បណ្ណាល័យអ៊ីស្លាមទាំងអស់។

51 - The Winnowing Winds - Adh-Dhāriyāt

:1

អល់ឡោះស្បថនឹងខ្យល់ព្យុះដែលបក់បោកលំអងធូលី

:2

និងពពកដែលនាំទឹកភ្លៀងដ៏ធ្ងន់

:3

និងនាវាដែលធ្វើដំណើរ(លើផ្ទៃសមុទ្រ)ដោយងាយស្រួល

:4

និងម៉ាឡាអ៊ីកាត់ដែលបែងចែកការងារ(តាមបទបញ្ជា របស់អល់ឡោះ)។

:5

ពិតប្រាកដណាស់ អ្វីដែលគេសន្យានឹងពួកអ្នកគឺជាការពិត។

:6

ហើយពិតប្រាកដណាស់ ថ្ងៃជំនុំជំរះពិតជានឹងកើតឡើង។

:7

អល់ឡោះស្បថនឹងមេឃដែលមានគន្លងជាច្រើន។

:8

ពិតប្រាកដណាស់ ពួកអ្នកមានយោបល់ខុសៗគ្នា(អំពី មូហាំម៉ាត់ និងគម្ពីរគួរអាន)។

:9

គេបង្វែរចេញពីវា(គម្ពីរគួរអាន)ចំពោះអ្នកណាដែលត្រូវ បានគេបង្វែរចេញ(ពីភាពមានជំនឿ)នោះ។

:10

ពួកភូតកុហកត្រូវបានគេដាក់បណ្ដាសា

:11

ដែលពួកគេជាពួកល្ងង់ខ្លៅស្ថិតក្នុងភាពវងេ្វង ។

:12

ពួកគេសួរថាៈ តើថ្ងៃជំនុំជំរះនឹងកើតឡើងនៅពេលណា?

:13

គឺនៅថ្ងៃដែលពួកគេត្រូវគេដុតនៅលើភ្លើងនរក។

:14

-(មានគេនិយាយទៅកាន់ពួកគេថា) ចូរពួកអ្នកភ្លក្សនូវ ទារុណកម្មរបស់ពួកអ្នកចុះ។ នេះហើយជាអ្វីដែលពួកអ្នកធ្លាប់សុំវា ឱ្យមកដល់យ៉ាងឆាប់រហ័សនោះ។

:15

ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះគឺ ស្ថិតនៅក្នុងឋានសួគ៌ និងមានប្រភពទឹកជាច្រើន។

:16

ដោយពួកគេទទួលយកនូវអ្វីៗដែលម្ចាស់របស់ពួកគេបាន ប្រទានឱ្យពួកគេ។ ពិតប្រាកដណាស់ ពួកគេជាអ្នកដែលធ្លាប់សាង អំពើល្អកាលពីមុន។

:17

គឺពួកគេដេកតិចតួចបំផុតនៅពេលយប់។

:18

ហើយពួកគេតែងតែសុំអភ័យទោសពីអល់ឡោះនៅវេលា ទៀបភ្លឺ ។

:19

ហើយចំពោះទ្រព្យសម្បត្ដិរបស់ពួកគេ គឺមានសិទ្ធិ(មាន ចំណែក)សម្រាប់អ្នកក្រដែលហ៊ានសុំ និងអ្នកក្រដែលមិនហ៊ានសុំ។

:20

ហើយនៅលើផែនដីមានភស្ដុតាងជាច្រើន(បញ្ជាក់ពី អានុភាពរបស់អល់ឡោះ)សម្រាប់បណ្ដាអ្នកដែលមានជំនឿដ៏ ពិតប្រាកដ។

:21

ហើយចំពោះខ្លួនពួកអ្នកផ្ទាល់ក៏ដូច្នោះដែរ។ តើពួកអ្នក មិនឃើញទេឬ?

:22

ហើយនៅលើមេឃ មានលាភសក្ការៈរបស់ពួកអ្នក(ដូច ជាទឹកភ្លៀង)និងអ្វីៗដែលគេសន្យាជាមួយពួកអ្នក(នៅក្នុងឡាវ-ហុលម៉ះហ្វ៊ូស)។

:23

ហើយម្ចាស់គ្រប់គ្រងមេឃ និងផែនដីស្បថនឹងខ្លួនឯងថាៈ ពិតប្រាកដណាស់ វា(អ្វីដែលទ្រង់សន្យាជាមួយពួកអ្នក)គឺជាការ ពិតដូចអ្វីដែលពួកអ្នកនិយាយនោះដែរ។

:24

តើរឿងរ៉ាវរបស់ភ្ញៀវអ៊ីព្រហ៊ីម(ម៉ាឡាអ៊ីកាត់)ដែលត្រូវ គេលើកតម្កើងបានមកដល់អ្នក(មូហាំម៉ាត់)ដែរឬទេ ?

:25

នៅពេលដែលពួកគេចូលទៅជួបគាត់(អ៊ីព្រហ៊ីម) ហើយ ពួកគេបានស្វាគមន៍នឹងពាក្យសាឡាម គាត់ក៏បានតបនឹងពាក្យ សាឡាមវិញដែរ។ (គាត់បានពោលថា) ពួកអ្នកគឺជាក្រុមដែលគេ មិនស្គាល់ឡើយ។

:26

ពេលនោះគាត់បានដើរទៅកាន់គ្រួសាររបស់គាត់ដោយ ស្ងៀមស្ងាត់ ហើយក៏នាំមកនូវកូនគោអាំងមួយដ៏ធាត់(មកទទួល ពួកគេ)។

:27

ហើយគាត់បានរៀបចំវានៅជិតពួកគេ(ពេលនោះពួកគេ មិនបរិភោគឡើយ) គាត់ក៏ពោលថាៈ តើពួកអ្នកមិនបរិភោគទេឬ?

:28

ក្រោយមកគាត់ក៏មានអារម្មណ៍ភ័យខ្លាចពីពួកគេ។ ពួកគេបានពោលថាៈ សូមអ្នកកុំខ្លាច. ហើយពួកគេបានផ្ដល់ដំណឹង រីករាយដល់គាត់អំពី(ការប្រសូត)កេ្មងប្រុសម្នាក់ដ៏មានចំណេះដឹង។

:29

ពេលនោះភរិយារបស់គាត់ក៏បានចេញមកខាងក្រៅដោយ បន្លឺសំឡេងទាំងភ្ញាក់ផ្អើល ហើយបានទះមុខខ្លួនឯង រួចនិយាយថាៈ (តើខ្ញុំអាចមានកូនដូចមេ្ដចទៅ)បើខ្ញុំជរា និងជាស្ដ្រីអារទៀតនោះ?

:30

ពួកគេបានពោលថាៈ នោះហើយដែលម្ចាស់របស់អ្នកបាន មានបន្ទូលនោះ។ ពិតប្រាកដណាស់ ទ្រង់មហាគតិបណ្ឌិត មហាដឹង។

:31

គាត់បានពោលថាៈ ដូចេ្នះ តើពួកអ្នកមានកិច្ចការអ្វី ឱ បណ្ដាអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)?

:32

ពួកគេឆ្លើយថាៈ ពិតប្រាកដណាស់ ពួកយើងត្រូវបានគេ បញ្ជូនទៅកាន់ក្រុមដែលប្រព្រឹត្ដបាបកម្ម

:33

ដើម្បីនាំដុំថ្មពីដីឥដ្ឋមកទម្លាក់លើពួកគេ

:34

ដែលជាសញ្ញាមកពីម្ចាស់របស់អ្នក(មូហាំម៉ាត់)សម្រាប់ ពួកដែលបំពាន។

:35

ហើយយើងបានសង្គ្រោះបណ្ដាអ្នកមានជំនឿដែលរស់នៅ ក្នុងនោះ(ភូមិរបស់លូត)។

:36

ក្រោយមកយើងមិនឃើញអ្វីនៅក្នុងនោះក្រៅពីផ្ទះមួយ អំពីបណ្ដាអ្នកមូស្លីមនោះឡើយ(ផ្ទះរបស់លូតនិងក្រុមគ្រួសារ របស់គាត់)។

:37

ហើយយើងបានបន្សល់ទុកនៅក្នុងភូមិស្រុកនោះនូវភស្ដុ-តាងមួយសម្រាប់បណ្ដាអ្នកដែលកោតខ្លាចទារុណកម្មដ៏ឈឺចាប់។

:38

ហើយនៅក្នុងរឿងមូសា នៅពេលដែលយើងបានបញ្ជូន គេទៅកាន់ហ្វៀរអោនជាមួយនឹងមុជីហ្សាត់ដ៏ច្បាស់លាស់(ក៏ជា ភស្ដុតាងមួយដែរ)។

:39

ក្រោយមកគេ(ហ្វៀរអោន)បានបែរចេញ(ពីជំនឿ)ជា មួយនឹងកងទ័ពរបស់គេ ហើយបាននិយាយថាៈ គេជាគ្រូមន្ដអាគម ឬជាមនុស្សវិកលចរិត។

:40

ក្រោយមក យើងបានក្របួចគេនិងពលទាហានរបស់គេ រួចយើងក៏បោះពួកគេចូលទៅក្នុងសមុទ្រ ដោយគេជាអ្នកដែលត្រូវ គេស្ដីបន្ទោស។

:41

ហើយនៅក្នុងរឿងអាដ នៅពេលដែលយើងបានបញ្ជូន ខ្យល់ព្យុះដ៏ស្ងួតទៅកំទេចពួកគេ(ក៏ជាភស្ដុតាងមួយដែរ)។

:42

វាមិនបន្សល់ទុកអ្វីឡើយ ពេលដែលវាបានបក់បោកទៅ លើអ្វីមួយហើយនោះ លើកលែងតែវាធ្វើឱ្យអ្វីទាំងនោះខេ្ទចខ្ទីដូច ជាផេះ។

:43

ហើយនៅក្នុងរឿងសាមូដ នៅពេលដែលមានគេនិយាយ ទៅកាន់ពួកគេថាៈ ចូរពួកអ្នកសោយសុខរហូតដល់ពេលវេលាមួយ ចុះ។

:44

តែពួកគេបានប្រឆាំងនឹងបទបញ្ជានៃម្ចាស់ពួកគេ។ ពេល នោះរន្ទះបានបាញ់(សម្លាប់)ពួកគេ ខណៈដែលពួកគេមើលឃើញ ផ្ទាល់នឹងភ្នែក។

:45

ដូចេ្នះ ពួកគេគ្មានសមត្ថភាពក្នុងការតទល់(នឹងទារុណកម្ម) ឡើយ ហើយពួកគេក៏មិនអាចជួយខ្លួនឯងបានដែរ។

:46

ហើយ(យើងបានបំផ្លាញ)ក្រុមនួហមុនពួកគេទៅទៀត។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមដែលធ្លាប់ល្មើសនឹងបទបញ្ជារបស់ អល់ឡោះ។

:47

ហើយមេឃ យើងបានបង្កើតវាដោយអានុភាពរបស់យើង ផ្ទាល់។ ហើយពិតប្រាកដណាស់ យើងជាអ្នកធ្វើឱ្យវាធំទូលាយ។

:48

ហើយផែនដីយើងបានធ្វើឱ្យវារាបស្មើ។ ហើយយើងជាអ្នក ក្រាលវាយ៉ាងល្អប្រណីត។

:49

ហើយរាល់អ្វីៗទាំងអស់ យើងបានបង្កើតឱ្យមានជាគូៗ ដើម្បីពួកអ្នកនឹកឃើញ(ពីអានុភាពរបស់អល់ឡោះ)។

:50

ដូចេ្នះ ចូរពួកអ្នកប្រញាប់ប្រញាល់ត្រឡប់ទៅកាន់ អល់ឡោះ(អនុវត្ដតាមបទបញ្ជា)ចុះ ពិតប្រាកដណាស់ខ្ញុំជាអ្នក ដាស់តឿនព្រមានដ៏ច្បាស់លាស់ពីទ្រង់សម្រាប់ពួកអ្នក។

:51

ហើយចូរពួកអ្នកកុំយកម្ចាស់ផេ្សងមកគោរពសក្ការៈរួម ជាមួយអល់ឡោះឱ្យសោះ ។ ពិតប្រាកដណាស់ ខ្ញុំជាអ្នកដាស់តឿន ព្រមានដ៏ច្បាស់លាស់ពីទ្រង់សម្រាប់ពួកអ្នក។

:52

ដូច្នោះដែរ គ្មានអ្នកនាំសារណាម្នាក់ដែលបានមកដល់ពួក ជំនាន់មុនពួកគេក្រៅពីពួកនោះបាននិយាយថាៈ គេជាគ្រូមន្ដអាគម ឬជាមនុស្សវិកលចរិតនោះឡើយ។

:53

តើពួកគេ(ពួកជំនាន់មុន)បានផ្ដាំផ្ញើគ្នាអំពីពាក្យសំដីនេះ ឬ? ផ្ទុយទៅវិញ ពួកគេគឺជាក្រុមដែលបំពាន។

:54

ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)បែរចេញពីពួកគេ ហើយអ្នក ក៏មិនមែនជាអ្នកដែលត្រូវគេស្ដីបន្ទោសដែរ។

:55

ហើយចូរអ្នករំលឹកគ្នាចុះ ព្រោះការរំលឹកគ្នានោះពិតជា ផ្ដល់ផលប្រយោជន៍ដល់បណ្ដាអ្នកដែលមានជំនឿ។

:56

ហើយយើងមិនបានបង្កើតជិន និងមនុស្សលោកក្រៅពីឱ្យ ពួកគេគោរពសក្ការៈមកចំពោះយើងឡើយ។

:57

យើងមិនត្រូវការលាភសក្ការៈពីពួកគេឡើយ ហើយយើង ក៏មិនត្រូវការឱ្យពួកគេផ្ដល់អាហារដល់យើងដែរ។

:58

ពិតប្រាកដណាស់ អល់ឡោះជាអ្នកផ្ដល់លាភសក្ការៈដែល មានអានុភាពខ្លាំងក្លាជាទីបំផុត។

:59

ហើយពិតប្រាកដណាស់ សម្រាប់ពួកដែលបានបំពានគឺ ទទួលចំណែកទារុណកម្មដូចជាចំណែកទារុណកម្មនៃគូកនរបស់ ពួកគេដែរ។ ដូចេ្នះ ចូរកុំឱ្យពួកគេអន្ទះសាសុំពីយើងឱ្យសោះ។

:60

ហើយការវិនាសអន្ដរាយ គឺសម្រាប់ពួកដែលប្រឆាំងនឹង ថ្ងៃដែលពួកគេត្រូវបានគេសន្យា។