បណ្ណាល័យអ៊ីស្លាមទាំងអស់។

45 - The Crouching - Al-Jāthiyah

:1

ហា មីម

:2

ការបញ្ចុះគម្ពីរ(គួរអាន)នេះគឺមកពីអល់ឡោះដែលមហា ខ្លាំងពូកែ មហាគតិបណ្ឌិត។

:3

ពិតប្រាកដណាស់ នៅលើមេឃជាច្រើនជាន់ និងផែនដីគឺជា ភស្ដុតាងៗសម្រាប់បណ្ដាអ្នកដែលមានជំនឿ។

:4

ហើយនៅក្នុងការបង្កើតពួកអ្នក និងសត្វទាំងឡាយ ដែល ទ្រង់ដាក់ពង្រាយ(នៅលើផែនដី)នោះ គឺជាភស្ដុតាងៗសម្រាប់ ក្រុមដែលមានជំនឿយ៉ាងពិតប្រាកដ។

:5

ហើយការផ្លាស់ប្ដូររវាងពេលយប់និងពេលថ្ងៃ និងលាភ សក្ការៈ(ទឹកភ្លៀង)ដែលអល់ឡោះបានបញ្ចុះពីលើមេឃ ហើយ ដោយសារវាទ្រង់បានធ្វើឱ្យដីមានជីវិតឡើងវិញបន្ទាប់ពីការស្លាប់ (គ្មានជីជាតិ)របស់វា ព្រមទាំងការផ្លាស់ប្ដូរទិសរបស់ខ្យល់នោះ ជាភស្ដុតាងៗសម្រាប់ក្រុមដែលស្វែងយល់។

:6

ទាំងនោះគឺជាភស្ដុតាងរបស់អល់ឡោះដែលយើងនិយាយ ប្រាប់អ្នក(មូហាំម៉ាត់)យ៉ាងពិតប្រាកដ។ ដូចេ្នះ តើមានពាក្យសំដី ណាក្រោយពីពាក្យសំដីអល់ឡោះ និងភស្ដុតាងៗរបស់ទ្រង់ដែល ពួកគេមានជំនឿនោះ?

:7

វិនាសអន្ដរាយចំពោះរាល់អ្នកដែលភូតកុហកនិងអ្នកដែល ប្រព្រឹត្ដបាបកម្មច្រើន។

:8

ដោយគេស្ដាប់ឮអាយ៉ាត់ៗរបស់អល់ឡោះដែលត្រូវបានគេ សូត្រឱ្យស្ដាប់ បន្ទាប់មកគេនៅតែចចេសដោយក្រអឺតក្រទម ហាក់បី ដូចជាគេមិនបានស្ដាប់ឮវាសោះ។ ដូចេ្នះចូរអ្នក(មូហាំម៉ាត់)ផ្ដល់ ដំណឹងដល់គេនូវទារុណកម្មដ៏ឈឺចាប់។

:9

ហើយនៅពេលដែលគេបានដឹងអ្វីមួយអំពីអាយ៉ាត់ៗរបស់ យើង គេបែរជាបានយកវាធ្វើជាការចំអកទៅវិញ។ ពួកទាំងនោះ នឹងទទួលទារុណកម្មដ៏អាម៉ាស់។

:10

នៅខាងមុខពួកគេគឺនរកជើហាន់ណាំ។ ហើយអ្វីដែលពួក គេបានប្រព្រឹត្ដ និងអ្វីដែលពួកគេបានយកធ្វើជាអ្នកគាំពារផេ្សងពី អល់ឡោះនោះ គឺមិនអាចការពារពួកគេបានបន្ដិចសោះឡើយ។ ហើយពួកគេនឹងទទួលទារុណកម្មដ៏ធ្ងន់ធ្ងរ។

:11

(គម្ពីរគួរអាន)នេះគឺជាការចង្អុលបង្ហាញ។ ហើយពួក ដែលប្រឆាំងនឹងអាយ៉ាត់ៗនៃម្ចាស់របស់ពួកគេនោះ ពួកគេនឹង ទទួលទារុណកម្មដ៏សែនឈឺចាប់។

:12

អល់ឡោះជាម្ចាស់ដែលបានបង្កើតសមុទ្រជាផលប្រ-យោជន៍សម្រាប់ពួកអ្នកដើម្បីឱ្យសំពៅធ្វើដំណើរលើវាតាមបទ បញ្ជារបស់ទ្រង់ និងដើម្បីឱ្យពួកអ្នកស្វែងរកលាភសក្ការៈរបស់ ទ្រង់។ ហើយសង្ឃឹមថាពួកអ្នកនឹងដឹងគុណ។

:13

ហើយទ្រង់បានបង្កើតអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដីជាប្រយោជន៍សម្រាប់ពួកអ្នក។ ទាំងអស់ នេះគឺ(ជាការប្រោសប្រទាន)មកពីទ្រង់។ ពិតប្រាកដណាស់ នៅក្នុង រឿងនោះគឺជាភស្ដុតាងៗសម្រាប់ក្រុមដែលចេះគិតពិចារណា។

:14

ចូរអ្នក(មូហាំម៉ាត់)ពោលទៅកាន់បណ្ដាអ្នកដែលមាន ជំនឿឱ្យពួកគេអធ្យាស្រ័យដល់ពួកដែលគ្មានសង្ឃឹមចំពោះផល បុណ្យរបស់អល់ឡោះ ដើម្បីទ្រង់នឹងតបស្នងចំពោះក្រុមមួយនូវអ្វី ដែលពួកគេធ្លាប់បានសាង។

:15

អ្នកណាហើយដែលបានសាងអំពើល្អ គឺសម្រាប់ខ្លួនឯង ហើយអ្នកណាដែលបានប្រព្រឹត្ដអំពើអាក្រក់វិញ គឺវានឹងធ្លាក់លើខ្លួន ឯង។ ក្រោយមកពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ម្ចាស់របស់ពួក អ្នកវិញ។

:16

ហើយជាការពិតណាស់ យើងបានប្រទានគម្ពីរ(តាវរ៉ត និង អ៊ីញជីល)និងក្រមច្បាប់ ហើយនិងភាពជាណាពីដល់អំបូរអ៊ីស្រា-អែល ហើយយើងបានប្រទានលាភសក្ការៈដ៏ល្អជាច្រើនដល់ពួកគេ ព្រមទាំងយើងបានលើកតម្កើងពួកគេឱ្យខ្ពង់ខ្ពស់(ជាងប្រជាជាតិ នានា)លើពិភពលោក(នាសម័យនោះ)។

:17

ហើយយើងបានផ្ដល់ឱ្យពួកគេនូវក្រមច្បាប់ជាច្រើនយ៉ាង ច្បាស់លាស់(អំពីរឿងសាសនា)។ ហើយពួកគេមិនបានខ្វែងគំនិតគ្នា ឡើយ លើកលែងតែបន្ទាប់ពីចំណេះដឹងបានមកដល់ពួកគេដោយ សារតែភាពឈ្នានីសរវាងពួកគេ។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នក (មូហាំម៉ាត់)នឹងកាត់សេចក្ដីរវាងពួកគេនៅថ្ងៃបរលោកចំពោះអ្វី ដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នាអំពីវា។

:18

ក្រោយមកយើងបានធ្វើឱ្យអ្នក(មូហាំម៉ាត់)ស្ថិតនៅលើ មាគ៌ានៃសាសនាដ៏ពិតមួយ។ ដូចេ្នះ ចូរអ្នកដើរតាមវាចុះ ហើយ ចូរអ្នកកុំធ្វើតាមចំណង់របស់ពួកដែលគ្មានចំណេះដឹងឱ្យសោះ។

:19

ពិតប្រាកដណាស់ ពួកគេមិនអាចការពារអ្នកពី(ទារុណ-កម្ម)អល់ឡោះបានបន្ដិចណាឡើយ។ ហើយពិតប្រាកដណាស់ ពួក ដែលបំពានយកគ្នារបស់ពួកគេធ្វើជាអ្នកគាំពារទៅវិញទៅមក។ ហើយអល់ឡោះ គឺជាអ្នកគាំពារបណ្ដាអ្នកដែលកោតខ្លាចទ្រង់។

:20

(គម្ពីរគួរអាន)នេះគឺជាការឆ្លុះបញ្ចាំងដ៏ច្បាស់លាស់ សម្រាប់មនុស្សលោក និងជាការចង្អុលបង្ហាញ ហើយនិងជាក្ដីមេត្ដា ករុណាសម្រាប់ក្រុមដែលមានជំនឿពិតប្រាកដ។

:21

តើពួកដែលបានប្រព្រឹត្ដអំពើអាក្រក់ទាំងឡាយគិតថាៈ យើងនឹងចាត់ទុកពួកគេដូចបណ្ដាអ្នកដែលមានជំនឿ និងបានសាង អំពើល្អត្រឹមត្រូវនោះស្មើភាពគ្នាក្នុងការរស់នៅរបស់ពួកគេ និងការ ស្លាប់របស់ពួកគេឬ? អ្វីដែលពួកគេវិនិច្ឆ័យនេះគឺអាក្រក់បំផុត។

:22

ហើយអល់ឡោះបានបង្កើតមេឃជាច្រើនជាន់ និងផែនដី យ៉ាងពិតប្រាកដ និងដើម្បីគេនឹងតបស្នងដល់បុគ្គលគ្រប់រូបតាមអ្វី ដែលគេបានសាង ដោយពួកគេមិនត្រូវគេបំពានឡើយ។

:23

តើអ្នក(មូហាំម៉ាត់)បានឃើញដែរឬទេ អ្នកដែលយក ចំណង់របស់ខ្លួនធ្វើជាម្ចាស់របស់គេ ហើយអល់ឡោះបានធ្វើឱ្យគេ វងេ្វងទៅតាមការចេះដឹងរបស់គេ(ដែលគេដឹងពីការពិតតែជ្រើស រើសយកប្រការវងេ្វង) ហើយទ្រង់បានបិទត្រចៀក និងចិត្ដរបស់គេ ព្រមទាំងធ្វើឱ្យភ្នែករបស់គេមានរនាំងបិទបាំងយ៉ាងជិតនោះ? ដូចេ្នះ តើមានអ្នកណាដែលអាចចង្អុលបង្ហាញដល់គេបន្ទាប់ពីអល់ឡោះ (ធ្វើឱ្យគេវងេ្វង)នោះ? តើពួកអ្នកមិនគិតពិចារណាទេឬ?

:24

ហើយពួកគេ(ពួកមូស្ហរីគីន)បាននិយាយថាៈ វាគ្មានអ្វី ក្រៅពីជីវិតរស់នៅរបស់ពួកយើងនៅលើលោកិយនេះឡើយ ពួក យើងស្លាប់ ហើយពួកយើងរស់។ ហើយគ្មានអ្វីមកបំផ្លាញពួកយើង ក្រៅពីពេលវេលានោះទេ។ ហើយពួកគេគ្មានចំណេះដឹងក្នុងរឿង នោះឡើយ ពួកគេគ្រាន់តែស្មានប៉ុណ្ណោះ។

:25

ហើយនៅពេលដែលគេសូត្រនូវអាយ៉ាត់ៗដ៏ច្បាស់លាស់ របស់យើងឱ្យពួកគេស្ដាប់ ពេលនោះការអះអាងរបស់ពួកគេគ្មាន អ្វីក្រៅពីនិយាយថាៈ ចូរពួកអ្នក(មូហាំម៉ាត់ និងអ្នកមានជំនឿ)នាំ ជីដូនជីតារបស់ពួកយើង(ដែលបានស្លាប់)ឱ្យត្រឡប់មកវិញមើល ប្រសិនបើពួកអ្នកជាអ្នកនិយាយពិតនោះ។

:26

ចូរអ្នកពោលថាៈ អល់ឡោះគឺជាអ្នកដែលធ្វើឱ្យពួកអ្នករស់ បន្ទាប់មកធ្វើឱ្យពួកអ្នកស្លាប់ បន្ទាប់មកទៀត ទ្រង់នឹងប្រមូល ផ្ដុំពួកអ្នកទៅកាន់ថ្ងៃបរលោកដោយគ្មានមន្ទិលសង្ស័យចំពោះវា ឡើយ។ ក៏ប៉ុន្ដែមនុស្សលោកភាគច្រើនមិនដឹងឡើយ។

:27

ហើយការគ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដីគឺជាកម្ម-សិទ្ធិរបស់អល់ឡោះ។ ហើយនៅពេលដែលថ្ងៃបរលោកកើតឡើង នៅថ្ងៃនោះពួកដែលអនុវត្ដតាមប្រការមិនត្រឹមត្រូវនឹងខាតបង់។

:28

ហើយអ្នក(មូហាំម៉ាត់)នឹងឃើញរាល់ប្រជាជាតិទាំងអស់ លុតជង្គង់ក្រាប(រង់ចាំការកាត់ក្ដី)។ រាល់ប្រជាជាតិទាំងនោះនឹង ត្រូវគេហៅទៅកាន់សៀវភៅកំណត់ហេតុរបស់ពួកគេ។ នៅថ្ងៃ នោះពួកអ្នកនឹងត្រូវគេតបស្នងនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ។

:29

នេះគឺជាសៀវភៅកំណត់ហេតុរបស់យើងដែលនិយាយអំពី ពួកអ្នកដោយយុត្ដិធម៌។ ពិតប្រាកដណាស់ យើងបានកត់ត្រាទុកនូវ អ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ។

:30

ចំណែកឯបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អ ត្រឹមត្រូវ ម្ចាស់របស់ពួកគេនឹងបញ្ចូលពួកគេទៅក្នុងក្ដីមេត្ដាករុណា របស់ទ្រង់។ នោះគឺជាជោគជ័យយ៉ាងច្បាស់លាស់។

:31

រីឯពួកដែលប្រឆាំងវិញ (មានគេសួរទៅកាន់ពួកគេថា) តើអាយ៉ាត់ៗរបស់យើងមិនត្រូវបានគេសូត្រឱ្យពួកអ្នកស្ដាប់ទេឬ? ហើយពួកអ្នកបានក្រអឺតក្រទម និងជាក្រុមដែលធ្លាប់ប្រព្រឹត្ដបាប កម្មទៀតផង។

:32

ហើយនៅពេលដែលមានគេនិយាយថាៈ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះគឺជាការពិត ហើយកាលកំណត់នៃថ្ងៃ បរលោកគ្មានមន្ទិលសង្ស័យអំពីវាឡើយ តែពួកអ្នកបែរជានិយាយ ថាៈ ពួកយើងមិនដឹងទេ អ្វីទៅជាកាលកំណត់នៃថ្ងៃបរលោកនោះ? ហើយពួកយើងមិនគិត(ថាវានឹងកើតឡើង)ក្រៅពីការស្មាននោះ ឡើយ ហើយពួកយើងក៏មិនជឿជាក់ដែរ។

:33

ហើយអំពើអាក្រក់ទាំងឡាយដែលពួកគេបានប្រព្រឹត្ដ នោះ បានលាតត្រដាងចំពោះពួកគេ ហើយអ្វី(ទារុណកម្ម)ដែល ពួកគេធ្លាប់បានសើចចំអកនឹងវាបានរុំព័ទ្ធពួកគេ។

:34

ហើយមានគេនិយាយ(ទៅកាន់ពួកគេ)ថាៈ ថ្ងៃនេះយើង បំភេ្លចពួកអ្នក ដូចដែលពួកអ្នកបានបំភេ្លចនូវជំនួបថ្ងៃរបស់ពួកអ្នក នេះដែរ។ ហើយទីជម្រករបស់ពួកអ្នកគឺនរក។ ហើយពួកអ្នកគ្មាន អ្នកណាជួយឡើយ។

:35

ទាំងនោះ ដោយសារតែពួកអ្នកបានយកអាយ៉ាត់ៗរបស់ អល់ឡោះធ្វើជាការសើចចំអក។ ហើយជីវិតលោកិយបានបោក ប្រាស់ពួកអ្នក។ ដូចេ្នះ ថ្ងៃនេះពួកគេមិនត្រូវគេបពោ្ចញពីនរកឡើយ ហើយពួកគេក៏មិនត្រូវគេផ្ដល់ឱកាសឱ្យត្រឡប់ទៅសារភាពទោស កំហុសដែរ។

:36

រាល់ការសរសើរទាំងឡាយគឺចំពោះអល់ឡោះដែល ជាម្ចាស់គ្រប់គ្រងមេឃជាច្រើនជាន់ និងជាម្ចាស់គ្រប់គ្រងផែនដី ហើយនិងជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។

:37

ហើយភាពឧត្ដុង្គឧត្ដមនៅលើមេឃជាច្រើនជាន់ និង ផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ ហើយទ្រង់មហាខ្លាំង ពូកែ មហាគតិបណ្ឌិត។