បណ្ណាល័យអ៊ីស្លាមទាំងអស់។

77 - The Emissaries - Al-Mursalāt

:1

អល់ឡោះស្បថនឹងខ្យល់(ឬម៉ាឡាអ៊ីកាត់)ដែលត្រូវគេ បញ្ជូនមកជាបន្ដបន្ទាប់។

:2

និងខ្យល់ព្យុះដ៏ខ្លាំងក្លា។

:3

និងម៉ាឡាអ៊ីកាត់ដែលពង្រាយពពក និងទឹកភ្លៀង។

:4

និងម៉ាឡាអ៊ីកាត់ដែលបែងចែកនូវប្រការពិត និងប្រការ មិនពិត។

:5

និងម៉ាឡាអ៊ីកាត់ដែលនាំសារមកឱ្យបណ្ដាអ្នកនាំសារ។

:6

ដើម្បីបដិសេធរាល់ការដោះសា ឬជាការដាស់តឿនព្រមាន។

:7

ពិតប្រាកដណាស់ អ្វីដែលគេសន្យានឹងពួកអ្នកនឹងកើតឡើង យ៉ាងពិតប្រាកដ។

:8

បន្ទាប់មកនៅពេលដែលហ្វូងផ្កាយត្រូវបានគេធ្វើឱ្យបាត់ពន្លឺ។

:9

ហើយនៅពេលដែលមេឃត្រូវគេធ្វើឱ្យបែកធ្លុះធ្លាយ។

:10

ហើយនៅពេលដែលភ្នំត្រូវគេធ្វើឱ្យផ្ទុះប៉ើងខេ្ទចខ្ទី។

:11

ហើយនៅពេលដែលបណ្ដាអ្នកនាំសារត្រូវគេប្រមូលតាម កាលកំណត់។

:12

តើបណ្ដាអ្នកនាំសារត្រូវបានគេពន្យារពេលប្រមូលរហូត ដល់ថ្ងៃណា?

:13

គឺរហូតដល់ថ្ងៃកាត់សេចក្ដី។

:14

តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ថ្ងៃវិនិច្ឆ័យជាអ្វីនោះ ?

:15

នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។

:16

តើយើងមិនបានបំផ្លាញពួកជំនាន់មុន(ដែលបានប្រព្រឹត្ដ បាបកម្ម)ទេឬ?

:17

បន្ទាប់មក យើងធ្វើឱ្យពួកជំនាន់ក្រោយវិនាសបន្ដបន្ទាប់ ពីពួកគេទៀត ។

:18

ដូចេ្នះដែរ យើងធ្វើទៅលើពួកប្រព្រឹត្ដបាបកម្ម។

:19

នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។

:20

តើយើងមិនបានបង្កើតពួកអ្នកអំពីទឹកកាមដែលគ្មានតម្លៃ ទេឬ ?

:21

ក្រោយមកយើងបានបង្កើតវានៅក្នុងកន្លែងមួយដែលមាន សុវត្ថិភាព(នៅក្នុងស្បូន)

:22

រហូតដល់ពេលដែលត្រូវគេកំណត់ដ៏ជាក់លាក់។

:23

ហើយយើងបានកំណត់(រូបរាង និងលក្ខណៈរបស់មនុស្ស លោកតាមដែលយើងមានចេតនា)។ ដូចេ្នះ យើងគឺជាអ្នកដែល កំណត់ដ៏ប្រសើរបំផុត។

:24

នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។

:25

តើយើងមិនបានបង្កើតផែនដីជាកន្លែងប្រមូលផ្ដុំ

:26

ទាំងអ្នករស់និងអ្នកស្លាប់ទេឬ ?

:27

ហើយយើងបានបង្កើតភ្នំខ្ពស់ៗនៅលើវានិងបានផ្ដល់ទឹក បរិសុទ្ធឱ្យពួកអ្នក។

:28

នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។

:29

(មានគេនិយាយទៅកាន់ពួកគេថា) ចូរពួកអ្នកដើរទៅ កាន់អ្វី(នរក)ដែលពួកអ្នកធ្លាប់បានបដិសេធនឹងវាចុះ។

:30

ចូរពួកអ្នកដើរទៅកាន់ម្លប់(ផ្សែងនៃភ្លើងនរក)ដែលលាត សន្ធឹងជាបីផ្នែកនោះចុះ។

:31

គ្មានម្លប់ណាត្រជាក់ ហើយក៏គ្មានអ្វីអាចការពារពីអណ្ដាត ភ្លើងនរកបានដែរ។

:32

ពិតប្រាកដណាស់ វាជះផ្កាភ្លើងឡើងខ្ពស់ដូចជាវិមាន។

:33

វា(ផ្កាភ្លើង)ហាក់បីដូចជាហ្វូងសត្វអូដ្ឋសម្បុរលឿង។

:34

នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។

:35

នេះគឺជាថ្ងៃដែលពួកគេមិនអាចនិយាយបានឡើយ។

:36

ហើយពួកគេមិនត្រូវគេអនុញ្ញាតឱ្យនិយាយដោះសាបាន ឡើយ។

:37

នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។

:38

នេះហើយគឺជាថ្ងៃកាត់សេចក្ដី ដែលយើងបានប្រមូល ពួកអ្នក និងពួកជំនាន់មុន។

:39

ដូចេ្នះ ប្រសិនបើពួកអ្នកមានល្បិចកល ចូរពួកអ្នករៀប ល្បិចកលប្រឆាំងនឹងយើងចុះ។

:40

នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។

:41

ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ គឺ នៅក្នុងម្លប់ជាមួយនឹងប្រភពទឹកដ៏ច្រើន។

:42

និងមានផ្លែឈើគ្រប់ប្រភេទតាមអ្វីដែលពួកគេប្រាថ្នា។

:43

(មានគេនិយាយទៅកាន់ពួកគេថា) ចូរពួកអ្នកបរិភោគ និងទទួលដោយក្ដីរីករាយដោយសារតែអ្វីដែលពួកអ្នកធ្លាប់បាន ប្រព្រឹត្ដចុះ។

:44

ដូចេ្នះដែរ យើងពិតជានឹងតបស្នងដល់បណ្ដាអ្នកដែលសាង អំពើល្អ។

:45

នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។

:46

(មានគេនិយាយទៅកាន់ពួកគ្មានជំនឿថា) ចូរពួកអ្នក បរិភោគ និងសោយសុខ(ក្នុងលោកិយ)មួយរយៈពេលខ្លីសិនចុះ ព្រោះពិតប្រាកដណាស់ ពួកអ្នកជាពួកប្រព្រឹត្ដបាបកម្ម។

:47

នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។

:48

ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកឱនគោរព(ចំពោះអល់ឡោះ)ចុះ ពួកគេបែរជាមិនឱន គោរពទៅវិញ។

:49

នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។

:50

ដូចេ្នះ តើមានពាក្យសំដីណាមួយបន្ទាប់ពីវា(គម្ពីរគួរអាន) ដែលធ្វើឱ្យពួកគេមានជំនឿនោះ?