បណ្ណាល័យអ៊ីស្លាមទាំងអស់។

49 - The Rooms - Al-Ĥujurāt

:1

ឱបណ្ដាអ្នកដែលមានជំនឿ. ចូរកុំធ្វើការវិនិច្ឆ័យមុននឹង អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់(មូហាំម៉ាត់)ឱ្យសោះ។ ហើយ ចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះ មហាឮ មហាដឹង។

:2

ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំលើកសំឡេងរបស់ ពួកអ្នកខ្លាំងជាងសំឡេងរបស់ណាពី ហើយកុំបន្លឺសំឡេងខ្លាំងៗទៅ កាន់គាត់ដូចជាការបន្លឺសំឡេងខ្លាំងៗរបស់ពួកអ្នកទៅកាន់គ្នាឱ្យ សោះ ក្រែងលោអំពើល្អទាំងឡាយរបស់ពួកអ្នកបាត់បង់ ដោយពួក អ្នកមិនដឹងខ្លួន។

:3

ពិតប្រាកដណាស់ បណ្ដាអ្នកដែលថ្នមសំឡេងរបស់ពួកគេ នៅចំពោះមុខអ្នកនាំសាររបស់អល់ឡោះ អ្នកទាំងនោះហើយដែល អល់ឡោះបានសាកល្បងនៅក្នុងចិត្ដរបស់ពួកគេដើម្បីឱ្យមានការ កោតខ្លាច។ ពួកគេនឹងទទួលបានការអភ័យទោស និងផលបុណ្យ ដ៏ធំធេង។

:4

ពិតប្រាកដណាស់ ពួកដែលស្រែកហៅអ្នក(មូហាំម៉ាត់)នៅ ពីក្រោយលំនៅដ្ឋាន គឺពួកគេភាគច្រើនមិនយល់ឡើយ។

:5

ហើយប្រសិនបើពួកគេអត់ធ្មត់(រង់ចាំ)រហូតដល់អ្នក (មូហាំម៉ាត់)ចេញទៅជួបពួកគេ គឺវាប្រសើរបំផុតសម្រាប់ពួកគេ។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

:6

ឱបណ្ដាអ្នកដែលមានជំនឿ. ប្រសិនបើមានអ្នកល្មើសច្បាប់ អល់ឡោះនាំដំណឹងអ្វីមួយមកប្រាប់ពួកអ្នក ចូរពួកអ្នកពិនិត្យឱ្យបាន ច្បាស់លាស់ ក្រែងលោពួកអ្នកបង្កគ្រោះថ្នាក់ដល់ក្រុមមួយដោយ មិនដឹង ហើយពួកអ្នកនឹងមានវិប្បដិសារីទៅលើអ្វីដែលពួកអ្នកបាន ប្រព្រឹត្ដនោះ។

:7

ហើយពួកអ្នកត្រូវដឹងថាៈ ពិតប្រាកដណាស់ នៅក្នុងចំណោម ពួកអ្នក គឺមានអ្នកនាំសាររបស់អល់់ឡោះ(មូហាំម៉ាត់)។ ប្រសិន បើគាត់ធ្វើតាមបញ្ជាពួកអ្នកនូវកិច្ចការភាគច្រើននោះ ពួកអ្នកពិត ជាមានការលំបាកជាមិនខាន។ ក៏ប៉ុន្ដែអល់ឡោះបានធ្វើឱ្យពួកអ្នក ស្រឡាញ់ភាពមានជំនឿ និងបានលំអវានៅក្នុងចិត្ដរបស់ពួកអ្នក ហើយទ្រង់បានធ្វើឱ្យពួកអ្នកស្អប់ខ្ពើមចំពោះភាពគ្មានជំនឿ និង ការល្មើសច្បាប់ ហើយនិងបាបកម្មទាំងឡាយផងដែរ។ អ្នកទាំង នោះហើយគឺជាអ្នកដែលស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ។

:8

គឺជាការប្រោសប្រទាន និងជានៀកម៉ាត់ពីអល់ឡោះ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។

:9

ហើយប្រសិនបើមានពីរក្រុមក្នុងចំណោមអ្នកមានជំនឿ ច្បាំងគ្នា ចូរពួកអ្នកផ្សះផ្សារវាងពួកគេ។ តែប្រសិនបើក្រុមមួយ បានបំពានទៅលើក្រុមមួយទៀត ចូរពួកអ្នកច្បាំងតទល់នឹងក្រុម ដែលបំពាននោះ រហូតទាល់តែក្រុមនោះត្រឡប់ទៅរកបទបញ្ជា របស់អល់ឡោះវិញ។ ហើយប្រសិនបើពួកគេបានត្រឡប់វិញនោះ ចូរពួកអ្នកផ្សះផ្សារវាងពួកគេទាំងពីរក្រុមដោយយុត្ដិធម៌ ហើយ ចូរពួកអ្នកប្រកាន់នូវភាពយុត្ដិធម៌។ ពិតប្រាកដណាស់ អល់ឡោះ ស្រឡាញ់បណ្ដាអ្នកដែលប្រកាន់យុត្ដិធម៌។

:10

ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿគឺជាបងប្អូន នឹងគ្នា(កុ្នងសាសនាអ៊ីស្លាម)។ ដូចេ្នះ ចូរពួកអ្នកផ្សះផ្សារវាងបង ប្អូនទាំងពីរក្រុមរបស់ពួកអ្នកចុះ។ ហើយចូរពួកអ្នកកោតខ្លាច អល់ឡោះ សង្ឃឹមថាពួកអ្នកនឹងត្រូវគេអាណិតស្រឡាញ់។

:11

ឱបណ្ដាអ្នកដែលមានជំនឿ. ចូរកុំឱ្យក្រុមមួយមើលងាយ ក្រុមមួយទៀតឱ្យសោះ ជួនកាលពួកគេ(ក្រុមដែលត្រូវគេមើល ងាយនោះ)ល្អជាងពួកគេ(ក្រុមមើលងាយគេ)។ ហើយកុំឱ្យស្ដ្រី មើលងាយស្ដ្រីដូចគ្នា ជួនកាលពួកនាង(ស្ដ្រីដែលត្រូវគេមើលងាយ នោះ)ល្អជាងពួកនាង(ស្ដ្រីដែលមើលងាយគេ)។ ហើយចូរពួកអ្នក កុំប្រមាថគ្នា និងកុំដាក់ងារគ្នាឱ្យសោះ។ ការដាក់ងារមិនល្អក្រោយ ពីមានជំនឿហើយនោះ គឺអាក្រក់បំផុត។ ហើយអ្នកណាដែលមិន បានសារភាពទោសកំហុស ពួកទាំងនោះគឺជាពួកដែលបំពាន។

:12

ឱបណ្ដាអ្នកដែលមានជំនឿ. ចូរចៀសវាងឱ្យឆ្ងាយពី ប្រការសង្ស័យ(ទៅលើអ្នកដែលមានជំនឿ)។ ពិតប្រាកដណាស់ ការសង្ស័យមួយចំនួនគឺជាបាបកម្ម។ ហើយចូរពួកអ្នកកុំស៊ើបការ (ប្រការដែលមិនល្អរបស់អ្នកមានជំនឿ) និងកុំនិយាយដើមគ្នាឱ្យ សោះ។ តើម្នាក់ក្នុងចំណោមពួកអ្នកចូលចិត្ដស៊ីសាច់់បងប្អូនរបស់ គេដែលស្លាប់ឬ? ដូចេ្នះពួកអ្នកពិតជាខ្ពើមវាមិនខាន។ ហើយចូរ ពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នក ទទួលយកនូវការសារភាពទោសកំហុស មហាអាណិតស្រឡាញ់។

:13

ឱមនុស្សលោក. ពិតប្រាកដណាស់ យើងបានបង្កើតពួក អ្នកពីបុរសនិងស្ដ្រី(អាដាំ និងហាវ៉ា) ហើយយើងធ្វើឱ្យពួកអ្នកមាន ជនជាតិ និងកុលសម្ព័ន្ធជាច្រើន ដើម្បីឱ្យពួកអ្នកស្គាល់គ្នាទៅវិញទៅ មក។ ពិតប្រាកដណាស់ អ្នកដែលថ្កុំថ្កើងជាងគេចំពោះ អល់ឡោះ ក្នុងចំណោមពួកអ្នក គឺអ្នកដែលកោតខ្លាចអល់ឡោះជាងគេក្នុង ចំណោមពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះមហាដឹង មហា ជ្រួតជ្រាប។

:14

ពួកអារ៉ាប់ជនបទបាននិយាយថាៈ ពួកយើងមានជំនឿ ហើយ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពួកអ្នកមិនទាន់មានជំនឿ ឡើយ តែពួកអ្នកត្រូវនិយាយថាៈ ពួកយើងបានចូលសាសនាអ៊ីស្លាម ហើយ ខណៈដែលភាពមានជំនឿមិនទាន់ចូលទៅក្នុងចិត្ដរបស់ពួក អ្នកនោះ។ តែប្រសិនបើពួកអ្នកប្រតិបត្ដិតាមអល់ឡោះ និងអ្នក នាំសាររបស់ទ្រង់វិញនោះ ទ្រង់នឹងមិនលុបបំបាត់នូវអ្វីដែលជាអំពើ ល្អរបស់ពួកអ្នកឡើយ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យ-ទោស មហាអាណិតស្រឡាញ់។

:15

តាមពិតបណ្ដាអ្នកដែលមានជំនឿគឺអ្នកដែលបានជឿលើ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ បន្ទាប់មកពួកគេមិនសង្ស័យ ហើយបានតស៊ូក្នុងមាគ៌ារបស់អល់ឡោះ ដោយទ្រព្យសម្បត្ដិរបស់ ពួកគេ និងខ្លួនប្រាណរបស់ពួកគេ។ អ្នកទាំងនោះជាអ្នកដែលមាន ជំនឿយ៉ាងពិតប្រាកដ។

:16

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើពួកអ្នកកំពុងប្រាប់ អល់ឡោះពីសាសនារបស់ពួកអ្នក ដោយអល់ឡោះដឹងនូវអ្វីដែល មាននៅលើមេឃជាច្រើនជាន់ និងផែនដីឬ? ហើយអល់ឡោះដឹង បំផុតនូវរាល់អ្វីៗទាំងអស់។

:17

ពួកគេចាត់ទុកថា ការចូលសាសនាអ៊ីស្លាមរបស់ពួកគេ ផ្ដល់ប្រយោជន៍ដល់អ្នក(មូហាំម៉ាត់)។ ចូរអ្នកពោលថាៈ ពួកអ្នកកុំ ចាត់ទុកការចូលសាសនាអ៊ីស្លាមរបស់ពួកអ្នកផ្ដល់ប្រយោជន៍ដល់ខ្ញុំ ឱ្យសោះ។ ផ្ទុយទៅវិញ អល់ឡោះទេដែលប្រទាននៀកម៉ាត់ដល់ ពួកអ្នក ដោយទ្រង់បានចង្អុលបង្ហាញពួកអ្នកទៅរកភាពមានជំនឿ ប្រសិនបើពួកអ្នកជាអ្នកនិយាយពិតនោះ។

:18

ពិតប្រាកដណាស់ អល់ឡោះដឹងនូវប្រការអាថ៌កំបាំងនៃ មេឃជាច្រើនជាន់ និងផែនដី។ ហើយអល់ឡោះឃើញបំផុតនូវ អ្វីដែលពួកអ្នកប្រព្រឹត្ដ។