100 - The Courser - Al-`Ādiyāt
:1
អល់ឡោះស្បថនឹងសត្វសេះទាំងឡាយដែលរត់ទាំងដង្ហក់ នៅក្នុងសមរភូមិ។
:2
និងសត្វសេះដែលរត់យ៉ាងលឿនចេញផ្កាភ្លើងតាមក្រចក របស់វា។
:3
និងសត្វសេះដែលវាបោលសម្រុកទៅខ្មាំងសត្រូវទាំងព្រឹក ព្រលឹម។
:4
ហើយពួកវាធ្វើឱ្យធូលីហុយទ្រលោមនៅចំពោះមុខពួក សត្រូវ ។
:5
ហើយពួកវាសម្រុកចូលទៅកណ្ដាលហ្វូងសត្រូវ ។
:6
ពិតប្រាកដណាស់ មនុស្សលោកគឺរមិលគុណចំពោះម្ចាស់ របស់គេ។
:7
ហើយពិតប្រាកដណាស់ គេគឺជាសាក្សីលើរឿងនោះ
:8
ពីព្រោះគេ គឺជាមនុស្សដែលស្រឡាញ់ទ្រព្យសម្បត្ដិយ៉ាង ខ្លាំង។
:9
ដូចេ្នះ តើគេមិនដឹងទេឬថា នៅពេលដែលអ្វីៗនៅក្នុងផ្នូរ ត្រូវគេបពោ្ចញមក(ដើម្បីជំនុំជំរះ)?
:10
និងអ្វីដែលមាននៅក្នុងចិត្ដ(របស់មនុស្ស)នឹងត្រូវគេ លាតត្រដាងឱ្យឃើញយ៉ាងច្បាស់នោះ ?
:11
ពិតប្រាកដណាស់ នៅថ្ងៃនោះម្ចាស់របស់ពួកគេដឹងបំផុត ចំពោះរឿងរ៉ាវរបស់ពួកគេ។