បណ្ណាល័យអ៊ីស្លាមទាំងអស់។

92 - The Night - Al-Layl

:1

អល់ឡោះស្បថនឹងពេលយប់នៅពេលដែលវាគ្របដណ្ដប់ ដោយភាពងងឹត។

:2

និងពេលថ្ងៃ ពេលដែលវាបានបពោ្ចញពន្លឺដ៏ត្រចះត្រចង់។

:3

និងអ្នកដែលបានបង្កើតឱ្យមានប្រុស និងស្រី។

:4

ពិតប្រាកដណាស់ ការប្រឹងប្រែងរបស់ពួកអ្នក(នៅក្នុង លោកិយ) គឺខុសៗគ្នា។

:5

ចំណែកឯអ្នកណាដែលបានបរិច្ចាគទាន និងកោតខ្លាច អល់ឡោះ

:6

ហើយនិងមានជំនឿលើការតបស្នងល្អនោះ

:7

យើងនឹងរៀបចំឱ្យគេនូវមាគ៌ាដែលងាយស្រួល

:8

រីឯអ្នកណាហើយដែលកំណាញ់ និងមិនត្រូវការជំនួយពី អល់ឡោះ

:9

ហើយនិងបានបដិសេធនឹងការតបស្នងល្អនោះ

:10

យើងនឹងរៀបចំឱ្យគេនូវមាគ៌ាដែលលំបាក។

:11

ហើយទ្រព្យសម្បត្ដិរបស់គេមិនផ្ដល់ផលប្រយោជន៍ដល់ គេឡើយ នៅពេលដែលគេបានធ្លាក់ចូលទៅក្នុងនរកហើយនោះ។

:12

ពិតប្រាកដណាស់ ភារកិច្ចរបស់យើងគឺផ្ដល់ការចង្អុលបង្ហាញ។

:13

ហើយពិតប្រាកដណាស់ ថ្ងៃអវសាននៃលោកិយ និងថ្ងៃដំបូងនៃលោកិយ គឺជាកម្មសិទ្ធិរបស់យើង។

:14

ដូចេ្នះ យើងបានដាស់តឿនព្រមានពួកអ្នកអំពីភ្លើងនរក ដែលឆេះសន្ធោសន្ធៅ

:15

ដែលគ្មានអ្នកណាចូលទៅក្នុងនោះ ក្រៅពីជនទុច្ចរិត

:16

ដែលគេបានបដិសេធ(នឹងអ្នកនាំសារ) និងបានបែរចេញ (ពីជំនឿលើអល់ឡោះ)នោះឡើយ។

:17

ហើយគេនឹងបញ្ចៀសអ្នកដែលកោតខ្លាចអល់ឡោះអំពីវា(នរក)

:18

ដែលបរិច្ចាគទ្រព្យសម្បត្ដិរបស់គេដើម្បីសំអាតខ្លួន។

:19

ហើយគេមិនត្រូវការការតបស្នងនៀកម៉ាត់ពីអ្នកណាម្នាក់ ឡើយ។

:20

លើកលែងតែដើម្បីស្វែងរកការយល់ព្រមពីម្ចាស់របស់ គេដ៏មហាឧត្ដុង្គឧត្ដមប៉ុណ្ណោះ។

:21

ហើយគេពិតជានឹងពេញចិត្ដជាមិនខាន(អ្វីដែលយើង តបស្នងដល់គេ)។