បណ្ណាល័យអ៊ីស្លាមទាំងអស់។

48 - The Victory - Al-Fatĥ

:1

ពិតប្រាកដណាស់ យើងបានផ្ដល់ឱ្យអ្នក(មូហាំម៉ាត់)នូវ ជ័យជំនះយ៉ាងជាក់ស្ដែង។

:2

ដើម្បីអល់ឡោះអភ័យទោសឱ្យអ្នកចំពោះបាបកម្មរបស់ អ្នកដែលបានសាងកន្លងទៅ និងបាបកម្មដែលមិនទាន់បានសាង។ ហើយទ្រង់នឹងបំពេញនៀកម៉ាត់របស់ទ្រង់ឱ្យអ្នក និងចង្អុលបង្ហាញ អ្នកនូវមាគ៌ាដ៏ត្រឹមត្រូវ។

:3

ហើយអល់ឡោះជួយអ្នកនូវជំនួយដ៏រឹងមាំ(ដើម្បីឱ្យមាន ជ័យជំនះ)។

:4

ទ្រង់ជាអ្នកដែលបានបញ្ចុះភាពនឹងនរនៅក្នុងចិត្ដរបស់បណ្ដា អ្នកដែលមានជំនឿ(នៅថ្ងៃអាល់ហ៊ូទៃពីយ៉ះ)ដើម្បីឱ្យពួកគេបន្ថែម នូវភាពមានជំនឿរួមជាមួយនឹងជំនឿរបស់ពួកគេថែមទៀត។ ហើយ កងទ័ពនៃមេឃជាច្រើនជាន់និងផែនដីគឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។

:5

ដើម្បីទ្រង់នឹងបញ្ចូលបណ្ដាអ្នកដែលមានជំនឿទាំងប្រុស ទាំងស្រីទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវាដោយ ពួកគេរស់នៅក្នុងនោះជាអមតៈ និងដើម្បីទ្រង់លុបបំបាត់នូវបាបកម្ម ទាំងឡាយរបស់ពួកគេ។ ហើយរឿងនោះ គឺជាជោគជ័យមួយដ៏ធំ ធេងពីអល់ឡោះ។

:6

ហើយដើម្បីទ្រង់ធ្វើទារុណកម្មចំពោះពួកពុតត្បុតទាំងប្រុស ទាំងស្រី និងពួកមូស្ហរីគីនទាំងប្រុសទាំងស្រីដែលពួកគេគិតអាក្រក់ ចំពោះអល់ឡោះ។ អំពើអាក្រក់ទាំងនោះនឹងធ្លាក់ទៅលើពួកគេ វិញ។ ហើយអល់ឡោះខឹងសម្បាយ៉ាងខ្លាំងចំពោះពួកគេ និងបាន ដាក់បណ្ដាសាពួកគេ ថែមទាំងបានរៀបចំនរកជើហាន់ណាំសម្រាប់ ពួកគេ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។

:7

ហើយកងទ័ពនៃមេឃជាច្រើន និងផែនដី គឺជាកម្មសិទ្ធិ របស់អល់ឡោះ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។

:8

ពិតប្រាកដណាស់ យើងបានបញ្ជូនអ្នក(មូហាំម៉ាត់)ជាអ្នក ធ្វើសាក្សី និងផ្ដល់ដំណឹងរីករាយ និងជាអ្នកដាស់តឿនព្រមាន។

:9

ដើម្បីឱ្យពួកអ្នកមានជំនឿលើអល់ឡោះនិងអ្នកនាំសាររបស់ ទ្រង់(មូហាំម៉ាត់) និងជួយជ្រោមជ្រែងសាសនារបស់ទ្រង់ និងលើក តម្កើងទ្រង់ ហើយនិងសរសើរទ្រង់ទាំងព្រឹកទាំងល្ងាច។

:10

ពិតប្រាកដណាស់ បណ្ដាអ្នកដែលធ្វើកិច្ចព្រមព្រៀង(នៅ ថ្ងៃអាល់ហូទៃពីយ៉ះ)ជាមួយអ្នក(មូហាំម៉ាត់) តាមពិតគឺពួកគេធ្វើ កិច្ចព្រមព្រៀងជាមួយនឹងអល់ឡោះ។ ដៃរបស់អល់ឡោះគ្រប ដណ្ដប់លើដៃរបស់ពួកគេ។ ដូចេ្នះ អ្នកណាហើយក្បត់នូវកិច្ចព្រម ព្រៀងនោះ គឺពិតប្រាកដណាស់ គេក្បត់ចំពោះខ្លួនឯង។ ហើយអ្នក ណាដែលបំពេញនូវអ្វីដែលបានសន្យាចំពោះអល់ឡោះនោះ គឺទ្រង់ នឹងប្រទានឱ្យគេនូវផលបុណ្យយ៉ាងធំធេង។

:11

ពួកដែលត្រូវគេទៅចោល(មិនបានទៅហ៊ូទៃពីយ៉ះ)អំពី ពួកអារ៉ាប់ជនបទនឹងនិយាយទៅកាន់អ្នក(មូហាំម៉ាត់)ថាៈ ទ្រព្យ សម្បត្ដិរបស់ពួកយើង និងក្រុមគ្រួសាររបស់ពួកយើងបានធ្វើឱ្យ ពួកយើងរវល់ ដូចេ្នះសូមអ្នកសុំអភ័យទោសពីអល់ឡោះឱ្យពួក យើងផង។ ពួកគេគ្រាន់តែនិយាយដោយអណ្ដាតរបស់ពួកគេនូវអ្វី ដែលគ្មាននៅក្នុងចិត្ដរបស់ពួកគេប៉ុណ្ណោះ។ ចូរអ្នកពោលថាៈ តើ មានអ្នកណាម្នាក់អាចហាមឃាត់អល់ឡោះចំពោះអ្វីមួយឱ្យពួកអ្នក ប្រសិនបើទ្រង់ចង់ឱ្យពួកអ្នកមានគ្រោះថ្នាក់ ឬទ្រង់ចង់ឱ្យពួកអ្នក ទទួលបានផលល្អនោះ? ផ្ទុយទៅវិញ អល់ឡោះដឹងជ្រួតជ្រាបនូវ អ្វីដែលដែលពួកអ្នកប្រព្រឹត្ដ។

:12

ផ្ទុយទៅវិញ ពួកអ្នកបាននឹកស្មានថាៈ អ្នកនាំសារ(មូហាំ-ម៉ាត់) និងបណ្ដាអ្នកដែលមានជំនឿនឹងមិនវិលត្រឡប់មកកាន់គ្រួ សាររបស់ពួកគេវិញជាដាច់ខាត។ ហើយគេ(ស្ហៃតន)បានលំអរឿង នោះនៅក្នុងចិត្ដរបស់ពួកអ្នក ហើយពួកអ្នកបានគិតអាក្រក់(ថា អល់ឡោះមិនជួយមូហាំម៉ាត់ និងអ្នកដែលមានជំនឿឡើយ) ហើយ ពួកអ្នកជាក្រុមដែលវិនាសអន្ដរាយ។

:13

ហើយអ្នកណាដែលគ្មានជំនឿលើអល់ឡោះ និងអ្នកនាំ សាររបស់ទ្រង់(មូហាំម៉ាត់)នោះ ពិតប្រាកដណាស់ យើងបានរៀប ចំសម្រាប់ពួកដែលគ្មានជំនឿនូវនរកដែលឆេះសន្ធោសន្ធៅ។

:14

ហើយការគ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដី គឺជា កម្មសិទ្ធិរបស់់អល់ឡោះ។ ទ្រង់អភ័យទោសឱ្យអ្នកណាដែលទ្រង់ មានចេតនា ហើយទ្រង់ក៏ធ្វើទារុណកម្មចំពោះអ្នកណាដែលទ្រង់ មានចេតនាដែរ។ ហើយអល់ឡោះ មហាអភ័យទោស មហា អាណិតស្រឡាញ់។

:15

ពួកដែលត្រូវគេទៅចោល នៅពេលដែលពួកអ្នក(អ្នកមានជំនឿ)ធ្វើដំណើរទៅកាន់ជ័យភណ្ឌ(សមរភូមិខយពើរ) ដើម្បី យកវានោះនឹងនិយាយថាៈ សូមអនុញ្ញាតឱ្យពួកយើងទៅជាមួយ ពួកអ្នកផង។ ពួកគេចង់ផ្លាស់ប្ដូរនូវពាក្យសំដីរបស់អល់ឡោះ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពួកអ្នកមិនអាចទៅតាមពួកយើង បានឡើយ។ ដូច្នោះហើយអល់ឡោះបានមានបន្ទូលពីមុនមក(តាម ពិតជ័យភណ្ឌខយពើរជាចំណែកសម្រាប់អ្នកដែលចូលរួមធ្វើកិច្ច ព្រមព្រៀងអាល់ហូទៃពីយ៉ះប៉ុណ្ណោះ)។ ហើយពួកគេនឹងនិយាយ ថាៈ តាមពិតពួកអ្នកច្រណែនឈ្នានីសនឹងពួកយើង។ ផ្ទុយទៅវិញ ពួកគេមិនយល់ឡើយ លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះ។

:16

ចូរអ្នក(មូហាំំម៉ាត់)ពោលទៅកាន់ពួកដែលត្រូវគេទៅ ចោលអំពីពួកអារ៉ាប់ជនបទថាៈ ពួកអ្នកនឹងត្រូវគេអំពាវនាវទៅ (ច្បាំងជាមួយ)ក្រុមដែលមានកម្លាំងខ្លាំងក្លាដែលពួកអ្នកនឹងត្រូវ ច្បាំងជាមួយពួកគេ ឬពួកគេប្រគល់ខ្លួន(ចូលសាសនាអ៊ីស្លាម)។ ហើយប្រសិនបើពួកអ្នកគោរពតាម(បទបញ្ជារបស់អល់ឡោះ) គឺ អល់ឡោះនឹងផ្ដល់ឱ្យពួកអ្នកនូវផលបុណ្យយ៉ាងល្អប្រសើរ។ តែ ប្រសិនបើពួកអ្នកប្រឆាំងដូចដែលពួកអ្នកបានប្រឆាំងពីមុនមកនោះ ទ្រង់នឹងធ្វើទារុណកម្មពួកអ្នកនូវទារុណកម្មដ៏ឈឺចាប់។

:17

គ្មានទោសពៃរ៍អ្វីចំពោះអ្នកដែលងងឹតភ្នែក និងគ្មានទោស ពៃរ៍អ្វីចំពោះអ្នកដែលពិការឡើយ ហើយក៏គ្មានទោសពៃរ៍អ្វីចំពោះ អ្នកដែលមានជម្ងឺ(ដោយពួកគេមិនបានចេញទៅធ្វើសង្គ្រាម)ដែរ។ ហើយអ្នកណាដែលគោរពប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំសារ របស់ទ្រង់(មូហាំម៉ាត់)គឺទ្រង់នឹងបញ្ចូលគេទៅក្នុងឋានសួគ៌ដែល មានទនេ្លជាច្រើនហូរពីក្រោមវា។ តែអ្នកណាហើយដែលប្រឆាំង វិញ ទ្រង់នឹងធ្វើទារុណកម្មគេនូវទារុណកម្មដ៏ឈឺចាប់។

:18

ជាការពិតណាស់ អល់ឡោះបានយល់ព្រមចំពោះបណ្ដា អ្នកមានជំនឿនៅពេលដែលពួកគេបានធ្វើកិច្ចព្រមព្រៀងជាមួយ អ្នក(មូហាំម៉ាត់)នៅក្រោមដើមឈើ ហើយទ្រង់បានដឹងនូវអ្វីដែល មាននៅក្នុងចិត្ដរបស់ពួកគេ និងបានបញ្ចុះភាពនឹងនរទៅលើពួកគេ ហើយទ្រង់ប្រទានឱ្យពួកគេនូវជ័យជំនះក្នុងពេលឆាប់ៗ។

:19

និងជ័យភណ្ឌជាច្រើនទៀតដែលពួកគេនឹងយកវា(ពីពួក យ៉ាហ៊ូទីនៅខយពើរ)។ ហើយអល់ឡោះមហាខ្លាំងពូកែ មហាគតិ-បណ្ឌិត។

:20

អល់ឡោះបានសន្យាជាមួយពួកអ្នកនូវជ័យភណ្ឌជាច្រើន ដែលពួកអ្នកនឹងរឹបអូសវា និងឱ្យពួកអ្នកយកវាយ៉ាងឆាប់រហ័ស បំផុត។ ហើយទ្រង់បានរារាំងពួកអ្នកពីដៃមនុស្សទាំងឡាយ(ក្នុង ការវាយតបចំពោះពួកអ្នក) និងដើម្បីឱ្យវាក្លាយជាភស្ដុតាងសម្រាប់ បណ្ដាអ្នកដែលមានជំនឿ និងដើម្បីទ្រង់នឹងចង្អុលបង្ហាញពួកអ្នកនូវ មាគ៌ាដែលត្រឹមត្រូវ។

:21

ហើយ(ជ័យជំនះ និងជ័យភណ្ឌ)ផេ្សងៗទៀតដែលពួកអ្នក នៅមិនទាន់ទទួលវាបាន គឺអល់ឡោះបានកំណត់វារួចជាសេ្រច។ ហើយអល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។

:22

ហើយប្រសិនបើពួកដែលប្រឆាំងបានច្បាំងជាមួយពួកអ្នក ពួកគេពិតជានឹងរត់ត្រឡប់ទៅក្រោយវិញ(បរាជ័យ)ជាមិនខាន។ បន្ទាប់មកពួកគេគ្មានអ្នកគាំពារ និងគ្មានអ្នកជួយឡើយ។

:23

នោះគឺជាមាគ៌ា(ច្បាប់)របស់អល់ឡោះដែលបានកន្លង ផុតទៅតាំងពីមុនមកហើយ។ ហើយអ្នកនឹងមិនអាចជួបប្រទះនូវ ការផ្លាស់ប្ដូរនៃមាគ៌ារបស់អល់ឡោះឡើយ។

:24

ហើយទ្រង់ជាអ្នកដែលបានរារាំងពួកអ្នកពីដៃរបស់ពួកគេ (ពួកមូស្ហរីគីន) ហើយក៏ជាអ្នកដែលបានរារាំងពួកគេពីដៃរបស់ពួក អ្នកនៅចំកណ្ដាលក្រុងម៉ាក្កះក្រោយពេលដែលទ្រង់បានធ្វើឱ្យពួក អ្នកទទួលជ័យជំនះលើពួកគេវិញដែរ។ ហើយអល់ឡោះឃើញបំផុត នូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

:25

ពួកគេ(ពួកមូស្ហរីគីន)ជាពួកដែលបានប្រឆាំង(នឹង អល់ឡោះ) និងបានរារាំងពួកអ្នកមិនឱ្យចូលទៅក្នុងម៉ាស្ជិទហារ៉ម និងបានហាមឃាត់មិនឱ្យមានការសមេ្លះសត្វ(គូរហ្ពាន)នៅកន្លែង របស់វា។ ហើយប្រសិនបើគ្មានបុរស និងស្ដ្រីដែលមានជំនឿដែល ពួកអ្នកមិនស្គាល់ពួកគេទេនោះ ពួកអ្នកអាចនឹងសម្លាប់ពួកគេ ជា ហេតុធ្វើឱ្យបាបកម្មធ្លាក់ទៅលើពួកអ្នកដោយមិនដឹងខ្លួនដោយសារ តែពួកគេ(ដូច្នោះហើយបានជាទ្រង់រារាំងពួកអ្នក)។ ដើម្បីអល់ឡោះ នឹងបញ្ចូលអ្នកណាដែលទ្រង់មានចេតនាទៅក្នុងក្ដីមេត្ដាករុណារបស់ ទ្រង់។ ប្រសិនបើពួកគេនៅឱ្យដាច់ពីគ្នា(រវាងអ្នកមានជំនឿ និងអ្នក គ្មានជំនឿ)នោះ យើងប្រាកដជានឹងធ្វើទារុណកម្មពួកដែលគ្មាន ជំនឿក្នុងចំណោមពួកគេនូវទារុណកម្មដ៏ឈឺចាប់។

:26

(ចូរចងចាំ)នៅពេលដែលពួកគ្មានជំនឿបានបង្កើនភាព ក្រអឺតក្រទមនៅក្នុងចិត្ដរបស់ពួកគេដែលជាភាពក្រអឺតក្រទមនៃ សម័យល្ងង់ខ្លៅ(មុនសាសនាអ៊ីស្លាមមកដល់)នោះ អល់ឡោះបាន បញ្ចុះ ភាពនឹងនរទៅលើអ្នកនាំសាររបស់ទ្រង់ និងទៅលើបណ្ដាអ្នក ដែលមានជំនឿ។ ហើយទ្រង់បានដាក់បញ្ញតិទៅលើពួកគេនូវពាក្យ កោតខ្លាច ហើយពួកគេជាអ្នកដែលសក្ដិសមបំផុតនឹងវា និងជាអ្នក គ្រប់គ្រងវា។ ហើយអល់ឡោះដឹងបំផុតនូវរាល់អ្វីៗទាំងអស់។

:27

ជាការពិតណាស់ អល់ឡោះបានធ្វើឱ្យសុបិនអ្នកនាំសារ របស់ទ្រង់(មូហាំម៉ាត់)ក្លាយជាការពិត គឺពួកអ្នកពិតជានឹងចូលទៅ ក្នុងម៉ាស្ជិតហារ៉ម(ទឹកដីម៉ាក្កះ)ដោយសុខសន្ដិភាព ដោយពួកអ្នក កោរ និងកាត់សក់របស់ពួកអ្នកដោយមិនខ្លាចអ្វីឡើយ ប្រសិនបើ ទ្រង់មានចេតនា។ ហើយទ្រង់ដឹងនូវអ្វីដែលពួកអ្នកមិនដឹង។ ហើយ ទ្រង់បានផ្ដល់ក្រៅពីនោះ(ជ័យជំនះនៅខយពើរ) គឺជ័យជំនះ ដ៏ឆាប់ៗខាងមុខ(ជ័យជំនះនៅម៉ាក្កះ)។

:28

ទ្រង់ជាអ្នកដែលបានបញ្ជូនអ្នកនាំសាររបស់ទ្រង់(មូហាំ-ម៉ាត់)ជាមួយនឹងការចង្អុលបង្ហាញ និងសាសនា(អ៊ីស្លាម)ដ៏ត្រឹមត្រូវ ដើម្បីបង្ហាញឥទ្ធិពលរបស់វាទៅលើសាសនាទាំងអស់។ គ្រប់គ្រាន់ ហើយដែលអល់ឡោះជាសាក្សី។

:29

មូហាំម៉ាត់ជាអ្នកនាំសាររបស់អល់ឡោះ។ ហើយបណ្ដាអ្នក ដែលនៅជាមួយគេ គឺមានភាពតឹងរឹងចំពោះពួកដែលប្រឆាំងមានក្ដី មេត្ដាករុណារវាងពួកគេ(អ្នកមានជំនឿ)។ អ្នក(មូហាំម៉ាត់)នឹង ឃើញពួកគេ(អ្នកមានជំនឿ)ក្រាបស៊ូជូត ដើម្បីស្វែងរកការប្រោស ប្រទាន និងការទទួលស្គាល់ពីអល់ឡោះ។ សញ្ញាសំគាល់របស់ពួកគេ គឺដិតជាប់នៅលើផ្ទៃមុខរបស់ពួកគេអំពីស្លាកស្នាមនៃការស៊ូជូត។ ទាំងនោះគឺជាលក្ខណៈរបស់ពួកគេដែលមាន(រៀបរាប់)នៅក្នុងគម្ពីរ តាវរ៉ត។ តែលក្ខណៈរបស់ពួកគេដែលមាននៅក្នុងគម្ពីរអ៊ីញជីល វិញគឺបីដូចជារុក្ខជាតិដែលបពោ្ចញពន្លករបស់វា ក្រោយមកពន្លក នោះក៏រឹងមាំ ហើយក្លាយជាធំ និងដុះត្រង់ឡើងនៅលើដើមរបស់វា ដែលធ្វើឱ្យកសិករទាំងឡាយមានការពេញចិត្ដ។ (ការប្រៀបធៀប ដូចេ្នះ) ដើម្បីវាធ្វើឱ្យពួកដែលប្រឆាំងទាំងនោះខឹងសម្បាទៅលើ ពួកគេ(អ្នកមានជំនឿ)។ អល់ឡោះបានសន្យាចំពោះបណ្ដាអ្នក ដែលមានជំនឿ និងបានសាងអំពើល្អត្រឹមត្រូវក្នុងចំណោមពួកគេនូវការអភ័យទោស និងផលបុណ្យដ៏ធំធេង។