បណ្ណាល័យអ៊ីស្លាមទាំងអស់។

102 - The Rivalry in world increase - At-Takāthur

:1

ភាពក្រអឺតក្រទមនឹងភាពមានទ្រព្យសម្បត្ដិ និងកូនចៅ ជាច្រើនបានធ្វើឱ្យពួកអ្នកភេ្លចខ្លួន(ពីការគោរពប្រតិបត្ដិចំពោះ អល់ឡោះ)។

:2

រហូតពួកអ្នកចូលទៅក្នុងផ្នូរ(រហូតអ្នកស្លាប់)។

:3

ទេ. ពួកអ្នកគង់តែនឹងដឹងជាមិនខាន ។

:4

ទេ. បន្ទាប់មកពួកអ្នកគង់តែនឹងដឹង។

:5

ទេ. ប្រសិនបើពួកអ្នកដឹង(ពីលទ្ធផលនៃការភេ្លចខ្លួនរបស់ ពួកអ្នក)ដោយការដឹងយ៉ាងច្បាស់លាស់នោះ(ពួកអ្នកពិតជាមិនធ្វើ ដូច្នោះឡើយ)។

:6

ជាការពិតណាស់ ពួកអ្នកនឹងឃើញនរកជើហ៊ីមជាមិនខាន។

:7

បន្ទាប់មក ពួកអ្នកពិតជានឹងឃើញវាយ៉ាងច្បាស់នឹងភ្នែក។

:8

ក្រោយមក ពួកអ្នកនឹងត្រូវគេសួរនៅថ្ងៃនោះអំពីនៀកម៉ាត់ ដែលទ្រង់បានប្រទានឱ្យពួកអ្នក។