បណ្ណាល័យអ៊ីស្លាមទាំងអស់។

35 - Originator - Fāţir

:1

រាល់ការសរសើរគឺចំពោះអល់ឡោះដែលជាអ្នកបង្កើតមេឃ ជាច្រើនជាន់និងផែនដី ដែលជាអ្នកបង្កើតម៉ាឡាអ៊ីកាត់ធ្វើជាអ្នកនាំសារដែលមានស្លាបជាច្រើន មានពីរ មានបី និងមានបួន។ ទ្រង់ បន្ថែមក្នុងការបង្កើតនូវអ្វីដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ អល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។

:2

អ្វីក៏ដោយដែលអល់ឡោះប្រទានឱ្យមនុស្សលោកនូវក្ដីមេត្ដា ករុណា(ដូចជាផ្ដល់ទឹកភ្លៀង លាភសក្ការៈ សុខភាព ចំណេះដឹង)គឺ គ្មានអ្នកណាម្នាក់អាចរារាំងវាឡើយ។ ហើយអ្វីដែលទ្រង់រារាំង គឺ គ្មានអ្នកណាម្នាក់អាចបញ្ជូនវាបន្ទាប់ពីទ្រង់ឡើយ។ ហើយទ្រង់ មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

:3

ឱមនុស្សលោក. ចូរពួកអ្នករំលឹកនៀកម៉ាត់របស់អល់ឡោះ ដែលបានប្រទានឱ្យពួកអ្នកចុះ។ តើមានអ្នកបង្កើតផេ្សងពីអល់ឡោះ ដែលវាអាចប្រទានលាភសក្ការៈឱ្យពួកអ្នកពីលើមេឃនិងផែនដីដែរ ឬទេ? គ្មានម្ចាស់ណាផេ្សងត្រូវគេគោរពសក្ការៈពិតប្រាកដក្រៅពី ទ្រង់ឡើយ។ ដូចេ្នះ តើពួកអ្នកត្រូវគេបោកបញ្ឆោតបានយ៉ាងដូច ម្តេច?

:4

ហើយប្រសិនបើពួកគេ(ពួកមូស្ហរីគីន)បដិសេធនឹងអ្នក (មូហាំម៉ាត់) ជាការពិតណាស់បណ្ដាអ្នកនាំសារមុនអ្នកក៏ត្រូវបាន គេបដិសេធដែរ។ ហើយកិច្ចការទាំងអស់នឹងវិលត្រឡប់ទៅកាន់ អល់ឡោះវិញ។

:5

ឱមនុស្សលោក. ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះ គឺជាការពិត។ ដូចេ្នះ ចូរកុំឱ្យជីវិតលោកិយបោកបញ្ឆោតពួកអ្នកឱ្យ សោះ។ ហើយកុំឱ្យពួកបោកប្រាស់(ស្ហៃតន ជិន និងមនុស្ស)បោក បញ្ឆោតពួកអ្នកប្រឆាំងនឹងអល់ឡោះឱ្យសោះ។

:6

ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវរបស់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកចាត់ទុកវាជាសត្រូវចុះ។ តាមពិតវាគ្រាន់តែអំពាវនាវ បក្សពួករបស់វាឱ្យសិ្ថតក្នុងចំណោមពួកដែលចូលនរកដែលឆេះ សន្ធោសន្ធៅប៉ុណ្ណោះ។

:7

ពួកដែលប្រឆាំងនឹងទទួលទារុណកម្មយ៉ាងធ្ងន់ធ្ងរ។ រីឯបណ្ដា អ្នកដែលមានជំនឿ និងបានសាងអំពើល្អវិញ ពួកគេនឹងទទួលបាន ការអភ័យទោសនិងផលបុណ្យដ៏ធំធេង។

:8

ហើយតើអ្នកដែលត្រូវបានស្ហៃតនតុបតែងលំអសម្រាប់គេ នូវអំពើអាក្រក់របស់គេ ហើយគេយល់ឃើញថា វាជាប្រការល្អ (ដូចអ្នកដែលអល់ឡោះចង្អុលបង្ហាញ)ឬ? ហើយពិតប្រាកដណាស់ អល់ឡោះធ្វើឱ្យវងេ្វងចំពោះអ្នកណាដែលទ្រង់មានចេតនា ហើយ ទ្រង់ក៏ចង្អុលបង្ហាញចំពោះអ្នកណាដែលទ្រង់មានចេតនាដែរ។ ដូចេ្នះ ចូរអ្នកកុំបំផ្លាញខ្លួនឯងដោយសារភាពទុក្ខព្រួយចំពោះពួកគេ ឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវអ្វីដែលពួកគេ ប្រព្រឹត្ដ។

:9

ហើយអល់ឡោះជាអ្នកដែលបញ្ជូនខ្យល់ រួចទ្រង់ធ្វើឱ្យពពក រសាត់។ ហើយយើងបានស្រោចស្រពវា(ទឹកភ្លៀង)ទៅលើស្រុក ទេសដែលស្លាប់(ដីគ្មានជីជាតិ) បន្ទាប់មកយើងបានធ្វើឱ្យដីនោះ រស់ឡើងវិញ(មានជីជាតិ)តាមរយៈវាក្រោយពីវាស្លាប់។ ការធ្វើ ឱ្យរស់ឡើងវិញ(ចេញពីផ្នូរ)ក៏ដូច្នោះដែរ។

:10

អ្នកណាហើយដែលចង់បានភាពថ្កុំថ្កើង គឺភាពថ្កុំថ្កើង ទាំងអស់នោះជាកម្មសិទ្ធិរបស់អល់ឡោះ។ ពាក្យសំដីដែលល្អនឹង ឡើងទៅកាន់ទ្រង់ ហើយអំពើល្អលើកតម្កើងវា(សំដីល្អ)។ រីឯពួក ដែលប្រព្រឹត្ដអំពើអាក្រក់ទាំងឡាយវិញ ពួកគេនឹងទទួលទារុណកម្មដ៏ធ្ងន់ធ្ងរ។ ហើយទង្វើអាក្រក់របស់ពួកទាំងនោះនឹងវិនាស។

:11

ហើយអល់ឡោះបានបង្កើតពួកអ្នកអំពីដី(គឺអាដាំ) បន្ទាប់ មកពីទឹកកាម(មនុស្សគ្រប់រូប) ក្រោយមកទ្រង់បានបង្កើតពួកអ្នក ជាគូៗ។ ហើយគ្មានស្ដ្រីណាដែលពពោះ និងគ្មានស្ដ្រីណាដែល ប្រសូត្របុត្រក្រៅពីស្ថិតក្រោមការដឹងរបស់ទ្រង់ឡើយ។ ហើយ អ្នកដែលមានអាយុវែងគ្មានអ្នកណាពន្យារនិងកាត់បន្ថយអាយុរបស់ គេបានឡើយ លើកលែងតែមាននៅក្នុងសៀវភៅកំណត់ត្រា(ឡាវ-ហុលម៉ះហ៊្វូស)ប៉ុណ្ណោះ។ ពិតប្រាកដណាស់ រឿងនោះគឺងាយស្រួល បំផុតសម្រាប់អល់ឡោះ។

:12

ហើយសមុទ្រពីរមិនអាចស្មើគ្នាបានឡើយ មួយនេះជាទឹក សាបបំបាត់ការសេ្រក និងងាយស្រួលទទួលទានវា និងមួយទៀត ប្រៃល្វីង។ ហើយរាល់សមុទ្រទាំងអស់ពួកអ្នកអាចបរិភោគនូវសាច់ ស្រស់ៗ និងពួកអ្នកអាចយកចេញពីវា(សមុទ្រ)នូវគ្រឿងអលង្ការ ដើម្បីពួកអ្នកពាក់វា។ ហើយអ្នកក៏អាចមើលឃើញនាវាអណ្ដែត នៅលើវាដែរ ដើម្បីពួកអ្នកស្វែងរកនូវការប្រោសប្រទានរបស់ទ្រង់ និងសង្ឃឹមថាពួកអ្នកនឹងដឹងគុណ។

:13

ទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ និងបញ្ចូលពេលថ្ងៃ ទៅក្នុងពេលយប់វិញ។ ហើយទ្រង់បានបញ្ជាព្រះអាទិត្យ និងព្រះច័ន្ទ ឱ្យវាទាំងពីរដើរទៅតាមគន្លងរហូតដល់ពេលកំណត់។ នោះហើយ គឺអល់ឡោះជាម្ចាស់របស់ពួកអ្នក ដែលអំណាចទាំងអស់ជាកម្មសិទ្ធិ របស់ទ្រង់។ ហើយពួកដែលពួកអ្នកបួងសួងសុំផេ្សងពីទ្រង់នោះ ពួក គេគ្មានអំណាចឡើយ សូម្បីតែប៉ុនស្រទាប់គ្រាប់ល្មើក៏ដោយ។

:14

ទោះបីជាពួកអ្នកបួងសួងសុំពីពួកវា(ព្រះនានា)ក៏ដោយ ក៏ ពួកវាមិនស្ដាប់ឮការបួងសួងសុំរបស់ពួកអ្នកដែរ។ តែប្រសិនបើពួក វាបានឮ ក៏ពួកវាមិនអាចឆ្លើយតបចំពោះពួកអ្នកបានដែរ។ ហើយ នៅថ្ងៃបរលោកពួកវានឹងបដិសេធនូវទង្វើស្ហ៊ីរិករបស់ពួកអ្នក។ ហើយគ្មានអ្នកណាម្នាក់អាចផ្ដល់ដំណឹងឱ្យអ្នក(មូហាំម៉ាត់)ដូចអ្នក ដែលមហាដឹងជ្រួតជ្រាបបានឡើយ។

:15

ឱមនុស្សលោក. ពួកអ្នកគឺជាអ្នកដែលត្រូវការអល់ឡោះ បំផុត។ ហើយអល់ឡោះមហាមានលើសលប់ ជាទីកោតសរសើរ។

:16

ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងធ្វើឱ្យពួកអ្នកវិនាស ហើយទ្រង់នឹងបង្កើតអ្នកថ្មីទៀតមកជំនួសវិញ។

:17

ហើយរឿងនោះ គ្មានការលំបាកចំពោះអល់ឡោះឡើយ។

:18

ហើយអ្នកដែលសាងបាបកម្មមិនអាចទទួលបន្ទុកចំពោះ បាបកម្មរបស់អ្នកដទៃបានឡើយ។ ហើយប្រសិនបើអ្នកដែលមាន បាបកម្មធ្ងន់ធ្ងរអំពាវនាវឱ្យគេជួយរែកពន់បាបកម្មរបស់គេគឺគ្មាន អ្នកណាអាចជួយរែកពន់អ្វីមួយពីគេបានឡើយ ទោះបីគេជាសាច់ ញាតិនឹងគ្នាក៏ដោយ។ តាមពិតអ្នក(មូហាំម៉ាត់)គ្រាន់តែជាអ្នក ដាស់តឿនព្រមានចំពោះបណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ ពួកគេទាំងអាថ៌កំបាំង និងបានប្រតិបត្ដិសឡាតប៉ុណ្ណោះ។ ហើយ អ្នកណាដែលបានសំអាតខ្លួន(អំពីអំពើស្ហ៊ីរិកនិងអំពើអាក្រក់) ពិត ប្រាកដណាស់ គេបានសំអាតសម្រាប់ខ្លួនគេផ្ទាល់ប៉ុណ្ណោះ។ ហើយ ទៅចំពោះអល់ឡោះគឺជាកន្លែងវិលត្រឡប់ចុងក្រោយ។

:19

ហើយអ្នកដែលងងឹតភ្នែក និងអ្នកដែលមើលឃើញមិនស្មើ គ្នាឡើយ។

:20

ហើយភាពងងឹត និងភាពមានពន្លឺមិនស្មើគ្មាឡើយ។

:21

ហើយកន្លែងម្លប់ និងកន្លែងក្ដៅក៏មិនស្មើគ្នាដែរ។

:22

ហើយអ្នកដែលរស់ និងអ្នកដែលស្លាប់ក៏មិនសើ្មគ្នាដែរ។ ពិតប្រាកដណាស់ អល់ឡោះធ្វើឱ្យស្ដាប់ឮចំពោះអ្នកណាដែលទ្រង់ មានចេតនា។ ហើយអ្នក(មូហាំម៉ាត់)ពុំមែនជាអ្នកដែលធ្វើឱ្យអ្នក ដែលនៅក្នុងផ្នូរស្ដាប់ឮបានឡើយ។

:23

អ្នក(មូហាំម៉ាត់)ពុំមែនជាអ្វីក្រៅពីជាអ្នកដាស់តឿន ព្រមាននោះឡើយ។

:24

ពិតប្រាកដណាស់ យើងបានបញ្ជូនអ្នក(មូហាំម៉ាត់)ជាមួយ នឹងការពិត ដើម្បីធ្វើជាអ្នកផ្ដល់ដំណឹងរីករាយ និងជាអ្នកដាស់តឿន ព្រមាន។ ហើយរាល់ប្រជាជាតិនីមួយៗគឺតែងតែមានអ្នកដាស់តឿន ព្រមានទៅដល់ពួកគេ។

:25

ហើយប្រសិនបើពួកគេបដិសេធនឹងអ្នក គឺពិតណាស់ពួក ជំនាន់មុនពួកគេក៏បានបដិសេធ(នឹងបណ្ដាអ្នកនាំសាររបស់ពួកគេ) ដែរ ខណៈដែលបណ្ដាអ្នកនាំសាររបស់ពួកគេបាននាំមកឱ្យពួកគេនូវ ភស្ដុតាងយ៉ាងច្បាស់លាស់ជាច្រើន និងបណ្ដាគម្ពីរ(ដូចជាស៊ូហុហ្វ អ៊ីព្រហ៊ីម)និងគម្ពីរដ៏ត្រចះត្រចង់(ដូចជាគម្ពីរតាវរ៉ត និងគម្ពីរ អ៊ីញជីល)។

:26

ក្រោយមកយើងបានដាក់ទណ្ឌកម្មពួកដែលប្រឆាំង។ ដូចេ្នះ តើទារុណកម្មរបស់យើងយ៉ាងដូចមេ្ដចដែរ ?

:27

តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេឬ ពិតប្រាកដណាស់ អល់ឡោះបានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយតាមរយៈវា យើង បានបពោ្ចញផលានុផលគ្រប់ប្រភេទដែលពណ៌របស់វាខុសៗគ្នា ហើយភ្នំមួយចំនួនមានឆ្នូតដែលពណ៌របស់វាខុសៗគ្នា គឺមានពណ៌ស ពណ៌ក្រហម និងពណ៌ខ្មៅងងឹតនោះ?

:28

ហើយមនុស្សលោកមួយចំនួន និងសត្វល្មូន និងសត្វពាហនៈ ក៏ពណ៌របស់វាខុសៗគ្នាដូច្នោះដែរ។ ពិតប្រាកដណាស់ អ្នកដែល កោតខ្លាចអល់ឡោះក្នុងចំណោមខ្ញុំរបស់ទ្រង់នោះ គឺបណ្ដាអ្នកដែល មានចំណេះដឹង។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងពូកែ មហា អភ័យទោស។

:29

ពិតប្រាកដណាស់ បណ្ដាអ្នកដែលសូត្រគម្ពីររបស់អល់ឡោះ និងបានប្រតិបត្ដិសឡាត និងបានបរិច្ចាគនូវអ្វីដែលយើងបានប្រទាន ឱ្យពួកគេដោយអាថ៌កំបាំង និងលាតត្រដាងនោះ ពួកគេសង្ឃឹមថា ជំនួញនេះនឹងមិនវិនាសឡើយ។

:30

ដើម្បីទ្រង់នឹងបំពេញឱ្យពួកគេ នូវផលបុណ្យរបស់ពួកគេ និងបន្ថែមឱ្យពួកគេនូវការប្រោសប្រទានរបស់ទ្រង់។ ពិតប្រាកដ ណាស់ ទ្រង់មហាអភ័យទោស ដឹងគុណបំផុត។

:31

ហើយអ្វីដែលយើងបានផ្ដល់វ៉ាហ៊ីឱ្យអ្នកអំពីគម្ពីរ(គួរអាន) នោះវាជាការពិត ដើម្បីបញ្ជាក់នូវអ្វី(គម្ពីរ)ដែលមានពីមុនវា។ ពិត ប្រាកដណាស់ អល់ឡោះមហាដឹងជ្រួតជ្រាប ឃើញបំផុតចំពោះ (ទង្វើ)ខ្ញុំរបស់ទ្រង់។

:32

បន្ទាប់មកយើងបានផ្ដល់គម្ពីរដល់បណ្ដាអ្នកដែលយើងបាន ជ្រើសរើសក្នុងចំណោមខ្ញុំរបស់យើង។ ហើយក្នុងចំណោមពួកគេមាន អ្នកដែលបំពានលើខ្លួនឯង។ ហើយក្នុងចំណោមពួកគេ មានអ្នកធុន កណ្ដាល ហើយក្នុងចំណោមពួកគេទៀតក៏មានអ្នកដែលនាំមុខគេ ក្នុងការធ្វើអំពើល្អតាមការអនុញ្ញាតរបស់អល់ឡោះដែរ។ នោះគឺ ជាការប្រោសប្រទានដ៏ធំធេង។

:33

គឺឋានសួគ៌អាត់និនដែលពួកគេនឹងចូលទៅក្នុងវាដោយ ពួកគេត្រូវគេតុបតែងនៅក្នុងនោះអំពីខ្សែដៃមាសនិងគជ់។ ហើយ សំលៀកបំពាក់របស់ពួកគេនៅក្នុងនោះគឺអំពីក្រណាត់សូត្រ។

:34

ហើយពួកគេបាននិយាយថាៈ រាល់ការសរសើរគឺចំពោះ អល់ឡោះ ដែលទ្រង់បានបំបាត់នូវភាពទុក្ខព្រួយចេញពីពួកយើង។ ពិតប្រាកដណាស់ ម្ចាស់របស់ពួកយើងមហាអភ័យទោស ដឹងគុណ បំផុត។

:35

ដែលទ្រង់បានអនុញ្ញាតឱ្យពួកយើងស្នាក់នៅក្នុងកន្លែង អមតៈ(ឋានសួគ៌)តាមការប្រោសប្រទានរបស់ទ្រង់។ ការនឿយ ហត់មិនដែលបៀតបៀនពួកយើងនៅក្នុងវាឡើយ ហើយការ លំបាកក៏មិនដែលបៀតបៀនពួកយើងនៅក្នុងវាដែរ។

:36

រីឯពួកដែលប្រឆាំង សម្រាប់ពួកគេគឺនរកជើហាន់ណាំ ដោយពួកគេមិនត្រូវគេកំណត់ឱ្យស្លាប់ ជាហេតុធ្វើឱ្យពួកគេអាច សម្រាកបានឡើយ។ តែពួកគេមិនត្រូវគេសម្រាលពីទារុណកម្មនៃ នរកឡើយ។ ដូច្នោះដែរ យើងតបស្នងចំពោះរាល់ៗពួកដែល ប្រឆាំង។

:37

ដោយពួកគេយំស្រែកនៅក្នុងវា(នរក)ថាៈ ឱម្ចាស់របស់ ពួកយើង. សូមទ្រង់មេត្ដាបពោ្ចញពួកយើង ដើម្បីពួកយើងនឹង សាងអំពើល្អក្រៅពីអ្វីដែលពួកយើងធ្លាប់បានប្រព្រឹត្ដកន្លងមកផង។ (អល់ឡោះបានតបវិញថា) តើយើងមិនបានពន្យារអាយុរបស់ពួក អ្នកគ្រប់គ្រាន់ ដើម្បីធ្វើការពិចារណាក្នុងវា(រយៈពេលនៅរស់) ចំពោះអ្នកដែលចង់ពិចារណាទេឬ? ហើយអ្នកដាស់តឿនព្រមាន ក៏ បានមកដល់ពួកអ្នកដែរ។ ដូចេ្នះ ចូរពួកអ្នកភ្លក្សរសជាតិ(ទារុណ- កម្ម)ចុះ។ ហើយពួកដែលបំពានគ្មានអ្នកណាជួយឡើយ។

:38

ពិតប្រាកដណាស់ អល់ឡោះជាអ្នកដឹងពីអាថ៌កំបាំងនៃ មេឃជាច្រើនជាន់ និងផែនដី។ ហើយពិតប្រាកដណាស់ ទ្រង់មហា ដឹងនូវអ្វីដែលមាននៅក្នុងចិត្ដ។

:39

ទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នកឱ្យស្នងតំណែងពីគ្នា(ពី មួយជំនាន់ទៅមួយជំនាន់)ក្នុងការគ្រប់គ្រងនៅលើផែនដី។ ដូចេ្នះ អ្នកណាហើយបានប្រឆាំង(នឹងអល់ឡោះ) ការប្រឆាំងរបស់គេគឺ ធ្លាក់ទៅលើខ្លួនគេ។ ហើយការប្រឆាំងរបស់ពួកគេមិនកើនអ្វីដល់ ពួកដែលប្រឆាំងនឹងម្ចាស់របស់ពួកគេឡើយ លើកលែងតែការខឹង សម្បាប៉ុណ្ណោះ។ ហើយការប្រឆាំងរបស់ពួកគេ មិនកើនអ្វីដល់ពួក ដែលប្រឆាំងក្រៅពីការខាតបង់នោះឡើយ។

:40

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំអំពីព្រះ នានារបស់ពួកអ្នក ដែលពួកអ្នកបួងសួងសុំផេ្សងពីអល់ឡោះមក។ ចូរពួកអ្នកបង្ហាញខ្ញុំមក តើផ្នែកមួយណានៃផែនដីដែលពួកវាបាន បង្កើតនោះ? ឬមួយក៏ពួកវាមានការចូលរួម(ជាមួយអល់ឡោះ) ក្នុងការបង្កើតមេឃជាច្រើនជាន់? ឬមួយយើងបានផ្ដល់ឱ្យពួកគេ (ពួកមូស្ហរីគីន)នូវគម្ពីរ ហើយពួកគេស្ថិតនៅលើភស្ដុតាងច្បាស់ លាស់អំពីវា(អំពីការគោរពព្រះនានា)? ផ្ទុយទៅវិញ ពួកដែល បំពានសន្យាគ្នាទៅវិញទៅមកគ្មានអ្វីក្រៅពីការបោកប្រាស់នោះ ឡើយ។

:41

ពិតប្រាកដណាស់ អល់ឡោះទប់មេឃជាច្រើនជាន់ និង ផែនដីមិនឱ្យវារង្គើ។ ហើយប្រសិនបើវាទាំងពីររង្គើ គ្មានអ្នកណា ម្នាក់អាចទប់វាទាំងពីរក្រៅពីទ្រង់បានឡើយ។ ពិតប្រាកដណាស់ ទ្រង់មហាអត់ធ្មត់ មហាអភ័យទោស។

:42

ហើយពួកគេ(ពួកពុតត្បុត)បានស្បថនឹងអល់ឡោះ ដោយ សម្បថយ៉ាងម៉ឺងម៉ាត់របស់ពួកគេថាៈ ជាការពិតណាស់ ប្រសិនបើ អ្នកដាស់តឿនព្រមានបានមកដល់ពួកគេនោះ ពួកគេពិតជានឹង ក្លាយជាប្រជាជាតិមួយដែលទទួលបានការចង្អុលបង្ហាញជាងគេក្នុង ចំណោមប្រជាជាតិទាំងឡាយជាមិនខាន។ តែនៅពេលដែលអ្នក ដាស់តឿនព្រមានបានមកដល់ពួកគេ គ្មានអ្វីបន្ថែមដល់ពួកគេក្រៅ ពីការគេចវេះឡើយ។

:43

ដោយសារការអំនួតកេ្អងក្អាងនៅលើផែនដី និងល្បិចកល ដ៏អាក្រក់(របស់ពួកគេ)។ ហើយល្បិចកលដ៏អាក្រក់នោះ វានឹង មិនធ្លាក់ទៅលើអ្នកដទៃឡើយ លើកលែងតែអ្នកដែលប្រព្រឹត្ដវា ប៉ុណ្ណោះ។ ហើយពួកគេមិនរង់ចាំអ្វីក្រៅពីមាគ៌ារបស់អ្នកជំនាន់មុន ឡើយ(ត្រូវទារុណកម្មដូចអ្នកជំនាន់មុនដែរ)។ ហើយអ្នក(មូហាំ-ម៉ាត់)នឹងមិនជួបប្រទះនូវការផ្លាស់ប្ដូរចំពោះមាគ៌ារបស់អល់ឡោះ ជាដាច់ខាត ហើយអ្នកក៏នឹងមិនជួបប្រទះនូវការប្រែប្រួលចំពោះ មាគ៌ារបស់អល់ឡោះដែរ។

:44

តើពួកគេ(ពួកមូស្ហរីគីនម៉ាក្កះ)មិនបានធ្វើដំណើរនៅលើ ផែនដី និងពិនិត្យមើលទេឬថា តើលទ្ធផលចុងក្រោយរបស់ពួក (ក្រុមអាដនិងសាមូដ)ដែលពីមុនពួកគេនោះយ៉ាងដូចមេ្ដចដែរ? ពួកគេ(ក្រុមអាដនិងសាមូដ)គឺជាអ្នកដែលខ្លាំងជាងពួកគេ(ពួក មូស្ហរីគីនម៉ាក្កះ)ទៅទៀត។ ហើយអល់ឡោះគ្មានអ្វីមួយនៅលើ មេឃជាច្រើនជាន់ និងនៅលើផែនដីធ្វើឱ្យទ្រង់ទន់ខ្សោយបាន ឡើយ។ ពិតប្រាកដណាស់ ទ្រង់មហាដឹង មហាមានអានុភាព។

:45

ហើយប្រសិនបើអល់ឡោះដាក់ទណ្ឌកម្មមនុស្សលោកនូវ អ្វីដែលពួកគេបានប្រព្រឹត្ដនោះ ទ្រង់នឹងមិនបានបន្សល់ទុកសត្វ លោកនៅលើផែនដីនេះឡើយ។ ប៉ុន្ដែទ្រង់ពន្យារពេលឱ្យពួកគេ រហូតដល់ពេលកំណត់។ ហើយនៅពេលដែលពេលកំណត់របស់ ពួកគេបានមកដល់ ពេលនោះពិតប្រាកដណាស់ អល់ឡោះមហា ឃើញចំពោះ(ទង្វើ)ខ្ញុំរបស់ទ្រង់។