បណ្ណាល័យអ៊ីស្លាមទាំងអស់។

32 - The Prostration - As-Sajdah

:1

អាលីហ្វ ឡាម មីម។

:2

ការបញ្ចុះគម្ពីរ(គួរអាន)គឺមកពីម្ចាស់គ្រប់គ្រងពិភពទាំង អស់ដោយគ្មានការសង្ស័យក្នុងវាឡើយ។

:3

ឬមួយពួកគេនិយាយថាៈ គេ(មូហាំម៉ាត់)បានប្រឌិតវាឡើង? ផ្ទុយទៅវិញ វាគឺជាការពិតមកពីម្ចាស់របស់អ្នក ដើម្បីឱ្យ អ្នកដាស់តឿនព្រមានចំពោះក្រុមមួយដែលគ្មានអ្នកដាស់តឿន ព្រមានណាមួយពីមុនអ្នកមកដល់ពួកគេឡើយ។ សង្ឃឹមថាពួកគេ នឹងទទួលបានការចង្អុលបង្ហាញ។

:4

អល់ឡោះគឺជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងអី្វៗដែលនៅចន្លោះវាទាំងពីរក្នុងរយៈពេលប្រាំមួយថ្ងៃ។ ក្រោយមកទ្រង់នៅលើអារ៉ស្ហ។ ពួកអ្នកគ្មានអ្នកគាំពារនិងគ្មានអ្នក អន្ដរាគមន៍ផេ្សងពីទ្រង់ឡើយ។ ដូចេ្នះតើពួកអ្នកមិនចងចាំទេឬ?

:5

ទ្រង់រៀបចំភារកិច្ចពីលើមេឃរហូតដល់ផែនដី ក្រោយមក ភារកិច្ចនោះនឹងឡើងទៅកាន់ទ្រង់វិញនៅថ្ងៃមួយដែលរយៈពេល របស់វាសើ្មនឹងមួយពាន់ឆ្នាំតាមអ្វីដែលពួកអ្នករាប់ ។

:6

នោះគឺជាអ្នកដែលដឹងនូវប្រការអាថ៌កំបាំង និងប្រការលាត ត្រដាងដែលទ្រង់មហាខ្លាំងពូកែ មហាអាណិតស្រឡាញ់។

:7

គឺជាអ្នកដែលបានធ្វើឱ្យរាល់អ្វីៗដែលទ្រង់បានបង្កើតវាមក ល្អឥតខ្ចោះ។ ហើយទ្រង់បានចាប់ផ្ដើមបង្កើតមនុស្សលោកពីដីឥដ្ឋ។

:8

ក្រោយមក ទ្រង់បានបង្កើតពូជពង្សរបស់គេចេញពីទឹកកាម ដែលគ្មានតម្លៃ ។

:9

បន្ទាប់មក ទ្រង់បានធ្វើឱ្យគេមានរូបរាងពេញលេញ ហើយ ទ្រង់ក៏បានផ្លុំបញ្ចូលព្រលឹងដែលទ្រង់បានបង្កើតនោះទៅក្នុងវា។ ហើយទ្រង់បានធ្វើឱ្យពួកអ្នកស្ដាប់ឮ និងមើលឃើញ និងមានចិត្ដ (ចេះគិតពិចារណា)។ អ្វីដែលពួកអ្នកដឹងគុណគឺតិចតួចបំផុត។

:10

ហើយពួកគេបាននិយាយថាៈ នៅពេលដែលពួកយើងបាន រលាយទៅក្នុងដីហើយនោះ តើពួកយើងពិតជាត្រូវគេបង្កើតឡើង សាជាថ្មីម្ដងទៀតឬ? ផ្ទុយទៅវិញ ពួកគេជាពួកដែលបដិសេធនឹង ជំនួបជាមួយម្ចាស់របស់ពួកគេ។

:11

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ម៉ាឡាអ៊ីកាត់យកជីវិត មនុស្សដែលត្រូវគេបញ្ជូនទៅកាន់ពួកអ្នកនឹងយកជីវិតពួកអ្នក។ បន្ទាប់មកពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ម្ចាស់របស់ពួកអ្នក វិញ។

:12

ហើយ(គួរឱ្យរន្ធត់ជាទីបំផុត) ប្រសិនបើអ្នកឃើញនៅ ពេលដែលពួកធ្វើអំពើអាក្រក់ឱនក្បាលរបស់ពួកគេនៅចំពោះមុខ ម្ចាស់របស់ពួកគេ(ដោយនិយាយថា) ឱម្ចាស់របស់ពួកយើង. ពួក យើងបានឃើញ និងបានឮហើយ ដូចេ្នះសូមទ្រង់មេត្ដាបញ្ជូនពួក យើងឱ្យវិលត្រឡប់ទៅ(លោកិយ)វិញផង ពួកយើងនឹងធ្វើអំពើ ល្អត្រឹមត្រូវ។ ពិតប្រាកដណាស់ ពួកយើងជាអ្នកជឿជាក់បំផុត។

:13

ហើយប្រសិនបើយើងមានចេតនា យើងពិតជានឹងប្រទាន ដល់មនុស្សគ្រប់រូបនូវការចង្អុលបង្ហាញដល់គេជាមិនខាន។ ក៏ប៉ុន្ដែ បន្ទូលរបស់យើងបានសមេ្រចរួចហើយថាៈ យើងនឹងដាក់បំពេញ នរកជើហាន់ណាំអំពីជិន និងមនុស្សលោកជាមួយគ្នាទាំងអស់។

:14

ដូចេ្នះ ចូរពួកអ្នកភ្លក្សរសជាតិ(ទារុណកម្ម) ដោយសារតែ អី្វដែលពួកអ្នកបានភេ្លចនូវជំនួបនៃថ្ងៃរបស់ពួកអ្នកនេះចុះ ពិត ប្រាកដណាស់ យើងក៏បានភេ្លចពួកអ្នកវិញដែរ។ ហើយចូរពួកអ្នក ភ្លក្សរសជាតិទារុណកម្មដ៏យូរអង្វែងដោយសារតែអី្វដែលពួកអ្នក ធ្លាប់បានប្រព្រឹត្ដ។

:15

ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿនឹងអាយ៉ាត់ៗ របស់យើង នៅពេលដែលមានគេរំលឹកពួកគេអំពីវា គឺពួកគេក្រាប ស៊ូជូត និងលើកតម្កើងសរសើរចំពោះម្ចាស់របស់ពួកគេ ដោយពួកគេ មិនក្រអឺតក្រទមឡើយ ។

:16

ខ្លួនពួកគេបានក្រោកចេញពីកន្លែងគេងទៅបួងសួងសុំម្ចាស់ របស់ពួកគេដោយការភ័យខ្លាចនិងក្ដីសង្ឃឹម ព្រមទាំងពួកគេបាន បរិច្ចាគនូវអី្វដែលយើងបានប្រទានលាភសក្ការៈដល់ពួកគេ។

:17

គ្មានអ្នកណាម្នាក់ដឹងពីអី្វដែលគេលាក់ទុកសម្រាប់ពួកគេ ពីភាពសប្បាយរីករាយ ជាការតបស្នងទៅនឹងអ្វីដែលពួកគេប្រព្រឹត្ដ ឡើយ។

:18

ដូចេ្នះ តើអ្នកដែលមានជំនឿដូចអ្នកដែលល្មើសនឹងបទ បញ្ជារបស់អល់ឡោះដែរឬ? ពួកគេមិនដូចគ្នាឡើយ។

:19

រីឯបណ្ដាអ្នកដែលមានជំនឿនិងបានសាងអំពើល្អត្រឹមត្រូវ នោះ ពួកគេនឹងទទួលបានឋានសួគ៌ជាកន្លែងស្នាក់នៅ ដែលជាការ តបស្នងនូវអ្វីដែលពួកគេធ្លាប់បានសាង។

:20

ចំណែកឯពួកដែលល្មើសនឹងបទបញ្ជារបស់អល់ឡោះវិញ កន្លែងស្នាក់នៅរបស់ពួកគេគឺឋាននរក។ រាល់ពេលដែលពួកគេចង់ ចេញពីវា ពួកគេត្រូវបានគេបញ្ជូនទៅក្នុងវាវិញ ហើយមានគេ ពោលទៅកាន់ពួកគេថាៈ ចូរពួកអ្នកភ្លក្សរសជាតិទារុណកម្មនៃ ភ្លើងនរកដែលពួកអ្នកធ្លាប់បានបដិសេធនឹងវាចុះ ។

:21

ហើយយើងពិតជានឹងឱ្យពួកគេភ្លក្សរសជាតិទារុណកម្មធុន ស្រាល(ក្នុងលោកិយ)មុនទារុណកម្មធ្ងន់ធ្ងរ(នៅថ្ងៃបរលោក)។ សង្ឃឹមថា ពួកគេនឹងវិលត្រឡប់(សុំអភ័យទោសពីទ្រង់)វិញ។

:22

ហើយតើមានអ្នកណាដែលបំពានជាងអ្នកដែលត្រូវគេ រំលឹកពីអាយ៉ាត់ៗនៃម្ចាស់របស់គេ បន្ទាប់មកគេបានបែរចេញពីវា ទៀតនោះ? ហើយពិតប្រាកដណាស់ យើងជាអ្នកផ្ដន្ទាទោសចំពោះ ពួកដែលប្រព្រឹត្ដអំពើអាក្រក់។

:23

ហើយជាការពិតណាស់យើងបានផ្ដល់គម្ពីរ(តាវរ៉ត)ឱ្យ មូសា។ ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)កុំមានការសង្ស័យពីជំនួបនឹងគេ (ជំនួបរវាងមូហាំម៉ាត់ និងមូសាពេលឡើងទៅលើមេឃ)ឱ្យសោះ។ ហើយយើងបានបង្កើតវា(គម្ពីរតាវរ៉ត)ទុកជាការចង្អុលបង្ហាញ ដល់អំបូរអ៊ីស្រាអែល។

:24

ហើយយើងបានធ្វើឱ្យពួកគេមួយចំនួនក្លាយទៅជាអ្នកដឹកនាំ ដើម្បីចង្អុលបង្ហាញផ្លូវ(ដល់មនុស្សលោក)តាមបទបញ្ជារបស់ យើងនៅពេលដែលពួកគេបានអត់ធ្មត់។ ហើយពួកគេជឿយ៉ាង ច្បាស់លើអាយ៉ាត់ៗរបស់យើង។

:25

ពិតប្រាកដណាស់ ម្ចាស់របស់អ្នកនឹងកាត់សេចក្ដីរវាង ពួកគេ(អ្នកមានជំនឿ និងអ្នកគ្មានជំនឿ)នៅថ្ងៃបរលោកនូវអី្វ ដែលពួកគេធ្លាប់ខ្វែងគំនិតគ្នាអំពីវា(កិច្ចការសាសនា) ។

:26

តើវាមិនទាន់ច្បាស់សម្រាប់ពួកគេទេឬ ដែលយើងបាន បំផ្លាញមនុស្សជាច្រើនជំនាន់មុនពួកគេ ដែលពួកគេធ្វើដំណើរឆ្លង កាត់លំនៅដ្ឋានរបស់ពួកគេនោះ? ពិតប្រាកដណាស់ នៅក្នុងរឿង នោះគឺជាភស្ដុតាងជាច្រើន។ ដូចេ្នះ តើពួកគេមិនស្ដាប់ឮទេឬ?

:27

តើពួកគេមិនឃើញទេឬ យើងបានបញ្ជូនទឹកភ្លៀងទៅកាន់ ដីដែលហួតហែង ហើយដោយសារទឹកភ្លៀងនោះយើងបណ្ដុះរុក្ខជាតិ ដែលសត្វពាហនៈរបស់ពួកគេ និងខ្លួនពួកគេផ្ទាល់ទទួលទានអំពីវា នោះ? ដូចេ្នះ តើពួកគេមិនឃើញទេឬ?

:28

ហើយពួកគេនិយាយថាៈ តើការកាត់សេចក្ដីនេះ(ថ្ងៃបរលោក)នឹងមកដល់នៅពេលណា ប្រសិនបើពួកអ្នកជាអ្នកនិយាយ ពិតនោះ?

:29

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ នៅថ្ងៃកាត់សេចក្ដីពួកដែល ប្រឆាំងនោះ ជំនឿរបស់ពួកគេគ្មានផលប្រយោជន៍អ្វីឡើយ ហើយ ពួកគេក៏មិនត្រូវគេពន្យារពេល(ឱ្យសារភាពកំហុស)ដែរ។

:30

ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ចៀសចេញពីពួកគេ ហើយ រង់ចាំ(លទ្ធផលចុងក្រោយ)ចុះ។ ពិតប្រាកដណាស់ ពួកគេក៏កំពុងរង់ចាំដែរ។