បណ្ណាល័យអ៊ីស្លាមទាំងអស់។

42 - The Consultation - Ash-Shūraá

:1

ហា មីម

:2

អ៊ីន ស៊ីន កហ្វ

:3

ដូច្នោះហើយអល់ឡោះដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិត ដែលបញ្ចុះវ៉ាហ៊ីឱ្យអ្នក(មូហាំម៉ាត់) និងឱ្យបណ្ដាអ្នកនាំសារពីមុន អ្នក។

:4

អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើ ផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់។ ហើយទ្រង់មហាខ្ពង់ខ្ពស់ មហា ឧត្ដុង្គឧត្ដម។

:5

មេឃជាច្រើនជាន់ស្ទើរតែបែកធ្លាក់មកនៅលើគ្នា(ដោយ សារភាពឧត្ដុង្គឧត្ដមរបស់អល់ឡោះ)។ ហើយម៉ាឡាអ៊ីកាត់កំពុង លើកតម្កើងដោយសរសើរទៅចំពោះម្ចាស់របស់ពួកគេ និងសុំពី ម្ចាស់របស់ពួកគេឱ្យអភ័យទោសដល់អ្នកដែលនៅលើផែនដី(អ្នក ដែលមានជំនឿ)។ ចូរដឹងថា ពិតប្រាកដណាស់អល់ឡោះ ទ្រង់ មហាអភ័យទោស មហាអាណិតស្រឡាញ់។

:6

ហើយពួកដែលយកអ្នកគាំពារផេ្សងពីទ្រង់នោះ អល់ឡោះ ជាអ្នកឃ្លាំមើលពួកគេ ហើយអ្នក(មូហាំម៉ាត់)មិនមែនជាអ្នកដែល ទទួលខុសត្រូវលើពួកគេឡើយ។

:7

ហើយដូច្នោះដែរ យើងបានបញ្ចុះគម្ពីរគួរអានជាភាសា អារ៉ាប់ឱ្យអ្នក(មូហាំម៉ាត់) ដើម្បីឱ្យអ្នកដាស់តឿនព្រមានដល់អ្នក ដែលរស់នៅក្នុងទីក្រុងម៉ាក្កះនិងអ្នកដែលរស់នៅជុំវិញវា ហើយនិង ដើម្បីឱ្យអ្នកដាស់តឿនព្រមាន(ពីទារុណកម្ម)នៅថ្ងៃប្រមូលផ្ដុំ(ថ្ងៃ បរលោក)ដែលគ្មានការសង្ស័យចំពោះវាឡើយ។ មនុស្សមួយក្រុម ចូលឋានសួគ៌ និងមួយក្រុមទៀតចូលទៅក្នុងភ្លើងនរកដែលឆេះ យ៉ាងសន្ធោសន្ធៅ។

:8

ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់ប្រាកដជា បង្កើតពួកគេជាប្រជាជាតិនៅក្នុងសាសនាតែមួយ។ ក៏ប៉ុន្ដែទ្រង់ នឹងបញ្ចូលទៅក្នុងក្ដីមេត្ដាករុណារបស់ទ្រង់ចំពោះអ្នកណាដែល ទ្រង់មានចេតនា។ ហើយពួកដែលបំពានគ្មានអ្នកគាំពារ និងអ្នក ជួយសង្គ្រោះសម្រាប់ពួកគេឡើយ។

:9

ឬមួយពួកគេ(ពួកមូស្ហរីគីន)បានយកអ្នកគាំពារផេ្សងពី ទ្រង់ឬ? ដូចេ្នះ អល់ឡោះទេដែលជាអ្នកគាំពារ និងជាអ្នកដែល ធ្វើឱ្យអ្នកស្លាប់រស់ឡើងវិញ(នៅថ្ងៃបរលោក)នោះ ហើយទ្រង់ មានអានុភាពលើអ្វីៗទាំងអស់។

:10

ហើយអ្វីដែលពួកអ្នក(មនុស្សលោក)បានខ្វែងគំនិតគ្នា នូវប្រការណាមួយនៅក្នុងកិច្ចការសាសនា ដំណោះស្រាយរបស់វា គឺត្រូវវិលត្រឡប់ទៅកាន់អល់ឡោះ ។ នោះហើយគឺអល់ឡោះ ជាម្ចាស់របស់ខ្ញុំដែលខ្ញុំប្រគល់ការទុកចិត្ដចំពោះទ្រង់ ហើយចំពោះ ទ្រង់តែមួយគត់ដែលខ្ញុំត្រូវវិលត្រឡប់។

:11

ទ្រង់គឺជាអ្នកដែលបង្កើតមេឃជាច្រើនជាន់ និងផែនដី។ ទ្រង់បានបង្កើតពួកអ្នកឱ្យមានគូចេញអំពីពួកអ្នកផ្ទាល់ ហើយសត្វ ពាហនៈក៏មានគូដែរ។ តាមរយៈការឱ្យមានគូនេះ ទ្រង់បង្កើត អ្នកទាំងអស់គ្នា។ គ្មានអ្វីមកប្រដូចនឹងទ្រង់បានឡើយ។ ហើយ ទ្រង់មហាឮ មហាឃើញ។

:12

កូនសោមេឃជាច្រើនជាន់ និងផែនដីគឺជាកម្មសិទ្ធិរបស់ ទ្រង់។ ទ្រង់បើកទូលាយ និងក្បិតក្បៀតលាភសក្ការៈចំពោះអ្នក ណាដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវ រាល់អ្វីៗទាំងអស់។

:13

ទ្រង់បានដាក់ចេញនូវច្បាប់សាសនាអ៊ីស្លាមសម្រាប់ពួក អ្នក(មនុស្សលោក) ដូចអ្វីដែលទ្រង់បានដាក់បង្គាប់វាទៅលើនួហ និងអ្វីដែលយើងបានបញ្ចុះឱ្យអ្នក(មូហាំម៉ាត់) ហើយនិងអ្វីដែល យើងបានបង្គាប់ទៅលើអ៊ីព្រហ៊ីម មូសា និងអ៊ីសានឹងវាដែរ ដោយ ឱ្យពួកអ្នកពង្រឹងសាសនា និងកុំឱ្យពួកអ្នកបែកបាក់គ្នាក្នុងកិច្ចការ សាសនាឱ្យសោះ។ វាធ្ងន់ធ្ងរបំផុតសម្រាប់ពួកមូស្ហរីគីននូវអ្វីដែល អ្នកអំពាវនាវពួកគេទៅកាន់វា(សាសនា)នោះ។ អល់ឡោះជ្រើស រើសអ្នកណាដែលទ្រង់មានចេតនាឱ្យទៅកាន់សាសនារបស់ទ្រង់ ហើយទ្រង់ចង្អុលបង្ហាញដល់អ្នកណាដែលវិលត្រឡប់ទៅកាន់ទ្រង់ (ដោយសុំអភ័យទោស និងគោរពតាមបទបញ្ជារបស់ទ្រង់)។

:14

ហើយពួកគេ(ពួកមូស្ហរីគីន)បានបែកបាក់គ្នាដោយសារ តែការច្រណែនឈ្នានីសរវាងពួកគេក្រោយពេលដែលចំណេះដឹង បានមកដល់ពួកគេហើយនោះ។ ហើយប្រសិនបើគ្មានការកំណត់ ពន្យារ(ដាក់ទារុណកម្ម)ពីម្ចាស់របស់អ្នករហូតដល់ពេលកំណត់ទេ នោះ គេពិតជានឹងកាត់សេចក្ដីរវាងពួកគេ(ដាក់ទារុណកម្មក្នុង លោកិយ)ជាមិនខាន។ ហើយពិតប្រាកដណាស់ ពួកដែលត្រូវបាន ទទួលមរតកនូវគម្ពីរ(តាវរ៉ត និងអ៊ីញជីល)បន្ទាប់ពីពួកគេ(យ៉ាហ៊ូទី ណាសរ៉នី)នោះ គឺស្ថិតនៅក្នុងភាពមន្ទិលសង្ស័យយ៉ាងខ្លាំង អំពីវា(សាសនាអ៊ីស្លាម)។

:15

ដូចេ្នះ ចំពោះសាសនាអ៊ីស្លាមនេះ អ្នក(មូហាំម៉ាត់)ត្រូវ អំពាវនាវ(មនុស្សលោកឱ្យមានជំនឿ) និងត្រូវកាន់ឱ្យបានខ្ជាប់ខ្ជួន តាមអ្វីដែលគេបានដាក់បញ្ជាមកលើអ្នក ហើយចូរអ្នកកុំធ្វើតាម ចំណង់ចិត្ដរបស់ពួកគេឱ្យសោះ។ ហើយចូរអ្នកពោលថាៈ ខ្ញុំមាន ជំនឿនឹងអ្វីដែលអល់ឡោះបានបញ្ចុះអំពីគម្ពីរទាំងនោះ ហើយខ្ញុំ ត្រូវបានគេបញ្ជាឱ្យប្រកាន់នូវភាពយុត្ដិធម៌រវាងពួកអ្នក(ក្នុងការ កាត់សេចក្ដី)។ អល់ឡោះគឺជាម្ចាស់របស់ពួកយើង និងជាម្ចាស់ របស់ពួកអ្នក។ ទង្វើរបស់យើងគឺសម្រាប់ពួកយើង ហើយទង្វើ របស់ពួកអ្នកគឺសម្រាប់ពួកអ្នក។ គ្មានជម្លោះរវាងពួកយើង និង ពួកអ្នកឡើយ។ អល់ឡោះនឹងប្រមូលផ្ដុំរវាងពួកយើងទាំងអស់គ្នា (នៅថ្ងៃបរលោក)។ ហើយទៅចំពោះទ្រង់តែមួយគត់ដែលជា កន្លែងវិលត្រឡប់។

:16

ហើយពួកដែលឈ្លោះប្រកែកគ្នាក្នុងសាសនារបស់ អល់ឡោះ បន្ទាប់ពីគេ(មនុស្សលោក)បានទទួលយកវាហើយនោះ ការឈ្លោះប្រកែករបស់ពួកគេ គឺគ្មានប្រយោជន៍អ្វីឡើយចំពោះ ម្ចាស់របស់ពួកគេ។ ហើយពួកគេនឹងទទួលការខឹងសម្បាពីទ្រង់ ហើយពួកគេក៏នឹងទទួលទារុណកម្មដ៏ធ្ងន់ធ្ងរដែរ។

:17

អល់ឡោះជាអ្នកដែលបានបញ្ចុះគម្ពីរ(គួរអាន និងគម្ពីរ ផេ្សងៗទៀត)ដោយភាពត្រឹមត្រូវ និងយុត្ដិធម៌។ តើអ្វីទៅដែល ធ្វើឱ្យអ្នកដឹងថា កាលកំណត់នៃថ្ងៃបរលោកជិតមកដល់នោះ?

:18

ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក សុំឱ្យវាកើតឡើង ភ្លាមៗ។ រីឯបណ្ដាអ្នកមានជំនឿវិញ គឺពួកគេមានការភ័យខ្លាច ចំពោះវា ហើយពួកគេដឹងថា វានឹងកើតឡើងយ៉ាងពិតប្រាកដ។ ចូរដឹងថាៈ ពិតប្រាកដណាស់ ពួកដែលឈ្លោះប្រកែកគ្នាចំពោះ ការកើតឡើងនៃថ្ងៃបរលោកនេះ គឺពិតជាស្ថិតនៅក្នុងភាពវងេ្វង ដ៏សែនឆ្ងាយ។

:19

អល់ឡោះទន់ភ្លន់បំផុតចំពោះខ្ញុំទាំងឡាយរបស់ទ្រង់។ ទ្រង់ប្រទានលាភសក្ការៈដល់អ្នកណាដែលទ្រង់មានចេតនា។ ហើយ ទ្រង់មហាខ្លាំងក្លា មហាខ្លាំងពូកែ។

:20

អ្នកណាហើយចង់បានផលបុណ្យនៅថ្ងៃបរលោក យើងនឹង បន្ថែមឱ្យគេនូវផលបុណ្យរបស់គេថែមទៀត។ រីឯអ្នកណាហើយចង់ បានការតបស្នងនៅក្នុងលោកិយនេះ យើងនឹងផ្ដល់វាឱ្យគេ តែនៅ ថ្ងៃបរលោកគេនឹងមិនទទួលបានចំណែក(ផលបុណ្យ)អ្វីឡើយ។

:21

ឬមួយពួកគេមានព្រះនានា(ផេ្សងពីអល់ឡោះ)ដែលពួក វាបានដាក់ច្បាប់សាសនាសម្រាប់ពួកគេនូវអ្វីដែលអល់ឡោះមិនបាន អនុញ្ញាតចំពោះវាឬ? ហើយប្រសិនបើគ្មានការកំណត់(ពន្យារការ ធ្វើទារុណកម្មនៅថ្ងៃបរលោក)ទេនោះ គេពិតជានឹងកាត់សេចក្ដី រវាងពួកគេ(ធ្វើទារុណកម្មនៅក្នុងលោកិយនេះ)ជាមិនខាន។ ពិត ប្រាកដណាស់ ពួកដែលបំពាននឹងទទួលទារុណកម្មដ៏ឈឺចាប់។

:22

អ្នក(មូហាំម៉ាត់)នឹងឃើញពួកបំពាន(នៅថ្ងៃបរលោក) ភ័យខ្លាចនូវអ្វីដែលពួកគេបានប្រព្រឹត្ដកន្លងមកខណៈ ដែលទារុណ-កម្មធ្លាក់មកលើពួកគេ។ រីឯបណ្ដាអ្នកដែលមានជំនឿ និងបានសាង អំពើល្អត្រឹមត្រូវវិញ ពួកគេស្ថិតនៅក្នុងសួនច្បារជាច្រើននៃ ឋានសួគ៌។ ពួកគេមានអី្វៗដែលពួកគេប្រាថ្នាចង់បានពីម្ចាស់របស់ ពួកគេ។ នោះគឺជាការប្រោសប្រទានដ៏ធំធេង។

:23

ការប្រោសប្រទាននោះហើយដែលអល់ឡោះផ្ដល់ដំណឹង រីករាយទៅចំពោះបណ្ដាខ្ញុំរបស់ទ្រង់ដែលមានជំនឿ និងបានសាង អំពើល្អត្រឹមត្រូវ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំមិនសុំកម្រៃ ពីពួកអ្នកលើការអំពាវនាវនោះឡើយ លើកលែងតែដើម្បីឱ្យមាន ការអាណិតស្រឡាញ់គ្នាក្នុងនាមជាញាតិសន្ដានប៉ុណ្ណោះ។ ហើយ អ្នកណាដែលសាងនូវអំពើល្អមួយយើងនឹងបន្ថែមផលបុណ្យឱ្យគេ ជាច្រើនទៀត។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស ដឹងគុណបំផុត។

:24

ឬមួយពួកគេនិយាយថាៈ គេ(មូហាំម៉ាត់)បានប្រឌិតនូវ ពាក្យភូតកុហកទៅលើអល់ឡោះឬ? ដូចេ្នះ ប្រសិនបើអល់ឡោះ មានចេតនា ទ្រង់នឹងបោះត្រាភ្ជិតលើចិត្ដរបស់អ្នក(ឱ្យភេ្លចគម្ពីរគួរ-អាន)ជាមិនខាន។ ហើយអល់ឡោះបំបាត់ចោលនូវអំពើមិនត្រឹម ត្រូវ ហើយទ្រង់បញ្ជាក់នូវការពិតតាមរយៈពាក្យសំដីរបស់ទ្រង់ (គម្ពីរគួរអាន)។ ពិតប្រាកដណាស់ ទ្រង់មហាដឹងនូវអ្វីដែលមាន នៅក្នុងចិត្ដ។

:25

ហើយទ្រង់ជាអ្នកដែលទទួលនូវការសារភាពទោសកំហុស ពីបណ្ដាខ្ញុំរបស់ទ្រង់ និងលើកលែងទោសនូវបាបកម្មទាំងឡាយ ហើយទ្រង់ដឹងពីអ្វីដែលពួកអ្នកប្រព្រឹត្ដ។

:26

ហើយទ្រង់ឆ្លើយតប(ទទួលយកការបួងសួងសុំ)ចំពោះ បណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អត្រឹមត្រូវ ព្រមទាំង បន្ថែមឱ្យពួកគេនូវការប្រោសប្រទានរបស់ទ្រង់ទៀត។ រីឯពួកដែល គ្មានជំនឿវិញ ពួកគេនឹងទទួលទារុណកម្មដ៏ធ្ងន់ធ្ងរ។

:27

ហើយប្រសិនបើអល់ឡោះបើកទូលាយនូវលាភសក្ការៈ ចំពោះខ្ញុំទាំងឡាយរបស់ទ្រង់ ពួកគេពិតជាប្រព្រឹត្ដល្មើសនៅលើ ផែនដីនេះជាមិនខាន។ ក៏ប៉ុន្ដែទ្រង់ប្រទានតាមកំរិតដែលទ្រង់មាន ចេតនា។ ពិតប្រាកដណាស់ ទ្រង់មហាដឹង មហាឃើញចំពោះ (ទង្វើ)ខ្ញុំទាំងឡាយរបស់ទ្រង់។

:28

ហើយទ្រង់ជាអ្នកបញ្ចុះទឹកភ្លៀងបន្ទាប់ពីពួកគេអស់ សង្ឃឹម(ថាគ្មានទឹកភ្លៀង) និងស្រោចស្រពនូវក្ដីមេត្ដាករុណា របស់ទ្រង់ ហើយទ្រង់ជាអ្នកគាំពារ ជាទីកោតសរសើរបំផុត។

:29

ហើយក្នុងចំណោមភស្ដុតាងទាំងឡាយរបស់ទ្រង់(ដែល បញ្ជាក់ពីអានុភាពរបស់ទ្រង់)គឺការបង្កើតមេឃជាច្រើនជាន់ និង ផែនដី ព្រមទាំងទ្រង់បានដាក់នូវអ្វីៗដែលមានជីវិតឱ្យរស់នៅពាស ពេញវាទាំងពីរ។ ហើយទ្រង់មានអានុភាពគ្រប់គ្រាន់ក្នុងការប្រមូល ផ្ដុំពួកគេ(នៅថ្ងៃបរលោក)នៅពេលដែលទ្រង់មានចេតនា។

:30

ហើយអ្វីដែលបានធ្លាក់មកលើពួកអ្នកអំពីប្រការអាក្រក់ នោះ គឺដោយសារតែអ្វីដែលពួកអ្នកបានប្រព្រឹត្ដកន្លងមក ហើយ ទ្រង់ក៏លើកលែងទោសយ៉ាងច្រើនឥតគណនាដែរ។

:31

ហើយពួកអ្នកមិនអាចគេចផុត(ពីទារុណកម្មរបស់ អល់ឡោះ)នៅលើផែនដីឡើយ។ ពួកអ្នកក៏គ្មានអ្នកគាំពារ និង អ្នកជួយសង្គ្រោះណាផេ្សងពីអល់ឡោះដែរ។

:32

ហើយក្នុងចំណោមភស្ដុតាងទាំងឡាយរបស់ទ្រង់នោះដែរ គឺសំពៅដ៏ធំដែលធ្វើដំណើរនៅលើផ្ទៃសមុទ្រប្រៀបដូចជាភ្នំ។

:33

ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងធ្វើឱ្យខ្យល់ឈប់បក់ ហើយសំពៅនឹងនៅនឹងថ្កល់លើផ្ទៃសមុទ្រ។ ពិតប្រាកដណាស់ នៅ ក្នុងរឿងនោះគឺជាភស្ដុតាងជាច្រើនសម្រាប់រាល់អ្នកដែលអត់ធ្មត់ ដឹងគុណបំផុត។

:34

ឬទ្រង់អាចបំផ្លាញសំពៅទាំងនេះ ដោយសារតែអ្វីដែល ពួកគេបានប្រព្រឹត្ដ។ ហើយទ្រង់លើកលែងទោសយ៉ាងច្រើនឥត គណនា។

:35

ហើយដើម្បីឱ្យពួកដែលជជែកដេញដោលក្នុងអាយ៉ាត់ៗ របស់យើងដឹងថា ពួកគេគ្មានកន្លែងគេចចេញ(ពីទារុណកម្ម)បាន ឡើយ។

:36

ហើយអ្វីៗដែលគេបានប្រទានឱ្យពួកអ្នក គឺគ្រាន់តែជា ភាពសប្បាយរីករាយនៃជីវិតលោកិយប៉ុណ្ណោះ។ តែអ្វីដែលមាននៅ ជាមួយអល់ឡោះ គឺល្អប្រសើរនិងនៅស្ថិតសេ្ថរជាអមតៈសម្រាប់ បណ្ដាអ្នកដែលមានជំនឿ។ ហើយទៅចំពោះម្ចាស់របស់ពួកគេតែ មួយគត់ដែលពួកគេប្រគល់ការទុកចិត្ដ។

:37

និងបណ្ដាអ្នកដែលចៀសពីអំពើបាបធំៗ និងទង្វើអាក្រក់ ផេ្សងៗ ហើយពេលដែលពួកគេខឹងសម្បាចំពោះជនណាម្នាក់ ពួក គេតែងតែអភ័យទោសដល់ជននោះ។

:38

និងបណ្ដាអ្នកដែលបានទទួលយកការអំពាវនាវចំពោះ ម្ចាស់របស់ពួកគេ និងបានប្រតិបត្ដិសឡាត។ ហើយពួកគេមានការ ពិភាក្សាគ្នាចំពោះកិច្ចការរបស់ពួកគេ ព្រមទាំងពួកគេបរិច្ចាគអំពី អី្វដែលយើងបានប្រទានឱ្យពួកគេ។

:39

និងបណ្ដាអ្នកដែលតបតវិញ នៅពេលដែលពួកគេទទួល រងនូវការបំពាន។

:40

ហើយការតបស្នងចំពោះប្រការអាក្រក់មួយគឺទទួលបាន បាបកម្មមួយដែរ។ តែអ្នកណាដែលចេះអធ្យាស្រ័យ និងផ្សះផ្សាគ្នា គឺអល់ឡោះនឹងប្រទានផលបុណ្យដល់គេ។ ពិតប្រាកដណាស់ ទ្រង់ មិនស្រឡាញ់ពួកដែលបំពានឡើយ។

:41

ហើយជាការពិតណាស់ អ្នកដែលបានតបតវិញបន្ទាប់ពី ទទួលរងនូវការបំពាន ពួកគេទាំងនោះគ្មានទោសពៃរ៍អ្វីឡើយ។

:42

ការពិតទោសពៃរ៍នោះសម្រាប់តែពួកដែលបំពានទៅលើ មនុស្សលោក និងប្រព្រឹត្ដបទល្មើសនៅលើផែនដីនេះដោយគ្មាន ហេតុផលត្រឹមត្រូវប៉ុណ្ណោះ។ ពួកទាំងនោះនឹងទទួលទារុណកម្មដ៏ ឈឺចាប់។

:43

ហើយជាការពិតណាស់ អ្នកណាហើយបានអត់ធ្មត់ និង អធ្យាស្រ័យនោះ ពិតប្រាកដណាស់នោះគឺជាប្រការមួយក្នុងចំណោម ប្រការដែលអល់ឡោះបង្គាប់ប្រើ។

:44

ហើយអ្នកណាដែលអល់ឡោះធ្វើឱ្យវងេ្វងនោះ គឺគ្មានអ្នក គាំពារណាសម្រាប់គេក្រៅពីទ្រង់ឡើយ។ ហើយអ្នក(មូហាំម៉ាត់) នឹងឃើញពួកដែលបំពាននៅពេលដែលពួកគេបានឃើញទារុណកម្ម (នៅថ្ងៃបរលោក)និយាយថាៈ តើមានផ្លូវណាអាចត្រឡប់ទៅ (លោកិយ)វិញបានទេ?

:45

ហើយអ្នកនឹងឃើញពួកគេត្រូវគេនាំទៅកាន់នរក ដោយ ឱនលំទោនទាំងអាម៉ាស់ ព្រមទាំងពួកគេលួចមើលទៅនរកនោះ (ដោយភ័យខ្លាច)។ រីឯបណ្ដាអ្នកដែលមានជំនឿវិញបាននិយាយ ថាៈ ពិតប្រាកដណាស់ ពួកដែលខាតបង់គឺជាពួកដែលខាតបង់ខ្លួន ឯង និងគ្រួសាររបស់ពួកគេនៅថ្ងៃបរលោក។ ចូរដឹងថាៈ ពិតប្រាកដ ណាស់ ពួកដែលបំពានគឺស្ថិតនៅក្នុងទារុណកម្មជារៀងរហូត។

:46

ហើយពួកគេគ្មានអ្នកគាំពារណាជួយពួកគេក្រៅពី អល់ឡោះឡើយ។ ហើយអ្នកណាដែលអល់ឡោះធ្វើឱ្យវងេ្វង នោះ គឺគ្មានមាគ៌ា(ការចង្អុលបង្ហាញ)ណាមួយសម្រាប់គេឡើយ។

:47

ចូរពួកអ្នក(ពួកគ្មានជំនឿ)ទទួលយកចុះនូវការអំពាវនាវ ពីម្ចាស់របស់ពួកអ្នកមុននឹងថ្ងៃដែលគ្មានអ្នកណាអាចរារាំងវាពី អល់ឡោះមកដល់។ នៅថ្ងៃនោះពួកអ្នកគ្មានកន្លែងគេចពីទារុណកម្ម ឡើយ ហើយក៏គ្មានការបដិសេធ(អំពីទោសកំហុស)នោះដែរ។

:48

តែប្រសិនបើពួកគេងាកចេញ(ពីជំនឿ)វិញ យើងមិនបាន បញ្ជូនអ្នក(មូហាំម៉ាត់)ដើម្បីការពារពួកគេឡើយ។ តួនាទីរបស់អ្នក គ្រាន់តែជាអ្នកផ្សព្វផ្សាយសារប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ នៅពេលដែលយើងបានឱ្យមនុស្សលោកភ្លក្សនូវក្ដីមេត្ដាករុណាពី យើង គេសប្បាយរីករាយនឹងវា។ តែប្រសិនបើអំពើអាក្រក់បាន ធ្លាក់លើពួកគេដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្ដកន្លងមក (ពួកគេបែរជារមិលគុណទៅវិញ)។ ដូចេ្នះ ពិតប្រាកដណាស់មនុស្ស លោកគឺរមិលគុណបំផុត។

:49

អំណាចនៅលើមេឃជាច្រើនជាន់ និងផែនដីជាកម្មសិទ្ធិ របស់អល់ឡោះ។ ទ្រង់បង្កើតអ្វីតាមតែទ្រង់មានចេតនា។ ទ្រង់ ប្រទានឱ្យមានតែកូនស្រីចំពោះអ្នកណាម្នាក់ដែលទ្រង់មានចេតនា ហើយទ្រង់ក៏ប្រទានឱ្យមានតែកូនប្រុសចំពោះអ្នកណាម្នាក់ដែល ទ្រង់មានចេតនាដែរ។

:50

ឬទ្រង់ប្រទានឱ្យពួកគេមានទាំងកូនប្រុសទាំងកូនស្រី ហើយទ្រង់ក៏ធ្វើឱ្យអ្នកណាម្នាក់គ្មានកូនតាមតែទ្រង់មានចេតនា ដែរ។ ពិតប្រាកដណាស់ ទ្រង់មហាដឹង មហាមានអានុភាព។

:51

ហើយគ្មានមនុស្សណាម្នាក់ដែលអល់ឡោះមានបន្ទូលទៅ កាន់គេដោយផ្ទាល់ឡើយ លើកលែងតែតាមរយៈវ៉ាហ៊ីឬមានបន្ទូល ពីខាងក្រោយរបាំង ឬក៏ទ្រង់បញ្ជូនអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)ដើម្បី មកប្រាប់តាមការអនុញ្ញាតរបស់ទ្រង់នូវអ្វីដែលទ្រង់មានចេតនា ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់មហាខ្ពង់ខ្ពស់ មហាគតិបណ្ឌិត។

:52

ហើយដូច្នោះដែរ យើងបានបញ្ចុះគម្ពីរគួរអានឱ្យអ្នកតាម បទបញ្ជារបស់យើង ដោយអ្នកមិនធ្លាប់បានដឹងថាអ្វីជាគម្ពីរឡើយ ហើយអ្នកក៏មិនដឹងថាអ្វីជាជំនឿនោះដែរ។ ក៏ប៉ុន្ដែយើងបានបង្កើត វា(គម្ពីរគួរអាន)ជាពន្លឺមួយដែលយើងនឹងចង្អុលបង្ហាញតាមរយៈ វាចំពោះអ្នកណាដែលយើងមានចេតនាក្នុងចំណោមខ្ញុំរបស់យើង។ ហើយពិតប្រាកដណាស់ អ្នកនឹងចង្អុលបង្ហាញ(មនុស្សលោក)ទៅ កាន់មាគ៌ាដ៏ត្រឹមត្រូវ។

:53

គឺជាមាគ៌ារបស់អល់ឡោះ ដែលអ្វីៗនៅលើមេឃជាច្រើនជាន់ និងអ្វីៗនៅលើផែនដីជាកម្មសិទ្ធិរបស់ទ្រង់។ ចូរដឹងថា កិច្ចការ ទាំងអស់នឹងវិលត្រឡប់ទៅកាន់អល់ឡោះវិញ។