួកអ្នកវិលត្រឡប់ទៅ(លំនៅដ្ឋាន)វិញចុះ។ ហើយក្រុមមួយទៀតក្នុងចំណោមពួកគេមកសុំអនុញ្ញាតពីណាពី (មូហាំម៉ាត់)ដោយពួកគេនិយាយថាៈ ពិតប្រាកដណាស់លំនៅដ្ឋាន របស់ពួកយើងគ្មានសុវត្ថិភាពឡើយ តែវាមិនមែនគ្មានសុវត្ថិភាព នោះទេ។ ពួកគេគ្មានបំណងអ្វីក្រៅពីការគេចវេះនោះឡើយ។

:14

ហើយប្រសិនបើមានគេ(កងទ័ពសត្រូវ)ចូលទៅវាយ ប្រហារពួកគេពីគ្រប់ទិសទីនៃទីក្រុងនោះ ក្រោយមកពួកគេត្រូវគេ (សត្រូវ)តម្រូវឱ្យចាកចេញពីសាសនាអ៊ីស្លាម ពួកគេច្បាស់ជាធ្វើ វា ហើយពួកគេមិនរង់ចាំវាយូរឡើយ ។

:15

ហើយជាការពិតណាស់ ពួកគេធ្លាប់សន្យាជាមួយ អល់ឡោះពីមុនមកថាៈ ពួកគេនឹងមិនវិលត្រឡប់ក្រោយវិញឡើយ (ប្រសិនបើមានសង្គ្រាម)។ ហើយការសន្យារបស់អល់ឡោះ គឺ តម្រូវឱ្យមានការទទួលខុសត្រូវ។

:16

ចូរអ្នកពោលថាៈ ការគេចវេះគឺមិនអាចផ្ដល់ប្រយោជន៍អ្វី ដល់ពួកអ្នកឡើយ ទោះបីជាពួកអ្នករត់គេចពីការស្លាប់ ឬសង្គ្រាមក៏ដោយ។ ហើយទោះបីជាដូច្នោះក៏ដោយ ក៏ពួកអ្នកមិនត្រូវគេផ្ដល់ ឱ្យមានសេចក្ដីសុខឡើយ លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះ។

:17

ចូរអ្នកពោលថាៈ តើអ្នកណាម្នាក់អាចការពារពួកអ្នកពី (ទារុណកម្ម)អល់ឡោះ ប្រសិនបើទ្រង់ចង់ឱ្យពួកអ្នកជួបគ្រោះ ថ្នាក់ ឬចង់ឱ្យពួកអ្នកជួបសេចក្ដីសុខនោះ។ ហើយពួកគេគ្មានអ្នក គាំពារ និងអ្នកជួយក្រៅពីអល់ឡោះឡើយ។

:18

ជាការពិតណាស់ អល់ឡោះដឹងចំពោះពួកដែលរារាំងអ្នក ដទៃពីការធ្វើសង្គ្រាមក្នុងចំណោមពួកអ្នក និងពួកដែលនិយាយទៅ កាន់បងប្អូនរបស់ពួកគេថាៈ សូមចូលរួមជាមួយពួកយើងមក។ ហើយពួកគេមិនទៅធ្វើសង្គ្រាមឡើយ លើកលែងតែបន្ដិចបន្ដួច ប៉ុណ្ណោះ។

:19

ដោយការកំណាញ់ចំពោះពួកអ្នក(ពីការបរិច្ចាគខ្លួនប្រាណ និងទ្រព្យសម្បតិ)។ ហើយនៅពេលដែលការភ័យខ្លាច(គ្រោះ អាសន្ន)បានមកដល់ អ្នក(មូហាំម៉ាត់)នឹងឃើញពួកគេសម្លឹងមក រកអ្នក ដោយភ្នែករបស់ពួកគេវិលចុះឡើងដូចអ្នកដែលជិតស្លាប់។ ហើយនៅពេលដែលការភ័យខ្លាចបានរលាយបាត់ពួកគេបែរជាវាយ ប្រហារពួកអ្នកដោយពាក្យសំដីយ៉ាងមុតស្រួច(បញ្ឈឺ)ដោយមាន ចិត្ដកំណាញ់ទៅលើប្រការល្អ។ ពួកទាំងនោះគឺគ្មានជំនឿឡើយ ហើយអល់ឡោះបានរំលាយនូវទង្វើទាំងឡាយរបស់ពួកគេ។ ហើយ កិច្ចការទាំងនោះគឺងាយស្រួលបំផុតចំពោះអល់ឡោះ។

:20

ពួកគេ(ពួកពុតត្បុត)ស្មានថាៈ អះហ្សាប មិនទាន់ដកថយ នៅឡើយទេ។ ហើយប្រសិនបើអះហ្សាបមកដល់(ម៉ាឌីណះ)ម្ដង ទៀត ពួកគេមានបំណងថា បើពួកគេបាននៅជាមួយអារ៉ាប់ជនបទ ពួកគេនឹងអាចស៊ើបសួរពីដំណឹងរបស់ពួកអ្នក។ ហើយទោះបីជាពួក គេនៅជាមួយពួកអ្នក ក៏ពួកគេមិនចូលរួមធ្វើសង្គ្រាម(ជាមួយពួកអ្នក)ឡើយ លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះ។

:21

ជាការពិតណាស់ ពួកអ្នកមានអ្នកនាំសាររបស់អល់ឡោះ (មូហាំម៉ាត់)ជាគំរូដ៏ល្អសម្រាប់អ្នកណាដែលសង្ឃឹមថានឹងបានជួប អល់ឡោះ និងថ្ងៃបរលោក ហើយនិងបានរំលឹកចំពោះអល់ឡោះ យ៉ាងច្រើន។

:22

ហើយនៅពេលដែលបណ្ដាអ្នកមានជំនឿបានឃើញអះហ្សាប(បរាជ័យ) ពួកគេនិយាយថាៈ នេះគឺជាអ្វីដែលអល់ឡោះនិង អ្នកនាំសាររបស់ទ្រង់បានសន្យាចំពោះពួកយើង។ ហើយអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់បានប្រាប់គឺជាការពិត។ ហើយគ្មានអ្វីថែមដល់ពួកគេក្រៅពីការជឿជាក់និងការប្រគល់ខ្លួននោះឡើយ។

:23

ក្នុងចំណោមបណ្ដាអ្នកដែលមានជំនឿ មានបុរសជាច្រើន ដែលបានអនុវត្ដតាមអី្វដែលពួកគេបានសន្យាជាមួយអល់ឡោះ។ តែ ក្នុងចំណោមពួកគេក៏មានអ្នកខ្លះបានសមេ្រចនូវគោលបំណងរបស់ ពួកគេ(ស្លាប់ក្នុងសមរភូមិ)។ ហើយក្នុងចំណោមពួកគេក៏មានអ្នក ខ្លះទៀតនៅរង់ចាំ(ទទួលជ័យជំនះ ឬស្លាប់ក្នុងសមរភូមិ)ដែរ។ ហើយពួកគេមិនបានផ្លាស់ប្ដូរ(ការសន្យារបស់ពួកគេជាមួយ អល់ឡោះ)ឡើយ។

:24

ដើម្បីអល់ឡោះនឹងតបស្នងចំពោះបណ្ដាអ្នកដែលស្មោះ ត្រង់ដោយសារតែសច្ចភាពរបស់ពួកគេ។ ហើយទ្រង់នឹងធ្វើទារុណកម្មចំពោះពួកពុតត្បុត ប្រសិនបើទ្រង់មានចេតនា ឬក៏អភ័យទោស ឱ្យពួកគេ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហា អាណិតស្រឡាញ់។

:25

ហើយអល់ឡោះបានបណេ្ដញពួកដែលបានប្រឆាំងតាម កំហឹងរបស់ពួកគេ ដោយពួកគេមិនទទួលបានផលល្អ(ជ័យជំនះ) ឡើយ។ ហើយអល់ឡោះបានជ្រោមជ្រែងបណ្ដាអ្នកដែលមាន ជំនឿក្នុងការធ្វើសង្គ្រាម(អះហ្សាប)។ ហើយអល់ឡោះខ្លាំងពូកែ មានអានុភាពបំផុត។

:26

ហើយទ្រង់បានបញ្ចុះពួកដែលជួយពួកគេ(ពួកអះហ្សាប) អំពីអះលីគីតាប(យ៉ាហ៊ូទីអំបូរកូរ៉យហ្សោះ)ពីបន្ទាយរបស់ពួកគេ។ ហើយទ្រង់បានបញ្ចូលការភ័យខ្លាចទៅក្នុងចិត្ដរបស់ពួកគេ។ មួយ ក្រុមត្រូវពួកអ្នកសម្លាប់ និងមួយក្រុមទៀតត្រូវពួកអ្នកចាប់ជា ចំណាប់ខ្មាំង។

:27

ហើយទ្រង់បានបន្សល់ទុកឱ្យពួកអ្នក(អ្នកមានជំនឿ)នូវ ដីធ្លីរបស់ពួកគេ និងផ្ទះសំបែងរបស់ពួកគេ(យ៉ាហ៊ូទី) ហើយនិង ទ្រព្យសម្បតិ្ដរបស់ពួកគេ និងដីដែលពួកអ្នកមិនធ្លាប់ទៅដល់វា។ ហើយអល់ឡោះមានអានុភាពលើរាល់អ្វីៗទាំងអស់។

:28

ឱណាពី(មូហាំម៉ាត់). ចូរអ្នកពោលទៅកាន់ភរិយាទាំង ឡាយរបស់អ្នកថាៈ ប្រសិនបើពួកនាងត្រូវការតែការរស់នៅក្នុង លោកិយ និងភាពត្រចះត្រចង់របស់វា ចូរពួកនាងមក ខ្ញុំនឹងផ្ដល់ ភាពសប្បាយរីករាយ(ទ្រព្យសម្បត្ដិ)ដល់ពួកនាង ហើយខ្ញុំនឹងលែង លះពួកនាងតាមវិធីមួយដ៏ល្អ។

:29

តែប្រសិនបើពួកនាងត្រូវការ(ការយល់ព្រមពី)អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងថ្ងៃបរលោកនោះ អល់ឡោះពិត ជាបានរៀបចំសម្រាប់បណ្ដាអ្នកដែលធ្វើល្អក្នុងចំណោមពួកនាងនូវ ផលបុណ្យដ៏ធំធេង។

:30

ឱបណ្ដាភរិយារបស់ណាពី. អ្នកណាហើយក្នុងចំណោមពួក នាងប្រព្រឹត្ដអំពើអសីលធម៌(ផិតក្បត់)ដែលច្បាស់លាស់ នាងនឹង ត្រូវគេធ្វើទារុណកម្មទេ្វដង។ ហើយរឿងនោះគឺងាយស្រួលបំផុត ចំពោះអល់ឡោះ។

:31

ហើយអ្នកណាក្នុងចំណោមពួកនាងប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងសាងអំពើល្អ យើងនឹងប្រទានឱ្យ នាងនូវផលបុណ្យទេ្វដង។ ហើយយើងបានរៀបចំសម្រាប់នាងនូវ លាភសក្ការៈដ៏ឧត្ដុង្គឧត្ដម(ឋានសួគ៌)។

:32

ឱបណ្ដាភរិយារបស់ណាពី. ពួកនាងមិនដូចអ្នកណាម្នាក់ ក្នុងចំណោមស្ដ្រីដទៃឡើយ។ ប្រសិនបើពួកនាងកោតខ្លាចអល់ឡោះ ពួកនាងកុំប្រើពាក្យសំដីទន់ភ្លន់ម្ញ៉ិកម្ញ៉ក់(ជាមួយបុរសដែលមិនមែន ជាស្វាមី)ឱ្យសោះ ជាហេតុធ្វើឱ្យបុរសដែលមានជម្ងឺ(ចំណង់តណ្ហា) នៅក្នុងចិត្ដរបស់គេមានអារម្មណ៍(ចំពោះពួកនាង)។ តែពួកនាងត្រូវ និយាយនូវពាក្យសំដីណាដែលល្អ។

:33

ហើយចូរពួកនាងរក្សាខ្លួននៅក្នុងផ្ទះរបស់ពួកនាង ហើយ ពួកនាងកុំបង្ហាញភាពឆើតឆាយ ដូចភាពឆើតឆាយនៃសម័យកាល ល្ងង់ខ្លៅដំបូង(មុនសម័យអ៊ីស្លាម)ឱ្យសោះ។ ហើយចូរពួកនាង ប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ និងប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះចង់បំបាត់ ភាពកខ្វក់(បាបកម្ម)ចេញពីពួកអ្នកឱគ្រួសារណាពី. ហើយទ្រង់ នឹងសំអាតពួកអ្នកឱ្យស្អាតស្អំ។

:34

ហើយចូរពួកនាងរំលឹកនូវអ្វីដែលគេសូត្រនៅក្នុងផ្ទះរបស់ ពួកនាងអំពីអាយ៉ាត់ៗរបស់អល់ឡោះ និងការទូន្មានរបស់ណាពី។ ពិតប្រាកដណាស់ អល់ឡោះមហាទន់ភ្លន់ មហាដឹងជ្រួតជ្រាប។

:35

ពិតប្រាកដណាស់ បណ្ដាមូស្លីមប្រុសស្រី និងបណ្ដាអ្នក មានជំនឿប្រុសស្រី និងបណ្ដាអ្នកគោរពប្រតិបត្ដិប្រុសស្រី និង បណ្ដាអ្នកសច្ចៈប្រុសស្រី និងបណ្ដាអ្នកដែលអត់ធ្មត់ប្រុសស្រី និង បណ្ដាអ្នកឱនលំទោនប្រុសស្រី និងបណ្ដាអ្នកបរិច្ចាគទានប្រុសស្រី និងបណ្ដាអ្នកបួសប្រុសស្រី និងបណ្ដាអ្នកដែលរក្សាកេរិ៍្ដខ្មាស់របស់ ពួកគេទាំងប្រុសទាំងស្រី ហើយនិងបណ្ដាអ្នកដែលរំលឹកចំពោះ អល់ឡោះយ៉ាងច្រើនទាំងប្រុសទាំងស្រី អល់ឡោះបានរៀបចំ សម្រាប់ពួកគេនូវការអភ័យទោសនិងផលបុណ្យដ៏ធំធេង(ឋានសួគ៌)។

:36

ហើយមិនសក្ដិសមឡើយចំពោះអ្នកមានជំនឿប្រុសស្រី នៅពេលដែលអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានកំណត់នូវ កិច្ចការណាមួយនោះ ពួកគេមានជម្រើសផេ្សងអំពីកិច្ចការរបស់ ពួកគេទៅវិញ។ ហើយអ្នកណាប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសារ របស់ទ្រង់គឺគេពិតជាវងេ្វងនូវការវងេ្វងមួយដ៏ច្បាស់លាស់។

:37

-ហើយនៅពេលដែលអ្នក(មូហាំម៉ាត់)បានពោលទៅកាន់ អ្នកដែលអល់ឡោះបានប្រទាននៀកម៉ាត់ឱ្យគេ(ហេ្សតកូនហារីសះ) ហើយអ្នកក៏បានផ្ដល់នៀកម៉ាត់(សេរីភាព)ឱ្យគេដែរនោះថាៈ ចូរ អ្នក(ហេ្សត)រក្សាភរិយារបស់អ្នកឱ្យបានល្អ(កុំលែងលះនាងឱ្យ សោះ) និងកោតខ្លាចអល់ឡោះ។ ហើយអ្នកលាក់ទុកនៅក្នុងចិត្ដ របស់អ្នកនូវអ្វីដែលអល់ឡោះនឹងលាតត្រដាងវា ដោយអ្នកខ្លាច (ខ្មាស់)មនុស្សលោក។ ផ្ទុយទៅវិញ អល់ឡោះទេដែលសក្ដិសមឱ្យ អ្នកកោតខ្លាចទ្រង់។ ហើយនៅពេលដែលហេ្សតបានលែងលះប្រពន្ធ រួច យើងក៏បានរៀបការនាងឱ្យអ្នក ដើម្បីកុំឱ្យមានការពិបាកដល់ បណ្ដាអ្នកមានជំនឿក្នុងរឿងរៀបការជាមួយប្រពន្ធរបស់កូនចិញ្ចឹម នៅពេលដែលពួកគេ(កូនចិញ្ចឹម)បានលែងលះប្រពន្ធរបស់ពួកគេរួច។ ហើយកិច្ចការរបស់អល់ឡោះត្រូវបានគេអនុវត្ដ។

:38

គ្មានទោសពៃរ៍អ្វីចំពោះណាពី(មូហាំម៉ាត់)ក្នុងរឿងដែល អល់ឡោះបានអនុញ្ញាតឱ្យគាត់(រៀបការជាមួយប្រពន្ធរបស់កូន ចិញ្ចឹម)ឡើយ។ នោះគឺជាច្បាប់របស់អល់ឡោះសម្រាប់អ្នកជំនាន់ មុនដែលកន្លងផុតទៅ។ ហើយកិច្ចការរបស់អល់ឡោះ គឺជាការ កំណត់ដែលត្រូវបានកំណត់រួច។

:39

បណ្ដាអ្នកដែលផ្សព្វផ្សាយសារទាំងឡាយរបស់អល់ឡោះ និងកោតខ្លាចចំពោះទ្រង់ ដោយពួកគេមិនកោតខ្លាចអ្នកណាម្នាក់ ក្រៅពីអល់ឡោះឡើយ។ គ្រប់គ្រាន់ហើយអល់ឡោះជាអ្នកជំនុំ ជំរះ។

:40

មូហាំម៉ាត់មិនមែនជាឪពុករបស់អ្នកណាម្នាក់ក្នុងចំណោម បុរសរបស់ពួកអ្នកឡើយ ក៏ប៉ុន្ដែគាត់ជាអ្នកនាំសាររបស់អល់ឡោះ និងជាណាពីចុងក្រោយបង្អស់។ ហើយអល់ឡោះដឹងបំផុតនូវរាល់ អ្វីៗទាំងអស់។

:41

ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នករំលឹកចំពោះ អល់ឡោះឱ្យបានច្រើន។

:42

ហើយចូរលើកតម្កើងទ្រង់ទាំងពេលព្រឹក និងពេលល្ងាច។

:43

ទ្រង់ផ្ដល់ពរជ័យឱ្យពួកអ្នក និងបណ្ដាម៉ាឡាអ៊ីកាត់របស់ ទ្រង់(ក៏សុំពរជ័យពីអល់ឡោះឱ្យពួកអ្នកដែរ) ដើម្បីទ្រង់បពោ្ចញ ពួកអ្នកពីភាពងងឹតទៅកាន់ភាពមានពន្លឺ។ ហើយទ្រង់មហាអាណិត ស្រឡាញ់ចំពោះបណ្ដាអ្នកដែលមានជំនឿ។

:44

ការស្វាគមន៍របស់ពួកគេនៅថ្ងៃដែលពួកគេជួបទ្រង់ គឺ សាឡាម(សន្ដិភាព)។ ហើយទ្រង់បានរៀបចំសម្រាប់ពួកគេនូវ ផលបុណ្យដ៏ឧត្ដុង្គឧត្ដម(ឋានសួគ៌)។

:45

ឱណាពី(មូហាំម៉ាត់). ពិតប្រាកដណាស់ យើងបានបញ្ជូន អ្នកជាអ្នកធ្វើជាសាក្សី និងជាអ្នកផ្ដល់ដំណឹងរីករាយ ហើយនិងជា អ្នកដាស់តឿនព្រមាន។

:46

ហើយក៏ជាអ្នកអំពាវនាវ(មនុស្សលោក)ទៅកាន់ អល់ឡោះដោយការអនុញ្ញាតរបស់ទ្រង់និងជាពនឺ្លដើម្បីបំភ្លឺ។

:47

ហើយចូរអ្នកផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកមានជំនឿថាៈ ពិតប្រាកដណាស់ សម្រាប់ពួកគេគឺទទួលបានការប្រោសប្រទាន ដ៏ធំធេងពីអល់ឡោះ។

:48

ហើយចូរអ្នកកុំគោរពតាមពួកប្រឆាំង និងពួកពុតត្បុតឱ្យសោះ ហើយចូរអ្នកកុំចាប់អារម្មណ៍នឹងការធ្វើបាបរបស់ពួកគេ។ ហើយចូរអ្នកប្រគល់ការទុកចិត្ដលើអល់ឡោះ។ គ្រប់គ្រាន់ហើយ អល់ឡោះជាអ្នកគាំពារ។

:49

ឱបណ្ដាអ្នកដែលមានជំនឿ. នៅពេលដែលពួកអ្នកបាន រៀបអាពាហ៍ពិពាហ៍ជាមួយបណ្ដាស្ដ្រីដែលមានជំនឿ ក្រោយមក ពួកអ្នកបានលែងលះពួកនាងមុនពេលរួមដំណេកជាមួយពួកនាង នោះ ពួកអ្នកមិនចាំបាច់រាប់អ៊ីតដះ(ការជ្រះស្អាតពីឈាមរដូវចំនួន បីដង)របស់ពួកនាងឡើយ។ ដូចេ្នះ ចូរពួកអ្នកផ្ដល់ភាពសប្បាយ រីករាយ(ទ្រព្យសម្បត្ដិ)ដល់ពួកនាង ហើយចូរពួកអ្នកលែងលះពួក នាងតាមវិធីមួយដ៏ល្អ។

:50

ឱណាពី(មូហាំម៉ាត់). ពិតប្រាកដណាស់ យើងបាន អនុញ្ញាតឱ្យអ្នកនូវបណ្ដាភរិយារបស់អ្នកដែលអ្នកបានផ្ដល់ប្រាក់ខាន់ ស្លាដល់ពួកនាង និងខ្ញុំបម្រើស្រីដាច់ថ្លៃរបស់អ្នកដែលអល់ឡោះបាន ប្រទានជាជ័យភណ្ឌដល់អ្នក។ ហើយ(យើងបានអនុញ្ញាតឱ្យអ្នករៀប ការជាមួយ)កូនស្រីរបស់មាខាងឪពុករបស់អ្នក និងកូនស្រីរបស់មីង ខាងឪពុករបស់អ្នក និងកូនស្រីរបស់មាខាងម្ដាយរបស់អ្នក ហើយ និងកូនស្រីរបស់មីងខាងម្ដាយរបស់អ្នកដែលពួកនាងបានភៀសខ្លួនជាមួយអ្នក។ ហើយ(យើងក៏បានអនុញ្ញាតឱ្យអ្នកដែរនូវ)ស្ដ្រីមានជំនឿដទៃទៀតដែលនាងបានប្រគល់ខ្លួនរបស់នាងជូនណាពី(ដោយ មិនទាមទារខាន់ស្លា) ប្រសិនបើណាពីមានបំណងរៀបអាពាហ៍ពិពាហ៍ជាមួយនាងគឺសម្រាប់តែអ្នកម្នាក់គត់ដោយមិនអនុញ្ញាត ចំពោះអ្នកមានជំនឿទូទៅឡើយ។ ពិតណាស់ យើងបានដឹងពីអ្វី ដែលយើងបានដាក់បញ្ញត្ដិចំពោះពួកគេក្នុងរឿងភរិយារបស់ពួកគេ (អនុញ្ញាតត្រឹមបួននាក់)និងខ្ញុំបម្រើស្រីដាច់ថ្លៃរបស់ពួកគេ ដើម្បី កុំឱ្យមានការលំបាកដល់អ្នក។ ហើយអល់ឡោះមហាអភ័យទោសមហាអាណិតស្រឡាញ់។

:51

ហើយអ្នកអាចបោះបង់ការជ្រើសរើសអ្នកណាម្នាក់ក្នុង ចំណោមពួកនាង ឬអ្នកអាចនៅជាមួយអ្នកណាម្នាក់តាមតែអ្នក ប្រាថ្នា។ ហើយអ្នកណាម្នាក់ដែលអ្នកមានបំណងរួមរស់ជាមួយក្នុង ចំណោមភរិយាដែលអ្នកបានបោះបង់នោះ គឺគ្មានទោសពៃរ៍អ្វី ចំពោះអ្នកឡើយ។ នោះគឺជារឿងដែលជិតបំផុតដែលធ្វើឱ្យពួកនាង សប្បាយរីករាយ និងមិនព្រួយបារម្ភ ហើយពួកនាងយល់ព្រមនូវអ្វី ដែលអ្នកបានផ្ដល់ឱ្យពួកនាងទាំងអស់គ្នា។ ហើយអល់ឡោះដឹងនូវ អ្វីដែលមាននៅក្នុងចិត្ដរបស់ពួកអ្នក។ ហើយអល់ឡោះមហាដឹង មហាអត់ធ្មត់។

:52

មិនអនុញ្ញាតិឱ្យអ្នក(មូហាំម៉ាត់)រៀបការជាមួយស្ដ្រី ដទៃបន្ទាប់ពីនោះឡើយ ហើយក៏មិនអាចផ្លាស់ប្ដូរពួកនាងទៅយក ភរិយាផេ្សងបានដែរ ទោះបីជាសម្រស់របស់ពួកគេទាក់ទាញអ្នក យ៉ាងណាក៏ដោយ លើកលែងតែខ្ញុំបម្រើស្រីដាច់ថ្លៃរបស់អ្នក ប៉ុណ្ណោះ។ ហើយអល់ឡោះគឺជាអ្នកថែរក្សាគ្រប់គ្រងលើអ្វីៗទាំងអស់។

:53

ឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកកុំចូលផ្ទះរបស់ណាពី លើកលែងតែគេអនុញ្ញាតិឱ្យពួកអ្នកចូលរួមទទួលទានអាហារដោយ ពួកអ្នកមិនត្រូវទៅរង់ចាំមុនពេលចំអិនអាហារឡើយ។ ក៏ប៉ុន្ដែនៅ ពេលដែលគេបានអញ្ចើញពួកអ្នក ចូរពួកអ្នកចូលទៅចុះ។ ហើយនៅ ពេលដែលពួកអ្នកទទួលទានរួច ចូរពួកអ្នកចាកចេញរៀងៗខ្លួន ហើយមិនត្រូវបន្ដជជែកគ្នាឡើយ។ ពិតប្រាកដណាស់ ប្រការទាំង នោះគឺវាប៉ះពាល់ដល់ណាពី ហើយគាត់មានការខ្មាស់អៀនពួកអ្នក (ក្នុងការប្រាប់ឱ្យពួកអ្នកចាកចេញ)។ ហើយអល់ឡោះមិនខ្មាស់អៀនចំពោះរឿងពិតឡើយ។ ហើយនៅពេលពួកអ្នកសុំរបស់របរ ប្រើប្រាស់អ្វីមួយពីពួកនាង(ភរិយាណាពី) ចូរពួកអ្នកសុំពីពួកនាង ពីខាងក្រៅរបាំង។ ទាំងនោះគឺជាការស្អាតស្អំបំផុតចំពោះចិត្ដពួកអ្នក និងចិត្ដពួកនាង។ ហើយវាមិនសក្ដិសមឡើយចំពោះពួកអ្នកដែលពួក អ្នករំខានដល់អ្នកនាំសាររបស់អល់ឡោះ។ ហើយពួកអ្នកមិនអាច រៀបការជាមួយនឹងបណ្ដាភរិយារបស់គាត់បន្ទាប់ពីគាត់(មរណៈ)ជា ដាច់ខាត។ ពិតប្រាកដណាស់ ប្រការទាំងនោះគឺធំធេងបំផុតចំពោះ អល់ឡោះ។

:54

ប្រសិនបើពួកអ្នកលាតត្រដាងអ្វីមួយ ឬលាក់បាំងវានោះ ពិតប្រាកដណាស់ អល់ឡោះមហាដឹងរាល់អ្វីៗទាំងអស់។

:55

គ្មានទោសពៃរ៍អ្វីឡើយចំពោះពួកនាង ពេលដែលពួកនាង នៅជាមួយឪពុករបស់ពួកនាង និងកូនប្រុសរបស់ពួកនាង និងបងប្អូនប្រុសរបស់ពួកនាង និងក្មួយប្រុសខាងបងប្អូនប្រុសរបស់ពួកនាង និងក្មួយប្រុសខាងបងប្អូនស្រីរបស់ពួកនាង និងស្រី្ដនានាដែលមាន ជំនឿរបស់ពួកនាង និងខ្ញុំបម្រើស្រីដាច់ថ្លៃរបស់ពួកនាង(ដោយ គ្មានរបាំង)នោះ។ ចូរពួកនាងកោតខ្លាចអល់ឡោះ។ ពិតប្រាកដ ណាស់ អល់ឡោះជាអ្នកធ្វើសាក្សីលើអ្វីៗទាំងអស់។

:56

ពិតប្រាកដណាស់ អល់ឡោះប្រទានពរជ័យដល់ណាពី ហើយបណ្ដាម៉ាឡាអ៊ីកាត់របស់ទ្រង់ក៏បួងសួងសុំពរជ័យដល់ណាពី ដែរ។ ឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកបួងសួងសុំពរជ័យ និងសុំ ឱ្យមានសុខសន្ដិភាពដល់គាត់។

:57

ពិតប្រាកដណាស់ ពួកដែលបញ្ឈឺ អល់ឡោះនិងអ្នកនាំសារ របស់ទ្រង់ អល់ឡោះបានដាក់បណ្ដាសាពួកគេទាំងនៅក្នុងលោកិយ និងថ្ងៃបរលោក។ ហើយទ្រង់បានរៀបចំសម្រាប់ពួកគេនូវទារុណ-កម្មយ៉ាងអាម៉ាស់បំផុត។

:58

ហើយពួកដែលធ្វើបាបបណ្ដាអ្នកមានជំនឿទាំងប្រុសទាំង ស្រីចំពោះអ្វីដែលពួកគេមិនបានប្រព្រឹត្ដ ពួកគេពិតជាទទួលខុសត្រូវ ចំពោះការចោទប្រកាន់ និងទទួលបាបកម្មយ៉ាងច្បាស់លាស់។

:59

ឱណាពី. ចូរអ្នកប្រាប់ទៅកាន់បណ្ដាភរិយារបស់អ្នកនិងកូន ស្រីទាំងឡាយរបស់អ្នក និងស្ដ្រីរបស់បណ្ដាអ្នកមានជំនឿឱ្យបិទបាំង ទៅលើរាងកាយរបស់ពួកនាងដោយស្បៃរបស់ពួកនាង(គឺត្រូវគ្រប ពីក្បាលរហូតដល់ក្រោមទ្រូងនៃរាងកាយ)។ ធ្វើដូច្នោះងាយស្រួល បំផុតដែលពួកនាងនឹងត្រូវគេស្គាល់(ថាជាស្ដ្រីមូស្លីមដែលមានសេរី ភាព) ហើយពួកនាងក៏មិនអាចត្រូវគេមើលងាយដែរ។ ហើយ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

:60

ប្រសិនបើពួកពុតត្បុត និងពួកដែលមានជម្ងឺ(ការសង្ស័យ) នៅក្នុងចិត្ដរបស់ពួកគេ និងពួកផ្សព្វផ្សាយដំណឹងភូតកុហកនៅ ម៉ាឌីណះមិនព្រមឈប់(នូវទង្វើ្វអាក្រក់)ទេនោះ យើងនឹងឱ្យអ្នក (មូហាំម៉ាត់)គ្រប់គ្រងលើពួកគេ។ ក្រោយមកពួកគេមិនអាចរស់ នៅក្បែរអ្នកនៅទីនោះ(ម៉ាឌីណះ)ឡើយ លើកលែងតែមួយរយៈ ពេលខ្លីប៉ុណ្ណោះ។

:61

ដោយពួកគេត្រូវបណ្ដាសា(ពីអល់ឡោះ)។ នៅទីណាក៏ ដោយដែលពួកគេត្រូវគេជួប ពួកគេនឹងត្រូវគេចាប់ និងត្រូវគេ សម្លាប់ដ៏សាហាវ។

:62

នោះគឺជាមាគ៌ា(ច្បាប់)របស់អល់ឡោះសម្រាប់អ្នកជំនាន់ មុនដែលកន្លងផុតទៅ។ ហើយអ្នកនឹងមិនអាចជួបប្រទះនូវការ ផ្លាស់ប្ដូរនៃមាគ៌ារបស់អល់ឡោះឡើយ។

:63

មនុស្សលោកនឹងសួរអ្នកអំពីថ្ងៃបរលោក។ ចូរអ្នកប្រាប់ ថាៈ ពិតប្រាកដណាស់ ការដឹងពីវាគឺនៅលើអល់ឡោះ។ តើអ្វីទៅ ដែលធ្វើឱ្យអ្នកដឹងថា កាលកំណត់នៃថ្ងៃបរលោកអាចនឹងកើតឡើង ក្នុងពេលឆាប់ៗនោះ?

:64

ពិតប្រាកដណាស់ អល់ឡោះបានដាក់បណ្ដាសាពួកប្រឆាំង ហើយទ្រង់បានរៀបចំសម្រាប់ពួកគេនូវនរកដែលឆេះសន្ធោសន្ធៅ។

:65

ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ពួកគេគ្មានអ្នក គាំពារនិងគ្មានអ្នកជួយឡើយ។

:66

នៅថ្ងៃដែលមុខរបស់ពួកគេត្រូវគេដាក់ផ្កាប់ទៅក្នុងភ្លើង នរកពួកគេនឹងនិយាយថាៈ ឱខ្លួនពួកយើងអើយ. ពួកយើងគួរណាស់ តែបានគោរពតាមអល់ឡោះ និងគោរពតាមអ្នកនាំសារ។

:67

ហើយពួកគេបាននិយាយទៀតថាៈ ឱម្ចាស់របស់ពួកយើង. ពិតប្រាកដណាស់ពួកយើងបានគោរពតាមមេដឹកនាំ និងអ្នកមាន ឋានៈរបស់ពួកយើង ហើយពួកគេបានធ្វើឱ្យពួកយើងវងេ្វងពីមាគ៌ា ដែលត្រឹមត្រូវ។

:68

ឱម្ចាស់របស់ពួកយើង. សូមទ្រង់ធ្វើទារុណកម្មពួកគេ (មេដឹកនាំនិងពួកមានឋានៈ)ទេ្វដង និងដាក់បណ្ដាសាពួកគេនូវ បណ្ដាសាដ៏ធំធេងផង។

:69

ឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកកុំធ្វើដូចពួកដែលបានធ្វើ បាបមូសាឱ្យសោះ។ ហើយអល់ឡោះបានធ្វើឱ្យគាត់ស្អាតស្អំពីអ្វីដែល ពួកគេបានចោទប្រកាន់។ ហើយគាត់មានឋានៈដ៏ឧត្ដុង្គឧត្ដមចំពោះ អល់ឡោះ។

:70

ឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងត្រូវនិយាយពាក្យសំដីណាដែលល្អត្រឹមត្រូវ។

:71

ទ្រង់នឹងកែលំអពួកអ្នកនូវទង្វើទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងអភ័យទោសឱ្យពួកអ្នកនូវបាបកម្មនានារបស់ពួក អ្នក។ ហើយអ្នកណាដែលគោរពតាមអល់ឡោះ និងអ្នកនាំសារ របស់ទ្រង់ អ្នកនោះពិតជាទទួលបានជោគជ័យដ៏ធំធេង។

:72

ពិតប្រាកដណាស់ យើងបានបង្ហាញនូវការទទួលខុសត្រូវ ទៅឱ្យមេឃជាច្រើនជាន់ និងផែនដី ហើយនិងភ្នំ។ តែពួកវាបាន បដិសេធមិនព្រមទទួលយកវាឡើយ។ ហើយពួកវាខ្លាចមិនអាច អនុវត្ដតាមបាន។ ហើយមនុស្សលោកក៏បានទទួលយកវា។ ពិតប្រាកដណាស់ គេ(មនុស្សលោក)គឺជាអ្នកបំពានដ៏ល្ងង់ខ្លៅបំផុត។

:73

ដើម្បីអល់ឡោះនឹងធ្វើទារុណកម្មពួកពុតត្បុតទាំងប្រុស ទាំងស្រី និងពួកមូស្ហរីគីនទាំងប្រុសទាំងស្រី។ ហើយអល់ឡោះនឹង ទទួលយកនូវការសារភាពកំហុសពីបណ្ដាអ្នកដែលមានជំនឿទាំង ប្រុសទាំងស្រី។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។