បណ្ណាល័យអ៊ីស្លាមទាំងអស់។

74 - The Cloaked One - Al-Muddaththir

:1

ឱអ្នកដណ្ដប់ភួយ(មូហាំម៉ាត់).

:2

ចូរអ្នកក្រោកឡើង ហើយចូរអ្នកដាស់តឿនព្រមាន(មនុស្ស លោកអំពីទារុណកម្មរបស់អល់ឡោះ)។

:3

ហើយចូរអ្នកលើកតម្កើងម្ចាស់របស់អ្នកចុះ។

:4

ហើយចូរអ្នកសំអាតសំលៀកបំពាក់របស់អ្នក។

:5

ហើយចូរអ្នកចៀសឱ្យឆ្ងាយពីអំពើស្ហ៊ីរិក។

:6

ហើយចូរអ្នកកុំឱ្យអ្វីដល់គេ ដោយអ្នកចង់បានការតបស្នង ច្រើនមកវិញឱ្យសោះ។

:7

ហើយដើម្បីបំពេញបទបញ្ជានៃម្ចាស់របស់អ្នកចូរអ្នក អត់ធ្មត់។

:8

ព្រោះនៅពេលដែលគេផ្លុំត្រែ។

:9

គឺថ្ងៃនោះហើយ ជាថ្ងៃដែលលំបាកបំផុត។

:10

ចំពោះពួកប្រឆាំង គឺគ្មានការងាយស្រួលឡើយ។

:11

ចូរអ្នក(មូហាំម៉ាត់)ទុកឱ្យយើងជាមួយនឹងអ្នកដែលយើង បានបង្កើតគេតែម្នាក់ឯងចុះ។

:12

ហើយយើងបានធ្វើឱ្យគេមានទ្រព្យសម្បត្ដិច្រើនស្ដុកស្ដម្ភ។

:13

និងមានកូនចៅដែលនៅជាមួយគេ។

:14

ហើយយើងបានធ្វើឱ្យគេរស់នៅយ៉ាងសុខស្រួល។

:15

បន្ទាប់មក គេមានភាពលោភលន់ចង់ឱ្យយើងបន្ថែមឱ្យ គេទៀត។

:16

មិនដូច្នោះទេ. ពិតប្រាកដណាស់ គេគឺជាអ្នកដែលប្រឆាំង រឹងរូសចំពោះអាយ៉ាត់របស់យើង។

:17

យើងនឹងធ្វើឱ្យគេមានទុក្ខលំបាកយ៉ាងធ្ងន់ធ្ងរ។

:18

ព្រោះពិតប្រាកដណាស់ គេបានសញ្ចឹងគិត(ចំពោះពាក្យ សំដីរបស់មូហាំម៉ាត់) និងបានរៀបគំរោងធ្វើអាក្រក់។

:19

ដូចេ្នះ គេត្រូវបានដាក់បណ្ដាសា។ តើគេរៀបគំរោងធ្វើ អាក្រក់បានយ៉ាងដូចមេ្ដច?

:20

បន្ទាប់មក គេត្រូវបានដាក់បណ្ដាសា។ តើគេរៀបគំរោង ធ្វើអាក្រក់បានយ៉ាងដូចមេ្ដច?

:21

បន្ទាប់មក គេបានពិចារណា។

:22

បន្ទាប់មកទៀត គេបានធ្វើមុខក្រញូវ និងខឹងមួម៉ៅ។

:23

ក្រោយមក គេបានបែរចេញ(ពីការពិត)និងបានក្រអឺត ក្រទមថែមទៀត។

:24

រួចគេក៏បាននិយាយថាៈ នេះគ្មានអ្វីក្រៅពីមន្ដអាគមដែល គេទទួលបានពីអ្នកជំនាន់មុននោះឡើយ។

:25

នេះគ្មានអ្វីក្រៅពីពាក្យសំដីរបស់មនុស្សលោកឡើយ។

:26

ហើយយើងនឹងបញ្ចូលគេទៅក្នុងនរកសាក័រ។

:27

តើអ្វីដែលធ្វើឱ្យអ្នកដឹងថា នរកសាក័រជាអ្វីនោះ?

:28

វាមិនបន្សល់ទុកសាច់ឡើយ ហើយក៏មិនចោលឆ្អឹងដែរ។

:29

(នរកសាក័រនោះ)វាដុតស្បែកមនុស្សលោក។

:30

នៅក្នុងនរកសាក័រនោះ មានម៉ាឡាអ៊ីកាត់ដប់ប្រាំបួនរូប (ចាំធ្វើទារុណកម្ម)។

:31

ហើយយើងមិនបានបង្កើតអ្នកការពារនរកក្រៅពីម៉ាឡា-អ៊ីកាត់ឡើយ។ ហើយយើងមិនបានបង្កើតចំនួនរបស់ពួកគេឡើយ លើកលែងតែជាការសាកល្បងចំពោះពួកដែលគ្មានជំនឿប៉ុណ្ណោះ ដើម្បីឱ្យបណ្ដាអ្នកដែលបានទទួលគម្ពីរ(ពួកយ៉ាហ៊ូទី និងណាសរ៉នី) ជឿជាក់យ៉ាងច្បាស់ និងដើម្បីឱ្យបណ្ដាអ្នកដែលមានជំនឿមានការ ជឿជាក់ថែមទៀត និងដើម្បីកុំឱ្យអ្នកដែលបានទទួលគម្ពីរ និង បណ្ដាអ្នកដែលមានជំនឿមានការសង្ស័យ។ និងដើម្បីឱ្យបណ្ដាអ្នក ដែលមានជំងឺនៅក្នុងចិត្ដរបស់ពួកគេ និងពួកដែលប្រឆាំងនិយាយ ថាៈ តើអល់ឡោះមានបំណងអ្វីចំពោះឧទាហរណ៍ទាំងនេះ។ ដូចេ្នះ ដែរ អល់ឡោះធ្វើឱ្យវងេ្វងចំពោះអ្នកណាដែលទ្រង់មានចេតនា ហើយក៏ចង្អុលបង្ហាញចំពោះអ្នកណាដែលទ្រង់មានចេតនាដែរ។ ហើយគ្មាននរណាម្នាក់ដឹងពីចំនួនកងទ័ពនៃម្ចាស់របស់អ្នកក្រៅពី ទ្រង់ឡើយ ហើយវា(នរកសាក័រ)ក៏គ្មានអ្វីក្រៅពីជាការរំលឹកដល់ មនុស្សលោកដែរ។

:32

មិនដូច្នោះទេ. អល់ឡោះស្បថនឹងព្រះច័ន្ទ។

:33

និងពេលយប់នៅពេលវាបានកន្លងផុតទៅ។

:34

និងពេលព្រឹកនៅពេលដែលវាបពោ្ចញពន្លឺ។

:35

ពិតប្រាកដណាស់វា(នរកសាក័រ)ជាប្រការមួយ ដ៏ធំធេង។

:36

ដើម្បីជាការព្រមានដល់មនុស្សលោក។

:37

សម្រាប់អ្នកណាដែលចង់ជ្រើសរើសមាគ៌ាឆ្ពោះទៅមុខ (ដោយដើរតាមមាគ៌ាត្រឹមត្រូវ) ឬស្ថិតនៅខាងក្រោយ(ដោយ ប្រព្រឹត្ដបាបកម្ម)។

:38

បុគ្គលគ្រប់រូបគឺត្រូវទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបាន ប្រព្រឹត្ដកន្លងមក។

:39

លើកលែងតែបណ្ដាអ្នកដែលទទួលសៀវភៅខាងដៃស្ដាំ ប៉ុណ្ណោះ។

:40

ពួកគេសួរគ្នានៅក្នុងឋានសួគ៌

:41

អំពីពួកប្រព្រឹត្ដបាបកម្មថាៈ

:42

ហេតុអ្វីបានជាទ្រង់បញ្ចូលពួកអ្នកទៅក្នុងនរកសាក័រ ?

:43

ពួកគេបានឆ្លើយថាៈ ពួកយើងកាលពីមុនមិនបានស្ថិតក្នុង ចំណោមអ្នកដែលប្រតិបត្ដិសឡាតឡើយ។

:44

ហើយយើងមិនធ្លាប់បានផ្ដល់ចំណីអាហារដល់អ្នកក្រីក្រ ឡើយ។

:45

ហើយពួកយើងធ្លាប់បាននិយាយភូតកុហកជាមួយនឹងពួក ដែលនិយាយកុហក។

:46

ហើយពួកយើងក៏ធ្លាប់បានបដិសេធនឹងថ្ងៃបរលោក

:47

រហូតទាល់តែសេចក្ដីស្លាប់បានមកដល់ពួកយើង។

:48

ហើយការធ្វើអន្ដរាគមន៍របស់បណ្ដាអ្នកអន្ដរាគមន៍គឺគ្មាន ផលប្រយោជន៍អ្វីដល់ពួកគេឡើយ។

:49

ដូចេ្នះ ហេតុអ្វីបានជាពួកគេងាកចេញពីការរំលឹក(គម្ពីរ គួរអាន)ទៅវិញ?

:50

ពួកទាំងនោះប្រៀបដូចជាសត្វលាដែលផ្អើល

:51

ដែលវារត់គេចពីសត្វតោ។

:52

ផ្ទុយទៅវិញ បុគ្គលគ្រប់រូបមានបំណងចង់ឱ្យគេផ្ដល់គម្ពីរ ដែលរីកសុសសាយ(ដូចគម្ពីរគួរអាន)ដែរ។

:53

មិនដូច្នោះទេ ផ្ទុយទៅវិញពួកគេមិនខ្លាចថ្ងៃបរលោក ឡើយ។

:54

ទេ. ពិតប្រាកដណាស់ គម្ពីរគួរអានគឺជាការរំលឹក។

:55

ដូចេ្នះ អ្នកណាហើយមានបំណង គេពិតជានឹងយកវាធ្វើ ជាមេរៀន។

:56

ហើយពួកគេមិនទទួលវាយកជាមេរៀនឡើយ លើកលែង តែអល់ឡោះមានចេតនាប៉ុណ្ណោះ។ ទ្រង់គឺជាម្ចាស់ដែលត្រូវគេ កោតខ្លាច និងជាម្ចាស់ដែលអភ័យទោស។