បណ្ណាល័យអ៊ីស្លាមទាំងអស់។

99 - The Earthquake - Az-Zalzalah

:1

នៅពេលដែលផែនដីត្រូវបានគេធ្វើឱ្យរញ្ជួយយ៉ាងខ្លាំងក្លា។

:2

ហើយផែនដីបានបពោ្ចញនូវសាកសពទាំងអស់ដែលមាន នៅក្នុងខ្លួនរបស់វា ។

:3

ហើយមនុស្សលោកក៏និយាយថាៈ តើមានរឿងអ្វីកើត ឡើងចំពោះផែនដីនេះ?

:4

នៅថ្ងៃនោះ វានឹងប្រកាសប្រាប់នូវរឿងរ៉ាវរបស់វា

:5

ពីព្រោះម្ចាស់របស់អ្នកបានបញ្ជាឱ្យវាធ្វើដូច្នោះ។

:6

នៅថ្ងៃនោះដែរ មនុស្សលោកនឹងចេញពីផ្នូរមកទាំងក្រុមៗខុសៗគ្នាដើម្បីទទួលការបង្ហាញឱ្យឃើញនូវអំពើទាំងឡាយរបស់ ពួកគេ។

:7

ដូចេ្នះ អ្នកដែលធ្វើអំពើល្អសូម្បីមានទម្ងន់ប៉ុនលំអងធូលី ក៏គេនឹងឃើញវាដែរ។

:8

ចំណែកឯអ្នកដែលធ្វើអំពើអាក្រក់ សូម្បីមានទម្ងន់ប៉ុន លំអងធូលីក៏គេនឹងមើលឃើញវាដែរ។