បណ្ណាល័យអ៊ីស្លាមទាំងអស់។

89 - The Dawn - Al-Fajr

:1

អល់ឡោះស្បថនឹងពេលទៀបភ្លឺ។

:2

និងយប់ទាំងដប់(ដប់ថ្ងៃដំបូងនៃខែហ្ស៊ុលហិជ្ជះ)។

:3

និងថ្ងៃគត់គូ និងថ្ងៃសេស។

:4

និងពេលយប់ នៅពេលដែលវាកន្លងផុតទៅ។

:5

តើការស្បថនៅក្នុងរឿងទាំងនេះមិនគ្រប់គ្រាន់សម្រាប់ អ្នកដែលស្វែងយល់ទេឬ ?

:6

តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេឬ ម្ចាស់របស់អ្នកបាន ធ្វើដូចមេ្ដចចំពោះក្រុមអាដ

:7

និងកុលសម្ព័ន្ធអ៊ីរ៉មដែលមានកម្លាំងខ្លាំងក្លា និងមានសំណង់ខ្ពស់ៗ

:8

ដែលគេមិនទាន់បានបង្កើតដូចវានៅក្នុងផែនដីនេះ?

:9

និងក្រុមសាមូដដែលបានដាប់ថ្មនៅក្នុងជ្រលងភ្នំ(ធ្វើជា លំនៅដ្ឋាន)

:10

ហើយនិងហ្វៀរអោនដែលមានពលទាហានពង្រឹង អំណាចរបស់គេនោះ?

:11

ពួកគេជាពួកដែលបានបំពាននៅលើផែនដីនេះ។

:12

ហើយពួកគេថែមទាំងបានបង្កវិនាសកម្មយ៉ាងច្រើននៅ លើវាទៀតផងនោះ។

:13

ដូចេ្នះ ម្ចាស់របស់អ្នកបានទម្លាក់លើពួកគេនូវទារុណកម្ម ដ៏ឈឺចាប់។

:14

ពិតប្រាកដណាស់ ម្ចាស់របស់អ្នកជាអ្នកដែលឃ្លាំមើល (រាល់ទង្វើនៃខ្ញុំរបស់ទ្រង់)។

:15

រីឯមនុស្សលោក នៅពេលដែលម្ចាស់របស់គេបានសាក ល្បងគេដោយបានលើកតម្កើងនិងប្រទាននៀកម៉ាត់ដល់គេនោះ គេនឹងនិយាយថាៈ ម្ចាស់របស់ខ្ញុំជាអ្នកដែលបានលើកតម្កើងខ្ញុំ។

:16

ប៉ុន្ដែនៅពេលដែលទ្រង់សាកល្បងគេ ដោយបានក្បិត ក្បៀតនូវលាភសក្ការៈរបស់ទ្រង់ចំពោះគេនោះ គេនឹងនិយាយថាៈ ម្ចាស់របស់ខ្ញុំធ្វើឱ្យខ្ញុំទទួលនូវភាពអាម៉ាស់។

:17

ទេ. ផ្ទុយទៅវិញ ពួកអ្នកគ្មានចិត្ដសប្បុរសចំពោះកូន កំព្រាឡើយ។

:18

ហើយពួកអ្នកមិនបានជំរុញគ្នាក្នុងការផ្ដល់ចំណីអាហារ ដល់អ្នកក្រីក្រឡើយ។

:19

ហើយពួកអ្នកស៊ីកេរមរតកដោយភាពលោភលន់។

:20

ហើយពួកអ្នកថែមទាំងស្រឡាញ់ទ្រព្យសម្បត្ដិហួស ហេតុទៀតផង។

:21

ទេ. នៅពេលដែលផែនដីត្រូវបានគេធ្វើឱ្យរញ្ជួយយ៉ាងខ្លាំង។

:22

ហើយម្ចាស់របស់អ្នក(មូហាំម៉ាត់)បានមកដល់ ហើយ ម៉ាឡាអ៊ីកាត់ក៏បានមកដល់ដោយតំរៀបជាជួរៗដែរ។

:23

ហើយនៅថ្ងៃនោះ នរកជើហាន់ណាំត្រូវបានគេនាំមក។ នៅថ្ងៃនោះដែរ មនុស្សលោកនឹងភ្ញាក់រលឹក។ តើគេមានការភ្ញាក់ រលឹកយ៉ាងដូចមេ្ដច ?

:24

គេនឹងនិយាយថាៈ ឱអនិច្ចាខ្លួនខ្ញុំអើយ. ខ្ញុំគួរតែបានសាងអំពើល្អសម្រាប់ខ្លួនខ្ញុំ(ក្នុងលោកិយ)។

:25

ដូចេ្នះ នៅថ្ងៃនោះគ្មាននរណាម្នាក់អាចធ្វើទារុណកម្ម ដូចទារុណកម្មរបស់ទ្រង់ឡើយ។

:26

ហើយក៏គ្មាននរណាអាចចងដូចចំណងរបស់ទ្រង់ដែរ។

:27

ឱព្រលឹងដែលនឹងនរ .

:28

ចូរអ្នកវិលត្រឡប់ទៅរកម្ចាស់របស់អ្នកវិញដោយក្ដីរីករាយនិងយល់ព្រមពីទ្រង់ចុះ។

:29

ហើយចូរអ្នកចូលទៅក្នុងចំណោមខ្ញុំរបស់យើង(ដែល សាងអំពើល្អ)ចុះ។

:30

ហើយចូរអ្នកចូលឋានសួគ៌របស់យើងចុះ។