113 - The Daybreak - Al-Falaq
:1
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំសុំពីម្ចាស់គ្រប់គ្រងពេល ទៀបភ្លឺឱ្យបញ្ចៀស ។
:2
អំពីប្រការអាក្រក់ទាំងឡាយដែលទ្រង់បានបង្កើតមក។
:3
និងអំពីប្រការអាក្រក់នៃពេលយប់នៅពេលដែលភាព ងងឹតបានមកដល់។
:4
និងអំពីប្រការអាក្រក់របស់ពួកស្ដ្រីមន្ដអាគមដែលសូត្រ ផ្លុំមន្ដអាគមទៅក្នុងខ្សែចំណង។
:5
ហើយនិងអំពីប្រការអាក្រក់របស់អ្នកច្រណែនឈ្នានីស នៅពេលដែលគេច្រណែនឈ្នានីស។