បណ្ណាល័យអ៊ីស្លាមទាំងអស់។

101 - The Calamity - Al-Qāri`ah

:1

អាល់ករីអះ។

:2

តើអាល់ករីអះជាអ្វី ?

:3

តើអ្វីដែលធ្វើឱ្យអ្នកដឹងថា អាល់ករីអះជាអ្វីនោះ?

:4

គឺជាថ្ងៃដែលមនុស្សលោកប្រៀបដូចជាហ្វូងសត្វមេអំបៅ ដែលហើរប្រសេចប្រសាច។

:5

ហើយភ្នំទាំងឡាយប្រៀបដូចជារោមសត្វដែលត្រូវគេធ្វើឱ្យប៉ើង។

:6

ហើយរីឯអ្នកណាដែលភ្នែកជញ្ជីងរបស់គេធ្ងន់(ខាងអំពើល្អ)នោះ។

:7

គឺគេនឹងស្ថិតក្នុងការរស់នៅប្រកបដោយក្ដីពេញចិត្ដ(នៅ ក្នុងឋានសួគ៌)។

:8

ហើយចំណែកឯអ្នកណាដែលភ្នែកជញ្ជីងរបស់គេស្រាល (ខាងអំពើល្អ)នោះ។

:9

ទីលំនៅរបស់គេគឺនរកហាវីយ៉ះ(រណ្ដៅនរកដ៏ជ្រៅ)។

:10

តើអ្វីដែលធ្វើឱ្យអ្នកដឹងថាវាជាអ្វីនោះ?

:11

វាគឺជាភ្លើងនរកដ៏សែនក្ដៅ។