បណ្ណាល័យអ៊ីស្លាមទាំងអស់។

14 - Abraham - Ibrāhīm

:1

អាលីហ្វ ឡាម រ៉ ។ គម្ពីរ(គួរអាន)ដែលយើងបានបញ្ចុះឱ្យ អ្នក(មូហាំម៉ាត់) ដើម្បីឱ្យអ្នកដឹកនាំមនុស្សលោកចេញពីភាពងងឹត (គ្មានជំនឿ)ទៅរកភាពមានពន្លឺ(មានជំនឿ)តាមការអនុញ្ញាតពី ម្ចាស់របស់ពួកគេទៅរកមាគ៌ារបស់ទ្រង់ដែលមហាខ្លាំងពូកែ ជាទីកោតសរសើរបំផុត។

:2

អល់ឡោះជាម្ចាស់ដែលគ្រប់គ្រងនូវអ្វីៗដែលមាននៅលើ មេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើផែនដី។ ហើយភាព អន្ដរាយនោះ គឺសម្រាប់ពួកដែលគ្មានជំនឿដែលជាការដាក់ទារុណកម្មមួយដ៏ធ្ងន់ធ្ងរ។

:3

ពួកដែលស្រឡាញ់ការរស់នៅក្នុងលោកិយជាងថ្ងៃបរលោក ហើយពួកគេរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ ហើយពួកគេ ចង់ធ្វើឱ្យមាគ៌ានោះវៀចវេរ។ ពួកទាំងនោះស្ថិតក្នុងភាពវងេ្វងដ៏ ឆ្ងាយ(ពីការពិត)។

:4

ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់ លើកលែង តែតាមភាសានៃក្រុមរបស់គេប៉ុណ្ណោះ ដើម្បីពន្យល់យ៉ាងច្បាស់ដល់ពួកគេ។ ហើយអល់ឡោះធ្វើឱ្យវងេ្វងចំពោះអ្នកណាដែលទ្រង់ មានចេតនា ហើយទ្រង់ចង្អុលបង្ហាញចំពោះអ្នកណាដែលទ្រង់មាន ចេតនា។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត ។

:5

ហើយតាមការពិតយើងបានបញ្ជូនមូសាជាមួយនឹងមុជីហ្សាត់នានារបស់យើង(ទៅកាន់អំបូរអ៊ីស្រាអែល ព្រមទាំងយើង បញ្ជាថា) ចូរអ្នក(មូសា)ដឹកនាំក្រុមរបស់អ្នកចេញពីភាពងងឹត ទៅរកភាពមានពន្លឺ ហើយចូរអ្នករំលឹកពួកគេនូវថ្ងៃៗ(នៀកម៉ាត់ និងទណ្ឌកម្ម)របស់អល់ឡោះ។ ពិតប្រាកដណាស់ នៅក្នុងរឿង នោះជាបណ្ដាភស្ដុតាងសម្រាប់រាល់អ្នកដែលអត់ធ្មត់អ្នកដែល ដឹងគុណ។

:6

ហើយ(ចូរចងចាំ)នៅពេលដែលមូសាបានពោលទៅកាន់ ក្រុមរបស់គាត់ថាៈ ចូរពួកអ្នករំឭកនូវនៀកម៉ាត់របស់អល់ឡោះ ដែលបានផ្ដល់ឱ្យពួកអ្នកនៅពេលដែលទ្រង់បានរំដោះពួកអ្នកឱ្យ រួចផុតពីបក្សពួកហ្វៀរអោនដែលពួកគេឱ្យពួកអ្នកភ្លក្សរសជាតិ ទារុណកម្មយ៉ាងព្រៃផ្សៃ ដោយសម្លាប់កូនប្រុសរបស់ពួកអ្នក ហើយទុកជីវិតកូនស្រីរបស់ពួកអ្នក។ ហើយនៅក្នុងព្រឹត្ដិការណ៍ នោះគឺជាការសាកល្បងមួយយ៉ាងធំធេងពីម្ចាស់របស់ពួកអ្នក។

:7

ហើយ(ចូរចងចាំ)នៅពេលដែលម្ចាស់របស់ពួកអ្នកបាន ប្រកាសថាៈ ប្រាកដណាស់ ប្រសិនបើពួកអ្នកដឹងគុណ(នូវនៀក-ម៉ាត់របស់យើង) យើងពិតជានឹងបន្ថែម(ការប្រោសប្រទាន)ដល់ ពួកអ្នកទៀត។ ប៉ុន្ដែប្រសិនបើពួកអ្នករមិលគុណវិញនោះ ពិតប្រាកដណាស់ទារុណកម្មរបស់យើងគឺធ្ងន់ធ្ងរបំផុត។

:8

ហើយមូសាបានពោលថាៈ ប្រសិនបើពួកអ្នកនិងអ្នកដែល នៅលើផែនដីទាំងអស់ប្រឆាំង(នឹងនៀកម៉ាត់របស់អល់ឡោះនោះ ក៏ទ្រង់មិនត្រូវការនូវការដឹងគុណរបស់ពួកអ្នកដែរ) ហើយពិត ប្រាកដណាស់ អល់ឡោះមហាមានលើសលប់ ដែលជាទីកោត សរសើរបំផុត។

:9

តើដំណឹងនៃពួកជំនាន់មុនពួកអ្នក ដូចជាក្រុមរបស់នួហ អាដ និងសាមូដ និងពួកជំនាន់ក្រោយពួកគេមិនបានមកដល់ពួកអ្នកដែល គ្មានអ្នកណាម្នាក់អាចដឹងពីពួកគេក្រៅពីអល់ឡោះទេឬ? បណ្ដាអ្នក នាំសាររបស់ពួកគេបាននាំមកនូវភស្ដុតាងយ៉ាងច្បាស់លាស់ជាច្រើន ដល់ពួកគេ ប៉ុន្ដែពួកគេបានយកដៃរបស់ពួកគេមកដាក់ក្នុងមាត់របស់ ពួកគេ(ខាំដោយកំហឹង) ហើយពួកគេបាននិយាយថាៈ ពិតប្រាកដ ណាស់ ពួកយើងមិនជឿនូវអ្វីដែលគេបានបញ្ជូនវាមកជាមួយពួក អ្នកឡើយ។ ហើយពិតប្រាកដណាស់ ពួកយើងមានការសង្ស័យ យ៉ាងខ្លាំងអំពីអ្វីដែលពួកអ្នកអំពាវនាវពួកយើងទៅរកវា(ភាព មានជំនឿ)នោះ។

:10

បណ្ដាអ្នកនាំសាររបស់ពួកគេបានពោលថាៈ តើ(ពួកអ្នក) មានការសង្ស័យចំពោះអល់ឡោះដែលជាអ្នកបង្កើតមេឃជាច្រើន ជាន់ និងផែនដីនោះឬ? ទ្រង់អំពាវនាវពួកអ្នក(ឱ្យមានជំនឿ)ដើម្បី ទ្រង់នឹងអភ័យទោសដល់ពួកអ្នកនូវបាបកម្មទាំងឡាយរបស់ពួកអ្នក ហើយទ្រង់បានពន្យារពេលពួកអ្នករហូតដល់ពេលមួយដែលត្រូវបាន កំណត់។ ពួកគេ(ពួកប្រឆាំង)បាននិយាយថាៈ ពួកអ្នកគ្រាន់តែជា មនុស្សធម្មតាដូចពួកយើងដែលពួកអ្នកចង់រារាំងពួកយើងនូវអ្វីដែល ជីដូនជីតារបស់ពួកយើងធ្លាប់បានគោរពសក្ការៈប៉ុណ្ណោះ។ ដូចេ្នះ ចូរ ពួកអ្នកផ្ដល់ភស្ដុតាងយ៉ាងច្បាស់លាស់ដល់ពួកយើងមក.

:11

បណ្ដាអ្នកនាំសាររបស់ពួកគេបានតបនឹងពួកគេវិញថាៈ ពួកយើងគ្រាន់តែជាមនុស្សធម្មតាដូចពួកអ្នកដែរ ប៉ុន្ដែអល់ឡោះ លើកតម្កើងចំពោះអ្នកណាដែលទ្រង់មានចេតនាអំពីបណ្ដាខ្ញុំរបស់ ទ្រង់។ ហើយសម្រាប់ពួកយើងមិនអាចផ្ដល់ឱ្យពួកអ្នកនូវភស្ដុតាង ណាមួយបានឡើយលុះត្រាតែមានការអនុញ្ញាតពីអល់ឡោះ។ ហើយបណ្ដាអ្នកដែលមានជំនឿត្រូវប្រគល់ការទុកចិត្ដចំពោះ អល់ឡោះតែមួយគត់។

:12

ហើយចុះហេតុអ្វីបានជាពួកយើងមិនប្រគល់ការទុកចិត្ដ ចំពោះអល់ឡោះ ខណៈដែលទ្រង់ពិតជាបានចង្អុលបង្ហាញផ្លូវដល់ ពួកយើងនោះ? ហើយពួកយើងត្រូវតែអត់ធ្មត់ទៅលើអ្វីដែលពួក អ្នកបានធ្វើបាបពួកយើង។ ហើយបណ្ដាអ្នកដែលទុកចិត្ដត្រូវប្រគល់ ការទុកចិត្ដចំពោះអល់ឡោះតែមួយគត់។

:13

ហើយពួកដែលប្រឆាំងបាននិយាយទៅកាន់បណ្ដាអ្នកនាំ សាររបស់ពួកគេថាៈ យើងពិតជានឹងបណេ្ដញពួកអ្នកចេញពីទឹកដី របស់យើង ឬពួកអ្នកត្រូវតែត្រឡប់មកកាន់សាសនារបស់ពួកយើង វិញ។ ពេលនោះម្ចាស់របស់ពួកគេបានផ្ដល់វ៉ាហ៊ីទៅកាន់ពួកគេថាៈ យើងប្រាកដជានឹងបំផ្លិចបំផ្លាញពួកដែលបំពានជាមិនខាន។

:14

ហើយយើងពិតជានឹងឱ្យពួកអ្នក(អ្នកនាំសារ)រស់នៅលើ ទឹកដីនេះក្រោយពី(ភាពវិនាសរបស់)ពួកគេ។ នោះគឺសម្រាប់អ្នក ណាដែលភ័យខ្លាចកន្លែង(កាត់សេចក្ដី)របស់យើង ហើយនិងភ័យ ខ្លាចការព្រមាន(ទណ្ឌកម្ម)របស់យើង។

:15

ហើយពួកគេ(អ្នកនាំសារ)បានសុំ(ពីអល់ឡោះ)ឱ្យមាន ជ័យជំនះ(លើសត្រូវរបស់ពួកគេ) ហើយរាល់អ្នកដែលកេ្អងក្អាង ចចេសរឹងរូសបានបរាជ័យ។

:16

នៅខាងមុខគេ គឺនរកជើហាន់ណាំ ហើយគេនឹងឱ្យអ្នក នោះផឹកនូវទឹកខ្ទុះឈាម។

:17

គេផឹកខ្ទុះនោះដែរ ប៉ុន្ដែគេស្ទើរតែលេបវាមិនចូល។ (ការឈឺចាប់)នៃសេចក្ដីស្លាប់មកដល់គេគ្រប់ទីកន្លែង(នៃខ្លួនប្រាណ) តែ គេមិនស្លាប់ឡើយ។ ហើយនៅខាងមុខគេគឺទារុណកម្មដ៏ធ្ងន់ធ្ងរ បំផុត។

:18

ការប្រៀបធៀបរបស់ពួកដែលបានប្រឆាំងនឹងម្ចាស់ របស់ពួកគេ គឺទង្វើរបស់ពួកគេប្រៀបដូចជាផេះដែលត្រូវបានខ្យល់ បក់បោកយ៉ាងខ្លាំងនៅថ្ងៃដែលមានព្យុះសង្ឃរា។ ពួកគេមិនអាច ទទួលបានអ្វីសោះឡើយអំពីអ្វីដែលពួកគេបានធ្វើកន្លងមក។ នោះ វាជាការវងេ្វងដ៏សែនឆ្ងាយ។

:19

តើអ្នកមិនបានឃើញទេឬ អល់ឡោះពិតជាបានបង្កើត មេឃជាច្រើនជាន់ និងផែនដីយ៉ាងពិតប្រាកដនោះ? ប្រសិនបើទ្រង់ មានចេតនា ទ្រង់នឹងធ្វើឱ្យពួកអ្នកវិនាស ហើយទ្រង់នឹងបង្កើតអ្នក ថ្មីមកជំនួសវិញ។

:20

ហើយរឿងនោះ មិនមែនជារឿងដែលលំបាកចំពោះ អល់ឡោះឡើយ។

:21

ហើយពួកគេទាំងអស់បានបង្ហាញខ្លួនចំពោះមុខអល់ឡោះ (នៅថ្ងៃបរលោក) ហើយពួកដែលទន់់ខ្សោយបាននិយាយទៅកាន់ ពួកដែលក្រអឺតក្រទមថាៈ ពិតប្រាកដណាស់ ពួកយើងធ្លាប់បានធ្វើ តាមពួកអ្នក។ ដូចេ្នះ តើពួកអ្នកអាចកាពោរពួកយើងអំពីទារុណកម្មរបស់អល់ឡោះបានដែរឬទេ? ពួកគេបានតបវិញថាៈ ប្រសិនបើ អល់ឡោះបានចង្អុលបង្ហាញដល់ពួកយើងនោះ ពួកយើងពិតជាចង្អុល បង្ហាញដល់ពួកអ្នកជាមិនខាន។ វាមិនខុសគ្នាទេចំពោះពួកយើង ទោះបីជាពួកយើងត្អូញត្អែរ ឬអត់ធ្មត់យ៉ាងណាក៏ដោយ ក៏ពួកយើង នៅតែគ្មានកន្លែងគេចផុតដែរ។

:22

ហើយស្ហៃតនបាននិយាយនៅពេលដែលត្រូវបានគេកាត់សេចក្ដីថា ពិតប្រាកដណាស់ អល់ឡោះបានសន្យាជាមួយពួកអ្នក គឺជាការសន្យាមួយដែលពិតប្រាកដ។ ចំណែកខ្ញុំបានសន្យាជាមួយ ពួកអ្នកមែន តែខ្ញុំបានក្បត់ពាក្យសន្យាជាមួយពួកអ្នក។ ហើយខ្ញុំ គ្មានអំណាចអ្វីចំពោះពួកអ្នកក្រៅពីបានអំពាវនាវពួកអ្នក(ឱ្យធ្វើខុស)ឡើយ តែពួកអ្នកបានឆ្លើយតបចំពោះខ្ញុំ។ ហេតុនេះ ចូរពួក អ្នកកុំបន្ទោសខ្ញុំឱ្យសោះ តែពួកអ្នកត្រូវបន្ទោសខ្លួនឯងវិញ។ ខ្ញុំមិន មែនជាអ្នកជួយពួកអ្នកទេ ហើយពួកអ្នកក៏មិនមែនជាអ្នកជួយខ្ញុំ ដែរ។ ពិតប្រាកដណាស់ ខ្ញុំបានដកខ្លួនពីអ្វីដែលពួកអ្នកបានយកខ្ញុំ ធ្វើជាស្ហ៊ីរិកកាលពីមុន។ ពិតប្រាកដណាស់ ពួកដែលបំពានពួកគេ នឹងទទួលទារុណកម្មដ៏ឈឺចាប់បំផុត។

:23

ហើយគេនឹងបញ្ចូលបណ្ដាអ្នកដែលមានជំនឿ និងបាន សាងអំពើល្អត្រឹមត្រូវទៅក្នុងឋានសួគ៌នានា ដែលមានទនេ្លជាច្រើន ហូរពីក្រោមវា ដោយពួកគេរស់នៅក្នុងនោះជាអមតៈដោយមាន ការអនុញ្ញាតពីម្ចាស់របស់ពួកគេ។ ការស្វាគមន៍សម្រាប់ពួកគេនៅ ក្នុងនោះគឺការជូនពរឱ្យមានសន្ដិភាព(ពីអល់ឡោះ ម៉ាឡាអ៊ីកាត់ និងអ្នកមានជំនឿ)។

:24

តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេឬ អល់ឡោះបាន លើកយកឧទាហរណ៍យ៉ាងដូចមេ្ដចចំពោះពាក្យសំដីដែលល្អប្រៀប ដូចជាដើមឈើមួយដែលល្អដែលឬសរបស់វារឹងមាំ ហើយមែកធាង របស់វាចាក់ឆ្ពោះទៅលើមេឃនោះ?

:25

វា(ដើមឈើនោះ)នឹងផ្ដល់ផលានុផលគ្រប់ពេលវេលា ដោយមានការអនុញ្ញាតពីម្ចាស់របស់វា។ ហើយអល់ឡោះលើក យកឧទាហរណ៍ជាច្រើនទៀតសម្រាប់មនុស្សលោកដើម្បីឱ្យពួកគេ ចងចាំ។

:26

ហើយការប្រៀបធៀបពាក្យសំដីដែលអាក្រក់ប្រៀបដូច ជាដើមឈើមួយដែលអាក្រក់ ដែលត្រូវបានគេដកទាំងឫសចេញ ពីដីដែលវាគ្មានភាពរឹងមាំទៀតឡើយ។

:27

អល់ឡោះនឹងពង្រឹងដល់បណ្ដាអ្នកដែលមានជំនឿនឹង ពាក្យសំដីដែលរឹងមាំ(កាលីម៉ះស្ហាហាដះ)ទាំងការរស់នៅក្នុងលោកិយ និងនៅថ្ងៃបរលោក។ ហើយអល់ឡោះនឹងធ្វើឱ្យវងេ្វងដល់ ពួកដែលបំពាន។ ហើយអល់ឡោះធ្វើនូវអ្វីដែលទ្រង់មានចេតនា។

:28

តើអ្នកមិនបានឃើញទេឬ ចំពោះពួកដែលបានផ្លាស់ប្ដូរ នៀកម៉ាត់របស់អល់ឡោះទៅយកភាពគ្មានជំនឿ ហើយពួកគេ បានធ្វើឱ្យក្រុមរបស់ពួកគេធ្លាក់ទៅកន្លែងវិនាសអន្ដរាយ(នៅ សមរភូមិបាទើរ)នោះ?

:29

គឺនរកជើហាន់ណាំដែលពួកគេត្រូវដុតក្នុងវា ហើយជា កន្លែងស្នាក់នៅដែលអាក្រក់បំផុត។

:30

ហើយពួកគេបានយកព្រះនានាមកធ្វើជាដៃគូជាមួយ អល់ឡោះ ដើម្បីធ្វើឱ្យ(មនុស្សលោក)វងេ្វងពីមាគ៌ារបស់ទ្រង់។ ចូរអ្នកពោលថាៈ ចូរពួកអ្នកសប្បាយរីករាយមួយរយៈពេលសិន ចុះ. ប៉ុន្ដែកន្លែងវិលត្រឡប់ពិតប្រាកដរបស់ពួកអ្នកនោះគឺទៅ កាន់នរក។

:31

ចូរអ្នកពោលទៅកាន់បណ្ដាខ្ញុំរបស់យើងដែលមានជំនឿ ឱ្យពួកគេប្រតិបត្ដិសឡាតនិងឱ្យពួកគេបរិច្ចាគអំពីអ្វីៗដែលយើង បានផ្ដល់លាភសក្ការៈឱ្យពួកគេ ដោយអាថ៌កំបាំង និងលាតត្រដាង មុននឹងថ្ងៃដែលគ្មានការលក់ដូរនិងថ្ងៃដែលគ្មានមិត្ដភក្ដិមកដល់។

:32

អល់ឡោះជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និង ផែនដី ហើយទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយទ្រង់បាន បពោ្ចញពីទឹកភ្លៀងនោះនូវភោគផលជាច្រើនដែលជាលាភសក្ការៈ សម្រាប់ពួកអ្នក។ ហើយទ្រង់បានបង្កើតឱ្យមានសំពៅជាប្រយោជន៍សម្រាប់ពួកអ្នក ដើម្បីឱ្យវាធ្វើដំណើរតាមសមុទ្រតាមបទបញ្ជារបស់ទ្រង់។ ហើយទ្រង់ក៏បានបង្កើតឱ្យពួកអ្នកមានទនេ្លជាច្រើន ទៀតផងដែរ។

:33

ហើយទ្រង់បានបង្កើតព្រះអាទិត្យ និងព្រះច័ន្ទដោយដើរ តាមគន្លងរបស់វាជាប្រយោជន៍សម្រាប់ពួកអ្នក ហើយទ្រង់បានបង្កើតយប់ និងថ្ងៃក៏ជាប្រយោជន៍សម្រាប់ពួកអ្នកដែរ ។

:34

ហើយទ្រង់បានផ្ដល់ឱ្យពួកអ្នកនូវរាល់អ្វីៗដែលពួកអ្នក បានបួងសួងសុំពីទ្រង់ ហើយប្រសិនបើពួកអ្នករាប់ចំនួននៀកម៉ាត់ របស់អល់ឡោះ គឺពួកអ្នកមិនអាចរាប់វាអស់ឡើយ។ ពិតប្រាកដ ណាស់ មនុស្សលោកគឺបំពាននិងប្រឆាំងយ៉ាងខ្លាំង។

:35

ហើយ(ចូរចងចាំ)នៅពេលដែលអ៊ីព្រហ៊ីមបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាធ្វើឱ្យទីក្រុងនេះ(ម៉ាក្កះ)មានសុខ សន្ដិភាព និងបញ្ចៀសរូបខ្ញុំ ហើយនិងកូនចៅរបស់ខ្ញុំអំពីការគោរព សក្ការៈរូបសំណាកនានាផងចុះ។

:36

ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដណាស់ ពួកវា(រូបសំណាក) បានធ្វើឱ្យមនុស្សលោកជាច្រើនវងេ្វង។ ហើយបុគ្គលណាដែលបាន តាម(មាគ៌ា)ខ្ញុំ គឺបុគ្គលនោះពិតជាស្ថិតនៅក្នុងក្រុមរបស់ខ្ញុំ។ រីឯ បុគ្គលណាដែលបានប្រឆាំងនឹង(មាគ៌ា)ខ្ញុំវិញ គឺទ្រង់ពិតជាមហា អភ័យទោស មហាអាណិតស្រឡាញ់។

:37

ឱម្ចាស់របស់យើងខ្ញុំ. ពិតប្រាកដណាស់ ខ្ញុំបានឱ្យកូនចៅ របស់ខ្ញុំមួយចំនួនរស់នៅទីជ្រលងភ្នំដែលគ្មានដំណាំទាល់តែសោះនៅ ឯពៃតុលឡោះ។ ឱម្ចាស់របស់យើងខ្ញុំ. (ខ្ញុំប្រតិបត្ដិតាមទ្រង់ដូច នេះ)គឺដើម្បីឱ្យពួកគេប្រតិបត្ដិសឡាត។ ដូចេ្នះ សូមទ្រង់មេត្ដាធ្វើ ឱ្យដួងចិត្ដមនុស្សលោកមួយចំនួនចូលចិត្ដពួកគេ និងប្រទានលាភ សក្ការៈដល់ពួកគេនូវភោគផលនានាផង ដើម្បីពួកគេនឹងដឹងគុណ។

:38

ឱម្ចាស់របស់យើងខ្ញុំ. តាមពិតទ្រង់ដឹងនូវអ្វីដែលយើង ខ្ញុំលាក់បាំង និងអ្វីដែលយើងខ្ញុំលាតត្រដាង ហើយគ្មានអ្វីអាចលាក់ បាំងចំពោះអល់ឡោះបន្ដិចណាឡើយ ទោះបីជានៅលើផែនដី ឬ នៅលើមេឃក៏ដោយ។

:39

រាល់ការសរសើរ គឺចំពោះអល់ឡោះ ដែលទ្រង់បាន ប្រទានអ៊ីស្មាអ៊ីល និងអ៊ីសហាកឱ្យខ្ញុំក្នុងវ័យចាស់ជរាហើយនោះ។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំឮនូវរាល់ការបួងសួងសុំ។

:40

ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាធ្វើឱ្យខ្ញុំនិងកូនចៅរបស់ ខ្ញុំមួយចំនួនក្លាយជាអ្នកដែលប្រតិបត្ដិសឡាតផងចុះ។ ឱម្ចាស់ របស់យើងខ្ញុំ. សូមទ្រង់ទទួលយកនូវការបួងសួងសុំរបស់ខ្ញុំផង។

:41

ឱម្ចាស់របស់យើងខ្ញុំ. សូមទ្រង់មេត្ដាអភ័យទោសដល់ខ្ញុំ និងឪពុកម្ដាយរបស់ខ្ញុំ និងបណ្ដាអ្នកដែលមានជំនឿនៅថ្ងៃជំនុំជំរះ នឹងកើតឡើងផង។

:42

ហើយចូរអ្នក(មូហាំម៉ាត់)កុំគិតថា អល់ឡោះមិនដឹង ចំពោះអ្វីដែលពួកបំពានប្រព្រឹត្ដឱ្យសោះ។ តាមពិតទ្រង់គ្រាន់តែ ពន្យារពេល(ធ្វើទារុណកម្ម)ពួកគេរហូតដល់ថ្ងៃដែលភ្នែក(របស់ ពួកគេ)សម្លឹងមើលដោយតក់ស្លុតនៅថ្ងៃនោះប៉ុណ្ណោះ។

:43

(នៅថ្ងៃដែលពួកបំពានក្រោកពីផ្នូរ)ដោយប្រញាប់ ប្រញាល់ទៅទាំងងើយក្បាលរបស់ពួកគេ(តាមការអំពាវនាវ) ដែលក្រសែភ្នែករបស់ពួកគេមិនងាកមើលគ្នាឡើយ ហើយចិត្ដ របស់ពួកគេទទេធ្លុង(ដោយសារការភ័យខ្លាចយ៉ាងខ្លាំង)។

:44

ចូរអ្នក(មូហាំម៉ាត់)ដាស់តឿនព្រមានដល់មនុស្សលោក អំពីថ្ងៃដែលទារុណកម្មនឹងមកដល់ពួកគេ។ ហើយពួកដែលបំពាន នឹងនិយាយថាៈ ឱម្ចាស់របស់យើងខ្ញុំ. សូមទ្រង់មេត្ដាពន្យារពេល ដល់ពួកយើងខ្ញុំមួយរយៈពេលខ្លីផងចុះ. ពួកយើងនឹងទទួលយក ការអំពាវនាវរបស់ទ្រង់ ហើយពួកយើងនឹងគោរពតាមបណ្ដាអ្នក នាំសារ។ (មានគេនិយាយទៅកាន់ពួកនេះថា) តើពួកអ្នកមិនធ្លាប់ បានស្បថពីមុនទេឬថា ពួកអ្នកនឹងមិនលាចាកពីលោកិយ(ទៅថ្ងៃ បរលោក)ទេនោះ?

:45

ហើយពួកអ្នកបានមករស់នៅក្នុងផ្ទះសម្បែងរបស់ពួក ដែលបានបំពានលើខ្លួនឯង(កាលពីមុន)។ ហើយ(ផ្ទះសម្បែងនោះ) បានបញ្ជាក់យ៉ាងច្បាស់ដល់ពួកអ្នកថាៈ តើយើងបានធ្វើដូចមេ្ដច ចំពោះពួកគេ? ហើយយើងបានលើកឧទាហរណ៍ជាច្រើនទៀត សម្រាប់ពួកអ្នក។

:46

ហើយជាការពិតណាស់ ពួកគេបានរៀបចំនូវឧបាយកល របស់ពួកគេ(ដើម្បីសម្លាប់មូហាំម៉ាត់) ហើយឧបាយកលរបស់ពួក គេនោះគឺអល់ឡោះដឹង។ ទោះបីជាឧបាយកលរបស់ពួកគេនោះ អាចធ្វើឱ្យភ្នំនានារលាយបាត់ក៏ដោយ (ក៏មិនអាចធ្វើអ្វីបានដែរ)។

:47

ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)កុំគិតថា អល់ឡោះជាអ្នក ធ្វើខុសការសន្យារបស់ទ្រង់ចំពោះបណ្ដាអ្នកនាំសាររបស់ទ្រង់ ឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងពូកែ មានអានុភាពផ្ដន្ទាទោស។

:48

នៅថ្ងៃដែលផែនដីនឹងត្រូវគេផ្លាស់ប្ដូរទៅជាផែនដីផេ្សង និងមេឃជាច្រើនជាន់(ក៏ត្រូវគេផ្លាស់ប្ដូរដែរ)។ ហើយពួកគេ (មនុស្សលោក)បានបង្ហាញខ្លួននៅចំពោះមុខអល់ឡោះដែលមហា ខ្លាំងពូកែតែមួយគត់។

:49

ហើយអ្នក(មូហាំម៉ាត់)នឹងឃើញពួកដែលប្រព្រឹត្ដអំពើ អាក្រក់នៅថ្ងៃនោះ(ថ្ងៃបរលោក)នឹងត្រូវគេចង(ដៃជើងរបស់ ពួកគេ)ភ្ជាប់នឹងច្រវ៉ាក់។

:50

ខោអាវរបស់ពួកគេធ្វើអំពីជ័រ ហើយភ្លើងនរកនឹងគ្រប ដណ្ដប់លើមុខរបស់ពួកគេ។

:51

ដើម្បីអល់ឡោះនឹងតបស្នងដល់បុគ្គលគ្រប់រូបនូវអ្វីដែល ពួកគេបានប្រព្រឹត្ដកន្លងមក។ ពិតប្រាកដណាស់ អល់ឡោះជាអ្នក ជំរះក្ដីយ៉ាងរហ័សបំផុត។

:52

នេះ(គម្ពីរគួរអាន)ជាសារផ្សព្វផ្សាយមួយសម្រាប់មនុស្ស លោក និងដើម្បីដាស់តឿនព្រមានដល់ពួកគេតាមរយៈវា និងដើម្បី ឱ្យពួកគេដឹងថាៈ ជាការពិតណាស់ទ្រង់ជាម្ចាស់តែមួយគត់ដែលត្រូវ គេគោរពសក្ការៈដ៏ពិតប្រាកដ។ ហើយក៏ដើម្បីឱ្យបញ្ញាជនទាំងឡាយ ចេះគិតពិចារណាផងដែរ។