បណ្ណាល័យអ៊ីស្លាមទាំងអស់។

44 - The Smoke - Ad-Dukhān

:1

ហា មីម

:2

អល់ឡោះស្បថនឹងគម្ពីរ(គួរអាន)ដែលច្បាស់លាស់។

:3

ពិតប្រាកដណាស់ យើងបានបញ្ចុះវានៅក្នុងរាត្រីដ៏ឧត្ដុង្គឧត្ដម(យប់មួយនៃខែរ៉ម៉ាដនដែលគេឱ្យឈ្មោះថា ឡៃឡាតុលក ទើរ)។ ពិតប្រាកដណាស់ យើងគឺជាអ្នកដែលដាស់តឿនព្រមាន (ដល់មនុស្សលោក)។

:4

នៅក្នុងយប់នោះត្រូវគេបែងចែកនូវរាល់បទបញ្ជាដែល ប្រកបដោយគតិបណ្ឌិត

:5

គឺជាបទបញ្ជាដែលចេញពីយើង។ ពិតប្រាកដណាស់ យើង គឺជាអ្នកបញ្ជូនបណ្ដាអ្នកនាំសារ(ទៅកាន់មនុស្សលោក)

:6

ដែលជាក្ដីមេត្ដាករុណាពីម្ចាស់របស់អ្នក(មូហាំម៉ាត់)។ ពិត ប្រាកដណាស់ ទ្រង់មហាឮ មហាដឹង។

:7

ទ្រង់ជាម្ចាស់នៃមេឃជាច្រើនជាន់ និងផែនដី ហើយនិងអ្វីៗ ដែលមាននៅរវាងវាទាំងពីរ ប្រសិនបើពួកអ្នកជាអ្នកជឿជាក់នោះ។

:8

គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពី ទ្រង់ឡើយ។ ទ្រង់ធ្វើឱ្យរស់ និងធ្វើឱ្យស្លាប់។ ទ្រង់ជាម្ចាស់របស់ពួក អ្នក និងជាម្ចាស់របស់ជីដូនជីតាជំនាន់មុនរបស់ពួកអ្នក។

:9

ផ្ទុយទៅវិញ ពួកគេ(ពួកមូស្ហរីគីន)ស្ថិតក្នុងភាពសង្ស័យទាំង លេងសើច។

:10

ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)រង់ចាំថ្ងៃមួយដែលមេឃនឹងនាំ មកនូវផ្សែងយ៉ាងច្បាស់។

:11

វានឹងគ្របដណ្ដប់លើមនុស្សលោក។ នេះគឺជាទារុណកម្ម ដ៏ឈឺចាប់។

:12

(ពួកគេនិយាយថា) ឱម្ចាស់របស់ពួកយើង. សូមទ្រង់ មេត្ដាបញ្ចៀសទណ្ឌកម្មនេះពីពួកយើងផង ពួកយើងពិតជាអ្នក ដែលមានជំនឿ។

:13

តើពួកគេអាចភ្ញាក់រលឹកបានយ៉ាងដូចមេ្ដច(នៅពេល ទណ្ឌកម្មបានធ្លាក់លើពួកគេ) ខណៈដែលអ្នកនាំសារដ៏ច្បាស់លាស់ បានមកដល់ពួកគេហើយនោះ?

:14

បន្ទាប់មកពួកគេបានបែរចេញពីគេ(អ្នកនាំសារ) ហើយ បាននិយាយថាៈ គេជាមនុស្សដែលត្រូវគេពង្វក់ ជាមនុស្សវិកល-ចរិតទៅវិញ។

:15

ពិតប្រាកដណាស់ យើងជាអ្នកដកទណ្ឌកម្មចេញមួយ រយៈខ្លី។ ពិតប្រាកដណាស់ ពួកអ្នកនឹងត្រឡប់ទៅធាតុដើមវិញ

:16

នៅថ្ងៃដែលយើងដាក់ទារុណកម្មយ៉ាងខ្លាំងក្លា(ទៅលើ ពួកប្រឆាំង)។ ពិតប្រាកដណាស់ យើងជាអ្នកដាក់ទារុណកម្ម។

:17

ហើយជាការពិតណាស់ យើងបានសាកល្បងក្រុមរបស់ ហ្វៀរអោនមុនពួកគេ(ពួកមូស្ហរីគីន)ទៅទៀត ដោយអ្នកនាំសារ ម្នាក់ដ៏ថ្លៃថ្នូរ(មូសា)បានមកកាន់ពួកគេ។

:18

-(មូសាបានពោលថា) ចូរពួកអ្នកប្រគល់់បណ្ដាខ្ញុំរបស់ អល់ឡោះ(អំបូរអ៊ីស្រាអែល)មកឱ្យខ្ញុំវិញផង។ ពិតប្រាកដណាស់ ខ្ញុំជាអ្នកនាំសារម្នាក់ដែលជាទីទុកចិត្ដបំផុតសម្រាប់ពួកអ្នក។

:19

ហើយចូរពួកអ្នកកុំក្រអឺតក្រទមចំពោះអល់ឡោះឱ្យ សោះ។ ពិតប្រាកដណាស់ ខ្ញុំជាអ្នកដែលនាំភស្ដុតាងយ៉ាងជាក់ ច្បាស់មកឱ្យពួកអ្នក។

:20

ហើយពិតប្រាកដណាស់ ខ្ញុំសុំពីម្ចាស់របស់ខ្ញុំ និងជាម្ចាស់ របស់ពួកអ្នកឱ្យការពារខ្ញុំកុំឱ្យពួកអ្នកគប់ខ្ញុំនឹងដុំថ្ម។

:21

ហើយប្រសិនបើពួកអ្នកមិនជឿខ្ញុំទេនោះ សូមពួកអ្នកទុក ឱ្យខ្ញុំនៅម្នាក់ឯងចុះ។

:22

ពេលនោះ គាត់(មូសា)បានពោលទៅកាន់ម្ចាស់របស់ គាត់ថាៈ ពិតប្រាកដណាស់ ពួកទាំងនោះគឺជាក្រុមដែលប្រព្រឹត្ដ បាបកម្ម។

:23

(អល់ឡោះមានបន្ទូលតបវិញថា) ដូចេ្នះចូរអ្នក(មូសា) នាំខ្ញុំទាំងឡាយរបស់យើង(អ្នកមានជំនឿ)ចាកចេញនៅពេលយប់ ចុះ។ ពួកអ្នកពិតជានឹងត្រូវគេដេញតាម។

:24

ហើយចូរអ្នក(មូសា)ទុកឱ្យទឹកសមុទ្រនោះមានចន្លោះ ដូចនេះចុះ។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមទាហានដែលត្រូវគេ ពន្លិច(នៅក្នុងសមុទ្រ)។

:25

ជាច្រើនមកហើយដែលពួកគេបានបន្សល់ទុកនូវសួនច្បារ និងប្រភពទឹក។

:26

និងចំការ ហើយនិងភូមិគ្រឹះដ៏ប្រណីត ។

:27

ព្រមទាំងសេចក្ដីសុខដែលពួកគេធ្លាប់ទទួលបាននៅក្នុង លោកិយនេះ។

:28

ដូច្នោះដែរ យើងបានបន្សល់វាទុកជាមរតកដល់ក្រុមដទៃ ទៀត។

:29

ហើយមេឃនិងផែនដីមិនបានយំស្រណោះចំពោះពួកគេ ឡើយ ហើយពួកគេក៏មិនត្រូវបានគេពន្យារពេល(ដាក់ទណ្ឌកម្ម) ដែរ។

:30

ហើយជាការពិតណាស់ យើងបានជួយសង្គ្រោះអំបូរ អ៊ីស្រាអែលអំពីទណ្ឌកម្មដ៏អាម៉ាស់។

:31

(គឺទណ្ឌកម្ម)របស់ហ្វៀរអោន។ ពិតប្រាកដណាស់ គេគឺជាអ្នកដែលក្រអឺតក្រទមម្នាក់ក្នុងចំណោមពួកដែលបំពាន។

:32

ហើយជាការពិតណាស់ យើងបានជ្រើសរើសពួកគេ (អំបូរអ៊ីស្រាអែល)ឱ្យគ្រប់គ្រងពិភពលោក(នៅសម័យនោះ) តាមការដឹងរបស់យើង។

:33

ហើយយើងបានផ្ដល់មុជីហ្សាត់ជាច្រើនដល់ពួកគេ ដោយ ក្នុងនោះមានការសាកល្បងយ៉ាងច្បាស់លាស់។

:34

ពិតប្រាកដណាស់ ពួកទាំងនេះ(ពួកគ្មានជំនឿគូរ៉ស្ហ)នឹង និយាយថាៈ

:35

វាគ្មានអ្វីក្រៅពីសេចក្ដីស្លាប់លើកទីមួយរបស់ពួកយើង នោះឡើយ ហើយពួកយើងក៏មិនត្រូវបានគេធ្វើឱ្យរស់ឡើងវិញ ដែរ។

:36

(ពួកគេបាននិយាយទៀតថា) ដូចេ្នះចូរពួកអ្នក(មូហាំ-ម៉ាត់ និងអ្នកដែលមានជំនឿ)នាំយកជីដូនជីតារបស់ពួកយើង ត្រឡប់មកវិញមើល. ប្រសិនបើពួកអ្នកជាអ្នកនិយាយពិតមែន នោះ។

:37

តើពួកគេ(ពួកគ្មានជំនឿគូរ៉ស្ហ)ប្រសើរជាង ឬក្រុមអំបូរ តុបបាក់(ក្រុមមួយដែលមកពីយ៉េមែន) និងអ្នកជំនាន់មុនពួកគេ ប្រសើរជាង? យើងបានបំផ្លាញពួកគេដោយសារតែពួកគេជាពួក ដែលប្រព្រឹត្ដបាបកម្ម។

:38

យើងមិនបានបង្កើតមេឃជាច្រើនជាន់ និងផែនដី ហើយ និងអ្វីៗដែលមាននៅរវាងវាទាំងពីរជាការលេងសើចឡើយ។

:39

ហើយយើងមិនបានបង្កើតវាទាំងពីរ ក្រៅពីការពិតនោះ ទេ។ ក៏ប៉ុន្ដែពួកគេភាគច្រើនមិនដឹងឡើយ។

:40

ពិតប្រាកដណាស់ ថ្ងៃកាត់សេចក្ដី គឺជាពេលកំណត់ជួប របស់ពួកគេទាំងអស់គ្នា។

:41

គឺជាថ្ងៃដែលញាតិសន្ដានមិនអាចជួយអ្វីដល់គ្នាបានឡើយ ហើយពួកគេក៏មិនត្រូវបានគេជួយដែរ។

:42

លើកលែងតែអ្នកណាដែលអល់ឡោះបានអាណិត ស្រឡាញ់ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែ មហា អាណិតស្រឡាញ់។

:43

ពិតប្រាកដណាស់ ដើមហ្សឹកគូម(ដើមឈើនៅក្នុងនរក)

:44

ជាចំណីសម្រាប់ពួកប្រព្រឹត្ដបាបកម្មច្រើន។

:45

(ដែលមានកំដៅខ្លាំង)ដូចសំណកំពុងពុះនៅក្នុងពោះ។

:46

ដូចទឹកពុះដ៏សែនក្ដៅ។

:47

ចូរពួកអ្នក(ម៉ាឡាអ៊ីកាត់)ចាប់យកគេ(អ្នកដែលប្រព្រឹត្ដ អំពើបាប) ហើយទាញគេបោះទៅកណ្ដាលនរកជើហ៊ីម។

:48

បន្ទាប់មក ចូរពួកអ្នកចាក់ទារុណកម្មអំពីទឹកដ៏សែនក្ដៅ ទៅលើក្បាលរបស់គេចុះ។

:49

ចូរអ្នកភ្លក្សចុះ ពិតប្រាកដណាស់ អ្នកគឺជាជនដែលខ្លាំង ពូកែ និងថ្លៃថ្នូរ(នៅក្នុងលោកិយ)។

:50

ពិតប្រាកដណាស់ នេះគឺជាអ្វី(ទារុណកម្ម)ដែលពួកអ្នក ធ្លាប់សង្ស័យចំពោះវា(នៅក្នុងលោកិយ)។

:51

ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះវិញ គឺស្ថិតនៅកន្លែងមួយដែលមានសុវត្ថិភាពបំផុត។

:52

គឺនៅក្នុងឋានសួគ៌ ហើយមានប្រភពទឹកជាច្រើន។

:53

ពួកគេស្លៀកពាក់សូត្រដែលម៉ដ្ឋខៃ និងគ្រើមដោយពួកគេ អង្គុយនៅទល់មុខគ្នា។

:54

ដូចេ្នះដែរ យើងបានរៀបអាពាហ៍ពិពាហ៍ឱ្យពួកគេជាមួយ នឹងស្រីទេពអប្សរ។

:55

នៅក្នុងឋានសួគ៌នោះ ពួកគេអាចសុំបាននូវរាល់ប្រភេទ ផ្លែឈើដោយសុវត្ថិភាពបំផុត។

:56

នៅក្នុងនោះដែរ ពួកគេមិនស្គាល់រសជាតិនៃការស្លាប់ក្រៅ ពីការស្លាប់លើកទីមួយ(នៅក្នុងលោកិយ)នោះឡើយ។ ហើយទ្រង់ បានថែរក្សាពួកគេពីទារុណកម្មនៃនរកជើហ៊ីម។

:57

ជាការប្រោសប្រទានពីម្ចាស់របស់អ្នក។ នោះគឺជា ជោគជ័យដ៏ធំធេង។

:58

ពិតប្រាកដណាស់ យើងបានសម្រួលវា(គម្ពីរគួរអាន)ជា ភាសារបស់អ្នក ដើម្បីឱ្យពួកគេចងចាំ។

:59

ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)រង់ចាំ(នូវអ្វីដែលយើងបាន សន្យាចំពោះអ្នក)ចុះ ពិតប្រាកដណាស់ពួកគេក៏ជាអ្នករង់ចាំដែរ។