បណ្ណាល័យអ៊ីស្លាមទាំងអស់។

93 - The Morning Hours - Ađ-Đuĥaá

:1

អល់ឡោះស្បថនឹងពេលព្រឹក។

:2

និងពេលយប់ នៅពេលដែលវាងងឹត។

:3

ម្ចាស់របស់អ្នក(ឱមូហាំម៉ាត់) មិនបានបោះបង់អ្នក និង មិនបានស្អប់ខ្ពើមអ្នកឡើយ។

:4

ជាការពិតណាស់ ថ្ងៃបរលោកប្រសើរសម្រាប់អ្នកជាងលោកិយនេះទៅទៀត។

:5

ហើយម្ចាស់របស់អ្នកពិតជានឹងប្រទាន(នៀកម៉ាត់)ឱ្យ អ្នក។ ហើយអ្នកប្រាកដជានឹងពេញចិត្ដជាមិនខាន។

:6

តើទ្រង់មិនបានឃើញអ្នក(មូហាំម៉ាត់)ជាកូនកំព្រា និងបាន ថែរក្សាអ្នកទេឬ?

:7

ហើយទ្រង់បានឃើញអ្នកវងេ្វង រួចទ្រង់បានចង្អុលបង្ហាញ ផ្លូវដល់អ្នកទេឬ?

:8

ហើយទ្រង់បានឃើញអ្នកជាអ្នកក្រ រួចទ្រង់បានធ្វើឱ្យអ្នក មានបានទេឬ?

:9

ដូចេ្នះ ចូរអ្នកកុំកៀបសង្កត់ចំពោះកូនកំព្រាឱ្យសោះ។

:10

ហើយចូរអ្នកកុំគំហកចំពោះអ្នកសុំទានឱ្យសោះ។

:11

រីឯនៀកម៉ាត់ដែលម្ចាស់របស់អ្នកបានប្រទានឱ្យនោះ ចូរអ្នករៀបរាប់(ដឹងគុណ)។