បណ្ណាល័យអ៊ីស្លាមទាំងអស់។

107 - The Small kindnesses - Al-Mā`ūn

:1

តើអ្នក(មូហាំម៉ាត់)បានឃើញបុគ្គលដែលបដិសេធនឹងថ្ងៃ ជំនុំជំរះដែរឬទេ ?

:2

នោះហើយគឺជាបុគ្គលដែលបោះបង់កូនកំព្រា។

:3

ហើយមិនជម្រុញគ្នាឱ្យផ្ដល់ចំណីអាហារដល់អ្នកក្រីក្រ។

:4

ដូចេ្នះ ភាពវិនាសអន្ដរាយគឺសម្រាប់ពួកដែលសឡាត

:5

ដែលពួកគេព្រងើយកន្ដើយចំពោះការសឡាតរបស់ពួកគេ។

:6

ពួកគេគឺជាពួកដែលសាងអំពើល្អដើម្បីចង់បង្ហាញឱ្យគេ ឃើញតែប៉ុណ្ណោះ។

:7

ហើយពួកគេមិនឱ្យទ្រព្យគេខ្ចីឡើយ សូម្បីតែបន្ដិចបន្ដួច ក៏ដោយ។