បណ្ណាល័យអ៊ីស្លាមទាំងអស់។

95 - The Fig - At-Tīn

:1

អល់ឡោះស្បថនឹងផ្លែទីន(ផ្លែល្វា)និងហ្សៃទូន (ផ្លែអូលីវ)។

:2

និងភ្នំទូរស៊ីណា។

:3

និងទីក្រុងនេះ(ម៉ាក្កះ)ដែលប្រកបដោយសុខសន្ដិភាព។

:4

ជាការពិតណាស់ យើងបានបង្កើតមនុស្សលោកស្ថិតក្នុង ទ្រង់ទ្រាយមួយដ៏ល្អប្រសើរបំផុត។

:5

បន្ទាប់មកយើងបានបញ្ជូនពួកគេត្រឡប់ទៅកាន់កន្លែង ដែលទាបជាងគេបំផុត(បាតនរក)។

:6

លើកលែងតែបណ្ដាអ្នកដែលមានជំនឿនិងបានសាងអំពើ ល្អត្រឹមត្រូវ គឺពួកគេនឹងទទួលបានផលបុណ្យជានិរន្ដរ៍។

:7

ដូចេ្នះ បន្ទាប់ពីនេះទៅ តើអី្វដែលធ្វើឱ្យអ្នក(មនុស្សលោក) បដិសេធនឹងថ្ងៃជំនុំជំរះ(ថ្ងៃបរលោក)នោះ?

:8

តើអល់ឡោះមិនមែនជាអ្នកកាត់សេចក្ដីដ៏ប្រសើរបំផុត ជាងអ្នកកាត់សេចក្ដីទាំងឡាយទេឬ?