បណ្ណាល័យអ៊ីស្លាមទាំងអស់។
1

ឱណាពី. នៅពេលពួកអ្នកលែងលះភរិយា ចូរពួកអ្នកលែង លះពួកនាងតាមអ៊ីតដះរបស់ពួកនាង(ពេលជ្រះស្អាតពីឈាមរដូវ និងមិនទាន់បានរួមរ័ក)។ ហើយចូរពួកអ្នករាប់ពេលវេលានោះផង។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដែលជាម្ចាស់របស់ពួកអ្នក។ ចូរពួកអ្នកកុំបណេ្ដញពួកនាងចេញពីលំនៅដ្ឋានរបស់ពួកនាង ហើយ ពួកនាងក៏មិនត្រូវចាកចេញដោយចិត្ដឯងដែរ លើកលែងតែពួក នាងប្រព្រឹត្ដអំពើអសីលធម៌យ៉ាងច្បាស់លាស់ប៉ុណ្ណោះ។ នោះជា ច្បាប់របស់អល់ឡោះ។ ហើយអ្នកណាដែលបំពាននឹងច្បាប់របស់ អល់ឡោះ គឺគេពិតជាបានបំពានលើខ្លួនឯង។ អ្នកមិនដឹងឡើយ ជួនកាលអល់ឡោះអាចធ្វើឱ្យរឿងថ្មីមួយកើតឡើងបន្ទាប់ពី(ការ លែងលះ)នោះ។

2

ហើយនៅពេលដែលពួកនាងជិតផុតពេលកំណត់(លែងលះ លើកទីមួយ ឬលើកទីពីរ) ចូរពួកអ្នកវិលទៅរកពួកនាងវិញក្នុង លក្ខណៈមួយសមរម្យ ឬក៏លែងលះពួកនាងឱ្យដាច់ស្រឡះក្នុង លក្ខណៈមួយសមរម្យដែរ។ ហើយចូរពួកអ្នករកសាក្សីដ៏យុត្ដិធម៌ ចំនួនពីរនាក់នៅក្នុងចំណោមពួកអ្នក ហើយចូរពួកអ្នកធ្វើសាក្សី ដើម្បីអល់ឡោះ។ ប្រការទាំងនោះគឺគេអប់រំចំពោះអ្នកណាដែល មានជំនឿលើអល់ឡោះនិងថ្ងៃបរលោក។ ហើយអ្នកណាដែល កោតខ្លាចអល់ឡោះទ្រង់នឹងធ្វើឱ្យគេមានច្រកចេញ។

3

ហើយទ្រង់នឹងផ្ដល់លាភសក្ការៈដល់គេដោយគេនឹកស្មាន មិនដល់។ ហើយអ្នកណាដែលប្រគល់ការទុកចិត្ដលើអល់ឡោះ គឺ ទ្រង់ជាអ្នកផ្ដល់ភាពគ្រប់គ្រាន់ដល់គេ។ ពិតប្រាកដណាស់អល់ឡោះ គឺជាអ្នកសមេ្រចនូវរាល់គោលបំណងរបស់ទ្រង់។ ពិតណាស់ អល់ឡោះបានបង្កើតរាល់អ្វីៗទាំងអស់គឺមានកំរិត។

4

ហើយបណ្ដាស្ដ្រីដែលអស់ឈាមរដូវ(ដោយសារវ័យ ចំណាស់)ក្នុងចំណោមភរិយារបស់ពួកអ្នក(ដែលបានលែងលះ) ប្រសិនបើពួកអ្នកសង្ស័យ(អំពីពេលកំណត់នៃការលែងលះដាច់ ស្រឡះ)នោះ គឺពេលកំណត់របស់ពួកនាងចំនួនបីខែ។ ហើយចំពោះ ស្ដ្រីដែលមិនទាន់មានឈាមរដូវក៏ដូច្នោះដែរ។ រីឯបណ្ដាស្ដ្រីមាន គភ៌វិញ ពេលកំណត់(នៃការលែងលះដាច់ស្រឡះ)របស់ពួកនាង គឺរហូតដល់ពួកនាងសម្រាលកូនរួច។ ហើយអ្នកណាដែលកោតខ្លាច អល់ឡោះ ទ្រង់នឹងផ្ដល់ភាពងាយស្រួលនូវរាល់កិច្ចការរបស់គេ។

5

នោះជាបទបញ្ជារបស់អល់ឡោះដែលបានបញ្ចុះវាមក ចំពោះពួកអ្នក។ ហើយអ្នកណាដែលកោតខ្លាចអល់ឡោះ ទ្រង់ នឹងលុបបំបាត់ពីគេនូវរាល់បាបកម្មទាំងឡាយរបស់គេ ហើយទ្រង់ នឹងប្រទានឱ្យគេវិញនូវផលបុណ្យដ៏ធំធេង។

6

ចូរពួកអ្នកផ្ដល់កន្លែងឱ្យពួកនាង(ភរិយាដែលលែងលះមិន ទាន់ដាច់ស្រឡះ)នៅទីកន្លែងណាដែលពួកអ្នករស់នៅតាមលទ្ធភាព របស់ពួកអ្នក។ ហើយចូរពួកអ្នកកុំបង្កភាពគ្រោះថ្នាក់ដល់ពួកនាង ជាហេតុធ្វើឱ្យពួកនាងមានការចង្អៀតចិត្ដក្នុងការរស់នៅឱ្យសោះ។ ហើយប្រសិនបើពួកនាងមានគភ៌ ចូរពួកអ្នកបរិច្ចាគឱ្យពួកនាងរហូត ទាល់តែពួកនាងសម្រាលកូនរួច។ ហើយប្រសិនបើពួកនាងបំបៅកូន ឱ្យពួកអ្នក ចូរពួកអ្នកផ្ដល់ឱ្យពួកនាងនូវថ្លៃឈ្នួលរបស់ពួកនាង ហើយ ចូរប្រឹក្សាគ្នារវាងពួកអ្នក(ស្វាមីនិងភរិយា)ក្នុងវិធីមួយដ៏សមរម្យ។ ប្រសិនបើអ្នកទាំងពីរមិនឯកភាពគ្នា ចូរអ្នក(ឪពុក)រកអ្នកបំបៅ ផេ្សងទៀតមកជំនួស។

7

អ្នកដែលមានទ្រព្យសម្បត្ដិច្រើន ចូរឱ្យគេបរិច្ចាគឱ្យបាន សមរម្យអំពីទ្រព្យសម្បត្ដិរបស់គេ។ រីឯអ្នកណាដែលទ្រព្យសម្បត្ដិរបស់គេមានកំណត់ ចូរឱ្យគេបរិច្ចាគទៅតាមអ្វីដែលអល់ឡោះ បានផ្ដល់ឱ្យគេ។ អល់ឡោះពុំដាក់បន្ទុកលើបុគ្គលណាម្នាក់ក្រៅពី អ្វីដែលទ្រង់បានផ្ដល់ឱ្យគេឡើយ។ អល់ឡោះនឹងផ្ដល់ឱ្យមានភាព ងាយស្រួលវិញបន្ទាប់ពីមានភាពលំបាក។

8

ហើយមានអ្នកភូមិស្រុកជាច្រើនបានប្រឆាំងនឹងបទបញ្ជា នៃម្ចាស់របស់ពួកគេ និងបណ្ដាអ្នកនាំសាររបស់ទ្រង់។ ហើយយើង បានទូទាត់ពួកគេនូវការទូទាត់មួយដ៏តឹងរ៉ឹងបំផុត(នៅក្នុងលោ-កិយ)។ ហើយយើងបានធ្វើទារុណកម្មពួកគេនូវទារុណកម្មមួយដ៏ សែនរន្ធត់ជាទីបំផុត។

9

ហើយពួកគេបានភ្លក្សនូវលទ្ធផលអាក្រក់នៃទង្វើរបស់ពួកគេ ហើយលទ្ធផលចុងក្រោយនៃទង្វើរបស់ពួកគេគឺការខាតបង់់។

10

អល់ឡោះបានរៀបចំឱ្យពួកគេនូវទារុណកម្មដ៏ធ្ងន់ធ្ងរ បំផុត។ ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ ឱបណ្ដាបញ្ញាជន ដែលមានជំនឿ. ជាការពិតណាស់ អល់ឡោះបានបញ្ចុះការរំលឹក មួយ(គម្ពីរគួរអាន)មកចំពោះពួកអ្នក។

11

(អល់ឡោះបានបញ្ជូន)អ្នកនាំសារម្នាក់(មូហាំម៉ាត់) ដើម្បីសូត្រអាយ៉ាត់ៗរបស់អល់ឡោះដ៏ច្បាស់លាស់ឱ្យពួកអ្នកស្លាប់ ដើម្បីគេធ្វើឱ្យបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អត្រឹម ត្រូវចាកផុតពីភាពងងឹត(គ្មានជំនឿ)ទៅកាន់ភាពមានពន្លឺ(មាន ជំនឿ)។ ហើយអ្នកណាដែលមានជំនឿលើអល់ឡោះ និងបានសាង អំពើល្អត្រឹមត្រូវនោះ ទ្រង់នឹងបញ្ចូលគេទៅក្នុងឋានសួគ៌ដែលមាន ទនេ្លជាច្រើនហូរពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជា អមតៈ។ ជាការពិតណាស់ អល់ឡោះបានផ្ដល់លាភសក្ការៈ ដ៏ប្រសើរបំផុតដល់គេ។

12

អល់ឡោះជាអ្នកដែលបានបង្កើតមេឃទាំងប្រាំពីរជាន់ និងផែនដីក៏ដូចគ្នាដែរ។ បទបញ្ជា(របស់អល់ឡោះ) ត្រូវគេបញ្ចុះ មករវាងវាទាំងពីរ(មេឃ និងផែនដី) ដើម្បីឱ្យពួកអ្នកដឹងថា ពិត ប្រាកដណាស់ អល់ឡោះមានអានុភាពលើអ្វីៗទាំងអស់ ហើយពិត ប្រាកដណាស់ អល់ឡោះដឹងជ្រួតជ្រាបលើអ្វីៗទាំងអស់។